APEC វៀតណាម២០១៧៖ពូនជ្រុំអនាគតរួមក្នុងពិភពលោកមួយកំពុងមានការផ្លាស់ប្តូរ

(VOVWORLD) -នាថ្ងៃទី៦វិច្ឆិកា សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧បានប្រារពជាផ្លូវការនៅទីក្រុង Da Nang(វៀតណាម)។ នេះជាព្រឹត្តិការ ណ៍សំខាន់បំផុតក្នុងឆ្នាំ APEC វៀតណាម ២០១៧។ ក្នុងឱកាសនេះ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang មានអត្ថបទសរសេរដោយបានគូសបញ្ជាក់ថា APEC វៀត ណាម២០១៧៖ ពូនជ្រុំអនាគតរួមក្នុងពិភព លោកមួយកំពុងមានការផ្លាស់ប្តូរ។ វិទ្យុសម្លេង វៀតណាមសូមធ្វើការដកស្រង់នូវខ្លឹមសារសំ ខាន់ៗនៃអត្ថបទនេះ។

ក្នុងសេចក្តីផ្តើមអត្ថបទ លោកប្រធានរដ្ឋ Tran Dai Quang បានសង្កត់ធ្ងន់ថា ឆ្លងកាត់អស់រយៈពេល២៨ឆ្នាំបង្កើតនិងរីកធំធាត់មក វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានអះ អាងខ្លាំងនូវតួនាទីជាយន្តការ សហប្រ តិបត្តិការជួរមុខក្នុងតំបន់។ នៅក្នុងពិភពសកលភាវូបនីយកម្មមួយដែលពោរពេញទៅដោយបម្រែបម្រួលនិងទ្វីបអាស៊ី ប៉ាស៊ីហ្វិកមួយកំពុងមានការអភិវឌ្ឍន៍ដោយ ឥតឈប់ឈរនោះ APEC កំពុងឈរចំពោះមុខរាល់ឱកាសងាយស្រួលក៏ដូចជាប្រ ឈមមុខនឹងឧបសគ្គនិងការសាកល្បងក៏មិនតិចតួចឡើយ។

APEC វៀតណាម២០១៧៖ពូនជ្រុំអនាគតរួមក្នុងពិភពលោកមួយកំពុងមានការផ្លាស់ប្តូរ - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang (រូបថតៈ TTXVN)

        ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេស ទទួលរៀបចំ APEC ២០១៧ វៀតណាមមានភារកិច្ច រួមជាមួយប្រទេសជាសមា ជិកនានា ប្រែការប្តេជ្ញារបស់ថ្នាក់ដឹកនាំ APEC ឲ្យក្លាយទៅជាលទ្ធផលជាក់ស្តែង នាំ APEC ខិតមកជិតជាមួយប្រជាជននិងសហគមន៍សហគ្រាស តាមនោះ អនុវត្ត ជាក់ស្តែងនូវទស្សនវិស័យយុទ្ធសាស្ត្រអំពីសហគមន៍អាស៊ី ប៉ាស៊ីហ្វិកមួយ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងគ្របដណ្តប់ក្នុងសតវត្សទី២១។

        APEC ចំពោះមុខកាសនិងការសាកល្បងក្នុងពិភពលោកមួយកំពុងមាន ការផ្លាស់ប្តូរ

        ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា ការពឹងផ្អែកគ្នាទៅ វិញទៅមកនិងការតភ្ជាប់កាន់តែខ្លាំងឡើងរវាងប្រទេសទាំងអស់ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក កំពុងបើកចេញឱកាសថ្មីសម្រាប់ប្រទេសជាសមាជិកបង្កើនកិច្ចសហប្រ តិបបត្តិការ។

        ទន្ទឹមជាមួយនឹងការសាកល្បងជាច្រើនដូចជា ដំណើរការតភ្ជាប់សេដ្ឋកិច្ច អន្តរជាតិមានការយឺតយ៉ាវ ការកើនឡើងនៃលទ្ធិគាំពាពាណិជ្ជកម្ម គម្លាតរវាងអ្នក មាននិងអ្នកក្រ ការសាកល្បងសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីនោះ APEC ក៏ មានការរួមចំណែកសកម្មទៅក្នុងការរក្សាកំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកលលោកសម្រាប់តំបន់អាស៊ីអាស៊ី ប៉ាស៊ីហ្វិកដែរ។

        កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាង១៥០ ដែលសមាជិក APEC ទាំងអស់កំពុងអនុវត្ត រួមទាំងការខិតខំប្រឹងប្រែងឆ្ពោះទៅបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ី ប៉ាស៊ីហ្វិក (FTAAP) នោះគឺរំពឹងទុកថា នឹងបើកចេញសក្កា នុភាពធំធេងអំពីទីផ្សា បច្ចេកទេស ប្រ ភពធនធានមនុស្សសម្រាប់តំបន់។

        ប៉ុន្តែ ស្ថានភាពជាក់ស្តែងសរឲ្យឃើញថា ការប្រែប្រួលបាននូវការសាកល្បង និងឆ្លៀតយកប្រសិទ្ធិភាពពីឱកាសគឺអាស្រ័យទៅលើការ ប្តេជ្ញាចិត្តនិងការខិតខំប្រ ប្រែងរបស់សមាជិក APEC ទាំងអស់ផង ដែរ។

        ក្នុងបរិបទនោះ សន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ចបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ នៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧នៅទីក្រុង Da Nang គឺប្រកបបេសកកម្ម សំខាន់បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិ បត្តិការ ការតភ្ជាប់ក្នុង APEC។

        APEC វៀតណាម២០១៧៖រួមដៃពូនជ្រុំអនាគត APEC

        ប្រធានរដ្ឋបានអះអាងថា នៅក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ថ្នាក់ដឹក នាំនៃខឿនសេដ្ឋកិច្ចនានាបានពិភាក្សានូវទិសដៅសម្រាប់វេទិកា ឈរលើបញ្ហា គ្រឹះមួយចំនួន។ រួមមាន បំផុសកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចនិរន្តរ ភាព មានការច្នៃប្រឌិតនិងគ្របដណ្តប និងរួមចំណែកទៅក្នុងការពង្រឹងភាពជាអ្នក ដឹកនាំរបស់ APEC ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសកលលោកនិងទប់ទល់ជាមួយ រាល់ការសាកល្បងរួម។

        ជាចុងក្រោយ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់នូវមនសិ ការយ៉ាងជ្រាលជ្រៅអំពីសារសំខាន់នៃការតភ្ជាប់រវាងវៀត ណាមជាមួយ APEC ដែលអស់រយៈពេល២០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាល រួមចំណែកសកម្មនិង មានការទទួលខុសត្រូវទៅក្នុងបណ្តាបញ្ហារួមនៃវេទិកា។

        ឈានចូលដំណាក់កាលផ្លាស់ប្តូរព្រមៗគ្នានិងលើគ្រប់វិស័យ ជាមួយនឹងការ ទទួលរៀបចំឆ្នាំ APEC ២០១៧នោះ វៀតណាមមានបំណង បន្តអះអាងគោ នយោបាយពហុបែប ពហុភាគីនិងធ្វើសមា ហរណកម្មអន្តរជាតិស៊ីជម្រៅ ជាមិត្ត និងដៃគូគួរឲ្យទុកចិត្តរបស់សហ គមន៍អន្តរជាតិ ខំប្រឹងប្រែងរួមជាមួយខឿនសេដ្ឋ កិច្ចសមាជិក ពូនជ្រុំ សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកសន្តិភាព ស្ថិរភាព ស្វាហាប់ តភ្ជាប់និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