ការខំប្រឹងប្រែងស្វែងរកឱកាសចរចាសន្តិភាពឡើងវិញរវាងអាមេរិកនិង ស.ប.ប.ក.
(VOVWORLD) - ក្រោយបណ្ដាសេចក្តីសម្រេចផ្លាស់ប្តូរគួរឲ្យវិលមុខរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump ស្តីពីជំនួបជាប្រវត្តិសាស្ត្ររវាងអាមេរិកនិង ស.ប.ប.ក. ប៉ុន្មានថ្ងៃនេះ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរបែជាមមាញឹកជាមួយ សកម្មភាពការទូតដើម្បីនាំដំណើរសន្ទនាវិលមកទិសត្រឹមត្រូវ។ ទោះបីជា នៅមានការខ្វែងគំនិតអស់រយៈពេលយូរអង្វែងនិងគំលៀតដ៏ធំខាងទស្សនៈរវាងភាគីទាំងពីរក្តី ប៉ុន្តែ សហគមន៍អន្តរជាតិនៅតែសង្ឃឹមថា៖ នេះនឹងជាជំហានចាប់ផ្តើមទំនាក់ទំនងថ្មីមួយ។
ការខំប្រឹងប្រែងស្វែងរកឱកាសចរចាសន្តិភាពឡើងវិញរវាងអាមេរិកនិង ស.ប.ប.ក. |
នាថ្ងៃទី ២៤ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើរ សំបុត្រដល់ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ហើយបន្ទោសឲ្យ «ការខឹងសម្យានិងអាកប្បកិរិយាអមតិ្ត» នៃព្យុងយ៉ាងបន្ទាប់ដែលបានរារាំងជំនួបអាមេរិក-ស.ប.ប.ក.។ ប៉ុន្តែ ក្នុងអំឡុង ២៤ ម៉ោងជាបន្តតែប៉ុណ្ណោះ ម្ចាស់សេតវិមានបានផ្លាស់ប្តូរអាកប្បកិរិយាពេលដែលនិយាយថា៖ ជំនួបកំពូលនៅអាចប្រារព្ធឡើងតាមផែនការ។ ចាប់ពីពេលនេះទៅ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរចាប់ផ្តើមឡើងវិញការត្រៀមរៀបចំឲ្យមានជំនួបជាប្រវត្តិសាស្ត្រ។
តម្រូវការសន្ទនាដើម្បីបង្រួញគំលៀតនិងការខ្វែងគំនិតពិតជាមានប្រាកដមែន
ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ២៤ ឧសភា បានប្រកាសលុបចោលសន្និសីទកំពូលអាមេរិក- ស.ប.ប.ក. ក្តី ប៉ុន្តែ ប្រការនេះ មិនធ្វើឲ្យព្យុងយ៉ាងខឹងសម្បាទេ ផ្ទុយទៅវិញ ប្រទេសនេះបានសម្តែងសុឆន្ទៈ ត្រៀមខ្លួនជាស្រេចសន្ទនាជាមួយវ៉ាស៊ីតោនពេលណាក៏បាន។
មិនត្រឹមតែជាពាក្យសំដី ប៉ុណ្ណោះទេ ថែមទាំង នាថ្ងៃទី ២៦ ឧសភា ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានមានជំនួបទី ២ ជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅភូមិឈប់បាញ់ Panmunjom ដើម្បីផ្លាស់ប្តូរទស្សនៈសំដៅធានាឲ្យបានសន្និសីទកំពូលអាមេរិក-ស.ប.ប.ក. ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ នេះជាជំនួបអន្តរកូរ៉េលើកទី ២ ក្នុងរយៈពេល ១ ខែ មិនដែលមានក្នុងប្រវត្តិសាស្ត្រ។ មុននេះ ស.ប.ប.ក. បានម្ចាស់ការបិទទ្វារ ទាំងស្រុងទីកន្លែងពិសោធន៍នុយក្លេអ៊ែរ Punggyeri នៅប្រទេសនេះ។
