កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅចំពោះមុខសម្ពាធរបស់អាមេរិក

(VOVWORLD) - ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់កំពុងប្រឈមមុខនឹងការលំបាកថ្មី បន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បង្កើនការ ដាក់សម្ពាធទៅលើប្រទេសមជ្ឈឹមបូព៌ារនេះតាមរយៈវិធានការគ្រប់ប្រភេទក្នុងនោះគឺការចុះហត្ថលេខាលើបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចនាថ្ងៃទី ២ សីហា កន្លងទៅ ។ លោក Trump បានសង្កត់ធ្ងន់ថា៖ បទដាក់ទណ្ឌកម្មបំពេញបន្ថែមនេះដូចសារ មួយសំរាប់អ៊ីរ៉ង់ដែលឲ្យដឹងថា៖ ប្រទេសអាមេរិកនឹងមិនឱបក្រសោបនូវទង្វើ បង្កអស្ថិរភាពគ្រោះថ្នាក់របស់អ៊ីរ៉ង់ទេ។ ប៉ុន្តែ សាធារណៈមតិអន្តរជាតិចាត់ទុកថា៖ គោលដៅចុងក្រោយនៃបណ្ដាកាយវិការនេះគឺសំដៅបំផ្លាញចោលកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់និងអាមេរិក)។ 
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅចំពោះមុខសម្ពាធរបស់អាមេរិក - ảnh 1 កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅចំពោះមុខសម្ពាធរបស់អាមេរិក

(VOVworld) – បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់អាមេរិកតម្រង់ទៅលើអ៊ីរ៉ង់ត្រូវបានប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខានាថ្ងៃដដែលជាមួយបទដាក់ ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ីនិង ស.ប.ប.ក.។ តាមមជ្ឈដ្ឋានមន្ត្រីអាមេរិកថា៖ បណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីនេះគឺជាវិធានការតបតវិញការអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលរបស់ Tehran ដែលបង្កអស្ថិរភាពក្នុងតំបន់។ ទង្វើនេះត្រូវបានអាមេរិកនាំចេញបន្ទាប់ពីមហាអំណាចព្រមានអ៊ីរ៉ង់មិនប្រតិបត្តិតាមស្មារតីនៃកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយចិន បារាំង រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់និងអាមេរិក ឬហៅថា ក្រុម  P5+1។

        ការបង្កើនដាក់សម្ពាធរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកទៅលើអ៊ីរ៉ង់

        បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលទើបនឹងត្រូវបានចេញផ្សាយតម្រង់ទៅលើ អង្គការនិងបុគ្គលដែលគាំទ្រការដែលហៅថា «បណ្ដាកត្តាអ៊ីរ៉ង់ខុសច្បាប់ឬសកម្ម ភាពបទល្មើសឆ្លងដែន»។ ក្រៅពីនោះ ក្រសួងការបរទេសអាមេរិកបានជូនដំណឹង ច្បាស់អង្គការចំនួន ២ របស់អ៊ីរ៉ង់ដែលទាក់ទិនដល់កម្មវិធីកាំជ្រួចមីស៊ីលរបស់ Tehran ផងដែរ។

មុនពេលចុះហត្ថលេខាលើបទដាក់ទណ្ឌកម្មបំពេញបន្ថែម ប្រធានាធិបតី អាមេរិក លោក Donald Trump និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានចាត់ទុកថា៖ អ៊ីរ៉ង់នៅជាការគំរាមកំហែងគ្រោះថ្នាក់បំផុតចំពោះ អត្ថប្រយោជន៍របស់អាមេរិកក៏ដូចជាស្ថិរភាពក្នុងតំបន់។ ទង្វើរបស់អ៊ីរ៉ង់រិចរិល ដ៏ធ្ងន់ធ្ងរទៅលើផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដោយហេតុនេះ អ៊ីរ៉ង់មិនបានប្រតិបត្តិតាមស្មារតីរបស់ JCPOA ទេ។ នាខែ កក្កដា ឆ្នាំ ២០១៧ ប្រធានាធិបតី Donald Trump បានបញ្ជាណែនាំឲ្យអ្នកពិគ្រោះយោបល់សេតវិមាននាំចេញសេចក្តីសំអាងសំរាប់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់នាខែតុលាខាងមុខ។ រដ្ឋអំណាចរបស់លោក Donald Trump ក៏ពិចារណាការជំរុញយ៉ាងខ្លាំងសកម្មភាពត្រួតពិនិត្យបណ្ដាមូលដ្ឋានសឹករបស់ អ៊ីរ៉ង់ដែលគេចាត់ទុកជាប់សង្ស័យ។ កាយវិការនេះជួបប្រទះការប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លារបស់អ៊ីរ៉ង់ ហើយ Tehran ចាត់ទុកនេះគឺជាទង្វើបង្ករឿងហេតុ។ នាខែកក្កដាដដែល អាមេរិកបានអនុវត្តបទដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ១៨ នាក់និងអង្គការមួយដែលត្រូវបានចាត់ទុកបានគាំទ្រកម្មវិធីកាំជ្រួចនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ផងដែរ។ នាពេលនោះ ក្រសួងការបរទេសអាមេរិកបាននាំចូលហេតុ ថា៖ អ៊ីរ៉ង់បានជួយឧបត្ថម្ភប្រធានាធិបតីស៊ីរី លោក Bashar al-Assad។

