កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដឹកនាំ ដោយលោកប្រធាន Ali Ardeshir Larijani កំពុងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ទី១៨ មេសា ឆ្នាំ២០១៨។
កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងប្រធានរដ្ឋសភាទាំងពីររូប (រូបថត៖ TTXVN)

 ដំណើរទស្សនកិច្ចលើកនេះបង្កើតឡើងកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ ពិសេសគឺក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។

        វៀតណាមនិងអ៊ីរ៉ង់បង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៧៣។ នាឆ្នាំ១៩៩១ អ៊ីរ៉ង់បើកស្ថានទូតប្រចាំទីក្រុងហាណូយ ហើយដល់ឆ្នាំ១៩៩៧ វៀតណាមបើកស្ថានទូតប្រចាំទីក្រុងតេអេរ៉ង់វិញ។ តាំងពីនោះមក ទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់មានការអភិវឌ្ឍដ៏ល្អប្រសើរដោយឥតឈប់ឈរ។

       គ្រឹះស្ថានទំនាក់ទំនងដ៏ល្អប្រសើរ

        ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ មានប្រធានរដ្ឋវៀតណាមចំនួន៣រូបទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់និងប្រធានាធិបតីអ៊ីរ៉ង់៣រូបបានមកបំពេញទស្សនកិច្ចនៅវៀតណាមដែរ។ ពិសេសគឺនាខែមីនាឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ហើយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ក៏អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាមវិញនាខែតុលាឆ្នាំដដែល។ ប្រការនោះបានសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់កំពូល ដើម្បីបង្កើតឡើងក្របខ័ណ្ឌគតិយុត្តិជាបណ្ដើរៗសំរាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសមភាគីអ៊ីរ៉ង់នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៧ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី។

        ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាច្រើនលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស។

កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ - ảnh 2 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Ali Ardeshir Larijani 

  យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ច

        អ៊ីរ៉ង់នាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅមជ្ឈឹមបូព៌ា។ ប្រទេសអ៊ីស្លាមនេះជាទីផ្សារ សំខាន់និងពោរពេញទៅដោយសក្ដានុភាពចំពោះមុខទំនិញនាំចេញសឹងតែទាំងអស់របស់វៀតណាម ពិសេសគឺ ទូរស័ព្ទចល័ត ផលិតផលអេឡិចត្រូនិក តម្បាញកាត់ដេរ ស្បែកជើងជលផល កសិផល គ្រឿងទេស ចំណីអាហារ ជាដើម។ នាបច្ចុប្បន្ន មានសហគ្រាសវៀតណាមមួយចំនួនមានវត្តមាននៅអ៊ីរ៉ង់ដូចជា៖ Vinamilk Vegetexco Intimex Lotus Rice Cuu Long Fish។

        ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការ ខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២១។

        ទន្ទឹមនឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវិនិយោគ ប្រទេសទាំងពីរក៏ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន បង្កើនការផ្លាស់ប្ដូរអ្នកជំនាញការនិងនិស្សិតរវាងសកលវិទ្យាល័យនៃប្រទេសទាំងពីរ។

        វៀតណាមជាដៃគូសំខាន់របស់អ៊ីរ៉ង់នៅអាស៊ីអាគ្នេយ៍និងទ្វីបអាស៊ី។ អ៊ីរ៉ង់ជាខ្លោងទ្វារសំខាន់ដើម្បីទំនិញវៀតណាមជ្រៀតចូលមជ្ឈឹមបូព៌ា។

        ដោយឈលើគ្រឹះស្ថានទំនាក់ទំនងការទូតក្នុងអំឡុង៤៥ឆ្នាំកន្លងមក ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Ali Ardeshir Larijani នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