ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ពិបាកមានជំហានថយក្រោយ

ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ពិបាកមានជំហានថយក្រោយ - ảnh 1
ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ពិបាកមានជំហានថយក្រោយ (Reuters)


        Vovworld-ប្រសិនបើវង់ចរចារលើកនេះនៅស្វីសទទួលបានជោគជ័យនោះ
បណ្ដាភាគីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ បើកផ្លូវសំរាប់​រយៈ
ពេល៩០ថ្ងៃចរចារជាបន្តដើម្បីឆ្ពោះទៅកិច្ចព្រមព្រៀងលើគ្រប់វិស័យមួយ​សំដៅបញ្ចប់វិបត្តិនុយគ្លេអ៊ែអ៊ីរ៉ង់ដែលអូសបន្លាយក្នុងអំឡុង១២ឆ្នាំកន្លងមក។

ខំប្រឹងប្រែងដោះស្រាយភាពទាល់ច្រក

        គិតតាំងពីក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនៅ​ទីក្រុង
Geneva នាខែវិច្ឆិកាឆ្នាំ២០១៣កន្លងមក បណ្ដាភាគីបានដើរលើកំណាត់​ផ្លូវ​ដ៏វែងមួយ
ប៉ុន្តែមិនទាន់ដល់ទៅដៅឡើយ។ បញ្ហាគិន្លឹះនៅជុំវិញការខ្វែង​គំនិត​អំពីកំរិតចំរើន
urani របស់ Tehran និងមានដែរឬទេការដែលឃ្លាំងវត្ថុធាតុដើម urani របស់អ៊ីរ៉ង់ត្រូវ
បញ្ជូនទៅឯបរទេស។ រួមជាមួយនោះគឺដំណើរការលុប​ចោល​បទដាក់ទណ្ឌកម្ម
តម្រង់ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់។

មុនកាលកំណត់ចុងក្រោយសំរាប់កិច្ចព្រមព្រៀងនយោបាយសារវន្តដើម្បីដោះស្រាយឯកសារនុយគ្លេអ៊ែអ៊ីរ៉ង់ ការចរចាររវាងបណ្ដាមហាអំណាចក្នុងក្រុម P5+1 និង Tehran
បន្តបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រញាប់ប្រញាល់។​បណ្ដា​អ្នកចរចារលោកខាង
លិចមានសុទិដ្ឋនិយមអំពីកិច្ចព្រមប្រៀងនុយគ្លេអ៊ែមួយជាមួយអ៊ីរ៉ង់ ខណៈពេលនោះ
អ្នកចរចារជយរមុខរបស់អ៊ីរ៉ង់លោក Abbas Araqchi បានថ្លែងមតិជាមួយសារព័ត៌មាន
ត្រឹមតែអះអាងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរវាង​អ៊ីរ៉ង់និង P5+1 គឺមានលទ្ធភាពនិងត្រឹមតែសល់២ដល់៣បញ្ហាដែលត្រូវបាន​ដោះស្រាយតែប៉ុណ្ណោះ។

កំលាំងសម្ភាធន៍និងឧបសក្តិ

ប៉ុន្តែផ្លូវនាំទៅដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់នៅតែមាន
ឧបសក្តិមួយចំនួន។ នៅអាមេរិក រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama កំពុង
នៅស្ថានភាពលំបាកចំពោះកាយវិការយ៉ាងខ្លាំងក្លារបស់​រដ្ឋសភាដោយភាគីគណ
បក្សសាធារណៈរដ្ឋត្រួតពិនិត្យសំដៅរារាំងការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងជា
មួយអ៊ីរ៉ង់។ ​ក្រុមព្រឹទ្ធសមាជិកមួយនៃ​គណ​បក្ស​សាធារណៈរដ្ឋបានផ្ញើរសំបុត្រទៅ
កាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ព្រមានថា កិច្ចព្រមព្រៀង​នុយគ្លេអ៊ែណាមួយដែលទទួលបាន
អាចត្រូវបានកែប្រែឬលុបចោលខណៈដែលប្រធានាធិបតី Obama បានបញ្ចប់អាណត្តិ
នាដើមឆ្ន២០១៧។ នៅអ៊ីរ៉ង់ ភាគី​គាំពារ​ក៏ស្វែងរកវិធានការបង្កើតការលំបាកសំរាប់រដ្ឋ
អំណាចប្រធានាធិបតី Hassan Rowhani ក្នុងការចរចារនុយគ្លេអ៊ែជាមួយមហាអំណាច
អន្តរជាតិចំនួន​៦ប្រទេស។

