TPPបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចវៀតណាម

(VOVworld)-ក្រោយរយៈពេល៥ឆ្នាំនៃការចរចារ ប្រទេសជាសមាជិកកិច្ចព្រម ព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចំនួន១២ ទើបនឹងសម្រេច
បានជាផ្លូវការ កិច្ច ព្រមព្រៀងពាណិជ្ជកម្មមួយធំបំផុតលើពិភេពលោក។ កិច្ចព្រម
ព្រៀងដ៏មានចរិត លក្ខណៈនេះ ត្រូវបានចាត់ទុកជារូបសណ្ឋានសហប្រតិបត្តិការ
គំរូមួយនារយៈ ប៉ុន្មានឆ្នាំដើមសតវត្សទី២១ បើកចេញអនាគតកំណើនយ៉ាងខ្លាំង
ក្លាសម្រាប់ប្រ ទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ក្នុងនោះមានវៀតណាមផង។

TPPបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang

      TPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយមានការចូលរួមរបស់ប្រទេស ចំនួន១២នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមមានប្រទេសអូស្ត្រាលី ប៊្រុយណេ កាណាដា
ជីលី ម៉ាឡេស៊ី មិកសិក នូវែលហ្សេឡង់ ប៉េរូ អាមេរិក សឹង្ហបុរី ជប៉ុន និងវៀតណាម។ បើប្រៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត​ដូចជា​FTA កិច្ចព្រមព្រៀង
TPP គឺមានលក្ខណៈពេញលេញនិងជ្រាលជ្រៅជាង។ ក្នុងពេល ដែល FTA ផ្តោត
សំខាន់ទៅលើបញ្ហាកាត់បន្ថយពន្ធតែប៉ុណ្ណោះ  ប៉ុន្តេTPPគឺឆ្ពោះទៅការបង្កើតក្រម
ប្រតិបត្តិពាណិជ្ជកម្មមានបទដ្ឋានខ្ពស់និងដោះស្រាយរាល់ បញ្ហាសេដ្ឋកិច្ចសកល
ក្នុងសតវត្សទី២១ តាមនោះជម្រុញកំណើននិងការងារធ្វើ នៅប្រទេសជាសមាជិក
នានា។ TPP គ្របដណ្តប់បញ្ហាជាច្រើន មិនត្រឹមតែលើ វិស័យសេដ្ឋកិច្ចប៉ុណ្ណោះ ថែមទាំងលើវិស័យបរិស្ថាននិងកម្មសិទ្ធិបញ្ញាទៀតផង។

        បង្កើតសម្ពាធវិជ្ជមានដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ស្ថិរភាព

        បើពិនិត្យលើគ្រប់ជ្រុងជ្រោយវិញ កិច្ចព្រម ព្រៀងពាណិជ្ជកម្មឆ្លងកាត់មហា
សមុទ្រប៉ាស៊ីហ្វិក គឺឈរនៅពីខាងក្រោយកិច្ចព្រមព្រៀងស្តីពីវៀតណាមចូលរួម
អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុណ្ណោះ ប៉ុន្តែនេះជាកិច្ចព្រមព្រៀងមួយ ដែលគោលដៅអំពីការកាត់ បន្ថយពន្ធខ្ពស់ជាងបើប្រៀបនឹងកិច្ចព្រមព្រៀង WTO។ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានឲ្យដឹងថា៖

        “វិស័យដំបូងដែលវៀតណាមទទួលបានពេលចូលរួមកិច្ចព្រមព្រៀង TPP គឺសកម្មភាពនាំចេញ ជាពិសេសនៅបណ្តាមុខទំនិញដែលជាប្រៀបខ្លាំងរបស់
វៀតណាម ដូចជាទំនិញតម្បាញកាត់ដេ  ស្បែកជើង និងជលផល។ តាមស្ថិតិ
របស់ ស្ថាប័នអង្គការជាតិនិងអន្តរជាតិថា កាលណាដែលកិច្ចព្រមព្រៀងនេះ
មានសុពលភាព គឺកាលនោះកំណើននាំចេញរបស់វៀតណាមនឹងទទួលបាន
កម្រិតមធ្យម ជាប្រចាំឆ្នាំគឹពីរខ្ទង់ តាមនោះជួយឲ្យ GDP របស់វៀតណាមរក្សា
បានសន្ទុះ កំណើនស្ថិរភាពដោយល្បឿនខ្ពស់”។

