ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។

ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។ - ảnh 1
ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។ (vov.vn)


        VOV-ចំពោះជនពិការមានវិជ្ជាជីវៈការងារធ្វើនឹងជួយឲ្យគេស្ថិរភាពជីវភាព​រស់នៅនិងជាសម្របខ្លួនក្នុងសហគមន៍ជាជំហានៗ។ នៅវៀតណាមការងារ
បណ្ដុះ​បណ្ដាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើសំរាប់ជនពិការត្រូវបានយក
ចិត្តទុក​ដាក់ជាពិសេស។ ច្បាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០០៦មានជំពូកដោយ
ឡែក​មួយ​ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការ។​ រដ្ឋក៏បានអះអាងនូវ
ការជួយ​ឧបត្ថម្ភអំពីហិរញ្ញវត្ថុនិងគោលនយោបាយអនុគ្រោះផ្សេងៗចំពោះ
មូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការសំដៅជំរុញការងារបណ្ដុះ
បណ្ដាលវិជ្ជាជិវៈសំរាប់ជនពិការ។ ក្រមច្បាប់ការងាររបស់វៀតណាមក៏លើក
ច្បាស់ថា​ជារៀងរាល់​ឆ្នាំរដ្ឋ​បានលៃទុកប្រភពថវិការមួយសំរាប់ជួយឧបត្ថម្ភ
ជនពិការស្ដាកាយសម្បទាសុខភាព​រៀនវិជ្ជាជីវៈនិងមានគោលនយោបាយឲ្យ
ខ្ចីទុនជា​មួយ​ការប្រាក់ទាបដើម្បីគេបង្កើតការងារធ្វើដោយខ្លួនឯងស្ថិរភាព
ជីវភាពរស់នៅ។​ ក្នុង​ស្ថានភាពជាក់ស្ដែងរដ្ឋបានចំណាយប្រាក់រាប់សែនលាន
ដុងជារៀងរាល់ឆ្នាំដើម្បីបង្កើនការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការ។​
ទន្ទឹមនឹងនោះ អង្គការបុគ្គលជាច្រើនក៏បានខំប្រឹងប្រែងបង្កើតការងារធ្វើសំរាប់
ជនពិការដូចជា​សមាគមជួយឧបត្ថម្ភជនពិការវៀតណាម បណ្ដាញបណ្ដា
អង្គភាពអាជីវកម្មជំរុញ​ការងារធ្វើសម្របខ្លួនសំរាប់ជនពិការ។ លោក​ Greig Craft អគ្គនាយកក្រុមហ៊ុនចំកាត់គ្រឿងសម្ភារៈនិងផលិតផលសុវត្ថិភាពវៀតណាម​
Protec ជាអង្គភាពអាជីវកម្មដែលបានបង្កើតការងារធ្វើសំរាប់ជនពិការជាច្រើន
នាក់បានឲ្យដឹងថា៖

         “មិនត្រឹមតែចាប់ផ្ដើមពីចរិតលក្ខណៈមនុស្សធម៍សម្បុរសធម៍ប៉ុណ្ណោះទេ
ថែមទាំងយើងខ្ញុំបានជ្រើសរើសជនពិការចូលធ្វើការទៀតផង។ យើងខ្ញុំបាន
ជ្រើស​រើស​ជនពិការចូលធ្វើការពីព្រោះយើងខ្ញុំឃើញថា គេមានឱកាសទាក់ទង
ជាមួយ​ការងារ​យ៉ាងតិចតួច។​ ខ្ញុំចង់ធ្វើជាគំរូគេដើម្បីអង្គភាពអាជីវកម្មផ្សេងៗ
ធ្វើតាម ពីព្រោះ​បណ្ដាអង្គភាពអាជីវកម្មផ្សេងៗមិនដឹងថាបណ្ដាជនពិការអាច
រួមចំណែកបានអ្វី​ឡើយ។”

ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។ - ảnh 2
ចំពោះជនពិការមានវិជ្ជាជីវៈការងារធ្វើនឹងជួយឲ្យគេស្ថិរភាពជីវភាពរស់នៅនិងជាសម្របខ្លួនក្នុង
សហគមន៍ជាជំហានៗ។ (vov.vn)

