កាត់បន្ថយទឹកប្រាក់ជំនួយយោធា-ជំហានថយក្រោយក្នុងទំនាក់ទំនងអាមេរិក-អេហ្ស៊ីប

          (VOV)_បន្ទាប់ពីការវាយប្រកហារនិងការបង្ក្រាបនានាទៅលើបាតុករ ​ដែលគាំទ្រអតីតប្រធានាធិបតី Mohamed Morsi នៅអេហ្ស៊ីប អាមេរិកបាន​ផ្អាក់​ជាផ្លូវការខ្ទង់ជំនួយមួយចំនួនអំពីយោធានិងសេដ្ឋកិច្ច សំរាប់​សម្ព័ន្ធមិត្ត​ពីពាក់កណ្ដាលសប្ដាហ៍នេះ។នេះគឺជាសេចក្ដីសម្រេចចិត្តវៀងវៃរបស់​រដ្ឋអំណាចអាមេរិកដែរឬទេ? ក្នុងពេលដែលអេហ្ស៊ីប-ជាសម្ព័ន្ធមិត្តដ៏សែន​សំខាន់របស់អាមេរិកនៅក្នុងតំបន់មជ្ឈឹមបូពា៍ កំពុងប្រឈមមុខនឹងការ​លំបាកសាកល្បងនានា​តាំងពីសេដ្ឋកិច្ចរហូតដល់សន្តិសុខនេះ​​។

កាត់បន្ថយទឹកប្រាក់ជំនួយយោធា-ជំហានថយក្រោយក្នុងទំនាក់ទំនងអាមេរិក-អេហ្ស៊ីប - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (TTXVN)

*សញ្ញាអាក្រក់អំពីហិរញ្ញវត្ថុ យោធា

          ខ្ទង់ប្រាក់ជួយឧបត្ថម្ភហិរញ្ញវត្ថុដែលវ៉ាស៊ីនតោនបញ្ឈប់ការផ្គត់ផ្គង់អោយអេហ្ស៊ីប ​ចំនួន ២៦០លានដុល្លារអាមេរិក រួមជាមួយការដែលអាមេរិកក៏​បញ្ឈប់ការផ្ទេរប្រគល់បណ្ដាប្រភេទអាវុធសំខាន់ៗ ដូជជា÷ យន្តហោះ Apache ចំនួន១០គ្រឿង យន្តហោះចម្បាំងF-16 …។ល។ 

          អនុម័តទៅលើសេចក្ដីសម្រេចចិត្តនេះ ប្រធានាធិបតីអាមេរិក លោក ​Barack Obama មានគោលបំណងបង្កើនការដាក់​សម្ពាធ ជំរុញរដ្ឋ​អំណាច​ជាបណ្ដោះអាសន្នរបស់អេហ្ស៊ីបកាត់បន្ថយអតិបមាការធ្វើបង្ក្រាបទៅលើបាតុករដែលគាំទ្រលោក Mohamed Morsi និងសកម្មជាងទៀតក្នុងដំណើការ​ផ្ទេរប្តូរនយោបាយនៅអេហ្ស៊ីបទៀតផង។

ការបញ្ឈប់ខ្ទង់ប្រាក់ជំនួយនេះ មិនមែនជាការចៃដន្យសំរាប់អេហ្ស៊ីបទេ ពីព្រោះថា មុននេះសាធារណះមតិបានស្ដីអំពីការដែលអាមេរិកកំពុងពិចារណាឡើងវិញ ចំពោះខ្ទង់ផ្តល់ជំនួយសំរាប់អេហ្ស៊ីប ចាប់តាំងពីពេលធ្វើ​រដ្ឋប្រហារ ផ្តួលរលំប្រធានាធិបតី Mohamed Morsi  ក្នុងខែកក្កដា ​និងបន្ត នោះគឺ​បណ្ដា​យុទ្ធនាការ​បង្ហូរឈាមនានាចំពោះសមាជិកនានានៃអង្គការភាតរះ​ឥស្លាម ( MB)។

