EU ស្វែងរកអាទិភាពថ្មីសម្រាប់ការអភិវឌ្ឍន៍
HONG VAN -  
(VOVworld)-សន្និសីទកំពូល EU នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៦កញ្ញានៅរដ្ឋធានី
Bratislava ប្រទេសស្លូវ៉ាគីនោះ ជាឱកាសដើម្បី EU បង្ហាញពីសាមគ្គីភាពផ្ទៃក្នុងនិង
កំណត់ទិសដៅនាពេលខាងមុខ បន្ទាប់ពីការដែលអង់គ្លេសសម្រេចចិត្តចាកចេញពី
សម្ព័ន្ធភាពនេះ។ សេណារីយ៉ូជាច្រើនត្រូវបានត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ
។ ប៉ុន្តែដើម្បីប្រទេសជាសមាជិកទទួលបានការស្រុះចិត្តគំនិតលើគោលដៅអភិវឌ្ឍន៍
រួមរបស់ EU នោះជាប្រការមិនងាយស្រួលឡើយ។
|
តំណាងចូលរួមសន្និសីទក្រៅផ្លូវការនៃបណ្តារដ្ឋមន្ត្រូីការបរទេស EU នៅរដ្ឋធានី Bratislava នាថ្ងៃទី៤កញ្ញា |
សន្និសីទកំពូល EU នៅរដ្ឋធានី Bratislava ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល
សម្ព័ន្ធមិត្ត កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា អង់គ្លេសចាកចេញពីដំបូលរួម
វិបត្តិជនអន្តោ ប្រវែសន៍ ផែនការសហប្រតិបត្តិការយោធា និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
ក្នុងប្លុក។
បញ្ហាស្នូល
បញ្ហាជនអន្តោប្រវែសន៍ជាការអាទិភាពរួមរបស់ប្រទេសទាំងអស់ជាសមាជិក
EU នៅក្នុងសន្និសីទដ៏សំខាន់នេះ។ចំពោះមុខសន្និសីទ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC)
លោក Donald Tusk បានព្រមានថ្នាក់ដឹកនាំអឺរ៉ុបកុំធ្វើប្រងើយកន្ទើយចំពោះមុខមេ
រៀន អំពី Brexit (គឺអង់គ្លេសចាកចេញពីEU) ព្រមទាំងអះអាងថា ត្រូវដោះស្រាយបញ្ហា
ជន អន្តោប្រវែសន៍ក្នុងសន្និសីទកំពូលនៅ Bratislava ប្រសិនបើចង់ឃើញ “អឺរ៉ុបសុខ
សន្តិ ភាពមួយ”។ ក្នុងសារលិខិតអញ្ជើញដែលបានផ្ញើរទៅប្រទេសជាសមាជិកចូល
រួមសន្និសីទ លោក Tusk បានអះអាងថា អឺរ៉ុបមានការយឺតយ៉ាវណាស់ក្នុងការដោះ
ស្រាយវិបត្តិជន អន្តោប្រវែសន៍ ហើយ មិននៅសល់ពេលច្រើនទេសម្រាប់បញ្ហានេះ។
តាមលោករូបនេះ ថា សន្និសីទកំពូល EU នៅ Bratislava នឹងត្រូវតែជារបត់សម្រាប់
បញ្ហាទាំងអស់។
ក្រៅពីដាក់ចេញសំណើរស្តីពីសកម្មភាពជាក់ស្តែងសម្រាប់ដោះស្រាយវិបត្តិជន
អន្តោប្រវែសន៍នោះ ប្រធានបទមួយទៀតដែលថ្នាក់ដឹកនាំ EU នឹងខិតខំប្រឹងប្រែង
ទទួលបានការស្រុះចិត្តគំនិត នោះគឺបង្កើនសន្តិសុខផ្ទៃក្នុងសំដៅប្រឆាំងភេរវកម្មនិង
