កម្មវិធីផ្សាយសម្លេងពិសេស “សេចក្ដីស្រឡាញ់និងក្ដីសង្ឃឹម“

(VOVWORLD) - ឆ្នាំកូវីដមួយទៀតបានកន្លងផុតទៅ។ យើងបាននិងកំពុងរួមគ្នាឆ្លងកាត់ដំណាក់កាល មួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងពេលវេលាដ៏ពិសេសនេះ មនុស្សម្នាក់ៗ នឹងនឹករលឹកដល់អ្វីៗដែលបានកន្លងផុតទៅ រួមទាំងក្ដីសប្បាយរីករាយ ទុក្ខព្រួយ ការ លំបាកសាកល្បងក្នុងអំឡុងពេល៣៦៥ថ្ងៃកន្លងទៅ។


 A: សូមជម្រាបសួរលោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីស្រឡាញ់រាប់អាន។ ខ្ញុំឈ្មោះ Hung Anh។

B: ហើយនាងខ្ញុំ Bich Ngoc។ សូមស្វាគមន៍លោកអ្នកនាងនិងប្រិយមិត្តមកដល់កម្មវិធីផ្សាយសម្លេងពិសេសនៅថ្ងៃចុងក្រោយនៃឆ្នាំឆ្លូវ ត្រីស័ក ២០២១តាមប្រតិទិនច័ន្ទគតិ។ ថ្ងៃនេះ ទី៣០រំនេច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក។

A: បរិយាកាសនិទាឃរដូវកំពុងរីកសាយភាយនៅពាសពេញទូទាំងប្រទេស។ ពីតំបន់ភ្នំ ដល់តំបន់វាលទំនាប ពីតំបន់ទីក្រុងដល់តំបន់ព្រំដែន។ ពេលវេលានៃការជូនដំណើរឆ្នាំចាស់ ទទួលឆ្នាំថ្មី នាំមកជូនមនុស្សគ្រប់រូបនូវចំណាប់អារម្មណ៍ដ៏ខុសប្លែក។

B: ឆ្នាំកូវីដមួយទៀតបានកន្លងផុតទៅ។ យើងបាននិងកំពុងរួមគ្នាឆ្លងកាត់ដំណាក់កាល មួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងពេលវេលាដ៏ពិសេសនេះ មនុស្សម្នាក់ៗ នឹងនឹករលឹកដល់អ្វីៗដែលបានកន្លងផុតទៅ រួមទាំងក្ដីសប្បាយរីករាយ ទុក្ខព្រួយ ការ លំបាកសាកល្បងក្នុងអំឡុងពេល៣៦៥ថ្ងៃកន្លងទៅ។

A: បាទ! ឆ្នាំ២០២១ជាឆ្នាំដ៏ពិសេសចំពោះមនុស្សទាំងអស់គ្នា។ យើងបានឃើញ រឿងរ៉ាវជាច្រើនពោរពេញទៅដោយសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ ដើម្បីអុជឡើងជំនឿ ជឿជាក់ឈានចូលឆ្នាំថ្មី។

កម្មវិធីផ្សាយសម្លេងពិសេស “សេចក្ដីស្រឡាញ់និងក្ដីសង្ឃឹម“ - ảnh 1ជួរបុគ្គលិកពេទ្យនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ (រូបថត៖ TTXVN)

ផ្នែក១៖ ជំនះលើការលំបាកវេទនា

ពេលនោះខ្ញុំមានអារម្មណ៍ទុក្ខព្រួយនិងធុញទ្រាន់ណាស់។ ជម្ងឺរាតត្បាតផ្ទុះឡើង រោងចក្រត្រូវបិទទ្វារ អ្វីៗទាំងអស់សុទ្ធតែជួបការលំបាកដែរ។ ប៉ុន្តែខ្ញុំគិតថា ខ្លួននៅតែ មានសុខភាពល្អគឺសំណាងល្អហើយ”។

“ជាអ្នកបម្រើលើយន្តហោះម្នាក់ ការងាររបស់ខ្ញុំបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអំឡុងពេល២ឆ្នាំកន្លងមក”។