          *កាត់បន្ថយការជះឥទ្ធិពលដោយខ្លួនឯង

ពេលដែលសេចក្ដីសម្រេចចិត្តកាត់បន្ថយខ្ទង់ជំនួយនេះរបស់អាមេរិកបានប្រកាសជាសាធារណះ រដ្ឋាភិបាលជាបណ្ដោះអាសន្នរបស់អេហ្ស៊ីប ​បានមានការរិះគន់ខ្លាំងក្លា។ អ្នកនាពាក្យនៃក្រសួងការបរទេសអេហ្ស៊ីប​ Badr Abdekatty បានសង្កត់ធ្ងន់ថា÷​សេចក្ដីសម្រេចចិត្តនេះរបស់អាមេរិក​គឺខុសឆ្គង់ និងមិនចំឱកាសទេ។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការ​បរទេសអេហ្ស៊ីបក៏បានអះអាងថែមទៀតថា÷ថ្នាក់ដឹកនាំប្រទេសនេះនឹង​មិនផ្លាស់ប្តូរគោលនយោបាយនាបច្ចុប្បន្នរបស់ខ្លួនឡើយ។

          នាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្នអេហ្ស៊ីប លោក Hazem El – Beblawi បានព្រមានថា÷ ការដែលវ៉ាស៊ីនតោនកាត់បន្ថយជំនួយយោធា​នេះ​សំរាប់អេហ្ស៊ីប ជាសញ្ញាអាក្រក់មួយ។ លោក Hazem El – Beblawi ​ក៏បានអោយដឹងថា÷ ក្នុងអតីតកាល អេហ្ស៊ីបបានធ្លាប់ទិញអាវុធរបស់រុស្ស៊ី​ហើយ ​ប្រទេសនេះនឹងស្វែងរកផែនការសំរាប់អានាគត ដែលមិនបាច់​គិតដល់ការជួយឧបត្ថម្ភរបស់អាមេរិកទេ។ លោកក៏បានអោយដឹងថែមទៀតថា÷ Saudi Arabia , UAE និង Kuwait ​បានសន្យាផ្តល់ជំនួយរាល់​ពាន់លានដុល្លារអាមេរិក សំរាប់រដ្ឋាភិបាលថ្មីរបស់អេហ្ស៊ីហើយ និងបណ្ដាខ្ទង់ជំនួយនេះនឹងជួយអោយផ្នែកយោធាអាចរស់នៅ ដែលមិនត្រូវ​រងឥទ្ធិពល​ពីកង្វះខ្ទង់ជំនួយនេះរបស់អាមេរិកឡើយ។ 

សេចក្ដីសម្រេចចិត្តនេះរបស់អាមេរិក មិនគ្រាន់តែបណ្ដាលអោយទំនាក់ទំនងសម្ព័ន្ធមិត្តនេះកាន់តែតឹងរឹងថែមទៀត បណ្ណោះទេ ថែមទាំងអាច​បណ្ដាលការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចរបស់អេហ្ស៊ីបទៀតផង។ 

          ដើម្បីធ្វើអោយនឹងនរចិត្តអេហ្ស៊ីឡើងវិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក John Kerry បានប្រកាសថា÷​អាមេរិកនៅរក្សារាល់ខ្ទង់​ជំនួយ​សំរាប់សុខាភិបាលអប់រំ ប្រឆាំងភេរវកម្ម និងធានាសន្តិសុខព្រំដែន។ ​អាមេរិកមិនមានគំនិតបញ្ឈប់ទំនាក់ទំនងនេះទេ ឬដើរចញ្ច្រាសទៅនឹងផ្ទុយទៅវិញនឹងរាល់ការសន្យាផ្តល់ជំនួយ។ទន្ទឹមនឹងនោះ លោក John Kerry ក៏បាន​ថ្លែងថា÷ ​រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama នឹងតភ្ជាប់ជំនួយនេះ​ឡើងវិញ​ ប្រសិនបើបណ្ដាជំហានជាបន្តរបស់រដ្ឋអំណាចជាបណ្ដោះ​អាសន្នឆ្ពោះទៅការផ្ទេរប្តូរនយោបាយមួយនៅអេហ្ស៊ីប៕



ប្រតិកម្មទៅវិញ

ផ្សេងៗ