ការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1៖នៅតែជាផ្លូវវែង១
ANH HUYEN -  
(VOVWORLD) /  
|
ការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1៖នៅតែពិបាកទៅដល់ទីដៅ (VOV) |
Vovworld-ចំណុចស្នូលក្នុងការពិភាគ្សានៅទីក្រុង Geneva ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៧និង៨វិច្ឆិកាជាបណ្ដាជំហានលំអិតស្នើរដោយអ៊ីរ៉ង់ទាក់ទិនដល់ផែនការ
ចម្រើនសារធាតុ uranium ដែល Tehran ដេញតាមពីច្រើនឆ្នាំកន្លងមក។ តាមនោះ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបញ្ឈប់ការចម្រើន urani ២០% រារាំងចម្រើន urani ៥% កាត់បន្ថយបរិមាណម៉ាស៊ីនរេអាក់ទ័រជាដើម។ ប្តូរទៅវិញ អ៊ីរ៉ង់ជំរុញសហគមន៍អន្តរជាតិលុបចោលបទហ៊ុំព័ទ្ធ។
បណ្ដាសញ្ញាសកម្ម
មុននឹងវង់ចរចារ អ៊ីរ៉ង់បានបង្ហាញសុច័ន្ទះនិងការម៉ត់ចត់ក្នុងការស្វែងរកដំណោះស្រាយលើគ្រប់វិស័យសំដៅបញ្ឈប់ស្ថានភាពតានតឹងដែលទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី៦វិច្ឆិកាបានអះអាងថាអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើរតួនាទីថ្មីលើឆាកអន្តរជាតិ។ មុននោះនាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់លោក Salehi ក៏បានប្រកាសដែរថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដោយគ្មានលក្ខខ័ណ្ឌជាមួយ IAEA អំពី
បញ្ហានៅសេសសល់ដែលទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។
ក្នុងពេលនោះ អាមេរិកក៏បានប្រកាសថា រង់ចាំសកម្មភាពជាក់ស្ដែងភាគីអ៊ីរ៉ង់
ដើម្បីបន្ធូស្រាលបទហ៊ុំព័ទ។
ឧបសគ្គលើផ្លូវទៅដល់ទីដៅ
ប៉ុន្តែលើផ្លូវស្វែងរកដំណោះស្រាយការទូតលើគ្រប់វិស័យមួយសំរាប់បញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់កំពុងជួបឧបសក្តជាច្រើន។ ឧបសក្តធំបំផុតគឺក្នុងផ្ទៃក្នុងរដ្ឋសភាអាមេរិកមិនឯកភាព។ ក្នុងពេលដែលរដ្ឋអំណាចរបស់ប្រធានាធិបតី Obama កំពុងមានកាយវិការបន្ធូស្រាលជាមួយ Tehran នោះ បណ្ដាព្រឹទ្ធសមាជិកអាមេរិកនៅមន្ទឹលសង្ស័យអំពីសុឆ័ន្ទះរបស់រដ្ឋអំណាចប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani។ នា
ពេលជិតៗនេះ រដ្ឋសភាអាមេរិកបានអនុម័តលើវិធានការរឹតបន្តឹងបទហ៊ុំព័ទប្រេងឥន្ធនៈចំពោះប្រទេសមជ្ឈឹមបុព៌ានេះផង។
ឧបសក្តជាបន្តដែលថ្វើឲ្យវង់ចរចារលើកនេះពិបាកមានការបោះជំហានលោតផ្លោះគឺប្រតិកម្មរបស់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។ បណ្ដាសម្ព័ន្ធមិត្ត
របស់អាមេរិកក្នុងដំបន់ដូចជាអ៊ីស្រាអែលនិងអារ៉ាបីសាអូឌីតបានចាត់ទុកថា រដ្ឋ
អំណាច Obama ដើរលឿនពេក។ ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអ៊ីស្រាអែលនៅរក្សាទស្សនៈមន្ទឹលសង្ស័យចំពោះសុឆ័ន្ទះរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលក៏បាន
សំណូមពរសិទ្ធិវាយប្រហារបណ្ដាកន្លែងនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ជាមួយមូលហេតុ
ធានាសន្តិសុខប្រទេសជាតិទៀតផង។
មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាគោលជំហររបស់អ៊ីស្រាអែលនឹងជាបញ្ហាដ៏ធំធេងក្នុងដំណើរការដោះស្រាយកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។ ក្នុងពេលដែលគ្មានសម្ព័ន្ធមិត្តឈរនៅខាងក្រោយ អ៊ីស្រាអែលនៅអាចវាយប្រហារអ៊ីរ៉ង់ដោយឯកតោភាគីនិងនេះជាប្រការគ្រោះថ្នាក់ចំពោះការខំប្រឹងប្រែងរបស់អន្តរជាតិដែលដោះ
ស្រាយបញ្ហាអ៊ីរ៉ង់ដោយសន្តិវិធី។
ពិបាកមានជំហានលោតផ្លោះ
មិនអាចបដិសេធស្ថានភាពជាក់ស្ដែងមួយថា ទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែ
ចង់ជំរុញវង់ចរចារនុយគ្លេអ៊ែដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ។ ដោយហេតុ
នេះ ការចរចារលើកនេះរវាងអ៊ីរ៉ង់និងក្រុម P5+1 ជាឱកាសល្អចំពោះអ៊ីរ៉ង់និងលោកខាងលិចពីព្រោះបណ្ដាភាគីអាចឆ្លៀតប្រើប្រាស់ដើម្បីកសាងទំនុកទុកចិត្តបង្កើតជំហានកែលំអរទំនាក់ទំនងរវាងអ៊ីរ៉ង់និងសហគមន៍អន្តរជាតិ។ សោកស្ដាយ
ណាស់ថា រាល់ឧបសគ្គនាបច្ចុប្បន្នធ្វើឲ្យសាធារណៈមតិពិបាកអាចសុទិដ្ឋិនិយមអំពីការបោះជំហានលោតផ្លោះនៅការចរចារលើកនេះ ពីព្រោះប្រវត្តិសាស្ត្រមន្ទឹលស្រពិចស្រពិលរវាងអាមេរិកនិងសាធាណរដ្ឋឥស្លាមមជ្ឈឹមបូព៌ាអ៊ីរ៉ង់មិនងាយស្រួល
បានលុបចោលភ្លាមឡើយ៕
ANH HUYEN
-VOVWORLD