HRW បន្តប្រើល្បិចបំភ្លៃការពិតសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD)-អង្គការតាមដានសិទ្ធិមនុស្ស(HRW)ទើបនឹងបានជូនដំណឹងអំពីព័ត៌មាន ខុសឆ្គង និងខ្វះសុច្ឆន្ទៈអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមពិសេសគឺបញ្ហាសេរីភាពខាងនិយាយស្ដីនិងសេរីភាពអ៊ីធឺណែត។នេះជាល្បិចចាសមួយរបស់អង្គ ការក្រៅរដ្ឋាភិបាលនេះដែលមានទស្សនះគ្មានបរានុម័តចំពោះសិទ្ធិមនុស្សនៅវៀត ណាម។ 


អង្គការតាមដានសិទ្ធិមនុស្ស(HRW) ទើបនឹងបានជូនដំណឹងអំពីព័ត៌មានខុសឆ្គង និងខ្វះសុច្ឆន្ទៈអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម ពិសេសគឺបញ្ហាសេរីភាពខាងនិយាយស្ដី និងសេរីភាពអ៊ីធឺណែត។ នេះជាល្បិចចាសមួយរបស់អង្គការក្រៅរដ្ឋាភិបាលនេះ ដែលមានទស្សនះគ្មានបរានុម័តចំពោះសិទ្ធិមនុស្សនៅវៀតណាម។ 

HRW បន្តប្រើល្បិចបំភ្លៃការពិតសិទ្ធិមនុស្សនៅវៀតណាម - ảnh 1

HRW បន្តប្រើល្បិចបំភ្លៃការពិតសិទ្ធិមនុស្សនៅវៀតណាម

របាយការណ៍នាពេលថ្មីៗនេះ របស់ HRW ចុះផ្សាយថ្ងៃទី១៩ មិថុនា បានប្រមូលផ្តុំទៅលើការជួយបិទបាំងធ្វើអោយរួចទោសដល់ជនដែលបានប្រើសិទ្ធិសេរីភាពខាងនិយាយស្ដី សារព័ត៌មាន ជាពិសេសគឺបណ្ដា  Blogger  ប្រើប្រាស់អ៊ីនធឺណែត Face book ដើម្បីបំផ្លាញសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណះ។ 

          ព័ត៌មានក្លែងក្លាយនិងខ្វះការពិតជាក់ស្ដែង

        អង្គការតាមដានសិទ្ធិមនុស្ស(Human Rights Watch - HRW) មានទីស្នាក់ការនៅអាមេរិក និងបើកការិយាល័យតំណាងប្រចាំនៅប្រទេសមួយចំនួន។សកម្មភាពស្នូលរបស់ HRW គឺតភ្ជាប់បុគ្គល អង្គការដែលបំពេញការងារក្នុងវិស័យសិទ្ធិមនុស្ស ស្រាវជ្រាវឯកសារ រៀបចំឯកសារជូនដំណឹងជាប្រចាំឆ្នាំ លើកទឹកចិត្តបណ្ដាបុគ្គល”តស៊ូប្រឆាំងដើម្បីសិទ្ធិមនុស្ស”។ តាមការពិតជាក់ស្ដែង របាយការណ៍ស្ដីអំពីវៀតណាម របស់ HRW គឺដែលមិនផ្អែកទៅលើមូលដ្ឋានប្រភពព័ត៌មានផ្លូវការ របស់ស្ថាប័ន អង្គការរដ្ឋ សារព័ត៌មានវៀតណាម ឬបណ្ដាអង្គការអន្តរជាតិ ដូចជា៖ UNDP , UNESCO ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ឬ IMF , WB, ADB …ជាដើមឡើយ។ HRW បានផ្អែកទៅលើតែប្រភពព័ត៌មានណាដែលរើសអើងបណ្ដារបបសង្គម ដោយបក្សកុម្មុយ នីស្តដឹកនាំប៉ុណ្ណោះ។ HRW បានធ្វើអន្តរាយគមយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពជាតិរបស់ វៀត ណាម ដោយបាន ប្រើប្រាស់ពាក្យសំដី លើកសំណូមពរចំពោះវៀតណាមគឺ៖ ទាមទារវៀតណាមលុបចោលមាត្រានានា ក្នុងក្រមច្បាប់ព្រហ្មទ័ណ្ឌ អនុវត្ត”ពហុបែបភាវូបនីយកម្មនយោបាយ ពហុបែបភាវូបនីយកម្មគណបក្ស” នៅក្នុងរបាយការណ៍នានា។

