WEF ASEAN 2018: ឱកាសពង្រឹងឋានៈនៃប្រទេសជាតិ

(VOVWORLD) -សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF អាស៊ាន) ឆ្នាំ 2018 បានបើកជាផ្លូវការនាថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ដោយប្រធានបទ  “អាស៊ាន៤.០៖ សហគ្រិនភាពនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤“។ បន្តការជោគជ័យនៃឆ្នាំ APEC ២០១៧ នោះ ការទទួលរៀបចំ WEF អាស៊ាន លើកនេះ បានអះអាងនូវសញ្ញាសម្គាល់នៃការទូតពហុភាគីរបស់វៀតណាម បង្ហាញភាពម្ចាស់ការយ៉ាងសកម្មរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ចូលរួមកាស្ថាបនា និងកំណត់សេដ្ឋកិច្ចនៅក្នុងតំនប់ និងនៅលើសកលលោក។
WEF ASEAN 2018: ឱកាសពង្រឹងឋានៈនៃប្រទេសជាតិ - ảnh 1 WEF ASEAN 2018: ឱកាសពង្រឹងឋានៈនៃប្រទេសជាតិ

កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង WEF ប្រកបដោយប្រសិទ្ធភាព

ដោយទទួលស្គាល់ឱកាសពី WEF បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានចូលរួមព្រឹត្តិការណ៍នៃអង្គការនេះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមក៏ចូលរួម និងស្វែងរកឱកាសពី WEF យ៉ាងសកម្មដែរ។ នៅទីក្រុងដាវ៉ូស នាខែមករា ឆ្នាំ ២០១៧ វៀតណាមគឺជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើការ ព្រមព្រៀងសហប្រតិបត្តិការជាមួយវេទិកា WEF ស្ដីពី "ការអភិវឌ្ឍខឿនសេដ្ឋកិច្ចវៀតណាម ខ្លួនទីពឹងខ្លួនចំពោះអនាគត" ដោយផ្តោតលើវិស័យចំនួន ៦ រួមមាន សេដ្ឋកិច្ច សង្គម  ពាណិជ្ជកម្ម វិនិយោគឆ្លងដែន ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម កសិកម្ម សន្តិសុខស្បៀងអាហារ អប់រំ និងសមភាពភេទ។

ពិភពលោក និងតំបន់កំពុងប្រឈមមុខនឹងឱកាស និងការសាកល្បងដ៏ធំធេងអំពីឧស្សាហកម្ម 4.0។ នៅក្នុងស្រុក វៀតណាមក៏កំពុងស្វែងរករូបសណ្ឋានគ្រប់គ្រងដែលសមស្របបំផុតក្នុងសករាជឌីជីថល និងស្វែករកកម្លាំងចលករថ្មីសម្រាប់កំណើន។ ហេតុដូច្នេះ ការដែលវៀតណាមទទួលរៀបចំ WEF អាស៊ាន លើកនេះ មិនត្រឹមតែជួយឲ្យវៀតណាម ដោះស្រាយបញ្ហាចាំបាច់ក្នុងស្រុកដូចជា ការផ្លាស់ប្ដូថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអនុវត្តន៍គោលដៅកសាងសហគមន៍ដ៏រឹងមាំជាមួយអាស៊ានទៀតផង។

ភាពទាក់ទាញរបស់វៀតណាម និងទំនុកទុកចិត្តរបស់វិនិយោគិនបរទេស

ច្បាមជាប់នឹងប្រធានបទ “អាស៊ាន៤.០៖ សហគ្រិនភាពនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤“ ជាមួយនឹងសម័យប្រជុំចំនួន ៦០ នោះ សន្និសីទបានផ្តោតទៅលើការពិភាក្សា ការលើកគំនិត ការកំណត់គោលនយោបាយសក្តានុពល ការច្នៃប្រឌិតរបស់សហគ្រាសនិងប្រជាជន។ នាយក WEF តំបន់អាស៊ីប៉ាស៊ីហ្វិក លោក Justin Wood បានវាយតម្លៃថា ៖

“នេះគឺជាលើកទី ២ ហើយ ដែល WEF បានរៀបចំឡើងនៅប្រទេសវៀត ណាម។ ក្រោយពីពេលរៀបចំសន្និសីទ  WEF អាស៊ីខាងកើត នៅទីក្រុងហូជីមិញ កាលពី ៨ ឆ្នាំមុននេះ វៀតណាមមានដំណាក់ កាលអភិវឌ្ឍន៍ សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈទ្រង់ទ្រាយនៃសន្និសីទលើកនេះ”។

រីឯខ្លួនវិញ លោក Borg Brende ប្រធាន WEF បានអះអាងថា វៀតណាមបាន និងកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយយ៉ាងខ្លាំងក្លា។

“វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលទាក់ទាញការចាប់អារម្មណ៍
របស់ WEF ។ បណ្ដាប្រទេសនិងសហគ្រាសអន្តរជាតិចាត់ទុកវៀតណាម ជាដៃ គូដ៏សំខាន់មួយ។ ការអភិវឌ្ឍរបស់វៀតណាមក្រោយពីវិបត្តិហិរញ្ញវត្ថុគឺគួរឲ្យកត់សម្គាល់ ដោយទទួលបានកំណើន GDP 7% ក្នុងមួយឆ្នាំ”។

ការទទួលរៀបចំ WEF អាស៊ាន ឆ្នាំ ២០១៨ គឺជាឱកាសសម្រាប់វៀតណាមក្នុងការឧទ្ទេសនាមអំពីបិរយាកាសវិនិយោគ ធ្វើអាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់ ធ្វើអាជីវកម្ម វិនិយោគនៅវៀតណាមជាមួយកម្មវិធីធ្វើសកម្មភាព គម្រោងការណ៍សំបូរបែប និងអនុវត្តន៍ឱកាសនៃបដិវដិវត្តន៍ ឧស្សាហកម្ម 4.0។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Doan Xuan Hung បានឲ្យដឹងថា៖

“វៀតណាមជាប្រទេសនាំមុខគេក្នុងការឆ្លៀតយកផលប្រយោជន៍ពី WEF។ ការទទួលរៀបចំ WEF អាស៊ានគឺជាគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យ ដែលបង្ហាញ ពីការសន្យារបស់វៀតណាមនៅក្នុងតំបន់ គឺមិនត្រឹមតែសម្រាប់ផលប្រយោជន៍របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ផលប្រយោជន៍នៃតំបន់ទាំងមូលទៀតផង។

សន្និសីទ WEF ឆ្នាំ 2018 នៅប្រទេសវៀតណាមគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតក្នុងឆ្នាំ២០១៨។ សន្និសីទនេះ បង្កើតកម្លាំងចលករថ្មីក្នុងការជំរុញការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកអះអាងនូវតួនាទី ឋានៈ របស់វៀតណាមក្នុងប្លុកអាស៊ាន ក៏ដូចជាអះអាងនូវការរួមវិភាគទានជាវជ្ជមានរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ចូលរួមស្ថាបនា និងកំណត់សេដ្ឋកិច្ចនៅក្នុងតំបន់ និងនៅលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