A: ចំពោះអ្នកខ្លះ ការផ្ទុះរាលដាលយ៉ាងខ្លាំងនៃជម្ងឺកូវីដ-១៩ក្នុងឆ្នាំ២០២១ ដូចជារលក យក្សស៊ូណាមី ដែលបានកួចទៅអ្វីៗសឹងតែទាំងអស់ដែលពួកគេបានខិតខំប្រឹងប្រែង កសាងឡើងក្នុងអំឡុងច្រើនឆ្នាំកន្លងមក។ គេត្រូវប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ អាជីព កំពុងរលូន ស្រាប់តែជួបប្រទះនឹងការលំបាកជាច្រើនលើសលុបដែលហាក់ដូចជាមិន អាចបន្តទៀតឡើយ។

B: ទោះជាយ៉ាងណាក៏ដោយ មនុស្សសាមញ្ញទាំងនោះក៏បានជំនះពុះពារ ដោយជំនឿ ជឿជាក់លើថ្ងៃស្អែកដ៏ភ្លឺស្វាង។

កម្មវិធីផ្សាយសម្លេងពិសេស “សេចក្ដីស្រឡាញ់និងក្ដីសង្ឃឹម“ - ảnh 2កម្មវិធី "អាហារ ០ ដុង" បង្ហាញឲ្យឃើញមនោសញ្ចេតនាដ៏កក់ក្ដៅរវាងមនុស្សជាមួយមនុស្សក្នុងស្ថានភាពជម្ងឺរាតត្បាត។ (រូបថត៖ TTXVN)

បទយកការណ៍៖ ការចងចាំដែលមិនអាចបំភ្លេចបាន

“កូននៅឆ្ងាយពីប៉ាម៉ាក់មានការខ្វះខាតជាច្រើនណាស់។ មានយប់ដែលកូន នឹក ប៉ាម៉ាក់រហូតដល់គាត់ប្រាប់យាយហៅទូរស័ព្ទមកនិយាយថា ប៉ាម៉ាក់ភ្លេចកូនហើយ មិននឹកកូនទេ”។

ការចងចាំអំពីប៉ុន្មានថ្ងៃទទួលភារកិច្ចយាមប្រចាំការ នៅស្ថានីយ៍ដោយដាច់ ដោយឡែកក្នុងរយៈពេលផ្ទុះជម្ងឺកូវីដ-១៩លើកទី៤ របស់អ្នកស្រី Nguyen Thi Thoa កម្មការិនីនៅស្ថានីយ៍ថាមពលអគ្គីសនី Dong Anh រដ្ឋធានីហាណូយ រហូតមកទល់ ពេលនេះ នៅតែលេចឡើងយ៉ាងច្បាស់។ នោះគឺជាអារម្មណ៍នឹករលឹកកូនយ៉ាង ក្រៃលែងនិងការខ្វល់ខ្វាយដោយឥតឈប់ឈរ។

ក៏មានការអាណិតអាសូរកូនដូចនឹងអ្នកស្រី Thoa ដែរ អ្នកស្រី Nguyen Lan Phuong គិលានុដ្ឋាយិការនិងជាអ្នកម្ដាយមេមាយមួយរូប បានចែករំលែកថា នៅពេល ដែលជម្ងឺរាតត្បាតវិវឌ្ឍន៍យ៉ាងស្មុគស្មាញ អ្នកស្រីនិងសហការីត្រូវទៅជួយថែទាំ អ្នកជម្ងឺ។ កុមារីអាយុ៤ឆ្នាំ ត្រូវពឹងសាច់ញាត់មើលថែ។ ថ្ងៃដែលជិតបញ្ចប់ភារកិច្ចដើម្បី វិលត្រឡប់មកផ្ទះវិញក៏ជាពេលដែលអ្នកស្រី Phuong ទទួលបានដំណឹងថា ខ្លួនបាន ឆ្លងមេរោគហើយ។ ការនឹករលឹកកូនតូចរបស់អ្នកស្រីត្រូវតែស្លេះទុកមួយអន្លើ៖

“នៅពេលដែលបានជាសះស្បើយ នាងខ្ញុំគិតថា ជាគិលានុដ្ឋាយិកាម្នាក់ ដូច្នេះ ខ្លួនគួរតែសុំឲ្យធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនោះ។ ការងារផ្នែក សុខាភិបាលពិបាកណាស់ នៅពេលដែលខ្ញុំទៅធ្វើការនៅឆ្ងាយ កូនត្រូវពឹងខ្លួន ដូច្នេះ គាត់រងការខ្វះខាតជាច្រើនណាស់”។