          វៀតណាមជានិច្ចកាលគោរពនិងជំរុញសិទ្ធិមនុស្ស

        ធានានិងជំរុញសិទ្ធិរបស់មនុស្ស ជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាម សមស្របជាមួយរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម ក៏ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិមនុស្ស ដែលវៀតណាមជាសមាជិក។ចាប់ពីឆ្នាំ២០១៤មក ឯកសារគតិយុត្តិស្ដីអំពីសិទ្ធិមនុស្ស សិទ្ធិសំរាប់ប្រជាពលរដ្ឋ បានអនុម័ត អនុវត្តបណ្ដាបទបញ្ញាត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សមស្របជាមួយបណ្ដាអនុសញ្ញាអន្តរជាតិ  ដែល វៀតណាមជាសមាជិក។ក្នុងស្ថានភាពជាក់ស្ដែង ជីវភាពរស់នៅរបស់ប្រជាជនអភិវឌ្ឍន៍ចីរភាព បណ្ដាអង្គការសង្គម និងប្រជាជនបានសកម្ម ក្នុងដំណើការត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តច្បាប់ គោលនយោបាយរបស់រដ្ឋ។ បណ្ដាអង្គការជំនឿសាសនាបានបង្កលក្ខណះងាយស្រួល ដើម្បីធ្វើសកម្មភាព។ សារព័ត៌មាន និងអ៊ីនធឺណែត អភិវឌ្ឍន៍ខ្លាំងក្លា។ នាបច្ចុប្បន្ន វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន២០ មានបរិមាណមនុស្សប្រើប្រាស់អ៊ីនធឺ ណែតច្រើនបំផុតលើពិភពលោក។ ប្រជាជនវៀតណាមជាង៥០% បានប្រើប្រាស់អ៊ីនធឺណែត (ស្មើនឹង៥២% ចំនួនប្រជាជន) ហើយបានបង្ហាញការនិយាយស្ដីរបស់ខ្លួន តាមរយៈបណ្ដាញសង្គម។

          រដ្ឋវៀតណាមគោរពនិងធានាសិទ្ធិមនុស្ស ជាការពិតមិនអាចប្រកែកបានឡើយ និងត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ ប៉ុន្តែ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជននិយាយរួម វៀតណាមក៏ប្តេជ្ញាចិត្តចាត់ការជនរំលោភច្បាប់ បង្កអស្ថិរភាពសង្គម ប្រឆាំងនឹងប្រទេសជាតិនិងប្រជាជន ដើរផ្ទុយទៅនឹងអត្ថប្រយោជន៍របស់ប្រទេសជាតិ និងជនជាតិ។

          ស្ថានភាពជាក់ស្ដែងក្នុងកិច្ចការធានាសិទ្ធិមនុស្សនៅវៀតណាម បានសរអោយឃើញថា៖ HRW បានបន្តប្រើល្បិចចាស់ដើម្បីបំប្លែងស្ថានភាពជាក់ស្ដែងអំពីសិទ្ធិមនុស្សនៅវៀតណាម។ របាយការណ៍នេះរបស់ HRW ដែលទើបនឹងបានជូនដំណឹងនាពេលថ្មីៗនេះគឺមោឃះ ដើរផ្ទុយទៅនឹងអត្ថប្រយោជន៍របស់ប្រជាជនវៀតណាម និងអត្ថប្រយោជន៍របស់ប្រជាជនស្នេហារសន្តិភាពពិភពលោកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