កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកនិងបេសកកម្មពោរពេញទៅដោយការ សាកល្បង

(VOVWORLD) - ក្រោមប្រធានបទ “បញ្ឈប់ស្នូរគ្រាប់កាំភ្លើង” កិច្ចប្រជុំកំពូលសហភាព អាហ្វ្រិក (AU) លើកទី៣៣ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៩កុម្ភៈនៅរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី បានឆ្ពោះទៅរកគោលដៅកសាងវិធានការ ដោះស្រាយជម្លោះក៏ដូចជាបញ្ហាក្ដៅគគុកផ្សេងៗទៀតនៃទ្វីបនេះ។ ប៉ុន្តែ ការពិតជាក់ស្ដែងប្រវត្តិសាស្ត្រនិងកាលៈ ទេសៈនាបច្ចុប្បន្នបានសរអោយឃើញថា បេសកកម្មរបស់ AU កំពុងប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរជាច្រើន ហេតុ ដូច្នេះលទ្ធភាពសម្រេចបានភាពជោគជ័យមិនសូវខ្ពស់នោះឡើយ។
កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកនិងបេសកកម្មពោរពេញទៅដោយការ សាកល្បង - ảnh 1បណ្ដាថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំកំពូល AU លើកទី៣៣ (រូបថត៖ Reuters) 

  “បញ្ឈប់ស្នូរគ្រាប់កាំភ្លើង” ជាប្រធានបទស្ដែងចេញពីការសន្យារបស់ ថ្នាក់ដឹកនាំអាហ្វ្រិកស្ដីពីការបញ្ឈប់ជម្កោះប្រដាប់អាវុធនិងរាំងខ្ទប់គ្រោះ ប្រល័យពូជសាសន៍កើតឡើងវិញ ព្រមទាំងឆ្លុះបញ្ចាំងនូវស្ថានភាពជម្លោះ ប្រដាប់អាវុធដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ននៃទ្វីបខ្មៅនេះ។ ដោយបង្ហាញស្មារតីនេះ ក្នុងសុន្ទរកថាបន្ទាប់ពីពិធីចូលកាន់តំណែងជាប្រធាន AU នារសៀលថ្ងៃទី៩ កុម្ភៈ ប្រធានា ធិបតីអាហ្វ្រិកខាងត្បូងលោក Ciryl Ramaphosa បានរំលេច បណ្ដាអាទិភាពរបស់ AU ក្នុងឆ្នាំ២០២០ រួមមានការពង្រឹងសាមគ្គីភាពក្នុង ទ្វីប ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធានាភាពសុខដុមរវាងស្ថិរ ភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច វិធានការដោះស្រាយជម្លោះ និង លើកកំពស់តួនាទីរបស់ប្រទេសអាហ្វ្រិកនានាលើឆាកអន្តរជាតិ។ ជា ពិសេសគឺ លោកប្រធាន AU ថ្មីរូបនេះ បានសន្យានឹងខិតខំប្រឹងប្រែងរាំង ស្កាត់ជម្លោះដែលកំពុងកើតមាននៅលីប៊ី តំបន់ Sahel និងសាហារ៉ាខាង លិច ជាតំបន់មួយក្នុងចំណោមតំបន់ដែលបង្កឡើងការបែកបាក់ខាងនយោ បាយដ៏ធ្ងន់ធ្ងរបំផុតនៃទ្វីបអាហ្វ្រិក។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ ទុកថា បេសកកម្មរបស់ AU ជាពិសេសគឺភារកិច្ចបញ្ឈប់ជម្លោះប្រដាប់អាវុធ កំពុងប្រឈមនឹងការសាកល្បងដ៏ធំៗ។

        រាំងស្កាត់ជម្លោះ៖ ភារកិច្ចមិនអាចធ្វើបាន

         កាលពីឆ្នាំ២០១៣ ក្នុងសេចក្ដីថ្លែងការណ៍ក្នុងឱកាសរំលឹកខួបលើក ទី៥០ទិវាបង្កើតសហភាពអាហ្វ្រិក ថ្នាក់ដឹកនាំប្លុកនេះបានឯកភាពសន្យាថា “នឹងបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់នៅទ្វីបអាហ្វ្រិកនាឆ្នាំ២០២០”។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ពួកគេត្រឹមតែរាំងស្កាត់ចំណែកមួយនៃជម្លោះនៅ ស៊ូដង់និងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលតែប៉ុណ្ណោះ។ លើសពីនេះទៅ ទៀត ស្ថានភាពហឹង្សានិងជម្លោះប្រដាប់អាវុធនៅតែផ្ទុះឡើងសារជាថ្មី យ៉ាងធ្ងន់ធ្ងរនៅប្រទេសជាច្រើនដូចជា លីប៊ី ស៊ូដង់ខាងត្បូងនិង ម៊ូសំប៊ិក ជាដើម។ នាវេលាបច្ចុប្បន្ន នៅទ្វីបអាហ្វ្រិកកំពុងកើតមានជម្លោះប្រដាប់ អាវុធមិនតិចជាង២០រឿង ដោយទ្រង់ទ្រាយខុសៗគ្នា ពោលគឺច្រើនជាង ៣ដងបើធៀបនឹងឆ្នាំ២០១៥។ ក្នុងនោះ ជម្លោះមួយចំនួនមានការធ្វើអន្តរា គមន៍របស់ភាគីអន្តរជាតិជាច្រើននិងស្ថានភាពដ៏ស្មុគស្មាញហួសហេតុ ដូច្នេះហើយ លទ្ធភាពសម្រេចបាននូវដំណោះស្រាយពិតជាពិបាកណាស់ ជាពិសេសគឺជម្លោះនៅលីប៊ី។

