កិច្ចសហប្រតិបត្តិការអប់រំ ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

(VOV)_រួមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្លាស់ប្តូរអប់រំបានលេច​ឡើង
 ដួចជាចំណុចសំខាន់មួយ នៃទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងរយៈ​ពេលកន្លង
ទៅ។ និស្សិតនិងសិក្ខាកាមវៀតណាមចំនួនជិត១៧ពាន់នាក់នៅ​អាមេរិក និងកម្ម
វិធីផ្លស់ប្តូរ និងបណ្ដុះបណ្ដាលគ្រូបង្រៀននានា បានរួមចំណែកកសាងប្រភពធន
ធានមនុស្សគុណភាពខ្ពស់សំរាប់វៀតណាមផង និងជំរុញការ​ផ្លាស់ប្តូរវប្បធម៌រវាង
ប្រទេសទាំងពីរផង។

កិច្ចសហប្រតិបត្តិការអប់រំ ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1
កិច្ចសហប្រតិបត្តិការអប់រំ ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

នាថ្ងៃទី១០កក្កដាឆ្នាំ២០១៥ បានក្លាយទៅជាចំណុចសំខាន់ ក្នុងទំនាក់ទំនងស
ហប្រតិបត្តិការអប់រំរវាងវៀតណាមនិងអាមេរិក ពេលដែលនៅទីក្រុង New York មហាវិទ្យាល័យ Fulbright វៀតណាម ត្រូវបានផ្តល់លិខិត​អនុញ្ញាត្តិ​វិនិយោគ។

          មហាវិទ្យាល័យ Fulbright វៀតណាម ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៦​នេះ 
​នៅមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញ ដោយមានទុន​វិនិយោគ
ចំនួន៧០លានដុល្លារអាមេរិក។នេះគឺជាមហាវិទ្យាល័យឯកជនមិនដើម្បីផលប្រ
យោជន៍ដើមដំបូងនៅវៀតណាម យកចិត្តទុកដាក់ដល់ការជ្រើសរើសអ្នកប្រាជ្ញនិង
អ្នកវិទ្យាសាស្ត្រឆ្នើមក្នុងទូទាំងប្រទេស។ អតីតឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅវៀត ណាម លោក Michael Michalak បានចាត់ទុកថា៖ ការលើកទឹកចិត្ត​បណ្ដាមហាវិទ្យា
ល័យអន្តរជាតិចូលរួមជាជំហានចាំបាច់ចំពោះវៀតណាម នាបច្ចុប្បន្ន៖

          “ ការទាក់ទាញមហាវិទ្យាល័យអន្តរជាតិមកវៀតណាមកសាងមូលដ្ឋានអប់រំ​
នេះគឺដើរតួនាទីដ៏សែនសំខាន់ចំពោះវិស័យអប់រំក្នុងប្រទេស។ ក្រៅពី Harvard មាន
គំរោងការណ៍កសាងមហាវិទ្យាល័យ Fulbright វៀតណាមនេះ មហាវិទ្យា​ល័យ​
ផ្សេងៗ​ទៀតនៅអាមេរិកក៏មានគោលបំណងបង្កើតសាខានៅវៀតណាម​ដែរ។ ​ខ្ញុំ
ចាត់ទុកថា៖វៀតណាមត្រូវមានកំណែទម្រងដើម្បី​ក្លាយគោលបំណង​នេះទៅជាការ
ពិតជាក់ស្ដែង។ ”


កិច្ចសហប្រតិបត្តិការអប់រំ ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 2
កិច្ចសហប្រតិបត្តិការអប់រំ ចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

ដោយមានបរិមាណនិស្សិតចំនួនជិត១៧ពាន់នាក់ វៀតណាម​ក្នុង​ចំណោមប្រ
ទេសអាស៊ាន និងឈរលំដាប់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសលើពិភពលោកមាន
និស្សិតសិក្សារៀនសូត្រនៅអាមេរិក។ មិនគ្រាន់តែបានទាក់ទងនឹងខឿនអប់រំជឿន
លឿន និស្សិតទាំងនេះនៅមានឱកាសប្រមូលផ្តុំបទពិសោធន៍ធ្វើការនៅក្រុមហ៊ុន
អាមេរិកទៀតផង។ មិត្ត Vo Hoang An អតីតនិស្សិតវៀត​ណាម​នៅអាមេរិក ហើយ
នាបច្ចុប្បន្នកំពុងធ្វើការអោយសហគ្រាសអាមេរិក បានចែក​រំលែកថា៖

