កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើត

(VOVWORLD) - ផែនការធ្វើសកម្មភាពស្តីអំពីការគ្រប់គ្រងរបរនេសាទនិងកិច្ច ការពារបរិស្ថាននៅសមុទ្រខាងកើតជាមធ្យោបាយមួយដើម្បីភាគីទាក់ទិននានាជំរុញការគ្រប់គ្រងរួមនិងរក្សាស្ថិរាភាពក្នុងតំបន់លើសមុទ្រខាងកើតដែលមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) របស់អាមេរិកបាន ប្រកាសនាចុងឆ្នាំ ២០១៧។ នេះជាការស្រាវជ្រាវដំបូងរបស់មជ្ឈដ្ឋានអ្នកជំនាញការអន្តរជាតិសំដៅផ្តល់រូបសណ្ឋានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពមួយសំរាប់ប្រទេសទាមទារសមុទ្រខាងកើតស្តីពីការគ្រប់គ្រងជំលោះសមុទ្រ។
កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើត - ảnh 1 កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើត

កម្មវិធីធ្វើសកម្មភាពស្តីអំពីការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារសមុទ្រ ខាងកើតរបស់អង្គការការផ្តើមគំនិតតម្លាភាពនាវាចរណ៍ទ្វីបអាស៊ីដែល CSIS បាននាំចេញ។ តាមនោះ បង្កើតក្រុមអ្នកជំនាញការមកពីប្រទេសនានាក្នុងតំបន់ ដែលដឹងច្បាស់លាស់ស្តីពីច្បាប់គោលនយោបាយនិងបរិស្ថាន។ គោលដៅនៃកម្មវិធីនេះនាំចេញរូបសណ្ឋានគំរូអំពីក្រមប្រតិបត្តិពាក់ព័ន្ធដល់ការគ្រប់គ្រងរបរនេសាទ និងកិច្ចការពារបរិស្ថាននៅសមុទ្រខាងកើត។

ប្រទេសទាំងឡាយមានកាតព្វកិច្ចសហប្រតិបត្តិការការពារបរិស្ថាន

តាមទូរលេខស្ថិតិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រសមុទ្រខាងកើត សមុទ្រខាងកើតជាតំបន់មួយក្នុងចំណោមតំបន់នេសាទចំនួន ៥ ដែលមាន ទិន្នផលត្រីខ្ពស់លើពិភពលោក ស្រូបយក ១២ % បរោមាណជលផលនេសាទសកលក្នុងឆ្នាំ ២០១៥។ ជាងពាក់កណ្ដាលបរិមាណនាវានេសាទលើពិភពលោកធ្វើសកម្មភាពនៅតំបន់សមុទ្រនេះ។ ដោយមានសារៈសំខាន់ដូច្នេះ ការដែលប្រទេសនានាក្នុងតំបន់សម្បីតែបណ្ដាប្រទេសដែលទាមទាអធិបតេយ្យភាពដែរឬទេនោះសុទ្ធតែមានកាតព្វកិច្ចសហប្រតិបត្តិការការពារបរិស្ថានសមុទ្រនិងគ្រប់គ្រងប្រភពត្រីតាមខ្លឹមសារដែលការផ្តើមគំនិតផែនការធ្វើសកម្មភាពអំពីការគ្រប់គ្រងរបរ នេសាទនិងការពារបរិស្ថានសមុទ្រខាងកើតបាននាំចេញ។

តាមនាយកកម្មវិធីការផ្តើមគំនិតតម្លាភាពនាវាចរណ៍របស់ CSIS លោក  Gregory Poling  បានឲ្យដឹងថា៖ ខុសពីការធ្វើអាជីវកម្មប្រេងឧស្ម័ន្ធដែលអាចត្រូវ បានអនុវត្តដោយឈរលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រដែលមាន តំបន់ខ្ពង់រាបបាតសមុទ្រកាតព្វកិច្ចគ្រប់គ្រងប្រភពធនធានសមុទ្ររួមជាមួយគ្នាធ្វើឲ្យការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថានសមុទ្រក្លាយទៅជាវិស័យជំរុញ កិច្ចសហប្រតិបត្តិការងាយស្រួលជាងនៅសមុទ្រខាងកើត។ បណ្ដាប្រទេសនៅ ជុំវិញលើសមុទ្រខាងកើតពោរពេញទៅដោយលទ្ធភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនេះនិងគ្រប់គ្រងប្រភពជលផលដែលមិនរងឥទ្ធិពលទៅលើការទាមទារខាងសមុទ្រនិងតំបន់ត្រួតជាន់គ្នាទេ។

«ស្តីពីខាងនយោបាយ នេះគឺជាផែនការអាចអនុវត្តឲ្យបាន ព្រោះថា ផែន ការនេះបានបោះបង់ចោលកត្តាជំលោះអធិបតេយ្យភាពដែនដី។ ការដែល ភាគីនានា ដែលមានការទាមទាខាងអធិបតេយ្យភាព ចូលរួមផែនការនេះ មានន័យថាយល់ព្រមបណ្ដាខ្លឹមសារក្នុងផែនការហើយមិនមានន័យថា គេបានព្រមព្រៀងជាមួយគ្នាទេ។ ប្រការនេះក៏មិនមានន័យថា គេបានបោះបង់ចោលបណ្ដាការទាមទារខាងអធិបតេយ្យភាពឬការទាមទាររបស់ប្រទេសផ្សេងៗទៀតទេ។ ខ្លឹមសារស្នូលនៃផែនការនេះគឺ យើងខ្ញុំប្រមូលផ្តុំទៅលើសំណូមពរសហប្រតិបត្តិការក្នុងការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថានលើសមុទ្រខាងកើត។»

