កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីរ៉ង់បែកបាកនិងផលវិបាកមិនអាចស្មានដល់

(VOVWORLD) -ដោយមិនអើពើទៅនឹងការទទួលស្គាល់របស់ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) ថា អ៊ីរ៉ង់គោរព្ធកិច្ចព្រមព្រៀង នុយក្លេអ៊ែរយ៉ាងត្រឹមត្រូវនោះ អាមេរិកនៅតែ ប្រកាសចេតនាដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ព្រមទាំងពិចារណាលើបណ្តាវិធានការ ដាក់ទណ្ឌកម្មថ្មី។ កាយវិការនេះធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ធ្លាក់ក្នុងភាពតាន តឹងដោយផលវិបាកដែលមិនអាចស្មានដល់។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរមានឈ្មោះថា ផែនការសកម្មភាពរួមគ្រប់ជ្រុង ជ្រោយ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងតេហ៉េ រ៉ង់ ជាមួយក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក ចិន រុស្ស៊ីនិង អាល្លឺម៉ង់)។ យោងតាមកិច្ចព្រម ព្រៀងនេះ អ៊ីរ៉ង់បានយល់ស្របបង្រួញគម្លាតនៃកម្មវិធីនុយក្លេអ៊ែរ ហើយជាការ ជំនួសវិញ សហគមន៍អន្តរជាតិគប្បីលប់បំបាត់ភាគច្រើនបទដាក់ទណ្ឌមកម្មអន្តរ ជាតិលើប្រទេសខ្លួន។ នេះត្រូវបានចាត់ទុកជាជ័យជម្នះការទូតមួយ ជាការគូស សញ្ញាមួយក្នុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama។ ប៉ុន្តែ ចាប់តាំងពីពេលឡើងកាន់ដំណែងមក រដ្ឋអំណាចលោក Donald Trump បាន ស្វែងរកមូលហេតុជាច្រើន ដើម្បីដកចេញឯកតោភាគីឬលុបចោលកិច្ចព្រមព្រៀង នេះ។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានហៅកិច្ចព្រមព្រៀងនេះ គឺ “អស់ សំណើច” និង “កិច្ចព្រមព្រៀងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ”។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអីរ៉ង់បែកបាកនិងផលវិបាកមិនអាចស្មានដល់ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

        ភាពតានតឹងកើនឡើងខ្លាំង

        ចាប់តាំងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានចុះហត្ថលេខានោះ  IAEA ជាស្ថាប័ន ទទួលបន្ទុកការងារឃ្លាំមើលរបស់អ៊ីរ៉ង់ គឺសុទ្ធតែនាំចេញនូវរបាយការណ៍ធ្វើបច្ចុប្បន្ន ភាព។ តាមនោះ បានទទួលស្គាល់ថា តេហ៉េរ៉ង់គោរពកិច្ចព្រមព្រៀងនេះយ៉ាងត្រឹម ត្រូវ។ ជាថ្មីៗនេះ ក្នុងរបាយការណ៍របស់ IAEA នាថ្ងៃទី៩តុលាបានអះអាងថា តេហ៉េ រង់បានបង្កក់នូវសកម្មភាពនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន។ របាយការណ៍ក៏បានឲ្យដឹងថែមទៀតថា អ៊ីរ៉ង់គ្មានគំនិតកសាងឡប្រតិកម្មនុយក្លេអ៊ែរ Arak ដែលឡនេះ អាចផលិតដល់កម្រិតអាវុធផងដែរ។

        ប៉ុន្តែ របាយការណ៍នេះត្រូវបានចាត់ទុកជាមឃោះចំពោះមុខទស្សនៈរបស់រដ្ឋ អំណាចប្រធានាធិបតី លោក Donald Trump ។ ថ្លែង មតិក្នុងកិច្ចប្រជុំមួយមន្ត្រី យោធានៅសេតវិមាននាថ្ងៃទី៥តុលា លោក Trump បានប្រកាសថា អាមេរិកមិន អនុញ្ញត្តឲ្យអ៊ីរ៉ង់ប្រើប្រាស់អាវុធ នុយក្លេអ៊ែរ។ ការដែលរដ្ឋាភិបាលអ៊ីរ៉ង់គាំទ្រលទ្ធិ ភេរវកម្មនោះ ជាមូលហេតុបណ្តាលភាពវឹកវ ចលាចលនៅមជ្ឈឹមបូព៌ា។ ទាំងអស់ នេះជាមូលហេតុថា ហេតុអ្វីអាមេរិកត្រូវបញ្ចប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរ។ ហើយមិនអើពើដល់ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិនិងរាល់ការខិតខំប្រឹង ប្រែង អំពាវនាវការសម្របសម្រួល អាមេរិកបានប្រកាសដកខ្លួនចេញពីរាល់កិច្ចព្រម ព្រៀងនុយក្លេអ៊ែរជាមួយអ៊ឺរ៉ង់នាថ្ងៃទី១២តុលាខាងមុខ ហើយរដ្ឋសភាអាមេរិកនិង មានរយៈពេល៦០ថ្ងៃ ដើម្បីសម្រេចថា តើបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដែរឬទេ។

