កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពចំបាច់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19
(VOVWORLD) - ទោះជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់បណ្ដាប្រទេសក៏ដោយ ប៉ុន្តែជំងឺរាតត្បាតសកល Covid-19 នៅតែបន្តឆ្លងរាលដាល និងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅលើពិភពលោក ដោយមានវត្តមាននៅប្រទេស និងដែនដី ជាង ២០០ រួមទាំងមានអ្នកឆ្លងជំងឺសរុបឡើងដល់ជាង ១ លាននាក់។
ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ |
ការពិតជាក់ស្ដែងនេះ តម្រូវឲ្យបណ្ដាប្រទេស និងសហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់វិធានការទប់ទល់យ៉ាងប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពជាងមុន។ ក្នុងនោះ កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានចាត់ទុកថា កាន់តែមានភាពបន្ទាន់ពីមួយថ្ងៃទៅមួយថ្មី ហើយថែមទាំងមានតួនាទីសម្រេចកំណត់ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ផងដែរ។
យោងតាមក្រុមអ្នកជំនាញអន្តរជាតិថា ជាមួយនឹងការវិវឌ្ឍដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៃជំងឺរាតត្បាតសកល Covid-19 នោះ ទោះជាបណ្ដាវិធានការទប់ទល់ដោយឯកតោភាគីរបស់បណ្ដាប្រទេសដ៏ប្ដូរផ្ដាច់យ៉ាងណាក៏ដោយ ក៏នៅតែពិបាករាំងស្កាត់ជំងឺរាតត្បាតសាកលនេះប្រកបដោយប្រសិទ្ធភាព។ មូលហេតុគឺ ជំងឺរាតត្បាតនេះកំពុងជះឥទ្ធិពលនិងប៉ះពាល់យ៉ាងទូលំទូលាយដល់សកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងអស់។ ដូច្នេះកិច្ចសហប្រតិបត្តិការអន្តរជាតិ ការកៀរគរប្រភពធនធានសកល ដើម្បីទប់ទល់និងជំនះលើផលប៉ះពាល់នៃជំងឺរាតត្បាតគឺមានភាពចាំបាច់បំផុត។
មហាសន្និបាតអង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវ - សហភាពអ៊ឺរ៉ុបអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ទល់ជំងឺរាតត្បាត
កាលពីថ្ងៃទី ២ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ
អន្តរជាតិ និងពហុភាគីនិយមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ សេចក្ដីព្រៀងនៃសេចក្តីសម្រេចចិត្តនេះ ដែលដាក់ជូនដោយ ស្វីស ឥណ្ឌូនេស៊ី សិង្ហបុរី ន័រវែស Liechtenstein និងហ្គាណា ទទួលបានការផ្ដល់សច្ចាប័នរបស់ប្រទេសចំនួន ១៨៨ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៩៣។ នេះគឺជាឯកសារដើមដំបូងរបស់ស្ថាប័នអន្តរជាតិធំបំផុតនៅលើពិភពលោក ស្តីពីបញ្ហាទប់ទល់នឹងជំងឺរាតត្បាតសកល Covid-19 ចាប់តាំងពីពេលជំងឺនេះបានផ្ទះឡើងកាលពីចុងឆ្នាំ ២០១៩។ ទោះជាគ្មានលក្ខណៈចាប់បង្ខំ ដូចទៅនឹងសេចក្តីសម្រេចចិត្តដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិអនុម័តក៏ដោយ ប៉ុន្តែសេចក្ដីសម្រេចចិត្តនេះរបស់
មហាសន្និបាតអង្គការសហប្រជាជាតិមានតម្លៃនយោបាយយ៉ាងខ្លាំងក្លា ដែលឆ្លុះបញ្ចាំងនូវទស្សនៈសកល អំពីភាពបន្ទាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសកម្មភាពពហុភាគីក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកាល Covid-19 ។
