ក្នុងអំឡុងពេលរីករាលដាលជំងឺរាតត្បាត ប្រជាជនវៀតណាមកាន់តែមានទំនុកចិត្តយ៉ាងខ្លាំងលើរដ្ឋាភិបាល

(VOVWORLD) -  អង្គការសុខភាពពិភពលោកទើបបានប្រកាសថា  Covid 19 ជាជំងឺរាតត្បាតជាសកល ហើយបានអំពាវនាវដល់សហគមន៍ពិភពលោក អោយខិតខំប្រឹងប្រែងទ្វេដង ក្នុងការទប់ស្កាត់ជំងឺនេះ។ ប៉ុន្តែ មុនពេលដែលអង្គការនេះបានផ្តល់នូវអនុសាសន៍ វៀតណាមក៏បានបង្កើនការការពារនិងថែទាំសុខភាពរបស់ប្រជាជនដោយមានវិធានការខ្លាំងក្លាជាងការរំពឹងទុកនិងទទួលបានលទ្ធផលជាវិជ្ជមានគួរអោយកត់សម្គាល់។ ប្រការនេះ បានរួមចំណែកបង្កើនជំនឿទុកចិត្តរបស់ប្រជាជន ជាមួយបក្សនិងរដ្ឋវៀតណាម។

ក្នុងអំឡុងពេលរីករាលដាលជំងឺរាតត្បាត ប្រជាជនវៀតណាមកាន់តែមានទំនុកចិត្តយ៉ាងខ្លាំងលើរដ្ឋាភិបាល - ảnh 1 អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល ស្តីពីការងារការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា អាទិភាពចម្បងរបស់រដ្ឋាភិបាល គឺត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន (រូបថត៖ TTXVN)

វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ជាតិ សម្រាប់ការការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 រួមទាំងបានរៀបចំយ៉ាងល្អនូវសេណារីយ៉ូ សម្រាប់ការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ។  រដ្ឋាភិបាលបានផ្តល់ព័ត៌មានអំពីជំងឺឆ្លងនេះ ជូនប្រជាជននិងសហគមន៍អន្តរជាតិដោយតម្លាភាព ភាពត្រឹមត្រូវ ជាសាធារណៈនិងទាន់ពេលវេលា ពោលគឺ ខិតខំធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អបំផុតនិងយូរអង្វែងសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនឹងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រសួងស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា រួមទាំងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងការអនុវត្តនូវដំណោះស្រាយសមស្រប ជាធ្លុងមួយយ៉ាងស៊ីជម្រៅនិងទាន់ពេលវេលានោះ វៀតណាមតែងតែគ្រប់គ្រងស្ថានការណ៍បានល្អ។

អាយុជីវិតរបស់ប្រជាជនគឺជាអាទិភាពចម្បង

យោងតាមប្រមុខរដ្ឋាភិបាល ប្រទេសវៀតណាមបានអនុវត្តន៍គោលដៅពីរ គឺប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែអាទិភាពចម្បងរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា “សេដ្ឋកិច្ចមានការលំបាកអាចរកដំណោះស្រាយជួយឧបត្ថម្ភបាន ប៉ុន្តែអាយុជីវិតរបស់ប្រជាជន គឺមិនអាចជំនួសបានឡើយ។ វៀតណាមសុខចិត្តមលះបង់ផលប្រយោជន៍សេដ្ឋកិច្ច ក្នុងរយៈពេលខ្លី ដើម្បីធានាសុវត្ថិភាពជូនប្រជាជន”។

យោងតាមពាក្យស្លោកនេះ វៀតណាមបានប្រមូលផ្តុំកងកម្លាំងជាច្រើន ដើម្បីចូលរួមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ រួមជាមួយនឹងការរៀបចំផែនការប្រឆាំងនឹងជំងឺរាតត្បាតក្នុងស្រុក នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងនៅប្រទេសជាច្រើនវៀតណាមបានអនុវត្តភ្លាមៗ ការគាំពារប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់។ ស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេសបានបើកខ្សែទូរស័ព្ទទាន់ហេតុការមួយដើម្បីគាំពារពលរដ្ឋ ២៤/២៤ ម៉ោង; បានបង្កើតបណ្តាញទំនាក់ទំនងជាមួយសហគមន៍នៅក្នុងប្រទេសសាមី ដើម្បីត្រៀមចាត់វិធានការជួយឧបត្ថម្ភនិងគាំពារពលរដ្ឋក្នុងករណីចាំបាច់។  វៀតណាមក៏បានចាត់ចែងនាំពលរដ្ឋវៀតណាមចំនួន ៣០ នាក់មកពីទីក្រុង Wuhan ខេត្ត Hubei (ប្រទេសចិន) និងពលរដ្ឋជាច្រើនមកពីតំបន់ដែលមានជំងឺរាតត្បាតផ្សេងៗទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង អោយវិលត្រឡប់មកស្រុកវិញ ដោយត្រួតពិនិត្យ តាមដាននិងធានាសុខភាពរបស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ កម្មករក្នុងស្រុកនិងជនបរទេសរាប់ម៉ឺននាក់ដែលមានហានិភ័យផ្ទុកជំងឺ ក៏ត្រូវបានត្រួតពិនិត្យ តាមដាន អោយនៅដាច់ដោយឡែក ធានានូវស្ថានភាពរស់នៅសម្រាប់ការស្នាក់នៅនិងការព្យាបាលដោយឥតគិតថ្លៃ។ សម្រាប់អ្នកជម្ងឺ វៀតណាមបានកៀងគរគ្រប់មធ្យោបាយ ឧបករណ៍និងក្រុមគ្រូពេទ្យ ដើម្បីព្យាបាលមនុស្សយ៉ាងហោចណាស់ ១៦ នាក់ បានជាសះស្បើយ ក្នុងនោះមានទាំងជនបរទេសទៀតផង។ ការលះបង់ដ៏ខ្ពង់ខ្ពស់របស់ក្រុមគ្រូពេទ្យ កងកម្លាំងយោធា និងរដ្ឋាភិបាលវៀតណាមគឺដើម្បីការពារសុខភាពប្រជាជន ដែលបានធ្វើឱ្យប្រទេសវៀតណាមឈ្នះការប្រយុទ្ធលើកដំបូង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

