កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤៖បំពេញល្អបេសកកម្មសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVworld)-បន្ទាប់ពីជាង១សប្តាហ៍ដំណើរសកម្មភាពមក នារសៀលថ្ងៃទី២៩កក្កដា
 កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៥បានបិទបញ្ចប់ប្រកបដោយដោគ
 ជ័យនៅទីក្រុងហាណូយ ។​ ជាកិច្ចប្រជុំលើកទីមួយនៃរដ្ឋសភាអាណត្តិ៥ឆ្នាំ២០១៦-
២០២១ ដែលអង្គប្រជុំនេះបានបំពេញល្អភារកិច្ចសំខាន់ៗជាច្រើន ដែលមិនត្រឹមតែ
បង្កើត បុព្វបទសម្រាប់សកម្មភាពរបស់រដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹង
ក្បាល ម៉ាស៊ីន រដ្ឋដោយបានអនុម័តនូវមុខដំណែងរាប់សិប ក្នុងនោះមានដំណែងប្រ
ធានរដ្ឋ សភា ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតផង។

កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤៖បំពេញល្អបេសកកម្មសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤


       កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រព្រឹត្តទៅក្នុងរយៈពេល
៩ថ្ងៃ ដោយផ្តោតសំខាន់ទៅលើការពិនិត្យនិងអនុម័តកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ
ត្រឹមត្រូវតាមទម្លាប់នៃបណ្តាកិច្ចប្រជុំដើមដំបូងនៃអាណត្តិថ្មីរបស់រដ្ឋសភា។ ប៉ុន្តែនៅ
ក្នុងកិច្ចប្រជុំ នេះ ក្រៅពីការងាររៀបចំកម្មាភិបាលជាន់ខ្ពស់មក  ប្រធានរដ្ឋសភាលោក
ស្រី Nguyen Thi Kim Ngan បានរួមបញ្ចូនការដោះស្រាយរាល់បញ្ហាសង្គមទៀតផង
តាមនោះ រដ្ឋ សភាបានអនុវត្តការពិភាគ្សាលើរបាយការណ៍មួយចំនួនរបស់រដ្ឋាភិបាល
ស្តីពីស្ថានភាព អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋផងដែរ។

       ពង្រឹងកម្មាភិបាលបង្កើតកម្លាំងពលំសម្រាប់ប្រព័ន្ធនយោបាយ

       ពង្រឹងកម្មាភិបាលជាភារកិច្ចស្នូលនៅក្នុងកិច្ចប្រជុំលើកទីមួយនេះខណៈដែលវា
ស្រូបយក ២/៣​ នៃពេលវេលាដំណើរការកិច្ចប្រជុំនោះ។ ដោយឈរលើមូលដ្ឋាននៃការ
 ជ្រួតជ្រាបនិងអនុវត្តព្រមៗគ្នានូវទិសដៅបំពេញការងាររៀបចំកម្មាភិបាល ដែលបាន
 មហាសន្និបាតបក្សលើកទី១២ដាក់ចេញនោះ នឹងយោងតាមស្ថានភាពជាក់ស្តែងនិង
 តម្រូវការអំពីរចនាសម្ព័ន្ធចាត់តាំង រៀបចំកម្មាភិបាលរបស់រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិ
បាល  សមាជិក សមាជិកាសភាបានពិភាគ្សាដោយប្រជាធិបតេយ្យដើម្បីជ្រើសរើស
និងអនុម័តបេក្ខជនសក្តិសមកាន់ដំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័នតាក់តែង
ច្បាប់ប្រតិបត្តិច្បាប់និងធានានូវភាពជាអ្នកដឹកនាំពេញលេញក្នុងបក្ស ការគ្រប់គ្រង
ប្រកប ដោយប្រសិទ្ធិភាពរបស់រដ្ឋ សំដៅបង្កើតឡើងកម្លាំងពលំសម្រាប់ប្រព័ន្ធនយោ
បាយទាំងមូល។

