ការគូសសញ្ញានៃរយៈពេល៣៦៥ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump

(VOVWORLD) -ថ្ងៃទី១៨ធ្នូឆ្នាំ២០១៦បាន ឈានចូលប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិក ខណៈដែលមហាសេដ្ឋី លោក Donald Trump បានក្លាយទៅជាប្រធានាធិបតីទី៤៥របស់ប្រទេសនេះ។ រយៈ ពេល១ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញសេចក្តីសម្រចចិត្តសំខាន់ជាច្រើន ដែលមិនត្រឹមតែជះឥទ្ធិពលដល់ជីវភាព នយោបាយនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ផ្លាស់ប្តូរស្ថានភាពនយោបាយរបស់ពិភពលោកទៀតផង។

រយៈពេល១ឆ្នាំ ចាប់តាំងពីជាប់ឆ្នោតមុខដំណែងដឹកនំាប្រទេសអាមេរិក ការ សន្យាធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ ត្រូវបានលោក Trump អនុវត្តជាក់ស្តែងតាមរយៈ គោលនយោបាយជាច្រើនលើគ្រប់វិស័យ ពិសេសគឺវិស័យសេដ្ឋកិច្ចនិងការទូត។

        ការសម្រេចចិត្តនេះគឺពោរពេញដោយភាពភ្ញាក់ផ្អើល

        ក្រោយរយៈពេលពីរថ្ងៃ បន្ទាប់ពីបានធ្វើសច្ចាប្រណិធានទទួលដំណែងមក លោក Trump បានចុះហត្ថលេខាលើអនុក្រិតប្រតិបត្តិច្បាប់ដំបូង ដកអាមេរិកចេញពីកិច្ចព្រម ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ ដែលត្រូវបានចរចារដោយប្រទេសចំនួន ១២ នៅក្នុងតំបន់។ កាយវិការនេះរបស់លោក Trump បានដាក់ប្រទេសនៅសល់ក្នុងភាពទល់ច្រក ព្រោះយោងតាមកិច្ចព្រមព្រៀងមុននេះ TPP ត្រឹមតែមានសុពលភាពខណៈ ដែលមានប្រទេសចំនួន៦អនុម័តមុនខែកុម្ភៈឆ្នាំ២០១៨និងប្រទេសទាំងអស់នេះត្រូវបង់ ប្រាក់ចំនួន៨៥%នៃ GDP ក្នុងប្លុក (មានន័យថា មិនអាចខ្វះ អាមរិកឬជប៉ុនឡើយ)។

ការគូសសញ្ញានៃរយៈពេល៣៦៥ថ្ងៃកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

        បន្ទាប់ពី TPP នាថ្ងៃទី២មិថុនាឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស ដកខ្លួនចេញពីកិច្ចព្រមព្រៀង ប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលមានប្រទេសចំនួន១៩៥អនុ ម័តជាឯកឆ័ន្ទ សំដៅរាំងស្កាត់ការឡើងកំដៅសកល លោក។ ដោយមិនអើពើដល់មតិប្រឆាំងឡើយ លោក D.Trump បានចាត់ទុកថា កិច្ច ព្រមព្រៀងប៉ារីសជាកិច្ចព្រមព្រៀងអយុត្តិធម៌សម្រាប់អាមេរិក រួមចំណែក ឆក់យកការងារធ្វើរបស់ពលករអាមេរិកនិងប៉ះពាល់ដល់អ្នកបង់ពន្ធអាមេរិក។

