ការកើនឡើងជម្លោះក្នុងប្រទេសអង់គ្លេសពាក់ព័ន្ធដល់ Brexit
(VOVWORLD) - Brexit មិនធ្លាប់បានចាត់ទុកជាបញ្ហាងាយស្រួលចំពោះទាំងប្រទេស អង់គ្លេសនិងសហភាពអឺរ៉ុប (EU) នោះឡើយ។ ទោះបីជាមិនដល់២ខែទៀតគឺ ប្រទេសអង់គ្លេសត្រូវចាកចេញពី EU ជាផ្លូវការរួចហើយក្ដី ប៉ុន្តែការដែលមានឬ មិនមានកិច្ចព្រមព្រៀងស្ដីពី Brexit នៅតែជាជម្លោះស្នូលនៅក្នុងប្រទេសអង់ គ្លេស។ លើសពីនេះទៅទៀត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពកាន់តែតានតឹង ឡើងៗ ដោយសារនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្វែងរក វិធីពន្យាពេលកាលវិភាគការងាររបស់រដ្ឋសភាដើម្បីបញ្ចៀសការដែលសមាជិកសភាអង់គ្លេសរារាំង Brexit។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ Reuters) |
ក្នុងការបោះឆ្នោតប្រជាមតិកាលពីខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេស ភាគច្រើនបានគាំទ្រចំពោះការ “លែងលះ” រវាងប្រទេសនេះជាមួយ EU។ យ៉ាង ណាមិញ ចាប់តាំងពីនោះមក រដ្ឋសភានិងរដ្ឋាភិបាលប្រទេសនេះតែងតែឈ្លោះ ប្រកែកគ្នាលើវិធីសាស្ត្រអនុវត្ត Brexit។ ដោយសារតែមិនអាចបញ្ចុះបញ្ចូលអោយ បណ្ដាសមាជិកសភាទទួលយកកិច្ចព្រមព្រៀង Brexit ដែលសម្រេចបានកាល ពីឆ្នាំមុន ហេតុដូច្នេះហើយ លោកស្រី Theresa May អ្នកកាន់តំណែងមុននាយក រដ្ឋមន្រ្តីលោក Johnson ត្រូវលាលែងពីអាសនៈជាអ្នកដឹកនាំគណៈរដ្ឋមន្រ្តី អង់គ្លេស។
កាយវិកាឆ្លាតវៃរបស់នាយករដ្ឋមន្រ្តីថ្មី
ទោះបីជាទើបតែចូលកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់តាំងពីចុងខែកក្កដា កន្លងទៅក្ដី ប៉ុន្តែលោក Boris Johnson ហាក់ដូចជាបានបាត់បង់ភាពអត់ធ្មត់ ចំពោះវិបត្តិនាបច្ចុប្បន្នលើឆាកនយោបាយអង់គ្លេស ដែលជាប់ពាក់ព័ន្ធដល់បញ្ហា Brexit។ ដោយការប្ដេជ្ញាចិត្តនាំអង់គ្លេសចាកចេញពី EU ទាន់ពេលដូចការសន្យា នោះ នាយករដ្ឋមន្រ្តីលោក Boris Johnson បានស្នើអោយម្ចាស់ក្សត្រីអង់គ្លេស អនុញ្ញាតអោយពន្យាពេលកាលវិភាគការងាររបស់រដ្ឋសភាដល់ថ្ងៃទី១៤ ខែតុលា ពោលគឺយឺតជាងកាលវិភាគធម្មតា៥សប្ដាហ៍។
បកស្រាយមូលហេតុសម្រាប់ការងារនេះ នាយករដ្ឋមន្រ្តីលោក Boris Johnson ចាត់ទុកថា រដ្ឋាភិបាលត្រូវការកសាងកម្មវិធីនីតិបញ្ញត្តិថ្មី ព្រមទាំង អះអាងថា នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់សមាជិកសភាទាំងអស់ពិភាក្សា គ្នាស្ដីពីបញ្ហា Brexit និងបញ្ហាផ្សេងៗទៀត។ លោកក៏បានព្រមានថា ប្រសិនបើ សមាជិកសភាអង់គ្លេសស្វែងរកវិធីរារាំងឬពន្យាពេល Brexit ដល់ក្រោយពីថ្ងៃទី ៣១ខែតុលាខាងមុខ ប្រការនេះនឹងបណ្ដាលឡើងការខូចខាតដ៏យូរអង្វែងទៅលើ គណៈបក្សធំៗនៅអង់គ្លេស ក៏ដូចជាជំនឿទុកចិត្តរបស់មហាជនចំពោះខឿន នយោបាយផងដែរ។
