កាត់បន្ថយគ្រោះអន្តរាយដោយសារបម្រែបម្រួលអាកាសធាតុដើម្បីលើកកំពស់សិទ្ធិមនុស្ស
(VOVWORLD) - ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំលើកទី៤២ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវចាប់ ពីថ្ងៃទី១០ដល់ថ្ងៃទី២៧ ខែកញ្ញា នោះ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជា ប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាស ធាតុ វៀតណាមបានចេញគោលមាគ៌ា គោលនយោបាយជាច្រើន ក៏ដូចជាអនុវត្ត សកម្មភាពជាក់ស្ដែងនានា សំដៅកាត់បន្ថយផលអាក្រក់ដោយសារបម្រែបម្រួល អាកាសធាតុ ហើយលើកកំពស់សិទ្ធិមនុស្ស។
វៀតណាមស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេសចំនួន១០ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារបម្រែបម្រួលអាកាសធាតុក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ បានបណ្ដាលឡើងដោយខ្យល់ព្យុះ ទឹកជំនន់និងការបាក់ស្រុតដី។ តំបន់ដីសណ្ដទន្លេ Cuu Long របស់វៀតណាមជាតំបន់មួយក្នុងចំណោមតំបន់ដីសណ្ដចំនួន៣លើពិភពលោក ដែលងាយរងគ្រោះបំផុតដោយសារការកើនឡើងនីវ៉ូទឹកសមុទ្រ។ ផលប៉ះពាល់ដែលការប្រែប្រួលអាកាសធាតុបណ្ដាលឡើងជាគ្រោះអាសន្នធំមួយដែលគំរាមកំហែងដល់គោលដៅកាត់បន្ថយភាពក្រីក្រ គោលដៅសហសវត្សនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ បម្រែបម្រួលអាកាសធាតុថែមទាំងគំរាមកំហែងដល់សន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មនៅវៀតណាមទៀតផង។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ គ្រោះធម្មជាតិគ្រប់ប្រភេទដូចជា ខ្យល់ព្យុះ ទឹកជំនន់ ការបាក់ស្រុតដី និងលិចលង់ទឹក គ្រោះរាំងស្ងួត និងការជ្រាតចូលនៃទឹកប្រៃ បានបង្កឡើងការខូចខាតដ៏ធ្ងន់ធ្ងរ ដោយធ្វើអោយមនុស្សចំនួន៩៥០០នាក់បានស្លាប់ឬបាត់ខ្លួន និងខូចខាតខាងទ្រព្យសម្បត្តិឡើងដល់ទៅ១,៥% GDP ជារៀងរាលឆ្នាំផងដែរ។
គោលមាគ៌ានិងគោលនយោបាយដ៏សមស្រប
ដោយយល់ឃើញនូវគ្រោះអាសន្ននិងការសាកល្បងដែលការប្រែប្រួលអាកាសធាតុបណ្ដាលឡើង ហេតុដូច្នេះហើយវៀតណាមបានកសាងនិងចេញផ្សាយដោយម្ចាស់ការនូវគោលមាគ៌ានិងគោលនយោបាយជាច្រើនសំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ តាំងពីដំបូង វៀតណាមបានចេញសេចក្ដីសម្រេចចិត្តស្ដីពី “ការទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ បង្កើនការគ្រប់គ្រងធនធាននិងការពារបរិស្ថាន” ដែលជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមរវាងមនសិការនិងសកម្មភាព ការបំពេញគោលនយោបាយ ច្បាប់ ក៏ដូចជាការរៀបចំប្រភពធនធាននានារបស់រដ្ឋក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថាន ឆ្ពោះទៅរកគំរូអភិវឌ្ឍថ្មីដោយសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពនៅវៀតណាមផងដែរ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចេញផ្សាយកម្មវិធីធ្វើសកម្មភាពក្នុងគោលដៅដល់ឆ្នាំ២០២០ វៀតណាមអាចទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុជាស្ថាពរ បង្ការទប់ទល់នឹងគ្រោះធម្មជាតិ កាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ ហើយសម្រេចបានសមិទ្ធផលជាជំហានដំបូងក្នុងការធ្វើអាជីវកម្មនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ វៀតណាមក៏បានកសាងផែនការធ្វើសកម្មភាពជាតិស្ដីពីការអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅតភ្ជាប់យ៉ាងស្អិតរមួត សមស្របនិងប្រកបដោយភាពខុសដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការអភិវឌ្ឍសង្គម ការពារធនធាន បរិស្ថាន និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលការប្រែប្រួលអាកាសធាតុបណ្ដាលឡើងនៅតំបន់ដីសណ្ដទន្លេ Cuu Long រដ្ឋាភិបាលវៀតណាមក៏បានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពហើយបន្សាំជាមួយបម្រែបម្រួលអាកាសធាតុផងដែរ។
