(VOVWORLD) - កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីសន្តិភានៅវៀតណាមដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ ជាឯកសារ
គត្តិយុត្តិអន្តរជាតិដំបូង ក្នុងនោះ ចាប់បង្ខំអាមេរិកត្រូវសន្យាគោរពឯករាជ្យអធិបតេយ្យភាពបូរភាពដែនដីនិងឯកភាពរបស់ប្រជាជាតិវៀតណាម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែមានអត្ថន័យដ៏មហិមារក្នុងប្រវត្តិសាស្ត្រវៀតណាម ប៉ុណ្ណោះទេ ថែមទាំងជាការគូសសញ្ញាសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទៀតផង។ ការតស៊ូដ៏អង់អាចក្លាហានរបស់ផ្នែកការទូតវៀតណាមក្នុងដំណាក់កាលលំបាកលំបិននោះទទួលបានជ័យជំនះដ៏ត្រចះត្រចង់ហើយក៏មានតួនារីនិងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់មិត្តភ័ក្តអន្តរជាតិស្រឡាញ់សន្តិភាពយុត្តិធម៌ដែលក្នុងនោះមានជនបារាំងជាច្រើន។ បើទោះបីការរួមវិភាគទានបើកចំហរឬស្ងៀមស្ងាត់ក៏ដោយ ពួកគេបានរួមជាមួយប្រជាជនវៀតណាមសរសេរឡើងប្រវត្តិសាស្ត្រ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីល-ការគូសញ្ញាដ៏មហិមារប្រវត្តិសាស្ត្រស្ថិតស្ថេរជានិច្ច (vov2.vn) |
ក្នុងចំណោមទីកន្លែងជ្រើសរើស ប៉ារីលត្រូវបានជ្រើសរើសជាទីក្រុងរៀបចំការចរចាអំពីការបញ្ចប់សង្គ្រមនិងស្តារសន្តិភាពឡើងវិញនៅវៀតណាម។ អស់រយៈពេល ៤៥ ឆ្នាំ រហូតមកដល់ពេលនេះ អាចអះអាងថា៖ គ្មានទីកន្លែងណាដែល គណៈប្រតិភូចំនួន ២ របស់វៀតណាមអាចទទួលបានឧត្តមភាពនិងការគាំទ្រដ៏ធំធេងដូច្នេះក្នុងពេលដែលមកចរចានៅទីក្រុងប៉ារីស។
ការគាំទ្រយ៉ាងខ្លាំងក្លារបស់អ្នកស្រឡាញ់សន្តិភាព
វាយតំលៃអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ អ្នកប្រវត្តិសាស្ត្រ Alain Rouscioបានចាត់ទុកថា៖
«មិនមែនជាចៃដន្យដែលវៀតណាមបានជ្រើសរើសទីក្រុងប៉ារីសក្នុងចំណោមទីក្រុងផ្សេងៗទៀត។ គោលនយោបាយរបស់រដ្ឋអំណាច De Gaulle ក្នុងនោះ មានសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ ១៩៦៦ ដែលបានសរឲ្យឃើញនូវឆ័ន្ទៈរបស់រដ្ឋាភិបាលបារាំងចំពោះគោលនយោបាយធ្វើអន្តរាគមន៍និងបង្កសង្រ្គាមរបស់ប្រទេសអាមេរិក។ ជនបារាំងមិនចង់បានសង្គ្រាមទេ។ មុននោះ ជារបបអាណានិគមនិយមដែលបាននាំទៅដល់ការប្រយុទ្ធរបស់បារាំងប្រឆាំងជំទាស់វៀតណាម មិនមែនជាបំណងប្រាថ្នារបស់ប្រជាជនបារាំងឡើយ។ ប្រជាជនបារាំងស្រឡាញ់សន្តិភាព។»
អង្គការមិត្តភាពប្រឆាំងសង្គ្រាមទាំង ៥២ តែងតែរៀបចំការដង្ហែក្បួនប្រឆាំងសង្គ្រាមនៅវៀតណាមដែលបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនបារាំងស្រឡាញ់សន្តិភាពចំពោះវៀតណាម។
៤៥ ឆ្នាំមុន នៅទីក្រុង Choisy-le-Roi គណៈប្រតិភូ វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋបានស្នាក់នៅអស់រយៈពេល ៥ ឆ្នាំដំណើរការចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នាសព្វថ្ងៃ ស្លាកស្នាមប្រវត្តិសាស្ត្រក្នុងផ្ទះនោះនៅត្រូវបានរក្សា។ ទីលានធំ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ដែលបានបើកសម្ពោធន៍នាឆ្នាំ ២០១៣ ជានិមិត្តរូបសំរាប់សន្តិភាពដូចការអះអាងនូវចំណងមិត្តភាពជាមួយវៀតណាមជានិច្ច។
