BRICS នៅមុខឱកាសថ្មីៗ។

Vovworld-តាមមូលនិ​ធិរូបីយវត្ថុអន្តរជាតិ(IMF)ថា៖ផលិតផល​ក្នុងស្រុកសរុប(GDP)
នៃបណ្តាប្រទេសBRICSក្នុងឆ្នាំ២០១៣មាន​ជាង​១៦លានលាន​ដុល្លារអាមេរិក។ក្នុង
 ក្រុម​ប្រទេសនេះ​ចិនប្រៀបដូចជារោងជាងរបស់សកលលោក។ប្រេស៊ីលមាន
ប្រភពវ​ត្ថុធាតុដើមសំខាន់សំរាប់ទីផ្សារសកល។ រុស្ស៊ីត្រូវបានចាត់ទុកដូចជាស្ថានីយ៍
ប្រេ​ងសាំងរបស់ពិភពលោក។ ឥណ្ឌា ត្រូវបានស្គាល់ដល់ជាការិយាល័យរបស់
សកលលោក​និងអាហ្វ្រិក​ខាង​ត្បូងប្រៀបដូចជាឃ្លាំងធនធាននៅអាហ្រ្វិក។
បង្កើតទម្ងន់ទល់ក្នុងខឿនសេដ្ឋកិច្ចពិភពលោក។
មុនសន្និសីទកំពូល BRICSប្រពភព័ត៌មាននានាបានអោយដឹងថា៖ក្រុម​ប្រទេស
 BRICSនឹងអនុម័តលើការបង្កើតមូលនិធិរូបីយវត្ថុផ្ទុកបំរង១និងធនាគារអភិវឌ្ឍន៍
១សំដៅដណ្តើមឥទ្ឋិពល​ធំជាងលើឆាកអន្តរជាតិ។តាមលោក Anton Silouanov
 រដ្ឋមន្រ្តីហរិញ្ញវត្ថុ រុស្ស៊ីថា៖ទុននាគ្រាដំបូងនៃធនាគារអភិវឌ្ឍន៍របស់BRICSមាន
១០០ពាន់លានដុល្លារអាមេរិក។ភាគីនិមួយៗរួមទុន១០ពាន់លានដុល្លារក្នុងរង្វង់
៧ឆ្នាំ។ចំនួនទុននេះនឹងបានប្រើប្រាស់ក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ឋ។តាំងពីឆ្នាំ
២០១៦តទៅធនាគារនេះចាប់ផ្តើមសកម្មភាពឲ្យខ្ចី។
ក្នុងពេលនោះការប​ង្កើតមូលនិធិរូបីយវត្ថុផ្ទុកបំរង១ដោយមានទុន១០០ពាន់
លានដុល្លារនាគ្រាដំបូងគឺសំដៅការពារបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកនៅមុខ
បំ​រែបំរួលនរបស់ទីផ្សារ។ក្នុងនោះចិនរួមទុន៤១ពាន់លានដុល្លារជាកំរិតរួមខ្ពស់
ជាងគេ។


                        

BRICS នៅមុខឱកាសថ្មីៗ។ - ảnh 1
រូបថតVNA

ការសាកមល្បងនានាកំពុងទន្ទឹងរង់ចាំ។
យ៉ាងហោចណាស់មាន១ឆ្នាំទៀតដើម្បីធនាគារអភិវឌ្ឍន៍និងមូលនិធិរូបីយវត្ថុផ្ទុកបំរង
ដាក់ឲ្យធ្វើសកម្មភាពបានក្រោយពីមានការ អនុម័ត្តរបស់ស្ថាប័ននីតិប្រតិបត្តិ១នៃ
បណ្តាប្រទេស BRICS។រួមជាមួយនោះគឺចំនួនទុន១០០ពាន់លានដុល្លារសំរាប់មូល
និធិរបស់BRICSស្មើ២,២%នៃរូបិយវ​ត្ថុសរុប៤,៣លានលានដុល្លារតែប៉ុណ្ណោះ។ប្រការ
នេះពុំទាន់គ្រប់គ្រាន់ដើម្បីប្រែបណ្តាគោលដៅនៃមូលនិធិក្លាយទៅជាការពិតជាក់
ស្តែង។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា៖ទុនសរុ​បនៃ មូលនិធិរូបីយវត្ថុទុកបំរងនិងធនាគា
រអភិវឌ្ឍន៍ពុំទាន់គ្រប់គ្រាន់ដើម្បីជំរុញកំណើន​ខណះដែលវិនិយោគិនបរទេសគ្មានការ
យកចិត្តទុកដាក់ជាច្រើន​ទេ។ឯបណ្តាប្រទេសជាសមាជិកប្រមូលផ្តុំទៅលើបញ្ហាផ្ទៃក្នុង​ដែលក្នុងនោះមានការបោះឆ្នោតនៅ ប្រេស៊ីលឯចំពោះ រុស្ស៊ីគឺវិបត្តិនៅអ៊ុយក្រែន។
ឥឡូវនេះ ជាសមាជិក BRICSកំពុងឈរមុខឱកាសថ្មីៗសំដៅបង្កើ​នឥទ្ឋពលរបស់ខ្លួន
ក្នុង ភូមិសាស្រ្ត​សេដ្ឋកិច្ច​នយោបាយសកលបន្ទាប់ពីវិប​ត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ
២០០៨មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