នៅពេលវិលត្រឡប់មកវិញ អោបកូនស្រីតូចក្នុងរង្វង់ដៃ អ្នកស្រី Phuong គិតថា វាដូចជាសុបិនអញ្ចឹង។ ក្ដីសុភមង្គលដ៏សាមញ្ញគឺត្រូវបានស្ដាប់សម្លេងកូននិយាយ កូនស្ងើច និងកូនច្រៀង។

កាលពីជាង១ឆ្នាំមុន កញ្ញា Thanh Hang និស្សិតវៀតណាមម្នាក់នៅសហរដ្ឋ អាមេរិកទទួលបានការអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិតរយៈពេល៤ខែនៅដាណឺម៉ាក។ នាងកំពុងមានក្ដីសោមនស្សរីករាយនិងមោទនភាពចំពោះផែនការជាច្រើនសម្រាប់ការ រស់នៅថ្មីនៅតំបន់ដែនដីថ្មី ប៉ុន្តែការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩បានបណ្ដាលឲ្យគម្រោង ទាំងអស់ត្រូវផ្លាស់ប្ដូរ៖

“នៅយប់មួយក្នុងខែមីនា ពេលដែលខ្ញុំកំពុងត្រៀមខ្លួនសម្រាប់ចូលគេង ខ្ញុំទទួល បានអ៊ីម៉ែលពីកម្មវិធីផ្លាស់ប្ដូរនិស្សិតជាមួយនឹងខ្លឹមសារបន្ទាប់ ដែលសំណូមពរឲ្យ និស្សិតទាំងអស់ត្រៀមរៀបចំ ឥវ៉ាន់ផ្ទាល់ខ្លួន ហើយហោះហើរវិលត្រឡប់មកប្រទេស វិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដោយសារតែដាណឺម៉ាកហៀបនឹងបិទ ព្រំដែនក្នុងរយៈពេល២ថ្ងៃខាងមុខ។ បន្ទាប់ពី២ថ្ងៃមិនបានដេកដើម្បីត្រៀមរៀបចំឥវ៉ាន់ នៅម៉ោង៣ព្រឹកខ្ញុំមានវត្តមាននៅអាកាសយានដ្ឋាន Copenhagen ជាកន្លែងដែល ខ្ញុំបានមកដល់ដោយក្ដីសោមនស្សរីករាយកាលពី២ខែមុនដើម្បីចាប់ផ្ដើមដំណើរថ្មី ប៉ុន្តែឥឡូវនេះក៏ជាទីបញ្ចប់នៃដំណើររបស់ខ្ញុំយ៉ាងភ្ញាក់ផ្អើលដែរ”។

នៅពេលមកដល់អាកាសយានដ្ឋាន Noi Bai, Hang ធ្លាក់ទឹកភ្នែកដោយ ការ រំភើបចិត្ត។ នាងគិតថា មានតែប្រទេសជាតិ ស្រុកកំណើតគឺជាផ្ទះ ជាកន្លែងដែលអាច ទទួលនាងត្រឡប់មកវិញគ្រប់ខណៈពេលប៉ុណ្ណោះ។ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ត្រូវប្រឈមនឹងការភ័យខ្លាចនៃការឆ្លងជម្ងឺ ប៉ុន្តែក្នុងរយៈពេលនោះ នាងបានយល់ ឃើញថា ខ្លួនឯងពិតជាមានសំណាងល្អ ដោយអាចសម្លឹងមើលការរស់នៅតាមទិដ្ឋភាព ដ៏ពិសេសមួយ ដើម្បីចុងក្រោយ Hang បានក្លាយទៅជាអ្នកស្ម័គ្រចិត្តដ៏សកម្មបំផុតនៅ ក្នុងមណ្ឌលធ្វើចត្តាឡីស័កនោះ។

