កំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុបមិនសូវគួរជាទីគាប់ចិត្តឡើយ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក គណៈកម្មាធិការអឺរ៉ុប (EC) និងអង្គការអន្តរជាតិ ខ្លះៗទៀតបានប្រកាសព័ត៌មានមិនសូវគួរជាទីគាប់ចិត្តស្ដីពីកំណើនសេដ្ឋ កិច្ចនៃទ្វីបអឺរ៉ុប។ រលកថ្មីនៃជម្ងឺរាតត្បាត Covid-19 បានធ្វើឲ្យយឺតយ៉ាវសន្ទុះងើប ឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងបានបញ្ជាប់ថា សេដ្ឋកិច្ច អឺរ៉ុបនឹងមិនអាចវិលត្រឡប់ទៅប្រក្រតីឡើងវិញមុនឆ្នាំ២០២៣បានឡើយ។
កំណើនសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុបមិនសូវគួរជាទីគាប់ចិត្តឡើយ - ảnh 1សេដ្ឋកិច្ចតំបន់ Eurozone ក្នុងត្រីមាសទី២ឆ្នាំ២០២០បានធ្លាក់ចុះ១២,១%។ (រូបថត៖ REUTERS) 

បញ្ចុះការព្យាករណ៍កំណើនដោយព្រមៗគ្នា

ក្នុងការព្យាករណ៍ថ្មីបំផុតនៅថ្ងៃទី៥ វិច្ឆិកា EC បានចាត់ទុកថា សេដ្ឋកិច្ចតំបន់ Eurozone នឹងទទួលបានកំណើន៤,២%ក្នុងឆ្នាំក្រោយ ពោលគឺទាបជាងច្រើនបើប្រៀបធៀបនឹងការព្យាករណ៍ ៦,១% ដែលបានធ្វើឡើងកាលពីខែកក្កដា។

ការធ្លាក់ចុះសេដ្ឋកិច្ចអាចឃើញយ៉ាងច្បាស់លាស់ជាងនៅ តាមប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចនាំមុខគេនៅអឺរ៉ុប។ នៅអាល្លឺម៉ង់ និន្នាការស្ដារឡើងវិញនៃការបញ្ជាទិញឧស្សាហកម្មបានយឺតជាងក្នុងខែ កញ្ញា ក្នុងបរិបទដែលរដ្ឋាភិបាលចាត់វិធានការរឹតត្បិតថ្មីដើម្បីឆ្លើយតបនឹង ការរីករាលដាលយ៉ាងខ្លាំងនៃជម្ងឺ Covid-19។ ជាក់ស្ដែងគឺ បរិមាណនៃការ បញ្ជាទិញឧស្សាហកម្មត្រឹមតែកើន០,៥% បើប្រៀបធៀបនឹងខែសីហា ហើយតួរលេខនេះទាបជាងកម្រិត១,៥%តាមការព្យាករណ៍។ នៅបារាំង សកម្មភាពអាជីវកម្ម ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ១៥%នៅពេលរដ្ឋាភិបាលបិទប្រទេសសារ ជាថ្មីម្ដងទៀត។ នៅអេស្ប៉ាញ់វិញ លទ្ធផលសេដ្ឋកិច្ចក្នុងត្រីមាសទី៣នៅតែ ទាបជាង៨,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

ថ្លែងនៅសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ EU កាលពីថ្ងៃទី៤ វិច្ឆិកា អនុប្រធាន ប្រតិបត្តិ EC លោក Valdis Dombrovski បានចាត់ទុកថា នារយៈពេលខាង មុខនឹងជាដំណាក់កាលពោរពេញទៅដោយបញ្ហាប្រឈមចំពោះប្រទេស EU ទាំងអស់។ លោកបានអំពាវនាវឲ្យប្រទេសសមាជិក EU ត្រៀមរៀបចំ ហើយអនុវត្តផែនការកែទម្រង់សំដៅជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ។

អនុវត្តដំណោះស្រាយខាងហិរញ្ញវត្ថុ

ក្នុងការខិតខំប្រឹងប្រែងដោះស្រាយស្ថានភាពជាប់គាំងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ នាថ្ងៃទី៥ វិច្ឆិកា សភាសហភាពអឺរ៉ុប (EP) និងប្រទេសសមាជិក ទាំង២៧បានឯកភាពគ្នាថា នឹងផ្សាភ្ជាប់ពង្រាងច្បាប់ថវិការយៈពេលវែងនៃប្លុកជាមួយរចនាសម្ព័ន្ធមួយសំណូមពរឲ្យបណ្ដាប្រទេសគោរពនីតិរដ្ឋ EU។ នេះត្រូវបានចាត់ទុកថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់ការ អនុម័តលើថវិការយៈពេលវែងក្នុងតម្លៃ ១.១០០ ពាន់លានអឺរ៉ូ និងកញ្ចប់ ជួយសង្គ្រោះក្នុងតម្លៃ ៧៥០ ពាន់លានអឺរ៉ូដើម្បីស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញ។

នាថ្ងៃដដែល ធនាគារកណ្ដាលអង់គ្លេស (BoE) ក៏បានសម្រេចចិត្តផ្ដល់ សាច់ប្រាក់ចំនួន១៥០ ពាន់លានផោនបន្ថែមទៀតទៅក្នុងទីផ្សារសំដៅជំរុញខឿនសេដ្ឋកិច្ច ព្រមទាំងព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះអាចលិចកានតែជ្រៅទៅក្នុងវិបត្តិ។

សន្ទុះធ្លាក់ចុះសេដ្ឋកិច្ចនៃប្រទេសអឺរ៉ុបជាច្រើននិយាយរួមនិងតំបន់ Eurozone និយាយដោយឡែកមានសមាមាត្រផ្ទាល់គ្នាជាមួយល្បឿនរីក រាលដាលនៃជម្ងឺ Covid-19 នៅទ្វីបនេះ។ ហេតុដូច្នេះ សេណារីយ៉ូដែល សេដ្ឋកិច្ចអឺរ៉ុបវិលត្រឡប់ទៅប្រក្រតីឡើងវិញនៅតែស្ថិតនៅខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