(VOVworld) – សកម្មភាពនិតិបញ្ញត្តិគឺជាភារកិច្ចមួយដែលរួមចំណែកដ៏ សែន
សំខាន់ក្នុងការបង្កើតឡើងនូវសញ្ញាផ្លាស់ប្តូរថ្មីនៅអាណត្តិរបស់រដ្ឋសភាវៀតណាម
និតិកាលទី ១៣។ ច្បាប់ចំនួន ១០០ ត្រូវបានរដ្ឋសភាអនុម័តដែល បង្កើតឡើងរបៀង
គតិយុត្តិរឹងមាំដើម្បីកសាងនិតិរដ្ឋ ធានាសិទ្ធិមនុស្ស បង្កលក្ខណៈងាយស្រួល
អភិវឌ្ឍន៍សេដ្ឋកិច្ច។
|
ការគសសញ្ញានៃនិតិបញ្ញត្តិរបស់រដ្ឋសភាវៀតណាមនិតិកាលទី ១៣ |
រដ្ឋសភាវៀតណាមនិតិកាលទី ១៣ បានបន្សលទុកនូវចំណាប់អារម្មណ៍យ៉ាង
ខ្លាំងក្លាក្នុងពេលអនុម័តលើរដ្ឋធម្មុញ្ញឆ្នាំ ២០១៣ រួមជាមួយច្បាប់សំខាន់ៗជាច្រើន។
នេះក៏ជាអាណត្តិរដ្ឋសភាដែលមានបរិមាណក្រមច្បាប់និងសេចក្តីសម្រេចចិត្តដែល
ត្រូវបានអនុម័តច្រើនបំផុត។
កសាងបរិមាណធំក្រមច្បាប់ បង្កើតរបៀងគតិយុត្តិ រួមចំណែកអភិវឌ្ឍន៍ ប្រ
ទេសជាតិ។
ក្នុងចំណោមស្នាដៃនិតិបញ្ញត្តិររបស់រដ្ឋសភាវៀតណាមនីតិកាលទី ១៣ ស្នា
ដៃលេចធ្លោបំផុតគឺជាការដែលរដ្ឋសភាបានអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែល
ជារដ្ឋធម្មនុញ្ញរបស់សម័យកាលផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយព្រមៗគ្នា ស្តីពីសេដ្ឋ
កិច្ចនិងនយោបាយ ឆ្លើយតបនឹងតម្រូវការរបស់បុព្វហេតុកសាងនិងការ ពារមាតុ
ប្រទេសនិងសមាហរណកម្មអន្តរជាតិ។
រួមជាមួយការអនុម័តលើរដ្ឋធម្មនុញ្ញថ្មី ក្នុងអាណត្តិនេះ រដ្ឋសភាវៀតណាម
បានពិនិត្យមើល ធ្វើវិសោធនកម្ម បំពេញបន្ថែម ឬ ចេញផ្សាយក្រមច្បាប់សំខាន់ៗ
ដែលបង្កើតឡើងមូលដ្ឋានគតិយុត្តិព្រមៗគ្នា រួមចំណែកធានាស្ថរិភាពនិងអភិវឌ្ឍ ន៍
ប្រទេសជាតិ។ លោក Ngo Duc Manh សមាជិកសភាមណ្ឌល Binh Thuan បានចាត់
ទុកថា៖
« មិនដែលមានពេលណា ស្ថានភាពក្នុងប្រទេសជួបការលំបាកជាច្រើនដោយ
វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុរូបីយវត្ថុដូចក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ។ ជាពិសេសមាន
ពេលខ្លះ អធិបតេយ្យភាពជាតិត្រូវបានរំលោភដ៏ធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈនោះ រដ្ឋ
សភាដើរតួនាទីសំខាន់ដោយមានការសម្រេចរាល់សកម្មភាពនិតិបញ្ញត្តិ បង្កើត រដ្ឋ
ធម្មនុញ្ញ។ រដ្ឋសភាគឺជាស្ថាប័នដែលរួមចំណែកដ៏សែនសំខាន់ក្នុងការបង្កើត ឡើង
បរិយាកាសសន្តិភាព ហើយបង្កលក្ខណៈសំរាប់ប្រទេសជាតិធ្វើសមាហរណ កម្ម
អភិវឌ្ឍន៍។ នេះគឺជាកត្តានិងស្នាដៃរួមរបស់រដ្ឋសភាវៀតណាម។»
លោក Ha Huy Thong សមាជិកសភាមណ្ឌលខេត្ត Thua Thien Hue ចែករំលែកថា៖
“ ថ្នាក់ដឹកនាំធនាគារពិភពលោកបានវាយតំលៃខ្ពស់ចំពោះបណ្ដាច្បាប់ស្ដីអំ