“រាល់ថ្ងៃដ៏លំបាកដោយជម្ងឺរាតត្បាតនិងការរស់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក បានជួយខ្ញុំសិក្សាបានច្រើន ហើយយល់ដឹងបន្ថែមទៀតអំពីមនុស្សនៅជុំវិញ។ ទោះបី ជាមនុស្សដែលខ្ញុំជួបនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កសុទ្ធតែជាមនុស្សចម្លែកក៏ដោយ ប៉ុន្តែមនោសញ្ចេតនារបស់យើងខ្ញុំសម្រាប់គ្នាគឺពិតជាស្និទ្ធស្នាលជាមួយនឹងការទំនុកបម្រុង ការចែករំលែកដូចគ្រួសារអញ្ចឹង។ ខ្ញុំមានអារម្មណ៍ដឹងគុណ។ បច្ចុប្បន្ននេះ ក្រឡេកមើលរយៈពេលនោះឡើងវិញ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានសំណាងល្អណាស់ ដែលជាជនជាតិវៀតណាម”។

កម្មវិធីផ្សាយសម្លេងពិសេស “សេចក្ដីស្រឡាញ់និងក្ដីសង្ឃឹម“ - ảnh 3ក្រុមអ្នកស្ម័គ្រចិត្តនៃកម្មវិធី "ជនជាតិវៀតណាមស្រឡាញ់គ្នា" នាំយកអំណោយប្រគល់ជូនប្រជាជនដែលជួបការលំបាក។ (រូបថត៖ baodansinh.vn)

ផ្នែកទី២៖ ការដឹងគុណនិងរីកសាយភាយសេចក្ដីស្រឡាញ់

“រយៈពេល២ឆ្នាំចុងក្រោយនេះ រូបខ្ញុំផ្ទាល់ក៏បានបាត់បង់ជាច្រើនណាស់ ប៉ុន្តែខ្ញុំ គិតថា នោះគឺជាដំណើរដែលខ្ញុំត្រូវឆ្លងកាត់ដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំ ហើយ ស្រឡាញ់ខ្លួនឯងច្រើនថែមទៀត”។

“យើងដឹងគុណជីវិតដោយសារតែយើងនៅរស់ហើយមានឱកាសនៅជាមួយ គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់យើង។ យើយដឹងគុណចំពោះគ្រាប់អង្ករនីមួយៗ បាច់បន្លែនីមួយៗ និងកាក់ប្រាក់នីមួយៗ ក្នុងអំឡុងពេលមានជម្ងឺរាតត្បាត យើងត្រូវ បាន ចែករំលែកអ្វីៗគ្រប់បែបយ៉ាង ទោះជាអ្វីៗដ៏តូចតាចបំផុតក៏ដោយ”។

A: លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ជម្ងឺរាតត្បាតកូវីដ-១៩បានកើតឡើង ហើយនឹងបន្តជាបញ្ញាប្រឈម ហើយយើងមិនអាចផ្លាស់ប្ដូរបានអ្វីៗដែលបានកើត ឡើងនោះឡើយ។ ជំនួសវិញ យើងស្ទើរតែបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួនឯង ចំពោះកូវីដ-១៩។ នោះគឺតែងតែរក្សាសុទិដ្ឋិនិយមនិងស្មារតីដ៏មោះមុតជានិច្ច រៀន របៀបធំដឹងក្ដី ឈានឡើងពីស្ថានភាពលំបាក។

B: យើងថែមទាំងរៀនបានរបៀបបង្កើតថាមពលវិជ្ជមានសម្រាប់ខ្លួនឯងទៀតផង។ ពិតជាសំណាងល្អដែលក្នុងស្ថានភាពជម្ងឺរាតត្បាតនេះ យើងតែងតែទទួលបានសេចក្ដី ស្រឡាញ់ពីបងប្អូនជនរួមជាតិ។

A: ក្នុងឆ្នាំកន្លងទៅ មានកម្មវិធីស្ម័គ្រចិត្តជាច្រើនរាប់មិនអស់សំដៅជួយគ្នាទៅវិញទៅ មកក្នុង ស្ថានភាពជម្ងឺរាតត្បាត។ អាចនិយាយដល់កម្មវិធី៖ អ្នកណាដែលត្រូវការសូមមកយក ក្នុងបំណងចែករំលែកអាហារជារៀងរាល់ថ្ងៃ; ចង្ក្រានបាយ ០ ដុង; ចង្ក្រាន កក់ក្ដៅ; បាយចំណែក ០ ដុង; ដំណើរឡានក្រុងនៃសេចក្ដីស្រឡាញ់។ ល។ ហើយ នោះគឺជាប្រពៃណីរបស់ប្រជាជនវៀតណាម នៅគ្រាលំបាក គឺចិត្តមេត្តា ការចែករំលែក នឹងត្រូវបានរីកសុះសាយជានិច្ច។

