កិច្ចសហប្រតិបត្តិការ CLMV និង ACMECS ឆ្ពោះទៅកាន់តំបន់មេគង្គស្វាហាប់និងសម្បូររុងរឿង

(VOVworld)-ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦តុលាឆ្នាំ២០១៦នៅទីក្រុងហាណូយនឹងប្រ
 ព្រឹត្តទៅសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ានិងវៀតណាម
 (CLMV) លើកទី៨ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េ
វ៉ាឌី- ចៅប្រាយ៉ា- មេគង្គ (ACMECS) លើកទី៧ និងសន្និសីទវេទិកាសេដ្ឋកិច្ចពិភព
លោកស្តី ពីមេគង្គ (WEF-មេគង្គ)។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ
មន្ត្រីការបរ ទេសវៀតណាម លោក Pham Binh Minh មានអត្ថបទអះអាងថា កិច្ច
សហប្រតិបត្តិការ CLMV និង ACMECS គឺសំដៅឆ្ពោះទៅតំបន់មេគង្គស្វាហាប់និង
សម្បូររុងរឿង។

កិច្ចសហប្រតិបត្តិការ CLMV និង ACMECS ឆ្ពោះទៅកាន់តំបន់មេគង្គស្វាហាប់និងសម្បូររុងរឿង - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបទេស លោក Pham Binh Minh


        តាមឧបនាយកនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ថា ប្រទេស
 អាស៊ីអាគ្នេយ៍ទាំងអស់បានឆ្លងកាត់នូវកំណាត់ផ្លូវដ៏វែងមួយសំដៅកសាងសហគម
ន៍ អាស៊ានដែលមានតម្លៃស្នូលគឺសាមគ្គីភាព ការស្រុះចិត្តគំនិតនិងការឯកភាពក្នុង
ពហុបែប។ ប៉ុន្តែឧបស័គ្គធំមួយនៃដំណើរការនេះគឺភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍
រវាង សមាជិកនានាជាពិសេសគឺប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ានម៉ានិងវៀត
ណាម (CLMV) ជាមួយនឹងសមាជិកដទៃទៀតរបស់អាស៊ាន។

       កិច្ចសហប្រតិបត្តិការ CLMV និង ACMECS

        ដោយគោលដៅបង្រួញគម្លាតអភិវឌ្ឍន៍និងជម្រុញការធ្វើសមាហរណកម្មរបស់
 ប្រទេស CLMV ទាំងអស់ចូលក្នុងដំណើរការអភិវឌ្ឍន៍រួមរបស់តំបន់នោះ នាថ្ងៃទី២៨
 វិច្ឆិកាឆ្នាំ២០០៤ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ានិងវៀត
 ណាមបានរៀបចំសន្និសីទជាន់ខ្ពស់ CLMV លើកទី១នៅប្រទេសឡាវ។ សន្និសីទ
នេះ បានអនុម័តលើសេចក្តីថ្លែងការវៀងច័ន្ទស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការនិង
ធ្វើសមា ហរណកម្មសេដ្ឋកិច្ចរវាងបណ្តាប្រទេស CLMV និងអះអាងការប្តេជ្ញារឹត
បន្តឹងកិច្ចសហ ប្រតិបត្តិការរបស់ប្រទេសទាំង៤ដើម្បីគោលដៅរួមនិងអំពាវនាវដៃ
គូអភិវឌ្ឍន៍នានារួម ទាំងអង្គការអន្តរជាតិរួមដៃជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវឌ្ឍន
ភាពសង្គមនៅតំបន់ មេគង្គ។ វិស័យសហប្រតិបត្តិការសំខាន់ត្រូវបានជ្រើសរើសនោះ
រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍និងអភិ
វឌ្ឍន៍ប្រភពធនធានមនុស្ស។

        ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំង៥ កម្ពុជា ឡាវ មីយ៉ានម៉ា ថៃនិងវៀតណាម
បានបង្កើតឡើងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េវ៉ាឌី- ចៅប្រាយ៉ា- មេគង្គ
 (ACMECS) ដោយគោលដៅសំបងគឺធានាសន្តិភាព ស្ថិរភាព និងភាពសម្បូរ រុងរឿង
រួម។ កិច្ចសហប្រតិបត្តិការផ្តោតអាទិភាពលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិ កម្ម
ឧស្សាហកម្ម ថាមពល គមនាគមន៍ ទេសចរណ៍ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស 
សុខាភិបាលនិងបរិស្ថាន។

        វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការ CLMV និង ACMECS

        ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមានការ
រួមចំណែកសំខាន់ក្នុងកិច្ចសហប្រតិបតិ្តការ CLMV និង ACMECS។ ដោយមានទីតាំង
ជាច្រកទ្វារខាងកើតនៃអនុតំបន់ទន្លេមេគង្គនោះ វៀតណាមក៏ជាកត្តាមួយមិនអាចខ្វះ
 បានឡើយសម្រាប់របៀងសេដ្ឋកិច្ចកើត-លិច និងរបៀងសេដ្ឋកិច្ចភាគខាងត្បូងផង
ដែរ ។

        ចំពោះកិច្ចសហប្រតិបត្តិការ CLMV វៀតណាមបានកសាងមូលនីធិអាហារូបករ
 ណ៍ CLMV តាមនោះ ជារៀងរាល់ឆ្នាំ វៀតណាមបានផ្គត់ផ្គងអាហារូបករណ៍រាប់សិប
 ចំណែកសម្រាប់កម្ពុជា ឡាវនិងមីយ៉ាន់ម៉ា។ កម្មវិធីអាហាររូបករណ៍ត្រូវបានប្រទេស
 ទាំងអស់នេះវាយតម្លៃខ្ពស់និងទទួលបានការស្នើរថា បន្តអនុវត្តក្នុងដំណាក់កាល
 ២០១៦-២០២០។ក្នុងយន្តការសហប្រតិបត្តិការទាំងពីរ CLMV និង ACMECS នេះ
វៀត ណាមសុទ្ធតែដើរតួនាទីជាអ្នកសម្របសម្រួលលើវិស័យសហប្រតិបត្តិការជំ
នាញមួយ ចំនួន ហើយអនុវត្តបានសកម្មភាពជាក់ស្តែងជាច្រើន​សំដៅជួយជម្រុញ
កិច្ចសហ ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង៥នេះ។

        កំណត់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ

        ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះ
អាងថា សន្និសីទជាន់ខ្ពស់ CMLV និង ACMECS ដែលបានរៀបចំឡើងនៅទីក្រុង
ហាណូយលើកនេះក្រោមប្រធានបទ “ឆ្ពោះទៅអនុតំបន់មេគង្គស្វាហាប់និងសម្បូររុង
 រឿង៖ ក្តាប់ជាប់ឱកាស កំណត់ទិសដៅ” នឹងបើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិ
បត្តិ ការតំបន់មេគង្គ រួមចំណែកកាន់តែច្រើនចូលក្នុងការអភិវឌ្ឍន៍និរន្តភាពនិងភាព
សម្បូរ រុងរឿងរួមក្នុងតំបន់។ ក្នុងឱកាសនេះដែរ​ តាមការផ្តូចផ្តើមគំនិតរបស់វៀត
ណាម សន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ (WEF មេគង្គ) នឹង
បានរៀបចំ ឡើងជាលើកដំបូងចំពេលវេលានឹងសន្និសីទជាន់ខ្ពស់ CLMV និង
ACMECS សំដៅ ផ្សព្វផ្សាយនូវសក្កានុភាពរបស់តំបន់មេគង្គទៅដល់សហគមន៍
អង្គភាពអាជីវកម្មអន្តរ ជាតិ។ សន្និសីទនេះត្រូវបានរំពឹងទុកថា នឹងនាំមកគោល
គំនិតច្នៃប្រឌិតនិងឱកាស សហប្រតិបត្តិការថ្មីសម្រាប់សម្ព័ន្ធសមាគមជួរមុខពិភព
លោកនិងអង្គភាពអាជីវកម្មមាន កិត្យានុភាពក្នុងតំបន់ រួមចំណែកទាក់ទាញប្រភព
ទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្សនិង
បង្កើនការតភ្ជាប់ក្នុងតំបន់មេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