នៅទីក្រុង Choisy-le-Roi សព្វថ្ងៃ ក្រៅពីបណ្ដាកម្មាភិបាលជាន់ខ្ពស់នៃគណបក្ស កុម្មុនិស្តបារាំង នៅមានមនុស្សធម្មតាដូចលោកស្រី Jéanine Rubin អ្នកស្ម័គ្រចិត្តមួយរូបដែលបានបំរើអាហារសំរាប់គណៈប្រតិភូវៀតណាមមុននេះ ៤៥ ឆ្នាំ។ លោកស្រី Rubin បានរៀបរាប់ថា៖
«ពេលនោះ ខ្ញុំកំពុងបំរើក្នុងសាលារៀន។ គណៈបក្សកុម្មុយនិស្តបានសួរថាតើខ្ញុំចង់ជួយឧបត្ថម្ភក្រុមចរចាវៀតណាមដោយស្ម័គ្រចិត្តដែរឬទេ ហើយនាងខ្ញុំយល់ព្រម។ ទោះបី ជារយៈពេលជួបប្រាស្រ័យខ្លីពេកក្តី ប៉ុន្តែ ការចាប់អាម្ភណ៍ពេលនោះចំពោះក្រុមចរចាគឺជាកំលាំងពលំដែលធ្វើឲ្យនាងខ្ញុំសម្រេចចូលរួមគណៈបក្សកុម្មុយនិស្តបារាំងនិងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមិត្តភាពបារាំង-វៀតណាមរហូតមកដល់ពេលនេះ។ នាងខ្ញុំមានអនុស្សាវរីយ៍ដ៏ស្អាតអស្ចារ្យដែលមិនអាចបំភ្លិចបានឡើយ។»
អតីតព្រឹទ្ធសមាជិការ Hélène Luc មោទនភាពរៀបរាប់ថា៖ គិតតាំងពីពេលអាយុ ១៥ ឆ្នាំ លោកស្រីបានដើរតាមដងវិថីចូលរួមការធ្វើបាតុកម្មគាំទ្រសន្តិភាពសំរាប់វៀតណាម។ នាដំណាក់កាលប្រព្រឹត្តទៅការចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រីនិងប្តីលោកស្រី អតីតអភិបាលទីក្រុង Choisy-le-Roi បានជួយឧបត្ថម្ភអស់ពីកំលាំងកាយចិត្តសំរាប់គណៈ ប្រតិភូរបស់វៀតណាម។ នៅឃុំ Verrières-le-Buisson អាគារដែលលោកស្រី Nguyen Thi Binhរួមជាមួយសមាជិកនៃក្រុមចរចារណសិរ្យជាតិរំដោះភាគខាងត្បូងវៀតណាមបានរស់នៅ នៅត្រូវបានរក្សាដល់សព្វថ្ងៃ។
ប្តីប្រពន្ធលោក Pierre Gueguen ដែលធ្លាប់អនុវត្តភារកិច្ចធានាសន្តិសុខសំរាប់អាគារនៅនឹករលឹកយ៉ាងច្បាស់លាស់អនុស្សាវរីយ៍អំពី «គ្រួសារវៀតណាមមួយ» ក្នុងរយៈពេលលោកធ្វើការងារនៅទីនេះ។
«នេះជាសេចក្តីសប្បាយរីករាយចំពោះខ្ញុំពេលដែលទទួលភារកិច្ចធានាសន្តិសុខសំរាប់ក្រុមចរចាដើម្បីបញ្ចប់សង្គ្រាម ដណ្តើមមកវិញសន្តិភាពជូន វៀតណាម។ យើងខ្ញុំមានសមាជិកទាំង ៦ នាក់ បែងចែកទៅជា ២ វេន ធានារសន្តិសុខក្នុងអាគារ។ អាគារស្ថិតនៅពាក់កណ្ដាលភូមិគ្រឹះចំនួន ២ របងជុំវិញទាបណាស់ ដូច្នេះ យើងខ្ញុំត្រូវយាមយ៉ាង ម៉តចត់ជាពិសេសគឺនារាត្រី។ យើងខ្ញុំបានមានឱកាសជួបប្រាស្រ័យជាមួយបណ្ដាជនវៀតណាមរួសរាយរាក់ទាក់នៅទីនេះ។ កូនស្រីខ្ញុំក៏បានចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្រុមចរចាដែរ ហើយលោកស្រី Nguyen Thi Binh បានសំណះសំណាលស្និទស្នាលជាមួយគ្នា។ នោះជាបណ្ដាទិវាប្រវត្តិសាស្ត្រដែលខ្ញុំមានសំណាងជាផ្នែកតូចមួយក្នុងនោះ។»
ការគូសសញ្ញាដ៏មហិមារប្រវត្តិសាស្ត្រជានិច្ច
ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ ដូចសមាជិកជាច្រើននាក់នៃក្រុមចរចារបស់វៀតណាម ពេលនោះ បណ្ដាមិត្តបារាំងឬអាណិកជនវៀតណាមនៅបារាំងនាសព្វថ្ងៃបានទទួលមរណៈភាពឬចាស់ជរាទៅហើយ ប៉ុន្តែ ប្រវត្តិសាស្ត្រទទួលស្គាល់គេនិងសកម្មភាពរបស់គេដូចបំណែកដោយឡែកដែលបានកសាងឡើងជញ្ជាំងរឹងមាំរួមជាមួយឆ័ន្ទៈរបស់ប្រជាជនវៀតណាមការពារសន្តិភាពប្រកបដោយជោគជ័យសំរាប់ជនជាតិវៀតណាម។ គេបានក្លាយទៅជាផ្នែកមួយរបស់ប្រវត្តិសាស្ត្រនិងជាអ្នកក្សិណសាក្សីរស់រវើកសំរាប់ចំណងមិត្តភាពរវាងវៀតណាមនិងបារាំង៕