កម្លាំងពលំប្រជាជាតិបង្កើតឡើងទិវាឯកភាពទឹកដី
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនវៀតណាមកំពុងសប្បាយរីករាយរំលឹកខួបព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រមុននេះ៤៤ឆ្នាំ ពោលគឺនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តំបន់ ភាគខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង ប្រទេសជាតិដណ្ដើមបានឯកភាព។ ហើយ កម្លាំងពលំប្រជាជាតិគឺជាកត្តាដែលបានបង្កើតឡើងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
រថក្រោះនៃកងកម្លាំងរំដោះភាគខាងត្បូងបូកដួលក្លោងទ្វារចូលក្នុងវិមានឯករាជ្យនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ (រូបថត៖ Tran Mai Huong) |
ការវាយប្រហារទូទៅនានិទាឃរដូវឆ្នាំ១៩៧៥ បានបញ្ចប់ប្រកបដោយជ័យជំនះនូវសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិដ៏មហិមាររបស់កងទ័ពប្រជាជនវៀតណាម បង្កើតឡើងរបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្រជាតិដោយត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីមួយនៅប្រទេសវៀតណាម ដែលជាយុគសម័យនៃឯករាជ្យ ឯកភាព និងលទ្ធិសង្គមនិយម។ ជ័យជំនះនៃការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិនេះ បានបង្ហាញអោយឃើញនូវកម្លាំងនៃលទ្ធិវីរៈបដិវត្តន៍ ឫទ្ធានុភាពនិងបញ្ញាវៀត ណាមក្នុងសម័យហូជីមិញ។ ជ័យជំនះនេះស្ដែងចេញពីកត្តាជាច្រើន ដែលក្នុងនោះកត្តាគន្លឹះគឺដោយ សារមានការដឹកនាំដោយឈ្លាសវៃនិងត្រឹមត្រូវរបស់បក្សនិងកម្លាំងពលំដ៏មហិមាររបស់ប្រជាជន។
ការតស៊ូយុត្តិធម៌
លោក Nguyen Trong Xuat អតីតអគ្គលេខាធិការស្ថាបនិកប្រវត្តិសាស្ត្រតស៊ូសង្គ្រោះជាតិនៅតំបន់ភាគខាងត្បូង បានអះអាងថា ការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម គឺជាការតស៊ូយុត្តិធម៌ដើម្បីឯករាជ្យនិងសេរីភាពជាតិ។ ដោយហេតុនេះបានកៀងគរការចូលរួមរបស់ប្រជាជនទាំងមូល។
“ទេពកោសល្យដឹកនាំនិងបញ្ញារបស់ថ្នាក់ដឹកនាំបដិវត្តន៍គឺត្រូវបានទទួលមរតកពីជីដូនជីតាក្នុងអំឡុងពេលរាប់ពាន់ឆ្នាំកន្លងមក។ បក្សបានអោយដំបូន្មានថា៖ ប្រសិនបើយើងចេះកៀងគរមហាជននោះ គឺយើងនឹងចេះធ្វើបដិវត្តន៍ ដោយសារមហាជនគឺជាបដិវត្តន៍”។
ក្នុងការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ ជនរួមជាតិតំបន់ភាគខាងត្បូងដើរតួនាទីដ៏សំខាន់ពិសេស។ នៅទីក្រុងហូជីមិញ ប្រជាជនស្នេហាជាតិគ្រប់រូបបានរួមកម្លាំងគ្នាចុះផ្លូវតវ៉ា។ នោះគឺជាអ្នកម្ដាយ បងប្រុសបងស្រី និស្សិត បញ្ញាវ័ន្ត និងព្រះសង្ឃ ជាដើម។ តន្ត្រីករ Ton That Lap អ្នកដែលបានចូលរួមដោយផ្ទាល់ក្នុងចលនា “ច្រៀងអោយជនរួមជាតិស្ដាប់” នៅតែចងចាំជានិច្ចកាលពីមុននេះ៤០ឆ្នាំ ពេលដែលលោករួមជាមួយជនរួមជាតិយ៉ាងច្រើនកុះករចុះផ្លូវតវ៉ា។ លោកបានមានប្រសាសន៍ថា៖