មាត្រា ១២៣ នៃអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់សមុទ្រ (UNCLOS) បាន កំណត់ថា៖ បណ្ដាប្រទេសជុំវិញតំបន់សមុទ្រស្ទើរបិទដូចសមុទ្រខាងកើតមានកាតព្វកិច្ចសហប្រតិបត្តិការការពារបរិស្ថានសមុទ្រនិងគ្រប់គ្រងរបរនេសាទ។ ដោយសារបណ្ដាប្រភពធនធានមច្ឆាសមុទ្រធ្វើដំណើរទៅវិញទៅមកដោយសេរីទៅកាន់តំបន់ផ្សេងគ្នាដែលមិនត្រូវការការអនុញ្ញតនៃអធិបតេយ្យភាពជាតិឡើយ។ មាត្រា ១៩២ របស់ UNCLOS ក៏កំណត់កាតព្វកិច្ចរួមសំរាប់ប្រទេសនានាគឺត្រូវការពារនិងអភិរក្សបរិស្ថានសមុទ្រ។»

រក្សាបរិស្ថានសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី

ហេតុដូច្នេះហើយ កាតព្វកិច្ចគត្តិយុត្តិអន្តរជាតិស្តីអំពីកិច្ចសហប្រតិបត្តិការ គ្រប់គ្រងរបរនេសាទនិងបរិស្ថានសមុទ្រត្រូវបានកំណត់ច្បាស់លាស់និងសម ស្របទាំងស្រុងនឹងតម្រូវការជាក់ស្តែង។ សហគមន៍ប្រជាជនជុំវិញសមុទ្រខាង កើតកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រភពត្រីទាំងខាងសន្តិសុខស្បៀងអាហារ ផងនិងរបៀបរបរកស៊ីផង។

ប៉ុន្តែនៅក្នុងតំបន់នេះ អត្រានេសាទបានធ្លាក់ចុះក្នុងប៉ុន្មាឆ្នាំកន្លងទៅដោយ សារការនេសាទហួសកំរិតនិងការបំផ្លិចបំផ្លាញបរិស្ថានមានការគ្រោងទុក។ ការរក្សាបរិស្ថានសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីនៅតំបន់សមុទ្រ ជំលោះត្រូវជានិន្នាការចាំបាច់ តាមផែនការធ្វើសកម្មភាពស្តីពីការគ្រប់គ្រងរបរនេ សាទនិងការពារបរិស្ថានសមុទ្រដែល CSIS បាននាំចេញ។ លោក Poling បានអះអាងថែមទៀតថា៖

        «ប្រសិនបើ យើងយកចិត្តទុកដាក់ដល់ការដោះស្រាយជំលោះតែប៉ុណ្ណោះ នោះគឺយើងត្រូវប្រឈមមុខនឹងជម្រើសចំនួន ២។ ទីមួយគឺ ដល់ពេលណាដោះ ស្រាយរួចរាល់ជំលោះអធិបតេយ្យភាពនិងបូរណាភាពដែនដី ពេលនោះ នៅមានវេលាដើម្បីផ្តោតទៅលើការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារបរិស្ថានលើសមុទ្រខាងកើត។ ទីពីរគឺ ទន្ទឹមនឹងការដោះស្រាយជំលោះអធិបតេយ្យភាព ដែនដី យើងគប្បីមានកាយវិការភ្លាមមួយរំពិច ព្រោះថា ការគ្រប់គ្រងនិងធ្វើអាជីវកម្មប្រភពជលផលនិងបញ្ហាបរិស្ថាននៅលើសមុទ្រខាងកើតមិនអាចរងចាំបានឡើយ។»

        ការផ្តើមគំនិតធ្វើសកម្មភាពស្តីអំពីការគ្រប់គ្រងរបរនេសាទនិងកិច្ចការពារ បរិស្ថាននៅលើសមុទ្រខាងកើតរបស់ CSIS បានសរឲ្យឃើញថា៖ ប្រទេសនានា ក្នុងតំបន់គប្បីអនុវត្តយ៉ាងឆាប់រហ័សបណ្ដាខ្លឹមសារដូចជា៖ បង្កើតតំបន់គ្រប់គ្រង បរិស្ថាននិងរបរនេសាទលើសមុទ្រខាងកើត កំណត់ទ្រង់ទ្រាយការទទួលខុសត្រូវ របស់ភាគីទាក់ទិននានាដូចជាបណ្ដាប្រទេសមានការទាមទារគប្បីទទួលខុសត្រូវ ត្រួតពិនិត្យនិងទប់ស្កាត់នាវាដែលរំលោភលើបទនេសាទ។ ក្រៅពីនោះ ប្រទេសទាំងឡាយជៀសវាងសកម្មភាពបំផ្លិចបំផ្លាញបរិស្ថានដូចជា ជីកគាស់ កសាងកោះសិប្បនិមិត្តលើផ្កាថ្ម។ ជាចុងក្រោយ ប្រទេសទាំងអស់គប្បីមានផែន ការសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រសំដៅអនុវត្តការខំ ប្រឹងប្រែងអភិរក្សប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