កំណើនសេដ្ឋកិច្ចនៃឆមាសទី១ - មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិ ចំណុះក្រសួងផែនការនិងវិនិ យោគវៀតណាមទើបបាន ប្រកាសសូចនាករកំណើនសេដ្ឋកិច្ចរយៈពេល ៦ខែដើមឆ្នាំរបស់វៀតណាម។ តាមនោះ ទោះបីជាជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀត ណាមក្នុងឆមាសទី១ឆ្នាំ២០២១នៅតែសម្រេចបាន ៥,៦៤% ខណៈដែលអតិផរណា នៅត្រឹម ១,៤៧% តែប៉ុណ្ណោះ។ នេះជាលទ្ធផលគួរឲ្យកត់សម្គាល់ ជាមូលដ្ឋានគ្រឹះដ៏ ល្អដើម្បីវៀតណាមឆ្ពោះទៅរកគោលដៅកំណើនសេដ្ឋកិច្ចចំនួន៦,៥% ពេញឆ្នាំ២០២១ ដូចដែលរដ្ឋសភាបានដាក់ចេញ។ ដើម្បីសម្រេចបានគោលដៅកំណើនពេញមួយឆ្នាំ នេះ វៀតណាមកំពុងផ្ដោតសំខាន់ទៅលើដំណោះស្រាយជាក់ស្ដែងមួយចំនួន។

កំណើនសេដ្ឋកិច្ចនៃឆមាសទី១ - មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ - ảnh 1រចនាសម្ព័ន្ធកំណើនសេដ្ឋកិច្ចនៃឆមាសទី១ឆ្នាំ២០២១របស់វៀតណាម។ (រូបថត៖ VOV)
ក្នុងរង្វង់មួយឆ្នាំមុននេះ ផលិតផលក្នុងស្រុកសរុប (GDP) នៃឆមាសទី១ឆ្នាំ២០២០ របស់វៀតណាម ត្រូវបានប្រកាសសម្រេចបានកំណើនចំនួន១,៨២% ដែលជាកម្រិត ទាបបំផុតក្នុងអំឡុងដំណាក់កាល២០១១-២០២០។ នៅពេលនោះ អ្នកណាក៏ដឹងថា មូលហេតុគឺជម្ងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនិងអវិជ្ជមានទៅលើគ្រប់ វិស័យទាំងអស់។ រហូតមកដល់ពេលនេះ ទោះជាជំនាញការជាច្រើនចាត់ទុកថា សេដ្ឋ កិច្ចវៀតណាមនៅតែរងផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែ GDP ក្នុង ឆមាសទី១ឆ្នាំ២០២១ត្រូវបានប្រកាសសម្រេចបានចំនួន៥,៦៤% ពោលគឺខ្ពស់ជាង៣ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ជំនាញការសេដ្ឋកិច្ច លោក Nguyen Tri Hieu បានវាយតម្លៃថា៖ “ក្នុងខែធ្នូឆ្នាំ២០២០ កំណើនរបស់យើងបានធ្លាក់ចុះដល់បាតហើយ ដូច្នេះក្នុង រយៈពេល៦ខែដំបូងឆ្នាំនេះ យើងបានងើបឡើងវិញ។ នេះជាសញ្ញាល្អ។ សូចនាករទី២ គឺអតិផរណា ក្នុង រយៈពេល៦ខែកន្លងមក យើងរក្សាបានយ៉ាងដូច្នេះក៏ជាប្រការគួរឲ្យ សប្បាយផងដែរ។ ក្នុងបរិបទនៃជម្ងឺរាតត្បាតនាបច្ចុប្បន្ន ខ្ញុំគិតថា យើងសម្រេចបាន កំណើនចំនួន៥,៦% គឺល្អហើយ”។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិបានបង្ហាញថា ក្នុងរយៈពេល៥ខែកន្លង មក ទំហំនាំចេញទំនិញរបស់វៀតណាមត្រូវបានប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ១៣០,៩៤ពាន់លានដុល្លាអាមេរិក កើនជាង៣០%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ទៅមិញ។ ក្នុងនោះ មានមុខទំនិញចំនួន២២មុខដែលមានទំហំនាំចេញហួសពី១ពាន់ លានដុល្លាអាមេរិក ដូចជា៖ ផលិតផលអេឡិច ត្រូនិក ទំនិញវាយនភ័ណ្ឌ ស្បែកជើង ឈើនិងគ្រឿងឈើ ដែកថែប និងជលផល ជាដើម។ លោក Nguyen Hoai Nam អគ្គ លេខាធិការរងនៃសមាគមន៍កែច្នៃនិងនាំចេញជលផលវៀតណាមចាត់ទុកថា ផ្នែក ជលផលបានមានការស្ដារឡើងវិញបើប្រៀបធៀបនឹងឆ្នាំ២០២០។ លោកបានថ្លែងថា៖ “ឆ្នាំមុន ក្រោមផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ផ្នែកជលផលក៏រងការធ្លាក់ចុះផង ដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២១ អាស្រ័យដោយសមិទ្ធផលនានាក្នុងការងារបង្ការប្រឆាំងកូវីដ ១៩ របស់រដ្ឋាភិបាល បានជាតំបន់ប្រកបរបរនេសារ របរជលផលដ៏សំខាន់ៗ ទទួលរង ផលប៉ះពាល់តិចជាង។ ប្រការនេះជួយឲ្យការនាំចេញជលផលក្នុងឆ្នាំនេះកំពុងមាន សញ្ញាកំណើនល្អប្រសើរ ជាក់ស្ដែង កំណើនក្នុងខែមេសាគឺ ២២% ហើយក្នុងខែឧសភាគឺ២៤%”។