យ៉ាងណាមិញ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការពន្យាពេលកាលវិភាគ ការងាររបស់រដ្ឋសភាគឺសំដៅធ្វើអោយភាគីប្រឆាំងសេនារីយ៉ូ Brexit ដោយគ្មាន កិច្ចព្រមព្រៀង នឹងមានពេលវេលាតិចតួចដើម្បីត្រៀមរៀបចំបែបបទចាំបាច់។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២ ខែកញ្ញា កន្លងទៅ រដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តី Johnson បានប្រកាសថា នឹងរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ១៤ ខែតុលា ខាងមុខ ប្រសិនបើរដ្ឋសភាអនុម័តលើពង្រាងច្បាប់រារាំង Brexit ដោយគ្មានកិច្ចព្រមព្រៀងក្នុងសប្ដាហ៍នេះ។ លោក Johnson ចាត់ទុកថា ប្រសិន បើទទួលបានការគាំទ្រនោះ គឺលោកអាចសម្រេចបានការផ្លាស់ប្ដូរនូវមាត្រាមួយ ចំនួនក្នុងកិច្ចព្រមព្រៀង Brexit ជាមួយ EU នៅកិច្ចប្រជុំកំពូល EU នាថ្ងៃទី១៧ ខែតុលាខាងមុខ។ នេះជាមាត្រាដែលបានធ្វើអោយកិច្ចព្រមព្រៀង Brexit រវាង EU ជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ត្រូវច្រាល ចោល៣លើកដោយរដ្ឋសភា។
ទោមនស្សកើនឡើងខ្ពស់
ពិតណាស់ថា រាល់កាយវិកាពោលខាងលើរបស់នាយករដ្ឋមន្រ្តីអង់គ្លេសត្រូវ ប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ភាគីប្រឆាំង ដោយចាត់ទុកថា ប្រមុខគណៈរដ្ឋមន្ត្រីអង់គ្លេសកំពុងស្វែងរកវិធីផ្អាកគំនិតរារាំង Brexit ដោយគ្មាន កិច្ចព្រមព្រៀងរបស់ពួកគេ។ ភាគីប្រឆាំង Brexit ដោយគ្មានកិច្ចព្រមព្រៀងបាន ប្រកាសថា ផែនការពន្យាពេលកាលវិភាគការងាររបស់រដ្ឋសភាជាអំពើរំលោភ បំពានលើរដ្ឋធម្មនុញ្ញ ហើយគំរាមកំហែងដល់ប្រជាធិបតេយ្យនៃប្រទេសនេះ។ ប្រការនេះអាចបណ្ដាលអោយអង់គ្លេសចាកចេញពី EU ដោយគ្មានការសន្យា ណាមួយ ក៏ដូចជាគ្មានការកំណត់យ៉ាងច្បាស់លាស់ស្ដីពីទំនាក់ទំនងរវាងអង់ គ្លេសជាមួយ EU ក្រោយពី Brexit ដូចជាការដោះដូរពាណិជ្ជកម្មនិងសិទ្ធិរបស់ ពលរដ្ឋអង់គ្លេសនៅ EU ជាដើម។ នេះជាគ្រោះអាសន្នដែលបង្កឡើងការបែក បាក់ក្នុងប្រទេស បណ្ដាលអោយវិស័យកសិកម្មនិងវិស័យផលិតកម្មផ្សេងមួយ ចំនួនជាប់គាំង ព្រមទាំងរុញសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ ផងដែរ។
ការប្រឆាំងជំទាស់ខាងនយោបាយចំពោះលោក Boris Johnson ថែមទាំង កើនឡើងយ៉ាងខ្លាំងក្លាថែមទៀត ដោយញត្តិមួយដែលមានហត្ថលេខីរបស់ មនុស្សជាង១,៣លាននាក់ បានស្នើអោយតុលាការពិចារណា ភ្លាមមួយរំពេច លើ “ផលប៉ះពាល់និងគំនិត” នៃផែនការពន្យាពេលកាលវិភាគការងាររបស់រដ្ឋ សភា។ ថ្នាក់ដឹកនាំគណៈបក្សការងារលោក Jeremy Corbyn ថ្នាក់ដឹកនាំគណៈ បក្សសេរីភាពលោក Jo Swinson បានស្នើសុំចូលគាល់ម្ចាស់ក្សត្រី Elizabeth II ដើម្បីសម្ដែងការប្រឆាំងជំទាស់ការដែលម្ចាស់ក្សត្រីបានយល់ស្រប ជាមួយសំណើររបស់នាយករដ្ឋមន្រ្តីលោក Boris Johnson។ ក្នុងពេលជាមួយគ្នា នោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងជាច្រើនទូទាំងប្រទេសអង់ គ្លេសដើម្បីប្រឆាំងជំទាស់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាចផងដែរ។
ការពន្យាពេលសកម្មភាពរបស់រដ្ឋសភាអាចជាការបោះជំហានថ្មីមួយរបស់លោក Johnson នៅលើដំណើរការ Brexit ប៉ុន្តែការបោះជំហាននេះពោរពេញទៅ ដោយហានិភ័យ។ មានមតិមួយចំនួនបានវាយតម្លៃថា លោក Johnson បាន បង្កើតឡើងទម្លាប់ដ៏គ្រោះថ្នាក់នៅអង់គ្លេស នាពេលដែលថ្នាក់ដឹកនាំ រដ្ឋាភិបាលអាចឆ្លៀតយកឧបករណ៍នយោបាយដើម្បីវ៉ាដាច់ស្ថាប័ននីតិបញ្ញត្តិ ហើយរុញប្រទេសនេះកាន់តែបែកបាក់ថែមទៀតក្នុងបរិបទនៃវិបត្តិដែលមិនធ្លាប់កើតមានឡើងក្នុងអំឡុងពេលប៉ុន្មានទសវត្សកន្លងមកនេះ៕