        ទន្ទឹមនឹងនោះ បញ្ហាខ្វះខាតប្រភពធនធានក៏ជាឧបសគ្គដ៏ធំមួយចំពោះ ទ្វីបអាហ្វ្រិក ទ្វីបក្រីក្របំផុតលើភពផែនដី ក្នុងការរាំងស្កាត់ជម្លោះនិងស្ដារ ស្ថិរភាពឡើងវិញផងដែរ។ ក្រៅពីនោះ ដោយសារមូលហេតុផ្សេងគ្នា ការ យកចិត្តទុដាក់និងការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិសម្រាប់ជម្លោះនៅទ្វីបអាហ្វ្រិកមិនទាន់ខ្លាំងល្មមដើម្បីកែលម្អស្ថានភាពនៅឡើយទេ។

        ចំពោះមុខសភាពការណ៍នេះ បេសកកម្មរាំងស្កាត់និងបញ្ឈប់ជម្លោះនៅទ្វីប អាហ្រ្វិកនៅតែត្រូវបានចាត់ទុកជា “ភារកិច្ចមិនអាចធ្វើបាន” ចំពោះ AU ក្នុង រយៈពេលខាងមុខ។  

       ការសាកល្បងខាងអភិវឌ្ឍ

        អាស្រ័យដោយអស្ថិរភាពនយោបាយនិងជម្លោះប្រដាប់អាវុធ ទ្វីប អាហ្វ្រិកកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើនសន្ធឹកសន្ធាប់ក្នុង ការអភិវឌ្ឍ។  

       តាមពិតទៅ ក្នុងរយៈពេលច្រើនទសវត្សកន្លងមក ទ្វីបអាហ្វ្រិកត្រូវតែ នាំចូលវត្ថុធាតុដើមផលិតកម្ម ម៉ាស៊ីនឧស្សាហកម្មនិងឧបករណ៍ដឹកជញ្ជូន ភាគច្រើន ខណៈដែល៣/៤នៃបរិមាណទំនិញនាំចេញផ្ដោតទៅលើធនធាន ធម្មជាតិ ជាពិសេសគឺវត្ថុធាតុដើមឆៅ។ ត្រឹមតែសង្កេតមើលលើរចនាសម្ព័ន្ធ ពាណិជ្ជកម្មនេះ ក៏អាចឃើញឋានៈខាងសេដ្ឋកិច្ចរបស់ AU នៅលើផែនទី សេដ្ឋកិច្ចសកល ក៏ដូចជាយថាទស្សន៍រីកចម្រើនផងដែរ។ ក្រៅពីនោះ ការ សាកល្បងខាងអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកថែមទាំងមកពីចន្លោះប្រហោងក្នុងគោលនយោបាយនិងពិសេសគឺអំពើពុករលួយ។ ថ្លែងនៅសម័យបើកកិច្ច ប្រជុំកំពូល AU អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងយ៉ាងត្រង់ៗថា អំពើពុករលួយជាមូលហេតុដ៏ ធ្ងន់ធ្ងរបំផុតដែលបណ្ដាលអោយប្រភពធនធានឧបត្ថម្ភដល់ការអភិវឌ្ឍនៃ ទ្វីបអាហ្វ្រិកបាត់បង់ទាំងស្រុង។

        ហេតុដូច្នេះ តាមមជ្ឈដ្ឋានអ្នកវិភាគថា ក្នុងកាលៈទេសៈនិងស្ថានភាព បច្ចុប្បន្ននេះ បេសកកម្មដែលត្រូវបានដាក់ចេញចំពោះកិច្ចប្រជុំកំពូល AU លើកទី៣៣គឺធ្ងន់ធ្ងរហួសហេតុ មិនថាខាងអភិវឌ្ឍសេដ្ឋកិច្ច កែទម្រង់ នយោបាយឬរាំងស្កាត់ជម្លោះប្រដាប់អាវុធនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