ពីសេដ្ឋកិច្ច ដែលបានរដ្ឋសភាវៀតណាមអនុម័តក្នុងអាណត្តិកន្លងទៅ ដូចជា៖ច្បាប់
ថវិការដ្ឋ ច្បាប់អង្គភាពអាជីវកម្ម និងច្បាប់វិនិយោគ។ គេក៏បានវាយតំលៃ រដ្ឋធម្មនុញ្ញ
២០១៣ ជារដ្ឋធម្មនុញ្ញ នៃដំណាក់កាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ សេដ្ឋកិច្ច និងន
យោបាយដែល ជាមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានសំខាន់បំផុត ដើម្បីការផ្លាស់
ប្តូរថ្មីបន្តរបស់ប្រទេសជាតិ។”
ដាក់ផលប្រយោជន៍របស់ប្រជាជនគឺឬសគល់នៃច្បាប់ទាំងឡាយ
ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅ រដ្ឋសភាមិនគ្រាន់តែសម្រេចបរិមាណការងារច្រើន
បំផុតពីមុនមកប៉ុណ្ណោះទេ ថែមទាំងសកម្មភាពនីតិបញ្ញាត្តិរបស់រដ្ឋសភានៅពោពេញ
ទៅដោយស្មារតីការពារ គោរពសិទ្ធិរបស់មនុស្ស។ លោក Ngo Duc Manh សមាជិក
សភាមណ្ឌលខេត្ត Binh Thuan បានអោយដឹងថា៖
“ យើងមានបណ្ដាការកំណត់ថ្មីវឌ្ឍនភាព សមស្របជាមួយបែបបទអន្តរជាតិ
ក្នុងរដ្ឋធម្មនុញ្ញ ២០១៣។ នេះគឺជាលើកកំពស់ និងការពារសិទ្ធិរបស់មនុស្ស។ រួមជា
មួយការកំណត់ថ្មីក្នុងច្បាប់នានា។ ចំពោះបណ្ដាច្បាប់ស្ដីអំពីការបង្កើតសមាគម សិទ្ធិ
ទាក់ទងនឹងព័ត៍មាន និងច្បាប់ផ្សេងៗ ខ្ញុំចាត់ទុកថា៖ យើងបានសម្រេចបែបផែនជា
សារវ័ន បង្កើតកម្លាំងចលករ លើកកំពស់តំលៃសិទ្ធិមនុស្ស របស់ប្រជាជន។ ”
បរិមាណគំរោងច្បាប់បានបង្កើនការយកមតិប្រជាជន ប្រមូលផ្តុំបានបញ្ញា ការ
ស្រុះចិត្តគំនិតរបស់សង្គម។ លោកស្រី Nguyen Thi Quyet Tam សមាជិកាសភាបណ្ឌលទីក្រុងហូជីមិញ បានចាត់ទុកថា៖
“ ដើម្បីមានសមិទ្ធិផលនេះ មានមូលហេតុជាច្រើន ដែលក្នុងនោះមានទស្សនះ
ដើម្បីប្រជាជន សិក្សារពីប្រជាជន គោរពប្រជាជន របស់បក្ស ត្រូវបានរដ្ឋសភាជ្រួត
ជ្រាបនិងប្រែក្លាយទៅជាសកម្មភាពជាក់ស្ដែង។ ពីវេទិការដ្ឋសភា និងសកម្មភាពនា
នារបស់រដ្ឋសភា សកម្មភាពរបស់សមាជិកសភាម្នាក់ៗសុទ្ធតែបានបង្ហាញ និងអ្នក
បោះឆ្នោតយល់ដឹងអំពីប្រការនេះ។”
អាណត្តិរដ្ឋសភានីតិកាលទី១៣ជិតដល់ទីបញ្ចប់។ បណ្ដាសមិទ្ធិផលក្នុងវិស័យ
នីតិបញ្ញាត្តិ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ នឹងជាកម្លាំងចលករ ដើម្បីរដ្ឋសភាអាណត្តិថ្មី
បន្តលើកកំពស់គុណភាព ព្រមៗគ្នា និងឯកភាពរបស់បណ្ដាច្បាប់ ពង្រីកតួនាទីរបស់សមាជិកសភាជំនាញការ និងប្រជាជនក្នុងសកម្មភាពនីតិបញ្ញាត្តិ។ ការងារនេះនឹងរួម
ចំណែកសំខាន់ក្នុងការជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិតាម
ស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២៕