ទប់ទល់ដោយម្ចាស់ការ
ដោយពឹងផ្អែកលើគោលមាគ៌ានិងគោលនយោបាយដែលមានស្រាប់នោះ នាពេលកន្លងទៅ ស្ថាប័នទាំងថ្នាក់មជ្ឈឹមនិងថ្នាក់តំបន់របស់វៀតណាម បានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយនានាស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុដូចជា៖ ឃោសនា ផ្សព្វផ្សាយ ដើម្បីផ្លាស់ប្ដូរមនសិការ លើកកំពស់ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផ្លាស់ប្ដូរថ្មី បំពេញបន្ថែមនិងជំរុញខ្លាំងនូវការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុពង្រឹងក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋ អភិវឌ្ឍប្រភពធនធានមនុស្សលើវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងពង្រីកតួនាទីនៃវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការងារនេះ ផងដែរ។ ជាពិសេសគឺ វៀតណាមបានជំរុញកិច្ចសហប្រតិបតិ្តការ ធ្វើសមាហរណកម្មអន្តរជាតិ ហើយបើកទូលាយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុតាមរយៈវិធានការជាច្រើនដូចជាជំរុញការចូលរួមក្នុងសន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីស្ដីពីបម្រែបម្រួលអាកាសធាតុ កសាងដោយម្ចាស់ការនូវកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគី លើកកំពស់តួនាទីរបស់វៀតណាមនៅវេទិកាអន្តរជាតិនានាអំពីបម្រែបម្រួលអាកាសធាតុ ក៏ដូចជាសហប្រតិបតិ្តការជាមួយបណ្ដាប្រទេសអភិវឌ្ឍដូចជាប្រទេសហូឡង់ ដើម្បីកសាងផែនការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ជាដើម។ វៀតណាមក៏បានបង្កើនប្រភពហិរញ្ញវត្ថុសម្រាប់វិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ។
ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ វៀតណាមបានដំណើរការកសាងគំរូផ្ទះពហុមុខងារដើម្បីជៀសវាងខ្យល់ព្យុះនិងទឹកជំនន់ កសាងប្រព័ន្ធទំនប់ទឹកនិងប្រឡាយធារាសាស្ត្រដោយតភ្ជាប់នឹងផ្លូវចរាចរណ៍នៅតំបន់ជនបទ ចម្រោះទឹកប្រៃទៅជាទឹកសាប ដាំព្រៃលិចទឹកនៅតាមឆ្នេរសមុទ្រ ដាំព្រៃនិងការពារព្រៃ ហើយកសាងប្រព័ន្ធព្រមានគ្រោះធម្មជាតិ ជាដើម។ ទន្ទឹមនឹងនោះ វៀតណាមក៏បានជំរុញការលើកកំពស់មនសិការសម្រាប់សហគមន៍តាមរយៈសកម្មភាពការពារបរិស្ថាន ឃោស នាចំណេះដឹងអំពីបម្រែបម្រួលអាកាសធាតុទៅកាន់ប្រជាជន ដើម្បីជួយអោយប្រជាជនយល់ដឹងយ៉ាងត្រឹមត្រូវ កែសម្រួលឥរិយាបទ ឆ្ពោះទៅរកការរស់នៅជាមួយបម្រែបម្រួលអាកាសធាតុ។
ជាទូទៅ ប្រព័ន្ធគោលនយោបាយនិងច្បាប់ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុរបស់វៀតណាមបាននិងកំពុងឆ្ពោះទៅរកការធានា ការពារសិទ្ធិមនុស្ស អោយបានរស់នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព ធានារបររកស៊ី ស្បៀងអាហារ ចំណីអាហារ ជីវភាពរស់នៅនិងសុខសភាពរបស់ប្រជាជន ជាពិសេសគឺប្រជាជននៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ។ ជាការពិត ការអនុវត្តគោលនយោបាយទាំងនេះបានសរអោយឃើញថា វៀតណាមបាននិងកំពុងធានាសិទ្ធិមនុស្សយ៉ាងត្រឹមត្រូវតាមអនុសញ្ញាអន្តរជាតិនានាដែលវៀតណាមចូលជាសមាជិក៕