IPU 146៖ ជំរុញការរួមរស់ប្រកបដោយសុខសន្តិភាព​និងសង្គម​បរិយាប័ន្ន៖ ប្រយុទ្ធ​ប្រឆាំង​នឹងភាពមិនអត់ឱន

(VOVWORLD) - មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៤៦ បានប្រព្រឹត្តិទៅនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែមីនា។ ដោយប្រធានបទ "ជំរុញការរួមរស់ប្រកបដោយសុខសន្តិភាព និងសង្គមបរិយាប័ន្ន៖ ប្រយុទ្ធប្រឆាំងនឹងភាពមិនអត់ឱន" IPU ឆ្នាំនេះ បានឆ្លោះទៅជំរុញការរួមដៃគ្នារបស់សហគមន៍អន្តរជាតិ និងស្ថាប័ននីតិបញ្ញត្តិ ដើម្បី ធ្វើសកម្មភាពរួមគ្នា សំដៅបន្ធូរស្រាលចំណុចក្រៅគគុកនាបច្ចុប្បន្ននៅលើពិភពលោក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
IPU 146៖ ជំរុញការរួមរស់ប្រកបដោយសុខសន្តិភាព​និងសង្គម​បរិយាប័ន្ន៖ ប្រយុទ្ធ​ប្រឆាំង​នឹងភាពមិនអត់ឱន - ảnh 1មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៤៦ ត្រូវបានប្រារព្ធឡើងនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមីនា។ រូបថត៖ IPU

នាបច្ចុប្បន្នសន្ទស្សន៍សន្តិភាពសកលស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ

អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត IPU-១៤៦ តំណាងប្រទេសជាសមាជិកទាំងអស់សុទ្ធតែបានទទួលស្គាល់ស្ថានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន។ ពិភពលោកនៅតែរងផលប៉ះពាល់ដោយការខ្វែងគំនិតគ្នា សង្គ្រាម និងគ្រោះធម្មជាតិ។ ជម្លោះជាតិសាសន៍ សាសនា សង្គ្រាមក្នុងតំបន់ ជម្លោះអធិបតេយ្យភាព ដែនដី និងធនធាននៅតែមិនទាន់ដោះស្រាយបាន ហើយស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។ បច្ចុប្បន្ននេះ សន្ទស្សន៍សន្តិភាពសកលស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ។

ទន្ទឹមនឹងនោះ បញ្ហាប្រឈមជាសកលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាតជាដើម បន្តវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ ធ្វើឱ្យដំណើរស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចមានភាពយឺតយ៉ាវ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនលើពិភពលោកទាំងមូល។

បញ្ហាប្រឈមដូច្នេះបានដាក់ចេញទំនួលខុសត្រូវដ៏ធំធេងសម្រាប់ថ្នាក់ដឹកនាំ រដ្ឋាភិបាលនានា និងរដ្ឋសភានៃប្រទេសនានា ដើម្បីសម្រេចឲ្យបានយុត្តិធម៌ សមភាព និងតភ្ជាប់ជាងអំពីសេដ្ឋកិច្ចដោយផ្អែកលើមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ប្រកបដោយសន្តិភាព។

ធ្វើសកម្មភាពដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងចំណោមឯកសារដែលបានដាក់ជូនមហាសន្និបាត IPU លើកទី ១៤៦ គឺមានសេចក្តីសម្រេចចិត្តស្តីពីការវាយប្រហារតាមអ៊ីនធឺណិត និងបទល្មើសតាមអ៊ីនធឺណិត៖ ហានិភ័យថ្មីចំពោះសន្តិសុខសកល និងសេចក្ដីសម្រេចចិត្តស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់សភាដើម្បីសម្រេចឲ្យបាន តុល្យភាពកាបូននៃព្រៃឈើ។ នោះគឺជាបញ្ហាលេចធ្លោទាំងពីរ ដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។តាមនោះ មហាសន្និបាត IPU បានវាយតម្លៃថា មនុស្សជាតិកំពុងរស់នៅក្នុងពិភពអ៊ីនធឺណិត។ មនុស្សរាប់ពាន់លាននាក់បានទាក់ទងជាមួយគ្នាតាមអ៊ីនធឺណិត តភ្ជាប់ប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទ និង ចែករំលែកទិន្នន័យ ព័ត៌មានផ្ទាល់ខ្លួន អត្តសញ្ញាណ និងសកម្មភាពប្រចាំថ្ងៃជាមួយពិភពលោក។ នៅពេលដែលបច្ចេកវិទ្យាអភិវឌ្ឍន៍ ហើយ ការពឹងផ្អែករបស់មនុស្សលើបច្ចេកវិទ្យាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជនល្មើសតាមអ៊ីនធឺណិតបានឆ្លៀតប្រប្រាស់ប្រការនេះ ដើម្បីអនុវត្តន៍ការវាយប្រហារតាមអ៊ីនធឺណិត ប្រយុទ្ធប្រឆាំងនឹងក្រុមដែលងាយរងគ្រោះ អង្គការ រដ្ឋាភិបាល ឬប្រទេសនានា។

