កិច្ចការផ្លាស់ប្តូរថ្មីនាំវៀតណាមអភិវឌ្ឍន៍ដ៏រឹងមាំជាជំហានៗ
THU HOA -  
|
សន្និបាតលើកទី១០នៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ (VOV) |
Vovworld-ប្រជាជាតិវៀតណាមកំពុងបន្តឈានទៅមុខលើ ផ្លូវផ្លាស់ប្តូរថ្មីដែល
បានបក្សកុម្មុយនីស្តវៀតណាមជ្រើសរើសក្រោយពី មហាសន្និបាតទូទាំងប្រទេស
បក្សកុម្មុយនិស្តវៀតណាមលើកទី៦ឆ្នាំ១៩៨៦។ ការងារបូកសរុបរយៈពេល៣០ឆ្នាំ
ផ្លាស់ប្តូរថ្មីប្រទេសជាតិ ដូចជាពាក្យសម្ដី អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong គឺ វាយតំលៃកាលៈទេសៈអន្តរជាតិក្នុងប្រទេសនិងដំណើរការ
អភិវឌ្ឍន៍គោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម។
លទ្ធផលមានអត្ថន័យប្រវត្តិសាស្ត្រសំខាន់
នៅលើជ្រុងជ្រោយអន្តរជាតិ សមិទ្ធិដែលទទួលបានក្នុងរយៈពេលជិត៣០ឆ្នាំ
ផ្លាស់ប្តូរថ្មីនៅវៀតណាមមានអត្ថន័យសំខាន់។ សាធារណៈមតិអន្តរជាតិជាច្រើន
លើកច្រើនសារបានកត់សម្គាល់ថាជ័យជំនះនៃកិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាម
បានរួមចំណែកសំរេចកំណត់ទៅលើអនាគតនៃលិទ្ធិសង្គមនិយមលើក្របខ័ណ្ឌ
ពិភពលោក។ នៅសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមនីតិកាលទី១១ លោកអគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
“ការផ្លាស់ប្តូរថ្មីមានចរិតលក្ខណៈប្រវត្តិសាស្ត្រនិងអត្ថន័យបដិវត្តដ៏ធំធេង ជា
ដំណើរការកែលំអរដ៏ជ្រាលជ្រៅលើគ្រប់វិស័យ ដាច់ខាត ជាបុព្វហេតុបដិវត្តន៍របស់
បក្សទាំងមូល ប្រជាជនវៀតណាមទាំងមូល។ ជាទូទៅ ក្រោយរយៈពេល៣០ឆ្នាំ
ផ្លាស់ប្តូរថ្មី ប្រទេសវៀតណាមទទួលបានរាល់សមិទ្ធិដ៏ធំធេង ដ៏មានអត្ថន័យ
ប្រវត្តិសាស្ត្រ បង្កើតបុព្វបទសំខាន់ដើម្បីប្រទេសវៀតណាមបន្តផ្លាស់ប្តូរថ្មីនិង
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។”
ក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី ដោយមានរូបសណ្ឋានសេដ្ឋកិច្ចទូទៅគឺកសាង
ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម វៀតណាមបានរួចផុតពីវិបត្តិ
សេដ្ឋកិច្ចសង្គម បង្កើតបុព្វបទចាំបាច់ដើម្បីផ្ទេរប្តូរទៅសម័យកាលអភិវឌ្ឍន៍ថ្មី-
សម័យកាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម។ វៀតណាមបាន
អនុវត្តប្រកបដោយប្រសិទ្ធភាពលទ្ធផលគោលការណ៍អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
មានសមាសភាពជាច្រើន ពង្រីកកាន់តែល្អជាងសក្ដានុភាពរបស់សមាសភាព
សេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ។របបសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមបាន
បង្កើត ម៉ាក្រូសេដ្ឋកិច្ចជាសារវន្តស្ថិរភាព។ រាល់សមិទ្ធិនៃកិច្ចការផ្លាស់ប្តូរថ្មីកាន់តែ
បានអះអាងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សពីមួយថ្ងៃទៅមួយថ្ងៃ ជាកត្តាសំរេច
កំណត់ជោគជ័យនៃការផ្លាស់ប្តូរថ្មីលើកទឹកចិត្តចលនាប្រជាជនបន្តជួយជ្រោម
ជ្រែង រួមចំណែកសំខាន់ក្នុងការរក្សារឹងមាំស្ថិរភាពនយោបាយសង្គម បន្តជំរុញ
កិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិដោយមានការបោះជំហានខ្ពស់ជាង។
ផ្លាស់ប្តូរថ្មីដោយព្រមៗគ្នាជាងទៀតរវាងនយោបាយនិងសេដ្ឋកិច្ច
រាល់បំរ៉ែបំរួលថ្មីៗនេះនៃកាលៈទេសៈក្នុងប្រទេសនិងអន្តរជាតិទាមទាឲ្យវៀតណាម
ត្រូវខំប្រឹងប្រែងផ្លាស់ប្តូរថ្មីថែមទៀតសំដៅឆ្លងផុតពីការលំបាកសាកល្បងដើម្បី
ទទួលបានសមិទ្ធិផលសំខាន់នានាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅ
សន្និបាតលើកទី១០គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក
អគ្គលេខា Nguyen Phu Trong លើកច្បាស់រាល់បញ្ហាសំខាន់ដែលបក្សកុម្មុយនីស្ត
វៀតណាមត្រូវបន្តណែនាំកងទ័ពទាំងមូលប្រជាជនទាំងមូលឈានទៅដល់
ជោគជ័យ។
“ត្រូវក្ដាប់ជាប់និងអះអាងថាផ្លាស់ប្តូរថ្មីនយោបាយមិនមែនជាការផ្លាស់ប្តូរ
របបនយោបាយ ផ្លាស់ប្តូរថ្មីអត្តចរិតរបស់បក្សកុម្មុយនីស្តវៀតណាមរដ្ឋវៀតណាម
ឡើយ គឺត្រូវផ្លាស់ប្តូរថ្មីយន្តការគោលនយោបាយការចាត់តាំងក្បាលម៉ាស៊ីន
សុក្រិដ្ឋលើកកំពស់គុណភាពជួរកម្មាភិបាលជាដើម ដើម្បីលើកកំពស់ប្រសិទ្ធ
ភាពរបស់បណ្ដាស្ថាប័នក្នុងប្រព័ន្ធនយោបាយឆ្លើយតបនឹងសំណូមពរអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម បង្កើនការពារជាតិសន្តិសុខរក្សារឹងមាំឯករាជ្យអធិបតេយ្យភាព
ជាតិ។”
មូលហេតុមួយក្នុងចំណោមមូលហេតុដើម្បីទទួលបានសិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរ
ថ្មីប្រទេសជាតិគឺជាបក្សកុម្មុយនីស្តវៀតណាមបានកសាងទ្រឹស្តីផ្លាស់ប្តូរថ្មី
វិទ្យាសាស្ត្របដិវត្តន៍និងសមស្របនឹងស្ថានភាពអភិវឌ្ឍន៍របស់វៀតណាម។ឆ្លង
កាត់រយៈពេលជិត៣០ឆ្នាំផ្លាស់ប្តូរថ្មី បក្សកុម្មុយនីស្តវៀតណាមបានប្រមូលផ្ដុំ
រាល់បទពិសោធន៍ដ៏ថ្លៃថ្លាដើម្បីប្រជាជាតិជឿជាក់បន្តដំណើរនាំប្រទេសជាតិ
បន្តអភិវឌ្ឍន៍៕
THU HOA