        ក៏ប៉ុន្តែ​ចំនួនជនពិការឆ្លើយតបបំពេញការងារយូអង្វែងនៅអង្គភាពអាជីវកម្ម​ផលិតកម្មតាមទិសឧស្សាហកម្មគឺមិនច្រើនទេដោយសារសុខភាព​សម័ត្ថភាព
ឯកទេសរបស់គេមានគំហិត។ ដូច្នេះការបង្កើតបណ្ដាមូលដ្ឋានពលកម្ម​ដោយ​
ឡែក​របស់ជនពិការគឺជាការងារត្រូវបានវៀតណាមយកចិត្តទុកដាក់ក្នុងរយៈ
ពេលច្រើនឆ្នាំកន្លង​មក។ តាមការស្ថិតិ លើទូទាំងប្រទេសនាបច្ចុប្បន្នមាន
មូលដ្ឋានផលិតកម្ម​អាជីវកម្ម​ជាង៤០០កន្លែងរបស់ជនពិការជាមួយពលករ
ប្រមាណ១៥ពាន់នាក់ជាជនពិការ។ គ្រួសារជនពិការប្រមាណ៦៥%បានទទួល
បណ្ដាគោលនយោបាយជួយឧបត្ថម្ភ​អភិវឌ្ឍន៍ផលិតកម្មដូចជាលើកលែងបន្ថយ
ពន្ធជួយឧបត្ថម្ភឥណទានអនុគ្រោះដី​ផលិតកម្មជាដើម។ លោក Nguyen Dinh Lieu ប្រធានសមាគមជួយឧបត្ថម្ភជន​ពិការ​​និងកុមារកំព្រាវៀតណាមបានឲ្យដឹងថា៖

        “ចំពោះជនពិការ សំខាន់បំផុតគឺគេត្រូវមានការងារធ្វើនៅកន្លែងដែល​
សហគមន៍​គេ​រស់នៅ។ នេះជាទិសដៅដែលយើងខ្ញុំកំពុងធ្វើ។ ជនពិការអាច​
ធ្វើការនៅទីតាំង​ជាច្រើន អាចធ្វើការនៅមណ្ឌលកែច្នៃ មណ្ឌលឧស្សាហកម្ម។ យើងខ្ញុំបានធ្វើពិសោធន៍​ក្នុង​រយៈពេល៣ឆ្នាំកន្លងមកទទួលបានជោគជ័យ។
គេ​ច្រើនតែ​ធ្វើការនៅសហករណ៍រឺ​មូលដ្ឋានផលិតកម្មឯកជន។”

        ក្នុងកម្មវិធីសកម្មភាពជួយឧបត្ថម្ភជនពិការដំណាក់កាល២០១២-២០២០
រដ្ឋាភិបាល​​វៀតណាមបន្តអាទិភាពគោលដៅបង្កើតការងារធ្វើសំរាប់ជនពិការ​
ខំប្រឹង​ប្រែង​​ដល់ឆ្នាំ២០១៥ ជនពិការប្រមាណ២៥០ពាន់នាក់មានលទ្ធភាពធ្វើ​
ពលកម្ម​នឹង​បាន​រៀនវិជ្ជាជីវៈនិងមាន​ការងារ​ធ្វើសមស្រប។ ក្រៅពីនោះវៀត
ណាម​ក៏បានអនុវត្ត​គោល​នយោបាយជាច្រើនដើម្បីគុណភាព​ជីវភាពរស់នៅ
សំរាប់ជន​ពិការផ្សេងៗ​ក្នុងនោះមាន​ការលើកកំពស់តួនាទីរបស់រដ្ឋអំណាច
គ្រប់​ជាន់​ថ្នាក់​និង​ការទទួលខុសត្រូវរបស់​អ្នក​ប្រមុខ​​ស្ថាប័នអង្គការក្នុងការជួយ
ឧបត្ថម្ភជនពិការ។​វៀតណាមក៏នឹងជំរុញការស្រាវជ្រាវ​វិទ្យាសាស្ត្រលើបណ្ដា
វិស័យទប់ទល់រកឃើញនិង​ជ្រៀត​ជ្រែក​ទាន់ពេលវេលាស្ដាកាយសម្បទាសំរាប់
ជន​ពិការ​បង្កើនកិច្ច​សហប្រតិបត្តិការអន្តរជាតិសំដៅ​ឆ្លៀតយក​ការជួយឧបត្ថម្ភ
បច្ចេកទេសបទ​ពិសោធន៍និងប្រភព​កំលាំង​ដើម្បីជួយ​ឧបត្ថម្ភ​ជន​ពិការ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