ពិបាកមានជំហានរាថយក្រោយ

ទោះពីជានៅជួបឧបសក្តិជាច្រើនប៉ុន្តែអ្នកវិភាគចាត់ទុកឱកាសទទួលបានកិច្ច
ព្រមព្រៀងសំដៅបញ្ចប់វិបត្តិនាបច្ចុប្បន្នធំជាងច្រើនបើប្រៀបនឹងមុននេះ។ កំលាំង
សម្ភាធនិងឧបសក្តិពោលខាងលើនឹងកាន់តែធ្វើឲ្យអាមេរិកនិងអ៊ីរ៉ង់ប្តេជ្ញាចិត្តទទួល
បានកិច្ចព្រមព្រៀងក្របខ័ណ្ឌមុនកាលកំណត់ចុងក្រោយ។ ក្នុងកាលៈ​ទេសៈនា
បច្ចុប្បន្ន កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលបានចុះហត្ថលេខាចំ​កាល​កំណត់ចុង
ក្រោយនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងអស់។ ចំពោះ​អ៊ីរ៉ង់​នោះ កិច្ចព្រម
ព្រៀងនេះអនុញ្ញាតឲ្យអ៊ីរ៉ង់អនុវត្តសកម្មភាពនុយគ្លេអ៊ែស៊ីវិល​ធម្មតា ថែមទាំងត្រូវ
បានលោកខាងលិចលុបចោលជាបណ្ដើរៗបទដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច។ ចំពោះលោក
ខាងលិចនោះ គេអាចទាក់ទងនឹងទីផ្សារពោពេញទៅ​ដោយសក្ដានុភាពអំពីធនធាន
និងឧស្ម័នរបស់ Tehran។ រីឯចំពោះអាមេរិកវិញ ការដែលចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងជាមួយអ៊ីរ៉ង់នឹងបញ្ចប់ប៉ុន្មានខែឆ្នាំ​តាន​តឹង​ជាមួយអ៊ីរ៉ង់ ពីនោះមានយថាទស្សន៍
បើកចេញដំណាក់កាល​សហប្រតិបត្តិ​ការថ្មីជាមួយពិភពឥស្លាម។ ក្នុងសង្គ្រាមប្រឆាំង
កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS ការដែលមានអ៊ីរ៉ង់ជួយឧបត្ថម្ភនឹងបង្កភាពងាយ
ស្រួលជាច្រើនសំរាប់អាមេរិក​និងសម្ព័ន្ធមិត្ត។

        រាល់បំរ៉ែបំរួលនាបច្ចុប្បន្នបានសឲ្យឃើញថាបញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់​ពិបាកអាច
អូសបន្លាយបន្ថែមទៀតឡើយ។ ប្រធានាធិបតី Barack Obama នៅ​មិនសល់ពេលវេលា
ជាច្រើនសំរាប់ការចរចារខណៈដែលលទ្ធផលរបស់វានឹងជះឥទ្ធិពលដោយផ្ទាល់ទៅ
លើការបោះឆ្នោទប្រធានាធិបតីនាចុងឆ្នាំ២០១៦ខណៈដែលបញ្ហានេះនឹងជះឥទ្ធិពល
ទៅលើតួនាទីរបស់អាមេរិកនិងមជ្ឈឹមបូព៌ានិងលើពិភពលោក។​ខណៈពេលនោះអ៊ីរ៉ង់
ក៏មិនចង់ផុតពីឱកាសសមាហរណកម្ម​អន្តរជាតិ​ឡើងវិញដើម្បីអភិវឌ្ឍន៍ឡើយ។ ហេតុ
នេះហើយលទ្ធភាពវង់ចរចារ​នុយគ្លេអ៊ែលើកនេះនៅស្វីសដែលត្រូវបានព្យាករណ៍បញ្ចប់
នៅកាលកំណត់ចុងក្រោយដោយការអត់អន់របស់ភាគីនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