រីឯមជ្ឈដ្ឋានអ្នកវិភាគ គេចាត់ទុកថា៖ កាយវិការទាំងនេះរបស់អាមេរិកគឺ សំដៅបង្ករឿងហេតុដើម្បីអ៊ីរ៉ង់ក្លាយទៅជាអ្នកដែលបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរបំដូង ហើយអាមេរិកនឹងក្តាប់ជាប់ឱកាសភ្លាមមួយរំពេចដើម្បីផ្លាស់ប្តូរ ស្ថានភាពដែលមានអត្ថប្រយោជន៍សំរាប់ខ្លួនក្នុងបញ្ហានេះ។ បើសិនជាមានមតិ ជាច្រើនដែលអះអាងថា៖ ទង្វើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចបណ្តាលឡើងវិបត្តិថ្មីមួយ។ បំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់អាចធ្វើឲ្យ Tehran ជឿជាក់ថា៖ ប្រៀបខ្លាំងនុយក្លេអ៊ែរគឺជាកូនសោរតែមួយ គត់ដើម្បីធានាសន្តិសុខ។ ប្រការនេះនឹងនាំទៅការរត់ប្រណាំងអាវុធគ្រោះថ្នាក់ នៅមជ្ឈឹមបូព៌ារ ដោយមានការចូលរួមរបស់អារ៉ាប់ប៊ីសាអ៊ូឌីតនិងសហព័ន្ធអាមេ រ៉េតអារ៉ាប់រួម ដែលជាបណ្ដាប្រទេសកំពុងស្វែងរករបៀបអភិវឌ្ឍន៍អាវុធនុយក្លែ អ៊ែរ។

ប្រតិកម្មប្រុងប្រយ័ត្នពីភាគីអ៊ីរ៉ង់

៣ ថ្ងៃក្រោយរយៈពេល ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើបទដាក់ ទណ្ឌកម្មបំពេញបន្ថែមទៅលើអ៊ីរ៉ង់ ថ្ងៃទី ៥ សីហា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានជួបធ្វើការជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលន យោបាយកិច្ចការបទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោក Federica Mogherini ដើម្បីអំពាវនាវការខំប្រឹងប្រែងថែមទៀតក្នុងការរក្សាកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលទទួលបាននាឆ្នាំ ២០១៥ មក។ លោក Hassan Rouhani បានអះអាងថា៖ សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់នឹងមិនមែនជាភាគីដំបូងដែលរំលោភ ទៅលើកិច្ចព្រមព្រៀងសំខាន់នេះទេ ប៉ុន្តែ នឹងឡើងសម្លេងរបស់ខ្លួនក្នុងករណី អាមេរិកមិនគោរពបណ្ដាកិច្ចសន្យារបស់ខ្លួន។ អ៊ីរ៉ង់នឹងតបតវិញបទដាក់ទណ្ឌកម្ម ទាំងនេះតាមរយៈសកម្មភាពជាក់ស្តែងនិងសមស្រប។ អ៊ីរ៉ង់ក៏បានចាត់ទុកដែរ ថា៖ បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ជាពិសេសតម្រង់ទៅលើកម្មវិធីកាំជ្រួច មីស៊ីលរបស់ Tehran និងកំលាំងការពារបដិវត្តន៍ រំលោភទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ៊ ព្រោះថា វារារាំង Tehran ប្រក្រតីភាពទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ប្រទេសនានាលើពិភពលោកហើយជះឥទ្ធិពលអាក្រក់ទៅលើមជ្ឈដ្ឋានវិនិយោគិនបរទេស។

ក្នុងការប្រតិកម្មល្មមមួយ នាថ្ងៃទី ៨ សីហា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានឲ្យដឹងថា៖ គោលនយោបាយការទូតអាទិភាពមួយរបស់ Tehran គឺការស្វែងរកវិធានាករបន្ធូលស្រាលភាពតានតឹងជាមួយវ៉ាស៊ីនតោន ហើយអ៊ីរ៉ង់ ចង់សន្តិភាពរវាងប្រទេសនានា។ ផ្តោតទៅលើផែនការរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) លោក  Javad Zarif  បានចាត់ទុកថា៖ វ៉ាស៊ីនតោនមិនអាចរារាំង ផលប្រយោជន៍របស់ Tehran អាស្រ័យដោយកិច្ចព្រមព្រៀងនេះនៅឡើយ។ ក្រសួងការបរទេសអ៊ីរ៉ង់បានសន្យាការពារផលប្រយោជន៍របស់ប្រទេសនេះ ក្នុង JCPOA  ព្រមទាំង លើកច្បាស់ថា៖ ប្រទេសអាមេរិកនឹងសងតំលៃថ្លៃមួយប្រសិន បើ វ៉ាស៊ីនតោនបញ្ចប់កិច្ចព្រមព្រៀងនេះ។

កាយវិការរបសអ៊ីរ៉ង់ត្រូវបានវាយតំលៃជាជំហានឈ្លាសវៃក្នុងកាលៈទេសៈ បច្ចុប្បន្ន។ តាមសាធារណៈមតិមជ្ឈឹមបូព៌ារថា៖ នៅខាងក្រោយបទដាក់ទណ្ឌកម្ម របស់អាមេរិកគឺយុទ្ធនាការពហិការ ហើយអាមេរិកំពុងស្វែងរករបៀបផ្លាស់ប្តូរ រដ្ឋអំណាចអ៊ីរ៉ង់នៅខាងក្នុង។

ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់តានតឹងឡើងៗគិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទួទលដំណែងពីខែមករាកន្លងទៅ។ លោក Donald Trump បានរិះគន់យ៉ាងខ្លាំងក្លាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1។ ដោយមានការចេញផ្សាយបទដាក់ទណ្ឌកម្មបំពេញបន្ថែមទៅលើអ៊ីរ៉ង់ រដ្ឋអំណាច អាមេរិកមិនត្រឹមតែធ្វើឲ្យប្រទេសមជ្ឈឹមបូព៌ារនេះធ្លាក់ចូលក្នុងភាពទាល់ច្រកប៉ុណ្ណោះទេថែមទាំង ជះឥទ្ធិពលអាក្រក់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