BRICS:ប្រែក្លាយកម្លាំងពលំដោយឡែកទៅជាកម្លាំងពលំរួម

(VOV World)_សន្និសីទកំពូល ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបលេច​ចេញ​ (BRICS )លើកទី ៥ ត្រូវបានបើក នាថ្ងៃទី ២៦ មិនា នីទីក្រុងកំពង់ផែរ Durbanរបស់អាហ្វ្រីកខាង
ត្បូង។ ត្រូវបាននិយាយដល់ដូចជាអង្គការ១មានកម្លាំងខ្លាំងខាងសេដ្ឋកិច្ច  ក្នុងរយះ ពេលជាង២០ឆ្នាំកន្លងទៅ បណ្ដាប្រទេសជាសមាជិករបស់ BRICS ជានិច្ចកាលនាំមុខ លើពិភពលោកអំពីកំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ ដើម្បីបង្កើតកម្លាំងថ្មី ជំរុញការអភវិឌ្ឍន៍
របស់សេដ្ឋកិច្ច​ពិភពលោក ដើរតួនាទីសំខាន់ជាងក្នុងពិភពពហុប៉ូល មានការ​សាក
ល្បងច្រើន ដូច​សព្វថ្ងៃ BRICS ត្រូវរួមសហការធ្វើសកម្មភាពរូម​ដើម្បី​ផលប្រយោជន៍ របស់ក្រុមទាំងមូល។ BRICS មានមុខមាត់ថ្មី នេះគឺជាប្រការ​ដែលសាធារណះមតិរង់ ចាំនៅសន្និសីទកំពូលលើកនេះ។ ​

BRICS:ប្រែក្លាយកម្លាំងពលំដោយឡែកទៅជាកម្លាំងពលំរួម - ảnh 1
BRICS:ប្រែក្លាយកម្លាំងពលំដោយឡែកទៅជាកម្លាំងពលំរួម(internet)

ដោយមានចំនួនប្រជាជន និងបរិមាណរូបិយប័ណ្ណស្មើនឹង១/២ ពិភពលោក និង
ល្បឿនកំណើនខ្លាំងក្លារ រស់ប្រទេសចំនួន៥ រួមមាន÷ ​ប្រេស៊ីន រុស្ស៊ី ឥណ្ឌា ចិន និង
អាហ្រ្វីកខាងត្បូង   BRICS ត្រូវបានចាត់​ទុក​ជាកត្តាបង្កើតគំនូរសេដ្ឋកិច្ចសកលឡើង
វិញ។ ដោយឡែកក្នុងឆ្នាំ ២០១២ ល្បឿនកំណើន GDP របស់  BRICS  ទទួលបាន ៤%  និងក្នុងពេលនោះ ​ល្បឿន​កំណើន GDP របស់បណ្ដាប្រទេសជាសមាជិកក្រុមខឿន
សេដ្ឋកិច្ច​អភិវឌ្ឍន៍ ​(G7) ទទួលបានតែ ០,៧%។ តាមការស្រាវជ្រាវ  របស់​បណ្ដាអ្នកជំ នាញការព្យាករណ៍សេដ្ឋកិច្ចពិភពលោក នាពេលថ្មីៗនេះថា បណ្ដាសមាជិក  BRICS បន្តរក្សារល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយះពេល ១៥ ឆ្នាំ​ ខាង​មុខនេះ។

          ប៉ុន្តែ និយាយដល់  BRICS ​ពីយូរណាស់មកហើយ គឺនិយាយ​កំណើនសេដ្ឋកិច្ច
គួរ អោយចាប់អារម្មណ៍ ​របស់​សមាជិកនិមួយៗ មិនមែនជារបស់ក្រុម​១ ឯកភាព ​ចីរ ភាព ខ្លាំងមាំមួន ដែលដើរតួនាទីសំខាន់ លើឆាក់អន្តរជាតិ។ ទន្ទឹមនឹងនោះ ​ការតភ្ជាប់
រវាងសមាជិក  BRICS  នានា ភាគច្រើនគឺតាមរូបសណ្ឋានទំនាក់​ទំនងទ្វេភាគី សំដៅ
ឆ្លៀត យកផលប្រយោជន៍ជាតិទាំងឡាយ របស់ខ្លួន…។ទោះបីជាមានបណ្ដាទស្សនះ
រួម  អំពីបណ្ដាបញ្ហាសកល​ ប៉ុន្តែ ​បណ្ដាប្រទេស  BRICS   នៅមានចំណុចប្លែក​ខុសពី
គ្នា ជាច្រើន ទាក់ទិនដល់ផល​ប្រយោជន៍ដោយឡែក។ ប្រការទាំងនោះ បានធ្វើអោយ
កិច្ច សហប្រតិបត្តិការរវាងបណ្ដាប្រទេស  BRICS  អភិវឌ្ឍន៍យឹត ដើរផ្ទុយទៅនឹង ការ
អភិវឌ្ឍន៍​ខ្លាំងរបស់សមាជិកនិមួយៗ។

          ភ័ស្តុតាងបង្ហាញអោយឃើញពី​ប្រការនេះ​គឺ​ការខ្វែងគំនិតគ្នា​ចំពោះ​បញ្ហាជា​ច្រើន។ ដំបូងបង្អស់គឺការពិភាក្សារអំពីការបង្កើតធនាគារអភិវឌ្ឍន៍រួមមួយ។ ​និងក្នុងផ្ទៃក្នុង
BRICS  ក៏មិនមានការឯកភាពអំពីផលប្រយោជន៍ដែរ។ ​ប្រ៊េស៊ីន ​និងរុស្ស៊ី ចង់អោយ​
តំលៃ​ថាមពលនិងវត្ថុធាតុដើមកើនឡើងខ្ពស់ដើម្បីទទួលផលប្រយោជន៍ ប៉ុន្តែ ចិននិង ឥណ្ឌា ចង់អោយ÷​តំលៃ​ថាមពលនិងវត្ថុធាតុដើមធ្លាក់ចុះ។ នេះគឺជាជំលោះជាសារវ័ន្ត
 អំពីផល​ប្រយោជន៍របស់បណ្ដាប្រទេស ជាសមាជិក BRICS។ 

          ឧបសគ្រទាំងនោះ បានធ្វើអោយកិច្ចសហប្រតិបត្តិការ BRICS មិនទាន់ឆ្លើយតប បានតាមគោលបំណងឡើយ។ ទោះបីជា ប្រទេសជាសមាជិកនិមួយៗ  សុទ្ធតែ ជាម ហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកក្តី ។ BRICS ទើបតែទទួលបានការយកចិត្តទុក ដាក់ដោយសារកេរិ៍ឈ្មោះល្បីល្បាញ់ប៉ុណ្ណោះ និងមិនទាន់សម្ដែងបានតួនាទីជាក្បាល
ម៉ាស៊ីនរបស់ខ្លួននៅឡើយ។ ប៉ុន្តែ ក្នុងសន្និសីទលើកនេះ មជ្ឈដ្ឋានអ្នកវិភាគ បានអោយ
ដឹងថា÷​មានសញ្ញា​សកម្មជា​ច្រើន ក្នុងការប្តេជ្ញាចិត្តលុបបំបាត់ចោល​ជំលោះរបស់
BRICS សំដៅ​ទទួលបានជោគជ័យជាច្រើន ក្នុងរយះពេលខាងមុខនេះ។ មុនសន្និសីទ ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវ អោយកែទម្រត BRICS និងថ្នាក់​ដឹក​នាំ នៃបណ្ដាប្រទេស  BRICS  ក៏បានឯកភាព អនុម័តទៅលើ ​ការបង្កើន​ធនាគារ
អភិវឌ្ឍន៍ថ្មីមួយ…ជាដើម។

          ​ក្រោយរយះពេល៥ឆ្នាំ​បង្កើតមក ជាច្បាស់លាសថា កំណើនខ្លាំងក្លារបស់ BRICS  បានរួមចំណែកសំខាន់ក្នុងការបង្កើតរូបភាពខឿន​សេដ្ឋកិច្ចពិភពលោកឡើងវិញ។ ជំនួបនៅអាហ្វ្រីកខាងត្បូងលើកនេះ ត្រូវ​បានសង្ឃឹមថា នឹងនាំមកមុខមាត់ថ្មី ចំពោះ BRICS៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