កិច្ចព្រមព្រៀងក្រុង Geneva អំពីអ៊ុយក្រែនមានគ្រោះអាសន្នបែកបាក់
ANH HUYEN -  
(VOVWORLD) /  
|
កិច្ចព្រមព្រៀងក្រុង Geneva អំពីអ៊ុយក្រែនមានគ្រោះអាសន្នបែកបាក់ (AFP) |
Vovworld-មុនបង្អស់អាចឃើញថា ការចរចារនៅក្រុង Geneva នាសប្ដាហ៍
មុនបានកត់សម្គាល់ការខំប្រឹងប្រែងរបស់ភាគីនានាក្នុងបំណងស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅអ៊ុយក្រែន។ ប៉ុន្តែពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខា
លើក្រដាស់ដល់ការអនុវត្តក្នុងស្ថានភាពជាក់ស្ដែងគឺជារឿងមិនងាយស្រួល
ឡើយ។
តាមកិច្ចព្រមព្រៀងនេះ វិធានការនានាសំដៅបន្ថយកំដៅឲ្យជំលោះនៅអ៊ុយក្រែនត្រូវបាននាំចេញ ក្នុងនោះមានការដកហូតអាវុធពីក្រុមប្រដាប់អាវុធ
ទាំងអស់និងលើកលែងទោសឲ្យបាតុករដែលទន្ទ្រានកាន់កាប់បណ្ដាអាគ៌ារដ្ឋអំណាចនៅដំបន់ភាគខាងកើត។ ប៉ុន្តែដល់ឥឡូវនេះ បណ្ដាផែនការនេះត្រឹមតែ
នៅលើក្រដាសតែប៉ុណ្ណោះទេ និងរបៀបដែលបណ្ដាភាគីកំពុងអនុវត្តកិច្ចសន្យា
នេះកំពុងតែដើរខុស។
ដំបូងបង្អស់គឺរដ្ឋអំណាច Kiev និងបាតុករមិនអាចសន្ទនាបាន។ បាតុករប្រកាសថាមិនយល់ព្រមរដ្ឋអំណាចបណ្ដោះអាសន្ននាបច្ចុប្បន្ននិងមិនចាកចេញ
ពីបណ្ដាស្ថាប័នដែលខ្លួនកំពុងទន្ទ្រានកាន់កាប់។ ក្នុងពេលនោះ ជំនួសឲ្យការ
ដកចេញកងទ័ពពីដំបន់ភាគខាងកើតនិងដំណើរការសន្ទនានោះ ប្រធានាធិបតី
បណ្ដោះអាសន្នអ៊ុយក្រែននាថ្ងៃទី២២មេសាបានបញ្ជាចាប់ផ្ដើមឡើងវិញយុទ្ធនា
ការយោធាប្រឆាំងបាតុករនៅភាគខាងកើតប្រទេសនេះ ដែលបានបញ្ចប់មុននឹង
ការចរចារចតុភាគីនៅ Geneva។
រាល់កាយវិការធ្វើឲ្យភាពតានតឹងកើនឡើង
ការសំរេចចិត្តរបស់ប្រធានាធិបតីបណ្ដោះអាសន្នអ៊ុយក្រែនលោក Oleksandr
Turchynov ដែលបាននាំចេញត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក
លោក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃមក Kiev។ ក្នុង
ដំណើរទស្សនកិច្ច វាស៊ីងតោនបានសម្ដែងការគាំទ្រដោយចំហរការខំប្រឹងប្រែង
កែទម្រង់របស់រដ្ឋអំណាច Kiev តាមរយៈកញ្ចប់ជួយឧបត្ថម្ភហិរញ្ញវត្ថុដ៏ធំធេងនិង
ផ្ញើរសារដោយសម្ងាត់ដល់រដ្ឋអំណាចម៉ូស្គូថាដល់ពេលបញ្ឈប់ការសន្ទនានិងចាប់
ផ្ដើមសកម្មភាព។ អាមេរិកបានចោទប្រកាន់រុស្ស៊ីប្រើប្រាស់កងទ័ពដោយសម្ងាត់
