កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន

កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន - ảnh 1
កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន (Getty)

        Vovworld-តាមកិច្ចព្រមព្រៀងដែលទទួលបាននាព្រឹកថ្ងៃទី២៤វិច្ឆិកានៅ​ទីក្រុង
Geneva ថា ​​អ៊ីរ៉ង់នឹងបញ្ឈប់ចំរើនធាតុ urani ដែលលើសពី៥%ក្នុងរយៈពេល៦ខែ
បំផ្លាញឃ្លាំង urani ដែលបានចម្រើននៅ​កំរិត២០%និងបញ្ឈប់ការសាងសង់រោង
ចក្រនៅ Arak។ ប្តូរទៅវិញ បណ្ដាប្រទេសលោកខាងលិចនឹងបញ្ឈប់វិធានការ​ដាក់
ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដោយមានតំលៃ៨ពាន់លានដុល្លារអាមេរិកនិងមិនអនុវត្តបន្ថែម
បទដាក់ទណ្ឌកម្មថ្មីណាមួយទៀតឡើយ។

ប្រសិទ្ធភាពភ្លាមមួយរំពេក

        មួយថ្ងៃក្រោយពេលក្រុម​P5+1 និងអ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងមាន​ចរិត​លក្ខណៈប្រវត្តិសាស្ត្រនោះ រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurrent Fabius បាន​
ប្រកាសថា ចាប់ពីខែធ្នូឆ្នាំ២០១៣ សហភាពអឺរ៉ុបនឹងសម្រាលវិធានការដាក់​ទណ្ឌកម្ម​មួយចំនួនចំពោះអ៊ីរ៉ង់។​ នាថ្ងៃដ៏ដែល អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ Mohammad Baqer
Nobakht បានទទួលស្គាល់ថា ​រដ្ឋអំណាចអាមេរិកបានលុបចោល​ការហ៊ុំព័ទ្ធសេដ្ឋកិច្ច
សំរាប់ប្រទេសនេះប្រទេសនេះដោយមានតំលៃ៨ពាន់លានដុល្លារអាមេរិក។ មជ្ឈដ្ឋានអ្នកសង្កេតការបានចាត់ទុកមានលទ្ធភាពជាច្រើនដែលអន្តរជាតិនឹងដោះ​ស្រាយវិធានការដាក់ទណ្ឌកម្មប្រេងឆៅចំពោះអ៊ីរ៉ង់។​នេះជាប្រការដែលធ្វើឲ្យប្រេង​ឆៅលើទីផ្សារទ្វិបអាស៊ីនិងទ្វិបអឺរ៉ុបនាថ្ងៃទី២៥វិច្ឆិកាបានចុះថ្លៃ។

ការសាកល្បងនាបច្ចុប្បន្ន

        ទន្ទឹមនឹងក្តីសប្បាយរីករាយអំពីលទ្ធផលចរចារ បណ្ដាភាគីក៏យល់​ច្បាស់​ការសាកល្បងដោយបរានុម័តនិងអត្តនោម័តនឹងត្រូវប្រឈមមុខនាពេល​ខាងមុខ
ដូចជាការទទួលស្គាល់របស់ប្រធានាធិបតីអាមេរិកលោក Barack Obama ថា​ស្ថានភាពនាបច្ចុប្បន្ននៅមានការលំបាក ដោយហេតុនេះ ប្រទេស​នានា​ត្រូវរក្សាការ
ខំប្រឹងប្រែងការទូតក៏ដូចជាបន្តអនុវត្តដំណោះស្រាយដោយសន្តិភាពសំរាប់បញ្ហា
មានចរិតលក្ខណៈអន្តរជាតិនេះ។

កិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់៖សុទិដ្ឋិនិយមក្នុងការប្រុងប្រយ័ត្ន - ảnh 2
អ៊ីរ៉ង់នឹងបញ្ឈប់ការសាងសង់រោងចក្រនៅ Arak។ (AP)


