ការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម គឺជាតម្រូវការចាំបាច់

(VOVWORLD) - មហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយ និស្តវៀតណាមបានកំណត់គោលដៅថា ដល់ឆ្នាំ២០៣០ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្ស វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ ក្លាយជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលខ្ពស់។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់ថា “ការបន្តកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមដែលដឹកនាំដោយបក្ស គឺជាកិច្ចការស្នូលនៃការផ្លាស់ប្តូរថ្មីប្រព័ន្ធនយោបាយ”។

ការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម គឺជាតម្រូវការចាំបាច់ - ảnh 1នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីសិក្ខាសាលាស្តីពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងអំពីនីតិរដ្ឋនៃសង្គមនិយមនៅវៀតណាម (ប្រភព៖ VOV)

សម្រាប់ប្រទេសវៀតណាម ការកសាងនីតិរដ្ឋសង្គមនិយមកើតចេញពីតម្រូវការចាំបាច់ នៃដំណើរការបដិវត្តន៍ ក្រោមទង់ឯករាជ្យជាតិ ដែលផ្សារភ្ជាប់ជាមួយសង្គមនិយម ដើម្បីកសាងសង្គម “ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូរធា  ប្រជាធិបតេយ្យ យុត្តិធម៌ និងអារិយ្យធម៌”។ លោកប្រធានហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាមបានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវទស្សនៈនៃលទ្ធិម៉ាក្ស - លេនីន ជាមួយនឹងមរតក និង ស្រូបយកដោយមានជម្រើសភាពប្រណិតរបស់មនុស្សជាតិ បទពិសោធន៍អន្តរជាតិអំពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងបានអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតក្នុងស្ថានភាពជាក់ស្តែងរបស់វៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត Tao Thi Quyen វិទ្យាស្ថានរដ្ឋ និងច្បាប់ បណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានលើកមតិថា៖ “សតិអារម្មណ៍ហូជីមិញលើនីតិរដ្ឋមានតាំងពីយូរយារណាស់មកហើយ។ ចាប់ពីពេលដែលបានចាកចេញទៅស្វែងរកគោលមាគ៌ាសង្គ្រោះប្រទេសជាតិ លោកបានជ្រាបជាបណ្តើរៗ នូវសតិអារម្មណ៍ជឿនលឿននៃអរិយធម៌របស់មនុស្សជាតិ ក្នុងសម័យបដិវត្តន៍មូលធននៅអឺរ៉ុប។ នោះជាការរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ និងប្រកបដោយភាពច្នៃប្រឌិតចំពោះលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម ជាពិសេស នៃសតិអារម្មណ៍អំពីរដ្ឋ ពិតប្រាកដរបស់ប្រជាជន។ អំណាចរដ្ឋទាំងអស់ពិតជារបស់ប្រជាពលរដ្ឋ”។

បន្ទាប់ពីការប្រកាសឯករាជ្យ ចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម លោកប្រធានហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាមបានប្រតិបត្តិយ៉ាងត្រឹមត្រូវនូវការរៀបចំយ៉ាងសកម្មប្រកបដោយជោគជ័យការបោះឆ្នោតរដ្ឋសភាជាតិលើកទី ១   និងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ សំដៅធានារដ្ឋវៀតណាមត្រូវបានដំណើរការក្នុងទិសដៅលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ទន្ទឹមនឹងការអភិវឌ្ឍន៍របស់បដិវត្តន៍ របស់ប្រទេសជាតិ តម្រូវការក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមត្រូវបានដាក់ចេញជាបណ្តើរៗទាំងទ្រឹស្តី និងការអនុវត្ត។ ជាលើកដំបូង ទស្សនៈ "នីតិរដ្ឋសង្គមនិយម" ត្រូវបានលើកឡើងនៅក្នុងសន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៧ (ឆ្នាំ ១៩៩១) ហើយត្រូវបានអះអាងនៅក្នុងឯកសារជាច្រើនរបស់បក្ស ក្នុងនោះមានកម្មវិធីនយោបាយកសាងប្រទេសជាតិពីសម័យអន្តរកាលទៅកាន់សង្គមនិយម (បំពេញបន្ថែម និងអភិវឌ្ឍន៍ឆ្នាំ ២០១១)។