       អត្រាជាប់ឆ្នោតសម្រាប់មុខដំណែងដឹកនាំគឺខ្ពស់ណាស់។​ប្រការនេះបង្ហាញនូវ
 ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះ តំណាងរបស់ពួកគេទទួលភារកិច្ចដឹកនាំប្រ
ទេសជាតិ។ លោក Tran Van Ron សមាជិកសាភាមណ្ឌល​Vinh Long បានចាត់ទុកថា៖

       “យើងខ្ញុំមានការនឹងនរចិត្ត ចំពោះការងាររៀបចំកម្មាភិបាល ដោយសារ អត្រា
បេក្ខជនជាប់ឆ្នោតគឺខ្ពស់ណាស់។ប្រការនេះបានបញ្ជាក់នូវកិត្យានុភាពរបស់រដ្ឋសភា
ពោលគឺចាប់ពីបញ្ចប់រដ្ឋសភានីតិកាលទី១៣រហូតដល់ចាប់ផ្តើមអាណត្តិរដ្ឋសភានីតិ
កាលទី១៤។ ហើយប្រការនេះក៏អាចនាំឲ្យប្រទេសជាតិកាន់តែរីកចំរើនទៅមុខ”។

       ហើយលោក Nguyen Quang Tuan សមាជិកសភាមណ្ឌលហាណូយបានឲ្យដឹង
ថា៖

       “កម្មាភិបាលនៃសម័យកាលថ្មីគឺទាមទារសមត្ថភាពខ្ពស់ជាងបើប្រៀបនឹងសម័យ
 មុនៗ។ ពោលគឺអ្នកនោះត្រូវមានទេពកោសល្យ ហ៊ានគិត ហ៊ានធ្វើ មានការយល់ដឹង
 ច្បាស់លើគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ ថែមទាំងបញ្ហាអន្តរជាតិទៀត ដើម្បីអាច
 នាំប្រទេសជាតិធ្វើសមាហរណកម្មយ៉ាងល្អ។​នោះក៏ជាការរំពឹងទុកនិងជាបំណង
ប្រាថ្នារបស់ប្រជាជនទូទាំងប្រទេសផដងែរ”។

       អនុម័តកម្មវិធីកសាងច្បាប់ បង្កើនការងារឃ្លាំមើលតាមប្រធានបទ

       នៅក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ សមាជិកស​មាជិកា
 សភាបានពិនិត្យនិងអនុម័តនូវសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីកម្មវិធីកសាងច្បាប់  បទបញ្ញត្តិ២០១៧និងធ្វើវិសោធនកម្មនូវកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិឆ្នាំ២០១៦
កម្មវិធីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០១៧និងការបង្កើតក្រុមឃ្លាំមើលតាមប្រ
ធានបទ។ ឈរលើមូលដ្ឋាននោះ សមាជិកសមាជិកាសភា បានឯកភាពដាក់បញ្ចូន
 កម្មវិធីនូវគម្រោងច្បាប់ បទបញ្ញត្តិ សំដៅបន្តអនុវត្តការប្រតិបត្តិរដ្ឋធម្មនុញ្ញ អនុវត្ត
បណ្តាការសន្យាអន្តរជាតិ អនុសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកនោះ ជាពិ
សេស គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រ​
ប៉ាស៊ីហ្វិក (TPP) ឆ្លើយតបនឹងតម្រូវការចាំបាច់អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សំដៅ ដល់ឆ្នាំ២០២០ វៀតណាមមានប្រព័ន្ធច្បាប់គ្រប់គ្រាន់និងចាំបាច់ដើម្បីពង្រឹង
រាល់ទំនាក់ទំនងសង្គម។

       កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់។​ខ្លឹមសារ​
សំខាន់ៗត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ រួមចំណែកសំខាន់ក្នុងការពង្រឹងក្បាល
ម៉ាស៊ីនរដ្ឋ ក៏ដូចជារួមចំណែកចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