        តាមរយៈកិច្ចព្រមព្រៀង TPP នេះ​វៀតណាមនឹងមានឱកាសជាច្រើន សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើបណ្តាគំរោងការ ណ៍មានសមត្ថភាពវិទ្យាសាស្ត្រជឿនលឿននិងបច្ចេកទេសខ្ពស់ផងដែរ។ ខណៈ
ដែល TPPមានសុពលភាព មានន័យថា អង្គភាពអាជីវកម្មនៃបណ្តាប្រទេសជា
សមាជិក TPP នឹងបង្កើនការវិនិយោគនៅវៀតណាម។

        ម្យ៉ាងវិញទៀត ពេលចូលរួម TPP វៀតណាមនឹងមានឱកាសធ្វើពហុបែប ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយប្រទេសដទៃជាច្រើន ជៀសវាងបាន ពីការពឹងអាស្រ័យលើដៃគូមួយឬច្រើនទៀត។

        ការសាកល្បងមិនតិចឡើយ

        ការសាកល្បងដំបូងរបស់វៀតណាមពេលចូលរួមកិច្ចព្រមព្រៀង TPPនេះ គឺ វៀតណាមត្រូវខំប្រឹងប្រែងជាច្រើនថែមទៀត ដើម្បីលើកកំពស់សមត្ថភាពប្រគូត
ប្រជែង តាមនោះអាចក្តាប់ជាប់នូវសំណូមពររបស់ TPP បង្រួញគម្លាតនៃ សមត្ថភាពអភិវឌ្ឍន៍រវាងវៀតណាមជាមួយប្រទេសផ្សេងៗ។

        ការសាកល្បងមួយទៀតគឺលើវិស័យសង្គមកិច្ច ចំពោះបណ្តាអង្គភាពអាជីវកម្ម ខ្នាតតូចនិងមធ្យម បើគ្មានវិធានការសមស្រប និងដំណោះស្រាយសកម្មនោះគឺបណ្តា អង្គភាពអាជីវកម្មនេះនឹងជួបការលំបាកជាមិនខាន។ លោក Vu Huy Hoang បាន
ចាត់ទុកថា៖

        “ការងារដំបូងគឺ យើងត្រូវបន្តដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ដោយតភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន។ នៅបណ្តាវិស័យ
ដែល យើងដឹងថានៅអន់ខ្សោយ គឺត្រូវមានវិធានការបន្ធូបន្ថយឬផ្លាស់ប្តូរជាមួយ
បណ្តាប្រទេស ជាសមាជិក TPP ដើម្បីគេអាចជួយយើងលើកកំពស់សមត្ថភាព
លើបណ្តាវិស័យ នោះ”។

        បន្ទាប់ពីបញ្ចប់កិច្ចចរចារ TPP ប្រទេសនានានិងពិនិត្យទូទៅឡើងវិញកិច្ច
ព្រមព្រៀងនេះ បន្ទាប់នោះរងចាំការអនុម័តរបស់រដ្ឋសភានៃប្រទេសជាសមាជិក
នានា។ ត្រូវបានវាយតម្លៃថាជាកិច្ចព្រមព្រៀងគំរូមួយនៃសតវត្សទី២១ ដោយ
ហេតុនេះ ពេលចូលរួម TPP វៀតណាមនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច។ តាមនោះ ជួយវៀតណាមរក្សាបាននូវកំណើន
GDP  រួមចំណែកចូលក្នុងការអនុវត្តគោលដៅរក្សាសន្តិសុខសង្គមដែលវៀត
ណាមបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