កំណើនសេដ្ឋកិច្ចនៃឆមាសទី១ - មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ - ảnh 2ការគ្រប់គ្រងអតិផរណាជាបញ្ហាប្រឈមដ៏ធំក្នុងបរិបទនាបច្ចុប្បន្ន។
មូលហេតុនៃកំណើនខ្លាំងក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ គឺការដឹកនាំនិងការប្រតិបត្តិយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ការរួមកម្លាំងកាយចិត្តនៃប្រព័ន្ធនយោបាយ សហគមន៍សហគ្រាស ប្រជាជនក្នុងទូទាំង ប្រទេសនិងកងកម្លាំងនៅខ្សែត្រៀមជួរមុខប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត សំដៅ អនុវត្តន៍គោលដៅ២ដើរទន្ទឹមគ្នា ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង និងអភិវឌ្ឍ សេដ្ឋកិច្ចផង។ ម្យ៉ាងវិញទៀត សមត្ថភាពបន្សាំរបស់សហគមន៍ជាមួយនឹងការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងបរិបទនៃជម្ងឺរាតត្បាតក៏ត្រូវបានលើកកំពស់ផងដែរ ដូច្នេះ “កម្លាំងលោត” នៃខឿនសេដ្ឋកិច្ចក៏ប្រសើរជាង។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែដើម្បីរក្សារឹងមាំ ល្បឿនកំណើនសេដ្ឋកិច្ចដូចក្នុងរយៈពេល៦ខែកន្លងមក វៀតណាមត្រូវគ្រប់គ្រងឲ្យ បានល្អនូវហានិភ័យអតិផរណាដែលនៅតែមាន ក៏ដូចជាឧបសគ្គជាច្រើនផ្សេងទៀត ដោយសារជម្ងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ លោកស្រី Nguyen Thi Huong ប្រធានអគ្គនាយកដ្ឋានស្ថិតិបានលើកអនុសាសន៍ថា៖         “ចាំបាច់ត្រូវអនុវត្តន៍ដំណោះស្រាយនានាសំដៅជួយឧបត្ថម្ភប្រជាជន សហ គ្រាសដែលទទួលរងផល ប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ជាពិសេសគឺពលករដែលបាត់ ការងារធ្វើ នៅក្នុងមណ្ឌលឧស្សាហកម្ម។ គោលនយោបាយជួយឧបត្ថម្ភគួរតែមានភាព សាមញ្ញ ប្រសិទ្ធភាពនិងទាន់ពេលវេលា ដើម្បីអនុវត្តន៍ឲ្យបានលឿនបំផុតតាមដែល អាចធ្វើទៅបាន។ ក្រៅពីនោះ ផ្ដល់ជំនួយពិសេសដល់សហគ្រាស ដើម្បីលើកទឹកចិត្ត ការបង្កើតសហគ្រាសថ្មី សហគ្រាសចាប់ផ្ដើមអាជីវកម្ម និងសហគ្រាសពង្រីកទ្រង់ ទ្រាយផលិតកម្មអាជីវកម្ម”។
ជំនាញការសេដ្ឋកិច្ចជាច្រើនក៏បានរំលេចតួនាទីរបស់រដ្ឋក្នុងការផ្ដល់ជំនួយខាងសុខុមាលភាកាន់តែឆាប់កាន់តែល្អ ជូនចំពោះប្រជាជន ហើយអូសបន្លាយដំណោះ ស្រាយពន្យាពេលការបង់ពន្ធ និងថ្លៃសេវាចំពោះអង្គភាពអាជីវកម្មទៀតផង។ ក្នុង ដំណើរការនេះ វៀតណាមក៏ត្រូវបានជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលផងដែរ ព្រមទាំង ឆ្លៀតយកឲ្យបានល្អជាងទៀតនូវកាលានុវត្តភាពមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខា ដើម្បីរក្សាយ៉ាងរឹងមាំនូវគោលដៅកំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