        ការសាកល្បងដំបូងមកពីផ្ទៃក្នុងអ៊ីរ៉ង់និងប្រទេស​P5+1 ពិសេសគឺអាមេរិក។ ប្រធានាធិបតីអ៊ីរ៉ង់ត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់របស់បណ្ដាក្រុម​ដែរ តាម​គោលមាគ៌ាតឹងរឹងដូចជាកំលាំងអង្គរក្សសាធារណរដ្ឋ។ ​ក្នុងពេលជាមួយគ្នានោះនៅ​
អាមេរិក ព្រឹទ្ធសមាជិកនៅទីក្រុង​ New York លោក Charles Schumer ជាអ្នកទី៣នៅ​ព្រឹទ្ធសភាបានចាត់ទុកថា កិច្ចព្រមព្រៀងមួយសមស្របជាងនឹងត្រូវរួមផ្សំការ​កាត់​បន្ថយបទដាក់ទណ្ឌកម្មស្មើរនឹងការកាត់បន្ថយសម័ត្ថភាពនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។

        នោះគឺមិនទាន់និយាយដល់ការខ្វះទំនុកទុកចិត្តនិងសុឆ័ន្ទះរបស់អ៊ីរ៉ង់និង​
សមាជិកក្រុម P5+1 ទៀតផង។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurrent Fabius បាន
ព្រមានដោយប្រយោលថា​ ប្រសិនបើអ៊ីរ៉ង់មិនគោរពលក្ខណៈដែលបានសន្យា​នោះ សហភាពអឺរ៉ុបនឹងមានសិទ្ធិអនុវត្តឡើងវិញនូវបទដាក់ទណ្ឌកម្មដូចនាបច្ចុប្បន្ន។

        ការសាកល្បងមួយទៀតមកពីអ៊ីស្រាអែល ប្រទេសសម្ព័ន្ធមិត្តរបស់លោក​ខាង​លិចរហូតមកទល់ដល់ឥឡូវនេះនៅតែរិះគន់យ៉ាងខ្លាំងក្លាដំណើរការចរចារជាមួយ​
អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា កិច្ច
ព្រមព្រៀង Geneve ជាការភ័ន្តច្រឡំប្រវត្តិសាស្ត្រ ធ្វើឲ្យពិភពលោកក្លាយទៅ​ជា​កន្លែង
គ្រោះថ្នាក់ជាង។

ការខំប្រឹងប្រែងការពារកិច្ចព្រមព្រៀង

        លើវិស័យអន្តរជាតិ អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចសកម្មបន្ធូ​ស្រាលការព្រួយបារម្មណ៍ពីភាគីអ៊ីស្រាអែល។ តាមគំរោង បណ្ដាមន្ត្រីអាមេរិកនិង​អ៊ីស្រាអែលនឹងមកបំពេញទស្សនកិច្ចនៅប្រទេសគ្នាទៅវិញទៅមកក្នុងប៉ុន្មានថ្ងៃ
ខាងមុខ។ ក្នុងពេលនោះ​រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក William Hague បាន​
ព្រមាន​អ៊ីស្រាអែលត្រូវជៀសវាងសកម្មភាពដែលអាចជិះឥទ្ធិពលដល់កិច្ចព្រម​ព្រៀងនុយគ្លេអ៊ែជាបណ្ដោះអាសន្នរវាងអ៊ីរ៉ង់និងក្រុម​P5+1។

        កិច្ចព្រមព្រៀងនុយគ្លេអ៊ែជាបណ្ដោះអាសន្នដែលទទួលបាននៅ Geneve កំពុង​ត្រូវបានចាត់តុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ។ ពីព្រោះនេះជាលើកដំបូង កិច្ច​សន្យាអន្តរជាតិមួយអំពីបញ្ឈប់កម្មវិធីនុយគ្លេអ៊ែអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខា។ រយៈ​ពេល៦ខែខាងមុខគឺមិនជាបេលវេលាវែងទេ ប៉ុន្តែក៏គ្រប់គ្រាន់ដើម្បីបណ្ដាភាគីមាន
សកម្មភាព​ជាក់ស្ដែងសុឆ័ន្ទះសំដៅនាំកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នឈានទៅ
កិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