          “ ជំនាន់វ័យក្មេងមានគោលបំណងប្រមូលផ្តុំបទពិសោធន៍ច្រើនថែមទៀត។​ 
បានទៅរៀននៅទីនេះហើយ យើងខ្ញុំមានគោលបំណងបានទាក់ទងនឹងអ្វីៗល្អ​ថែម
ទៀត ក្រៅពីចំណេះដឹងដែលបានសិក្សានៅក្នុងសាលា។ នេះគឺជាមូលហេតុដែល
បណ្ដាមិត្តបញ្ចប់ការសិក្សាហើយនៅបន្តទៅធ្វើការក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ​ទើបវិលត្រឡប់មកវៀតណាមវិញ។ ”

          រួមជាមួយការសិក្សាបង់ថ្លៃភាគច្រើននិស្សិតវៀតណាមនៅអាមេរិកនេះ បណ្ដាអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក ជាពិសេសគឺមូលនិធិអប់រំ​វៀតណាម ( VEF)
ក៏បានជួយឧបត្ថម្ភនិស្សិតវៀតណាមជាច្រើនបានទាក់ទងនឹង​បរិយាកាសអប់រំជួរមុខ
លើពិភពលោកនេះ។ ត្រូវបានរដ្ឋសភាអាមេរិកបង្កើតពី​ឆ្នាំ២០០០មក ដោយមានថវិ
កាចំនួន៥លានដុល្លារអាមេរិក/ឆ្នាំ VEF ជាអង្គការ​ចំណុះរដ្ឋាភិបាល និងធ្វើសកម្មភាព
ក្នុងវិស័យផ្លាស់ប្តូរអប់រំ ក្រោយថ្នាក់ឧត្តម​សិក្សា។គិតដល់នាបច្ចុប្បន្ន មូលនិធិអប់រំ
វៀតណាម បានផ្តល់អាហាររូបករណ៍​ចំនួន៥០០ ជួយឧបត្ថម្ភអ្នកមានទេពកោសល្យ
វ័យក្មេងវៀតណាម មកស្រាវជ្រាវ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅអាមេរិក។ លោកស្រី
 Sandy Dang នាយិកា​ប្រតិបត្តិ​ VEF បានអោយដឹងថា៖

          “​ ខ្ញុំចាត់ទុកថា៖ ការផ្លាស់ប្តូរអប់រំនេះដើរតួនាទីដ៏សែនសំខាន់ រួមចំណែក​កសាង
 និងពង្រឹងទំនាក់ទំនងវៀតណាមនិងអាមេរិក ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។សកម្ម
ភាពនេះមិនគ្រាន់តែជួយបណ្ដានិស្សិតវៀតណាមមានឱកាសមក​សិក្សានៅអាមេរិក
ប៉ុណ្ណោះទេ ថែមទាំង ជំរុញការផ្លាស់ប្តូរវប្បធម៌ទៀតផង។ ខ្ញុំ​ចាត់ទុកថា៖ កិច្ចសហប្រ
តិបត្តិការអប់រំបានរួមចំណែកជំរុញប្រទេសទាំងពីរខិត​ជិតគ្នាថែមទៀត។”

          រួមជាមួយ VEF នេះ រដ្ឋាភិបាលអាមេរិកនៅមានសកម្មភាពផ្លាស់ប្តូរអប់រំ​ផ្សេងៗ
ទៀត ជាមួយវៀតណាម ដូចជា៖កម្មវិធីអាហាររូបករណ៍ Fulbright កម្មវិធី​បណ្ដុះបណ្ដា
លភាសាអង់គ្លេសសំរាប់គ្រូបង្រៀន និង​កម្មវិធីគំនិតឆ្នៃប្រឌិត​របស់ថ្នាក់ដឹកនាំវ័យក្មេង
អាស៊ីអាគ្នេយ៍ ដោយប្រធានាធិបតីអាមេរិក លោក ​Barack Obama បង្កើត។ រួមជាមួយវិ
ស័យសហប្រតិបត្តិការផ្សេងៗ កិច្ច​សហ​ប្រតិបត្តិ​ការអប់រំវៀតណាមនិងអាមេរិកជាស្ពាន
តភ្ជាប់ រួមចំណែកនាំទំនាក់​ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែអភិ
វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕







ប្រតិកម្មទៅវិញ

ផ្សេងៗ