លើសពីនេះទៅទៀត នៅក្នុងសេចក្តីប្រកាសជាផ្លូវការ កាលពីថ្ងៃទី ៥ ខែមេសា តំណាងជានខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់សហភាពអឺរ៉ុប (EU) លោកJosep Borrel បានព្រមានថា ជំងឺរាតត្បាតសកាល Covid-19 EUអាចឆ្លងផុតពីការគ្រប់គ្រាងនៅទ្វីបអាហ្វ្រិកយ៉ាងឆាប់រហ័ស ហើយ EU ត្រូវចាត់វិធានការ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់អឺរ៉ុប។ មន្រ្តី EU រូបនេះបានអះអាងថា ប្រសិនបើអឺរ៉ុបទប់ស្កាត់បានជំងឺរាតត្បាតតែម្នាក់ឯង គឺមិនសូវមានអត្ថន័យឡើយ ព្រោះថា ជំងឺរាតត្បាតនេះអាចផ្ទុះឡើងសារជាថ្មីនៅអឺរ៉ុបគ្រប់ពេលវេលា ខណៈដែលបញ្ហានេះមិនទាន់បានដោះស្រាយនៅទ្វីបអាហ្រ្វិកឬទ្វីបផ្សេងទៀត។
កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសមហាអំណាចមិនទាន់ឆ្លើយតបនឹងក្ដី
សង្ឃឹមឡើយ
យោងតាមក្រុមអ្នកជំនាញថា ក្នុងបរិបទនៃសាកលភាវូបនីយកម្មយ៉ាងខ្លាំងក្លា និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយដូចនាពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាកូនសោរ ដើម្បីធានាថា ពិភពលោកអាច ជំនះពុះពារលើជំងឺរាតត្បាតសកល Covid-19ឬជំងឺរាតត្បាតដ៏កាចសាហាវណាមួយនាពេលអនាគត។
ជាពិសេសអ្នកជំនាញជើងចាស់ ដែលមានបទពិសោធន៍យ៉ាងជ្រាលជ្រៅលើវិស័យសុខាភិបាល និងទប់ទល់នឹងជំងឺរាតត្បាតអន្តរជាតិមានទស្សៈរួមថា៖ កិច្ចសហប្រតិបត្តិការរវាងបណ្ដាខឿនវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រអភិវឌ្ឍន៍ឈានមុខគេលើពិភពលោក ដើម្បីទប់ទល់នឹងជំងឺរាតត្បាតគឺចាំបាច់ណាស់។ ក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិន អាចជួយពិភពលោកឆាប់រកឃើញថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពចំពោះ វីរុស Sars-CoV-2 ក៏ដូចជាផ្សំវ៉ាក់សាំងប្រឆាំងជំងឺប្រកបជោគជ័យ។
ប៉ុន្តែ ដោយហេតុផលផ្សេងៗ ហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិននិយាយដោយឡែក រវាងប្រទេសមហាអំណាចនិយាយរួម និងរវាងបណ្ដាប្រទេសនៅលើពិភពលោក នៅតែមិនទាន់ឆ្លើយតបនឹងក្ដីសង្ឃឹមឡើយ។ នៅក្នុងបទសម្ភាសន៍កាសែត New York Times កាលពីថ្ងៃទី ៥ ខែមេសា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Cui Tiankai បានទទួលស្គាល់ថា នាបច្ចុប្បន្ននេះ ប្រទេសទាំងពីគប្បីសាម្គីគ្នា ជួយឧបត្ថម្ភ និងសហប្រតិបត្តិការជាមួយគ្នា ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។សង្ឃឹមថា ការអំពាវនាវរបស់មហាសន្និបាតអង្គការសហប្រជាជាតិ របស់ឯកអគ្គរដ្ឋទូតចិន នឹងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសុច្ឆន្ទៈ និងប្រសិទ្ធភាពរវាងបណ្ដាប្រទេស និងសហគមន៍អន្ដរជាតិនាពេលខាងមុខ នេះដើម្បីប្រយុទ្ធនិងយកឈ្នះលើជំងឺរាតត្បាតសកលដើមដំបូងរបស់មនុស្សជាតិក្នុងសតវត្សរ៍ទី ២១ នេះផងដែរ៕