        ភាពភ្ញាក់ផ្អើលកើតមានឡើងជាបន្តបន្ទាប់ នាថ្ងៃ១២តុលាឆ្នាំ ២០១៧ ក្រសួងការ បរទេសអាមេរិកបានប្រកាសថា វ៉ាស៊ីងតោននឹងដកចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ចាប់ពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៨ ហើយខ្លួន ត្រឹមតែរក្សានូវតួនាទីជាអ្នកសង្កេតការតែប៉ុណ្ណោះ។ រួមជាមួយគ្នានោះ គឺមានការផ្លាស់ប្តូរ ជាច្រើនក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកលើបណ្តាបញ្ហានុយក្លេអែរ សង្គ្រាមស៊ីវិលនៅស៊ីរីនិងទំនាក់ទំនងជាមួយប្រទេសជិតខាងគុយបាជាដើម។ ជា ពិសេស គឺការសម្រេចចិត្តទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីនៃរដ្ឋជ្វីហ្វ អ៊ីស្រាអែល ធ្វើឲ្យសហ គមន៍អន្តរជាតិចម្រូងចម្រាស់នាប៉ុន្មានថ្ងៃចុងឆ្នាំ២០១៧។

        ខិតខំប្រឹងប្រែងពង្រឹងតួនាទីនៃមហាអំណាចសេដ្ឋកិច្ច

        មិនត្រឹមតែប្តេជ្ញាដកអាមេរិកចេញពីអង្គការជាច្រើននិងសន្ធិសញ្ញាអន្តរជាតិមួយ ចំនួននិងផ្លាស់ប្តូរគោលនយោបាយកិច្ចការបរទេសរបស់អាមេរិកប៉ុណ្ណោះទេ ប្រធានា ធិបតីអាមេរិក លោក Donald Trump ថែមទាំងផ្សព្វផ្សាយសាធារណៈនូវអនុក្រិត្យការ ពារសុវត្ថិភាពរបស់អាមេរិក ដែលលេចធ្លោបំផុតគឺ “អនុក្រិត្យការពារជាតិចេញពីការ ធ្វើអន្តោប្រវេសន៍នៃភេរវកម្មបរទេសចូលអាមេរិក” តាមនោះ រឹតបន្តឹងការធ្វើដំណើរ ទៅវិញទៅមកនិងការស្នាក់នៅរបស់ជនមកពីប្រទេសមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក។ រួម ជាមួយគ្នានោះ គឺជាការខិតខំអនុវត្តកសាងជញ្ជាំងព្រំដែនជាមួយម៉ិកសិក កែទម្រង់ ពន្ធដា និងលុបចោលទាំង ស្រុងច្បាប់ស្តីពីការថែទាំសុខភាព Obamacare ផងដែរ។

        ទោះបីជានៅកើតមានឡើងភាពចម្រូងចម្រាស់ជាច្រើនក៏ដោយ ប៉ុន្តែមានការពិត ជាក់ស្តែងមិនអាចប្រកែកបានឡើយ នោះគឺ សេចក្តីសម្រេចចិត្តលើវិស័យសេដ្ឋកិច្ចរបស់លោក Trump គឺនាំមកលទ្ធផលវិជ្ជមាន។ ក្នុងឆ្នាំ២០១៧នេះ សេដ្ឋកិច្ចអាមេរិក មានការងើបឡើងវិញយ៉ាងខ្លាំង ពោលគឺទទួលបានកំណើន GDP 3%។ ទន្ទឹមនឹង កំណើន GDP បានកែលំអរនោះ ក្នុងរយៈពេល១/៤នៃអាណត្តិរបស់ខ្លួន លោក Donald Trump បានទាក់ទាញប្រជាប្រិយជាច្រើន ខណៈដែលអត្រាអ្នកបាត់អាជីព មានការថយចុះគួរឲ្យកត់សម្គាល់។

        រយៈពេល១ឆ្នាំចាប់ពីបានកាន់ដំណែងជាម្ចាស់សេតវិមានមក ទោះបីជាឆ្លងកាត់ ឧបស័គ្គជាច្រើន ប៉ុន្តែ មហាសេដ្ឋីDonald Trump បានបន្សល់ទុកនូវភាពភ្ញាក់ផ្អើលគួរ ឲ្យចាប់អារម្មណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