        ក្នុងពេលជាមួយគ្នានោះ ឆ្លើយតបនឹងសេចក្តីប្រកាសរបស់អាមេ រិក អ៊ីរ៉ង់បាន ព្រមានអាមេរិកថា ពួកគេនឹងតបតវិញនឹងកងកម្លាំងរបស់អាមេរិក ប្រសិនបើវ៉ាស៊ីន តោនដាក់បន្ថែមបទហ៊ុំព័ទ្ធ។ មុននោះ ក្នុងបទថ្លែងមតិចំពោះមុខមហាសន្និបាត អង្គ ការសហប្រជាជាតិ ប្រធានាធិប តីអ៊ីរ៉ង់ លោក Hassan Rouhani បានថ្កោលទោស ប្រធានាធិបតីអាមេ រិក លោក Donald Trump មានអាកប្បកិរិយានិងទស្សនៈអមិត្ត អំពីតេ ហ៉េរ៉ង់។ មិនត្រឹមតែឡើងសម្លេងរិះគន់អាមេរិកប៉ុណ្ណោះទេ អ៊ឺរ៉ង់ថែមទាំង ថ្កោលទោសអ៊ីស្រាអ៊ែល សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅមជ្ឈឹមបូព៌ានោះ ជា ការគំរាមកំហែងចំពោះសន្តិសុខតំបន់និងសកលលោក ខណៈដែលប្រើប្រាស់ ឃ្លាំង យក្សផ្ទុកអាវុធនុយក្លេអ៊ែរហើយសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអ៊ែលនេះឯងជាអ្នកកំពុង អនុវត្តយុទ្ធនាការឈ្លានពានមជ្ឈឹមបូព៌ា។

ផលវិបាកគ្រោះថ្នាក់ដែលពិបាកព្យាករណ៍បាន

        រាល់កាព្រមានតទល់គ្នាទៅវិញទៅមកបណ្ដាលឲ្យកើតមានឡើងការព្រួយបារម្ភជាច្រើនក្នុងតំបន់និងលើពិភពលោក។ ប្រធានាធិបតីបា រាំងលោក Emmanuel Macron អះអាងថា គ្មានជម្រើសផ្សេងណាមួយក្រៅពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ ប្រសិនបើអាមេរិកដកខ្លួនចេញពីឯកសារនេះ វ៉ាស៊ីនតោននឹងរុញខ្លួនឯងទៅក្នុងស្ថានការណ៍ត្រូវឃ្លាតពីគេ ដោយសារអឺរ៉ុបនៅតែគាំទ្រកិច្ចព្រមព្រៀងនេះ។ រុស្ស៊ីបានព្រមានអំពីផលវិបាកអវិជ្ជមាន ប្រ សិនបើប្រធានាធិបតីអាមេរិកលោក Donald Trump មិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ក្នុងពេលនោះ មជ្ឈដ្ឋានអ្នកជំនាញការចាត់ទុកថា ប្រសិនបើអាមេរិកប្ដេជ្ញាចិត្តលុបចោលកិច្ចព្រមព្រៀងនេះ ការរត់ប្រណាំងប្រដាប់អាវុធនឹងផ្ទុះឡើងជាភ្លាមមួយរំពេច ហើយបណ្ដាលឲ្យភាពតានតឹងនៅមជ្ឈឹមបូព៌ាបន្តកើនឡើងថែមទៀត។

        បម្រែបម្រួលទាំងអស់ពោលខាងលើកំពុងបណ្ដាលឲ្យទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសកម្មភាព ណាក៏ដោយរបស់រដ្ឋអំណាច Trump ក៏អាចបណ្ដាលឲ្យទំនាក់ទំនងនេះហួសពីការគ្រប់គ្រង។ ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរបញ្ចប់ អ៊ីរ៉ង់អាចបន្តកម្មវិធីចម្រាញ់សារធាតុ urani។ប្រទេសនេះនឹងត្រូវទទួលរង បទដាក់ទណ្ឌកម្មថ្មី។ សេចក្ដីសំរេចមួយដោយឯកតោភាគីរបស់រដ្ឋអំណាច Trump ដែលប្រកាសអ៊ីរ៉ង់មិនគោរពសេចក្ដីសំរេចចិត្តរបស់ ក្រុមប្រឹក្សាអ.ស.បឬជួយឧបត្ថម្ភភេរវកម្មនោះ នឹងត្រឹមតែធ្វើឲ្យអាមេរិកត្រូវដាក់ឃ្លាតពីគេ ហើយបង្កើតឡើងមូលហេតុសំរាប់អ៊ីរ៉ង់ដើម្បីចាប់ផ្ដើមឡើងវិញនូវសកម្មភាពនុយក្លេអ៊ែរប៉ុណ្ណោះ។ ប្រការនេះ ធ្វើឲ្យវិបត្តិនៅមជ្ឈឹមបូព៌ាកាន់តែធ្ងន់ធ្ងរនិងអូសបន្លាយនាពេលខាងមុខ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