ខណៈពេលនោះ ភាគីអាមេរិកក៏បញ្ជូនក្រុមការងារដឹកនាំដោយអតីតឯកអគ្គរដ្ឋទូតប្រចាំនៅកូរ៉េខាងត្បូង លោក Sung Kim បច្ចុប្បន្នគឺ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីនទៅកាន់កូរ៉េខាងជើងនាថ្ងៃទី ២៧ ឧសភា ដើម្បីចរចាអំពីការងារត្រៀមរៀបចំឲ្យសន្និសីទកំពូលពោលខាងលើ។ រួមជាមួយគ្នានោះ អនុប្រធានខុទ្ទកាល័យសេតវិមាន លោក Joe Hagin ក៏ដឹកនាំក្រុមការងាររបស់អាមេរិកទៅកាន់សឹង្ហបុរីដើម្បីត្រៀមរៀបចំឲ្យការងារភស្តុភារនិងសន្តិសុខសំរាប់ជំនួបនេះដែរ។ការខំប្រឹងប្រែងទាំងនេះបានសឲ្យឃើញថា៖ ស.ប.ប.ក. និងអាមេរិកសុទ្ធតែ មានតម្រូវការសន្ទនាយ៉ាងពិតប្រាកដសំដៅបង្រួញការខ្វែងគំនិតដែលនៅជារបាំង រារាងទំនាក់ទំនងទ្វេភាគីពីយូរយាណាស់មកហើយ។ ប្រការនេះធ្វើឲ្យសាធារណៈមតិអន្តរជាតិដាក់ក្តីជឿទុក្ខចិត្តឡើងវិញចូលក្នុងលទ្ធភាពប្រារព្ធឡើង ជំនួបកំពូល អាមេរិក-ស.ប.ប.ក. ដោយមានក្តីសង្ឃឹមថា៖ សន្និសីទលើកនេះនឹង បង្កើតការបោះជំហានសំរាប់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
ខិតខំប្រឹងប្រែងបង្រួញការខ្វែងគំនិត
ការខំប្រឹងប្រែងរបស់ទាំងអាមេរិកផងនិងកូរ៉េខាងជើងផងដើម្បីជំមួបប្រ ព្រឹត្តទៅតាមផែនការត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ប៉ុន្តែ សាធារណៈ មតិនៅព្រូយបារម្ភអំពីលទ្ធផលនៃជំនួបនេះ។ ទោះបីជាណាក៏ដោយ ក្រោយរាល់ សកម្មភាពការទូតទៅវិញទៅមកនាពេលថ្មីៗ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ ការខ្វែងគំនិតរវាងអាមេរិកនិង ស.ប.ប.ក. អំពីរបៀបលុបបំបាត់នុយក្លេអ៊ែរលើ ឧបទ្វីកូរ៉េអាចត្រូវបានបង្រួញ។
វិទ្យុសម្លេងនិងទូរទស្សន៍កូរ៉េខាងត្បូងបានឲ្យដឹងថា ៖ គណៈប្រតិភូរបស់ អាមេរិកនិងកូរ៉េខាងជើងបានផ្លាស់ប្តូរមតិជាលើកចុងក្រោយអំពីរបៀបលុបបំបាត់ នុយក្លេអ៊ែរនិងរបៀបធានាសុវត្ថភាពសំរាប់របបនៃរដ្ឋអំណាចព្យុងយ៉ាង។ ភាគី ទាំងពីរអាចបានពិភាក្សាអំពីការបញ្ជូនកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) របស់កូរ៉េ ខាងជើងចេញពីប្រទេសនេះដែរ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពអំពី របៀបវារៈសំរាប់សន្និសីទកំពូល អាមេរិក-ស.ប.ប.ក. នាថ្ងៃទី ១២ មិថុនា ខាងមុខ។
ពេលវេលាប្រារព្ធឡើងជំនួបជាប្រវត្តិសាស្ត្រអាមេរិក-ស.ប.ប.ក.កំពុងខិត ជិតមកដល់ ហើយគ្មាននណាអាចព្យាករណ៍អ្វីៗណាបានឡើយចាប់ពីពេលណា នេះរហូតមកដល់ថ្ងៃទី ១២ មិថុនា។ ទោះបីជាណាក៏ដោយ ដោយមានការខំប្រឹងប្រែងការទូតនាបច្ចុប្បន្នរបស់មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរឱកាសដើម្បីជំនួបកំពូលអាមេរិក-ស.ប.ប.ក.ប្រព្រឹត្តទៅគឺសុទិដ្ឋិនិយមណាស់ដែលនឹងបង្កើតបុព្ធបទងាយស្រួលក្នុងការកែលំអទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងព្យុងយ៉ាង៕