ក្នុងអំឡុងពេលរីករាលដាលជំងឺរាតត្បាត ប្រជាជនវៀតណាមកាន់តែមានទំនុកចិត្តយ៉ាងខ្លាំងលើរដ្ឋាភិបាល - ảnh 2

កងកម្លាំងជំនាញអនុវត្តបទប្បញ្ញត្តិស្តីពីការពិនិត្យសុខភាព ការវាស់សីតុណ្ហភាពខ្លួនប្រាណ នៅកន្លែងដាច់ដោយឡែក នៃកងវរសេនាធំលេខ ៥៩ បញ្ជាការដ្ឋានរាជធានី  (រូបថតៈ NAM TRAN - Tuoitre.vn)

ជំនឿទំនុកចិត្តកើនឡើងច្រើនលើសលុប

រហូតមកដល់ពេលនេះ ការងារទប់ស្កាត់ជំងឺឆ្លង COVID-19 នៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរសម្រាប់ប្រជាជននិងសហគមន៍អន្តរជាតិ។ Dao Thi Lien និស្សិតអន្ដរជាតិមកពីប្រទេសកូរ៉េខាងត្បូងបានត្រឡប់មកវិញនៅថ្ងៃទី ២៦ ខែកុម្ភះឆ្នាំ ២០២០ ត្រូវដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ បានសរសេរថា “យើងខ្ញុំនៅចាំថា ទទួលពួកយើងខ្ញុំនៅអាកាស យានដ្ឋានអន្តរជាតិ Noi Bai នាថ្ងៃនោះ មិនមែនជាឪពុកម្តាយរឺសាច់ញាតិទេ គឺមានយុទ្ធជន មន្រ្តីយោធា តែម្តង។ ហើយរាល់ថ្ងៃ យើងទទួលការពិនិត្យសុខភាពយើងបានសំណេះសំណាល បានហាត់ប្រាណកីឡា។ យ៉ាង ណាមិញ យើងតែងតែកត់សម្គាល់នូវមនោសញ្ចេតនានិងទំនួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាមចំពោះយើងខ្ញុំ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ គោរពនិងកាន់តែស្រឡាញ់កងទ័ពលោក អ៊ំហូ”។

អ្នកនិពន្ធជនជាតិស៊ែប៊ី លោក Marko Nikolic ដែលរស់នៅទីក្រុងហាណូយអស់រយៈពេលជាច្រើនឆ្នាំបានសរសេរថា “ទោះបីជាវីរុស Covid-19 មានបម្រែបម្រួលមិនអាចព្យាកណ៍បានឡើយក៏ដោយ ក៏ខ្ញុំនៅតែមានសុទិដ្ឋិនិយមនៅពេលដែលខ្ញុំបានឃើញការឆ្លើយតបយ៉ាងរហ័សនិងត្រឹមត្រូវរបស់ស្ថាប័នមានសមត្ថកិច្ច និងឥរិយាបថយកចិត្តទុកដាក់របស់គិលានុបដ្ឋាយិកានិងគ្រូពេទ្យវៀតណាម។ ”

យោងតាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រហូតមកដល់ពេលនេះ វៀតណាមមានគ្រប់សមត្ថ ភាព គ្រប់ប្រភពធនធាន មានស្មារតីមោះមុត ក៏ដូចជាមានបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ។ នៅចំពោះមុខបម្រែបម្រួលថ្មីនៃជំងឺ ដែលបានរាលដាលពាសពេញពិភពលោកនោះ លោកនាយករដ្ឋមន្រ្តីបានណែនាំឱ្យមានការរៀបចំល្អបំផុត ត្រៀមជាស្រេចគ្រប់កាលៈទេសៈ។ ទន្ទឹមជាមួយគ្នានោះ  បន្តជ្រួតជ្រាបនូវស្មារតី “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”, ត្រៀមខ្លួនលះបង់ប្រយោជន៍សេដ្ឋកិច្ចដើម្បីការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ យ៉ាងណាមិញ ជំនឿទុក ចិត្តរបស់ប្រជាជនលើរដ្ឋាភិបាលនឹងជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់រដ្ឋាភិបាលវៀតណាម ដើម្បីរក្សាភាពហ្នឹងនរចិត្ត ប្រតិកម្មបានទាន់ពេលវេលា និងប្តេជ្ញាចិត្តរាំងស្កាត់ជំងឺនេះជាដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