IPU 146៖ ជំរុញការរួមរស់ប្រកបដោយសុខសន្តិភាព​និងសង្គម​បរិយាប័ន្ន៖ ប្រយុទ្ធ​ប្រឆាំង​នឹងភាពមិនអត់ឱន - ảnh 2ប្រតិភូចូលរួមមហាសន្និបាត។ រូបថត៖ IPU

ក្នុងបរិបទនេះ ពង្រាងសេចក្ដីសម្រេចចិត្តស្តីពី "ការវាយប្រហារតាមអ៊ីនធឺណិត និងបទល្មើសតាមអ៊ីនធឺណិត៖ ហានិភ័យថ្មីចំពោះសន្តិសុខសកល" ឆ្ពោះទៅរកកិច្ចការពារមនុស្សគ្រប់រូបចេញពីលំហអ៊ីនធឺណែតអមិត្ត និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ស្ដីពីសារៈសំខាន់ត្រូវធ្វើចំណាត់ការលើបទល្មើសតាមអ៊ីនអឺណិតតាមរយៈកិច្ចសហប្រតិបត្តិការ និងចែករំលែករួមគ្នា។ សេចក្តីព្រាងបានអំពាវនាវឱ្យរដ្ឋសភានានាចេញផ្សាយច្បាប់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត និងការវាយប្រហារតាមអ៊ីនធឺណិត។ ឯកសារនេះក៏អំពាវនាវដល់រដ្ឋសភានានាឆ្លៀតយកជាអតិបរមានូវឧបករណ៍តាមដានរបស់ខ្លួន ដើម្បីធានាថា បណ្ដារដ្ឋាភិបាលគ្រប់គ្រងកំណើនយ៉ាងឆាប់រហ័សនៃបទល្មើសតាមអ៊ីនធឺណិតបាន ព្រមទាំងការពារសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងអំពាវនាវដល់លេខាធិការដ្ឋាន IPU ជួយសភានានារៀបចំសិក្ខាសាលា និងសន្និសីទឯកទេសស្តីពីកាអភិវឌ្ឍបទល្មើសតាមអ៊ីនធឺណិត និងការវាយប្រហារតាមអ៊ីនធឺណិត។

ក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ រំលឹកឡើងវិញនូវការអំពាវនាវក្នុងឆ្នាំ ២០១៩ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា "ការរុញថយការកាប់បំផ្លាញព្រៃឈើ" គឺជាកាតព្វកិច្ចសម្រាប់សហគមន៍អន្តរជាតិ ពង្រាងសេចក្ដីសម្រេចចិត្ត "កិច្ចខិតខំប្រឹងប្រែងរបស់សភាក្នុងការសម្រេចឲ្យបានតុល្យភាពកាបូននៃព្រៃឈើ" បានអះអាងពីសារៈសំខាន់នៃការថែរក្សាព្រៃឈើចំពោះជីវភាពរស់នៅរបស់មនុស្សជាតិ សារៈសំខាន់នៃការអភិរក្សព្រៃឈើចំពោះជីវិតមនុស្ស។

ការរួមរស់ប្រកបដោយសុខសន្តិភាព គឺជាគោលដៅដែលមនុស្សជានិច្ចកាលឆ្ពោះទៅរក ជាពិសេសគឺក្នុងបរិបទ ដែលពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើនដូចបច្ចុប្បន្ននេះ។ រាល់ខ្លឹមសារដែលបានពិភាក្សា និងអនុម័តនៅក្នុងមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៤៦ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីរបស់ស្ថាប័ននីតិបញ្ញត្តិនានា នៃបណ្ដាប្រទេស ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