គាំទ្របាតុករនៅភាគខាងកើតអ៊ុយក្រែន។
ក្នុងពេលនោះរុស្ស៊ីបដិសេធការជ្រៀតជ្រែកអាវុធចូលអ៊ុយក្រែន ទន្ទឹមនឹងនោះឡើងសម្លេងចោទប្រកាន់អាមេរិកនិងរដ្ឋអំណាច Kiev យល់ច្រឡំដោយចេតនាអំពីកិច្ចព្រមព្រៀង។ ខណៈដែលកិច្ចព្រមព្រៀងបាននាំចេញសេចក្តីអំពាវ
នាវក្រុមប្រដាប់អាវុធទាំងអស់បោះចោលអាវុធនោះ Kiev និងវ៉ាស៊ីងតោនបាន
ចាត់ទុកថា ត្រឹមតែពលរដ្ឋនៅភាគខាងកើតភាគខាងត្បូងអ៊ុយក្រែន ជាអ្នកដែល
កំពុងការពារសិទ្ធិប្រយោជន៍របស់ខ្លួនបោះចោលអាវុធ។ ទន្ទឹមនឹងនោះ ធ្វើមិនដឹងចំពោះសកម្មភាពបង្ករឿងហេតុរបស់មុខសញ្ញាស្ដាំនិយមជ្រុលនិយម បណ្ដាក្រុមតាមលទ្ធិប្រជាជាតិនៅអ៊ុយក្រែន។
រុស្ស៊ីចាត់ទុកថា ការដែលរដ្ឋអំណាច Kiev ត្រូវអនុវត្តភ្លាមគឺបោះចោលការបញ្ជាប្រើប្រាស់កងទ័ពប្រឆាំងនឹងប្រជាជន រំសាយអង្គភាពប្រយុទ្ធរបស់អង្គការ
ជ្រុលនិយមនានា។ ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ប្រធានាធិបតីបណ្ដោះអាសន្ន
អ៊ុយក្រែន Aleksandr Turchynov ទើបនឹងបានចេ្បទបញ្ជាចាប់ផ្ដើមឡើងវិញសកម្ម
ភាពយោធានៅភាគខាងកើតនៃប្រទេសនេះ រីឯអាមេរិកបានបញ្ជូនបន្ថែមនាវា
ការពារកាំជ្រួចទៅសមុទ្រខ្មៅ។ រុស្ស៊ីបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់
លោក Biden ទៅកាន់ Kiev និងការដែលរដ្ឋអំណាចអ៊ុយក្រែនចាប់ផ្ដើមឡើងវិញ
យុទ្ធនាការយោធាបន្ទាប់នោះជាភស្តុតាងសឲ្យឃើញថា អាមេរិកកំពុងគ្រប់គ្រង
ការសម្ដែងនៅអ៊ុយក្រែន។ រុស្ស៊ីចាត់ទុកដែរថា អាមេរិកនឹងទទួលខុសត្រូវអំពី
វិបត្តិនៅប្រទេសអឺរ៉ុបខាងកើតនេះ។
មិននៅមានពេលវេលាទៀតសំរាប់កិច្ចព្រមព្រៀងសន្តិភាព
ការចោទប្រកាន់ទៅវិញទៅមករវាងបណ្ដាភាគីកំពុងរុញកិច្ចព្រមព្រៀងចតុភាគី
ដែលទទួលបាននៅ Geneva ធ្លាក់ក្នុងភាពទាល់ច្រក។ សាធារណៈមតិចាត់ទុកថា
ប្រការសំខាន់បំផុតនាបច្ចុប្បន្នគឺមជ្ឈដ្ឋានថ្នាក់ដឹកនាំអ៊ុយក្រែននិងបាតុករត្រូវ
សន្ទនា រកឃើញដំណោះស្រាយយល់ព្រមបានសំរាប់ភាគីទាំងអស់។សហគមន៍
អន្តរជាតិ ពិសេសគឺអាមេរិក រុស្ស៊ី ត្រូវសម្ដែងបានតួនាទីបង្កើតសន្តិភាព។ ប៉ុន្តែ
បំរែបំរួលនាបច្ចុប្បន្នបានធ្វើឲ្យសាធារណមតិពិបាកអាចសង្ឃឹមរឿងហេតុនយោបាយ
អ៊ុយក្រែនមានបំរែបំរួលសកម្មឡើយ ហើយផ្ទុយទៅវិញនឹងបន្តតានតឹងក្នុងប៉ុន្មាន
ថ្ងៃខាងមុខ៕
ANH HUYEN
-VOVWORLD