ដល់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ទស្សនៈអំពីរដ្ឋនីតិរដ្ឋត្រូវបានចែងយ៉ាងជាក់ស្តែងថា៖ “រដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមគឺជារដ្ឋសង្គមនិយមនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយប្រជាជនជាម្ចាស់; អំណាចរដ្ឋទាំងអស់ជាកម្មសិទ្ធិរបស់ប្រជាជន ដែលមូលដ្ឋានគ្រឹះគឺជាសម្ព័ន្ធភាពរវាងវណ្ណៈកម្មករ ជាមួយកសិករ និងជួរបញ្ញាវ័ន្ត។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក៏បានចែងអំពីបញ្ហាស្នូលនៃនីតិរដ្ឋសង្គមនិយមរបស់វៀតណាមផងដែរ ជាពិសេសគឺសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ លោកបណ្ឌិត Nguyen Si Dung អតីតអនុប្រធានខុទ្ទកាល័យ រដ្ឋសភាបានអះអាងថា៖ "រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ទទួលស្គាល់សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋទាំងអស់ ដែលស្របតាមស្តង់ដារពិភពលោក។ នៅប្រទេសជឿនលឿនបំផុត ប្រជាពលរដ្ឋមានសិទ្ធិអ្វី រដ្ឋនឹងមានសិទ្ធិនោះ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ មានភាពរឹងមាំខ្លាំង ដែលសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋត្រូវបានកំណត់ត្រឹមតែបួនករណីប៉ុណ្ណោះ៖ ការពារជាតិនិងសន្តិសុខ; សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម; សីលធម៌សង្គម; សុខភាពសហគមន៍។ គ្មានការរឹតត្បិតសិទ្ធិមនុស្សក្រៅពីករណីទាំង ៤ នោះទេ។ ប៉ុន្តែក្នុងករណីទាំងបួននោះ មានតែការកំណត់សិទ្ធិមនុស្សជាធរមានដែលជាលាយលក្ខណ៍អក្សររបស់រដ្ឋសភា”។

ការកសាងរដ្ឋនីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបម្រើប្រជាជន និងការរៀបចំសកម្មភាពសង្គម។ ប្រការនេះត្រូវបានលោកប្រធានរដ្ឋ Nguyen Xuan Phuc  ប្រធានគណៈកម្មាធិការដឹកនាំកសាងគម្រោង  “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានគូសបញ្ជាក់ជាច្រើនលើក៖

“ការកសាង និងសុក្រិតនូវនីតិរដ្ឋសង្គមនិយម រដ្ឋវៀតណាមគឺជាច្បាប់អភិវឌ្ឍន៍ដែលចាំបាច់របស់រដ្ឋវៀតណាម ក៏ជាសេចក្តីប្រាថ្នា និងជម្រើសរបស់ប្រជាជន ស្របតាមនិន្នាការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។

ការកសាងរដ្ឋនីតិរដ្ឋនៅវៀតណាមសព្វថ្ងៃនេះ គឺជាកត្តាមូលដ្ឋានដើម្បីធានាការ រក្សា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអំណាចនយោបាយ ដែលជាកត្តាជាមូលដ្ឋានសម្រាប់ធានាថា ប្រជាជនមានសិទ្ធិចូលរួមក្នុងការគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋ  ជំនះការបំពានអំណាចក្នុងក្បាលម៉ាស៊ីមរដ្ឋ ហើយទន្ទឹមនឹងនោះ ជំរុញឱ្យមានកម្លាំងរស់រឹងមាំ និងភាពច្នៃប្រឌិតរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