B: ចេញដំណើរទៅកាន់ទីក្រុងហូជីមិញស្របពេលដែលស្ថានភាពជម្ងឺរាតត្បាតកំពុង ឡើងដល់កំពូល តារាចម្រៀង Thai Thuy Linh បាននាំយកតាមផែនការដ៏ធំមួយនោះ គឺជួយឧបត្ថម្ភពលករដែលនៅជាប់គាំងក្នុងទីក្រុង។ ភ្លាមៗនោះ Linh បានបំផុសយុទ្ធ នាការ “ជនជាតិវៀតណាមស្រឡាញ់គ្នា” ដោយមានគោលដៅផ្ដល់ជំនួយបន្ទាន់ជា ស្បៀងអាហារចាំបាច់ដល់អ្នកក្រីក្រ។ ដំណោះស្រាយរបស់ Thai Thuy Linh ទទួល បានការវាយតម្លៃខ្ពស់របស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ដែល ជាប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នៅពេល នោះ។

A: ក្នុងកម្មវិធីថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួបសំណេះសំណាល ជាមួយតារា ចម្រៀង Thai Thuy Linh ផងណា!

កម្មវិធីផ្សាយសម្លេងពិសេស “សេចក្ដីស្រឡាញ់និងក្ដីសង្ឃឹម“ - ảnh 4តារាចម្រៀង Thai Thuy Linh (ខាងឆ្វេង) ក្នុងដំណើរទៅប្រគល់អំណោយនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ (រូបថត៖ baodansinh.vn)

បទសម្ភាសន៍៖ យុទ្ធនាការស្ម័គ្រចិត្ត “ជនជាតិវៀតណាមស្រឡាញ់គ្នា”

សូមជម្រាបសួរ Thuy Linh យុទ្ធនាការស្ម័គ្រចិត្ត “ជនជាតិវៀតណាមស្រឡាញ់ គ្នា” ដែល Linh ជាអ្នកបំផុសឡើងនោះ បានជះឥទ្ធិពលយ៉ាងល្អប្រសើរ ហើយរីក សាយភាយស្មារតីស្រឡាញ់ទៅកាន់មនុស្សជាច្រើន។ ខ្ញុំបានដឹងថា ចំណែកអំណោយ និងកញ្ចប់ជំនួយដែល Linh និងអ្នកស្ម័គ្រចិត្តបានចែកចាយក្នុងយុទ្ធនាការនេះ មាន ឈ្មោះ ថា កញ្ចប់អំណោយនៃសេចក្ដីស្រឡាញ់៥យ៉ាង (5T)។ តើអ្នកអាចចែករំលែក ពីអត្ថន័យនៃឈ្មោះនេះបានទេ?

នាគ្រាដំបូង នាងខ្ញុំមិនគិតដល់ឈ្មោះ 5T ឡើយ ត្រឹមតែគិតថា ចាំបាច់ត្រូវមាន ស្បៀង អាហារស្ងួតមួយថង់ដើម្បីជួយប្រជាជនសុខចិត្តស្នាក់នៅក្នុងផ្ទះបង្ការទប់ស្កាត់ ជម្ងឺរាតត្បាត។ ក្នុងកញ្ចប់អំណោយនោះ ខ្ញុំចែកជាសមាសភាគស្នូលៗដូចជាម្សៅ ធញ្ញជាតិ មី បន្លែខៀវ ប្រូតេអ៊ីន និងអំណោយតូចមួយទៀតគឺទឹកកំចាត់មេរោគ ម៉ាស់។ សមាសភាគ៥នេះ ខ្ញុំដាក់ឈ្មោះថា 5T។ ប្រការនេះទាក់ទងនឹងយុទ្ធនាការ 5K របស់ រដ្ឋាភិបាល។ ខ្ញុំគិតថា បើចង់អនុវត្តន៍ 5K បានគឺត្រូវតែមាន 5Tទៀត។ បើចង់ឲ្យគេសុខចិត្ត ស្នាក់នៅក្នុងផ្ទះ រក្សាគម្លាត កុំទុកឲ្យគេឃ្លាន។ ហើយសប្បាយណាស់គឺក្នុងកិច្ចប្រជុំ អំពី ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតរវាងលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញនោះ មនុស្សគ្រប់គ្នាសុទ្ធតែវាយតម្លៃខ្ពស់ចំពោះ កញ្ចប់ជំនួយ 5T នេះ។

“សម្រាប់ខ្ញុំ ការជួយមនុស្សគ្មានសំណាងគឺជាកាតព្វកិច្ច ជាការទទួលខុសត្រូវដែល សម្បជ្ជញ្ញៈប្រាប់ខ្ញុំត្រូវធ្វើ។ ខ្ញុំមានបំណងថា មិត្តអ្នកទាំងអស់រួមជាមួយខ្ញុំជួយ ទំនុក បម្រុងជនរួមជាតិយើងក្នុងគ្រាទុក្ខលំបាកនេះ ព្រោះថាភ្លៀងធ្លាក់យ៉ាងណាក៏នឹងបញ្ចប់ ដែរ”។ ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឃ្លានេះរបស់អ្នក ហើយនេះក៏ជា សេចក្ដីអំពាវនាវដែលអ្នកធ្លាប់បានបង្ហោះលើទំព័រផ្ទាល់ខ្លួនដែរ។ អីចឹងតើអ្នកចង់ផ្ដាំផ្ញើរ សារអ្វីតាមរយៈសកម្មភាពស្ម័គ្រចិត្តទាំងនេះ?

Linh មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ។ Linh ត្រឹមតែមានបំណងថា ខ្លួនឯងដូចជាភ្លៀងតូចមួយ ដែលនឹងជ្រាបចូលជាបណ្ដើរៗ ដើម្បីឲ្យមនុស្សរាល់គ្នា មាន ការគិតផ្សេងមួយទៀតអំពីរឿងរ៉ាវនៃការធ្វើសកម្មភាពស្ម័គ្រចិត្ត។ Linh មាន បំណងថា ប្រជាជនវៀតណាមទាំងអស់សុទ្ធតែមានស្មារតីជួយឧបត្ថម្ភ ចែករំលែក ជាមួយមនុស្សដែលមិនសូវមានសំណាងដូចយើង មិនត្រឹមតែជួយជាអាហារប៉ុណ្ណោះ ទេ ប៉ុន្តែដំបូងបង្អស់គឺស្មារតី ការយោគយល់។ ពីការយោគយល់នោះនឹងប្រែក្លាយទៅ ជាសកម្មភាព។

អ្នកណាក៏អាចធ្វើសកម្មភាពសប្បុរសធម៌តាមសមត្ថភាពនិងលក្ខណៈរបស់ខ្លួនឯង។ បើនិយាយថា ត្រូវតែមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺមិនដឹងពេលណាទេ។ Linh គិតថា អ្នកមានគឺដំបូងបង្អស់ត្រូវមានសុខភាពល្អជាមុនសិន។ នៅពេលដែលយើងសម្បូរទៅ ដោយសុខភាព ពេលវេលា ទំនាក់ទំនង បញ្ញា គឺសុទ្ធតែអាចចែករំលែកជាមួយ អ្នកក្រីក្រ អ្នកដែលមិនសូវមានសំណាងដូចយើង។

បានដឹងថា បន្ទាប់ពីស្ថានភាពជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញបានបញ្ចុះកំដៅ Linh បានវិលត្រឡប់មករដ្ឋធានីហាណូយវិញដើម្បីបន្តគម្រោងដែលមិនទាន់សម្រេច របស់ខ្លួន ប៉ុន្តែជាថ្មីម្ដងទៀត ទីក្រុងហាណូយត្រូវប្រឈមនឹងការផ្ទុះរាលដាលនៃកូវីដ-១៩។ ហើយយុទ្ធនាការ “ជនជាតិវៀតណាមស្រឡាញ់គ្នា” បន្តត្រូវបានដាក់ពង្រាយនៅ ហាណូយ នៅពេលដែលចំនួនករណី F0 កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ អីចឹងតើ អ្នកមានគម្រោងអ្វីខ្លះក្នុងបុណ្យតេតនេះ?

ក្នុងប៉ុន្មានថ្ងៃនេះ នៅជុំវិញ Linh មិនមែនជាហ្គីតាឬឧបករណ៍ថតសម្លេងទេ អ្វីៗ ទាំងអស់ត្រូវបានស្លេះទុកមួយអន្លើ ដើម្បីចាប់ផ្ដើមការប្រយុទ្ធថ្មី ដោយផ្តោតលើការ ជួយករណី F0 នៅផ្ទះ។ អ្នកស្ម័គ្រចិត្តយើងទាំងអស់គ្នាបានកំណត់ថា បុណ្យតេតនេះ នឹងជាបុណ្យតេតដើម្បីជនរួមជាតិ។ មជ្ឈមណ្ឌលជំនួយតាមអន់ឡាញរបស់យើងខ្ញុំនឹង យាមប្រចាំការ ២៤/៧ រួមជាមួយបណ្ដាវេជ្ជបណ្ឌិតដើម្បីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ជនរួមជាតិ។ ចំពោះការហៅទូរស័ព្ទនីមួយៗ សារស្វែងរកជំនួយនីមួយៗ យើងខ្ញុំនឹងធ្វើ អស់ពីកម្លាំងកាយចិត្តដើម្បីនាំមកនូវសុវត្ថិភាព។

នេះគឺជាយប់ឆ្លងឆ្នាំនិងបុណ្យតេតគួរឲ្យចង់ចាំសម្រាប់ខ្ញុំជាក់ជាពុំខាន។ ដោយ សារតែបងប្អូនទាំងអស់បានកំណត់ហើយ ចូលរួមសកម្មភាពស្ម័គ្រចិត្តដែលពាក់ព័ន្ធ ដោយផ្ទាល់ដល់ F0 គឺទាំងអស់គ្នាត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ ត្រឹមតែមានបំណងថា រាល់ការខិតខំប្រឹងប្រែង មនោសញ្ចេតនាទាំងនេះ នឹងបង្កើតជាកម្លាំង ជាខែល ដើម្បី ជួយប្រជាជនទទួលអំណរបុណ្យតេតប្រកបដោយសុវត្ថិភាពបំផុត ហើយយើងខ្ញុំ តែងតែខិតខំប្រឹងប្រែងអនុវត្តន៍ប្រការដែលបានចាំទុកក្នុងចិត្តជានិច្ចថា គ្មាននរណា ម្នាក់ ត្រូវបំភ្លេចចោលឡើយ។

សូមអរគុណ Thuy Linh ហើយសូមជូនពរឲ្យអ្នកមានសុខភាពល្អបរិបូរណ៍ដើម្បីបន្តគម្រោងតន្ត្រីក៏ដូចជាសកម្មភាពស្ម័គ្រចិត្តពោរពេញទៅដោយអត្ថន័យ របស់ ខ្លួននាពេលខាងមុខ។

A: លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! វេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីកំពុងខិត ជិតមកដល់ហើយ។ បុណ្យតេតនេះ នៅតែមានគ្រួសារជាច្រើនដែលនឹកអាសូរ ស្រណោះសាច់ញាត់ មានកុមារជាច្រើននឹកអាសូរស្រណោះឪពុកម្ដាយ ហើយមាន មនុស្សជាច្រើននឹកអាសូរស្រណោះសហការីរបស់ខ្លួនផងដែរ។

B: ប៉ុន្តែយើងក៏អាចមានមោទនភាពពីព្រោះយើងបានប្រែក្លាយទុក្ខសោកទៅជា សកម្មភាព ដើម្បីជីវភាពថ្ងៃនេះកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបន្តិច ម្ដងៗ។ ហើយយើងសង្ឃឹមថា ទោះបីជាជម្ងឺកូវីដ-១៩អាចបន្តកើតមានក៏ដោយ ប៉ុន្តែយើងនឹងកាន់តែខ្លាំងក្លាហើយដណ្ដើមបានជ័យជំនះជាក់ជាពុំខានឡើយ។

A: យើងខ្ញុំ ជាអ្នកដែលបង្កើតខ្លឹមសារនៃកម្មវិធីពិសេស “សេចក្ដីស្រឡាញ់និង ក្ដីសង្ឃឹម” សូមថ្លែងអំណរគុណ ហើយសូមជូនពរមិត្តអ្នកស្ដាប់ទាំងអស់ឈានចូល និទាឃរដូវថ្មី ពោរពេញទៅដោយអត្ថន័យនិងសេចក្ដីស្រឡាញ់។

ប្រតិកម្មទៅវិញ

ផ្សេងៗ