“សម្លេងរបស់និស្សិតនិងសិស្សក៏ជាសម្លេងរបស់ជនរួមជាតិទាំងមូលដែរ។ តាមរយៈការច្រៀង យើងខ្ញុំចង់បំផុសឡើងឆន្ទៈតស៊ូការពារមាតុប្រទេស ការពារសិទ្ធិមនុស្ស ហើយដណ្ដើមយកសន្តិភាព។ សំនៀងរបស់យើងខ្ញុំក៏ដូចជាអាវុធមួយដែរ ដោយសារវាធ្វើអោយសត្រូវភ័យរន្ធត់”។
ប្រជាជនធ្វើឡើងអ្វីៗគ្រប់បែបយ៉ាង
នាយឧត្តមសេនីយ៍ Pham Van Tra អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា ប្រសិន បើគ្មានប្រជាជនទេគឺគ្មានទិវារំដោះតំបន់ភាគខាងត្បូងនិងឯកភាពប្រទេសជាតិនោះឡើយ។ លោក បានសង្កត់ធ្ងន់ថា៖
“គ្មានប្រជាជនគឺយើងមិនអាចទទួលបានជោគជ័យទេ។ ប៉ុន្តែមានការគាំទ្រពីប្រជាជនគឺអាចធ្វើឡើងអ្វីៗគ្រប់បែបយ៉ាង។ សេចក្ដីស្នេហាជាតិរបស់ប្រជាជនភាគខាងត្បូងក៏ដូចជាសេចក្ដីស្រឡាញ់ចំពោះលោកប្រធានហូជីមិញរបស់ពួកគេ បានធ្វើឡើងជ័យជំនះដ៏ត្រចះត្រចង់នោះ”។
រហូតមកដល់សព្វថ្ងៃនេះ ទិដ្ឋភាពនិងបរិយាកាសនៃទីក្រុងហូជីមិញនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ នៅតែដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជននៅទីនេះ។ ស្ថាបត្យករ Nguyen Huu Thai បានអោយដឹងថា វិមានឯករាជ្យក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំនោះ ជាកន្លែងប្រមូលផ្ដុំគ្នានៃកងទ័ពគ្រប់សមរភូមិនិងជាទិវាបុណ្យរបស់បងប្អូនភាគខាងជើងនិងភាគខាងត្បូង ដោយបានជួបជុំគ្នាក្រោយរយៈពេលយូរអង្វែងមួយ។
“ជ័យជំនះរំដោះតំបន់ភាគខាងត្បូងគឺជាជ័យជំនះរបស់ប្រជាជនទាំងមូល។ ឧត្តមសេនីយ៍ Tran Van Tra ប្រធានគណៈកម្មាធិការយោធាគ្រប់គ្រង Sai Gon កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ១៩៧៥ នាពេលដែលដោះលែងអាជ្ញាធរ Duong Van Minh នៅវិមានឯករាជ្យ បានមានប្រសាសន៍ថា៖ ក្នុងការតស៊ូនេះគ្មានអ្នកឈ្នះនិងអ្នកចាញ់ទេ ពិតណាស់ថា ប្រជាជនវៀតណាមទាំងមូលសុទ្ធតែជាអ្នកឈ្នះដូចគ្នា។ ហើយលោក Duong Van Minh បានឆ្លើយតបថា៖ បងៗជាអ្នកដើរតួនាទីសំខាន់និងមានលក្ខណៈសម្រេចកំណត់ក្នុងការរំដោះតំបន់ភាគខាងត្បូង”។
កម្លាំងពលំរបស់ប្រជាជាតិទាំងមូលបានបង្កើតឡើងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយរយៈពេល៤៤ឆ្នាំ ទីក្រុងហូជីមិញបានក្លាយទៅជាទីក្រុងប្រកបដោយនវានុវត្តភាពនិងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសទាំងមូល។ ដោយពង្រីកស្មារតីនៃថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនទីក្រុងកំពុងខិតខំប្រឹងប្រែងរួមជាមួយបក្សភាគនិងអាជ្ញាធរទីក្រុងជំនះពុះពារលើការលំបាកសាកល្បងដើម្បីនាំទីក្រុងបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មីដោយស្មើរនឹងលំដាប់តំបន់និងពិភពលោក៕