ពង្រឹងសន្តិសុខព្រំដែន។ មុននឹងការបើកសន្និសីទ៤ថ្ងៃ អាល្លឺម៉ង់និងបារាំងបានប្រ
កាសនូវផែនការរួម សំដៅកសាងមូលដ្ឋានយោធាមួយសម្រាប់បេសកម្មរបស់ EU ក៏
ដូចជាសម្រាប់សន្និសីទមួយចំនួនស្តីពីគោលនយោបាយសន្តិសុខនិងការពារជាតិ
របស់ EU។ រួមជាមួយគ្នានោះ ក្នុងសារសម្ព័ន្ធមិត្តនាថ្ងៃទី១៤កញ្ញា ប្រធានគណៈកម្មា
ធិការអឺ រ៉ុប (EC)លោក Jean-Claude Juncker បានអះអាងថា ដោយកើតមានឡើងការ
វាយ ប្រហារភេរវកម្មនៅអឺរ៉ុបចំនួន១៤លើកក្នុងមួយឆ្នាំនេះ ជាច្បាស់លាស់ថា អឺរ៉ុប
ត្រូវអនុម័ត លើវិធានការមួយចំនួនសំដៅតស៊ូប្រយុទ្ធប្រកបដោយប្រសិទ្ធិភាពជាមួយ
លិទ្ធិភេរវកម្ម និងត្រូវកសាងស្ថាប័នបញ្ជាណែនាំមួយនៅអឺរ៉ុបទទួលបន្ទុកកងកម្លាំង
យោធារួម EU ផងដែរ។
|
បញ្ហាជនអន្តោប្រវែសន៍ជាបញ្ហារួមសម្រាប់ប្រទេសជាសមាជិក EU ទាំងអស់ |
ការខ្វែងគំនិត
ក៏មិនអាចបដិសេធបានថា សន្និសីទកំពូល EU នៅ Bratislava ដើរតួនាទីសំ
ខាន់ ក្នុងដំណើរការអភិវឌ្ឍន៍របស់ EU នាពេលខាងមុខទេ ប៉ុន្តែនៅមានមតិយោ
បល់បរានុម័តជាច្រើនចំពោះលទ្ធផលនៃព្រឹត្តិការណ៍នេះដែរ។ មន្ត្រី EU មួយរូប
បានឲ្យដឹងថា EU នឹងខិតខំប្រឹងប្រែងបង្ហាញពីសាមគ្គីភាព ដោយពោលថា
ជាមួយនឹងប្រទេស សមាជិកចំនួន២៧នោះ EU នៅបន្តបោះជំហានទៅមុខ។ ប្រ
ការនេះអាចត្រូវបានចាត់ ទុកជាជោគជ័យនៃសន្និសីទ។សម្បីតែនៅសារសម្ព័ន្ធមិត្ត
មួយចំពោះមុខសន្និសីទ លោក Jean-Claude Juncker ក៏បានទទួលស្គាល់ថា សហ
ភាពអឺរ៉ុប EU មិនទាន់ មានការផ្សារភ្ជាប់ឱ្យបានគ្រប់គ្រាន់ខណៈដែលកិច្ចសហប្រ
តិបត្តិការរវាងប្រទេសជា សាមជិកនោះពុំទាន់បានដូចការរំពឹងទុកនៅឡើយទេ។
លើសពីនេះទៅទៀត ការខ្វែងគំនិតរវាងបណ្តាប្រទេសជាសមាជិក EU នៅ
ត្រង់ថា ប្រទេសមួយចំនួនមានបំណងថា នៅក្នុងសន្និសីទនេះ EU បង្កើនវិធានការ
ការពារពាណិជ្ជកម្ម រីឯប្រទេសដទៃបានសង្កត់ធ្ងនទៅលើការលើកកំពស់លទ្ធភាព
ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
សន្និសីទកំពូល EU នៅ Bratislava លើកនេះគឺមានសារៈសំខាន់ណាស់ ចំពោះ
អនាគត់អភិវឌ្ឍន៍របស់ EU ។តើសមាជិករបស់សម្ព័ន្ធមិត្តនេះអាចពង្រីកបានសាមគ្គី
ភាពផ្ទៃក្នុងដើម្បីកំណត់ទិសដៅរបស់ប្លុកនេះនាពេលខាងមុខដែរឬទេ។ លទ្ធផលនេះ
គឺអាស្រ័យទៅលើសំណើរជាក់ស្តែងរបស់សមាជិក EU នីមួយៗនៅក្នុងសន្និសីទនាថ្ងៃ
ទី១៦កញ្ញានៅ Bratislava ផងដែរ៕
HONG VAN