ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កត្តាដ៏សំខាន់ក្នុងទំនាក់ទំនង រវាងវៀតណាម-អាមេរិក

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ វៀតណាមនិងអាមេរិកកំពុងរំលឹកខួបលើកទី២៥នៃ ទិវាប្រក្រតីភាពទំនាក់ទំនងការទូត។ ការធ្វើប្រក្រតីភាពទំនាក់ទំនងនេះ បាននាំមកនូវឱកាសជាច្រើនដើម្បីឲ្យមនុស្សដែលធ្លាប់ប្រឈមមុខដាក់គ្នាលើសមរភូមិ អាចយល់គ្នាជាងទៀតហើយខិតមកជិតគ្នា ហើយឆ្ពោះទៅពង្រឹងទំនាក់ទំនង ទ្វេភាគី។

ក្នុងដំណើរការអភិវឌ្ឍនៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ការ ជំនះពុះពារលើផលវិបាកដោយសង្គ្រាមមិនត្រឹមតែជាការទទួលខុសត្រូវរ បស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការខិតខំប្រឹងប្រែងរបស់បុគ្គល ម្នាក់ៗ ចាប់ពីអ្នកការទូត អ្នកនយោបាយរហូតដល់ប្រជាជននៃប្រទេសទាំង ពីរទៀតផង។

ស្ពានតភ្ជាប់ទំនាក់ទំនងទ្វេភាគី

លោក Mathew Reenan ជាអតីតទាហានអាមេរិកក្នុងសង្គ្រាមវៀត ណាម។ ចាប់ពីពេលដែលប្រទេសទាំងពីរធ្វើប្រក្រតីភាពទំនាក់ទំនងកាល ពីឆ្នាំ១៩៩៥រួចមក លោកតែងតែមានបំណងចង់វិល ត្រឡប់មកទីក្រុង Da Nang វិញ ជាទីកន្លែងដែលលោកធ្លាប់បានប្រឡូកក្នុងសង្គ្រាម។ នាឆ្នាំ២០១៥ សុបិនរបស់លោកបានក្លាយទៅជាការពិត។ ក្នុងរយៈពេលស្នាក់នៅ Da Nang លោកមានបទពិសោធន៍គួរឲ្យចងចាំនៅទីនេះ ជាពិសេសគឺនៅមជ្ឈ មណ្ឌលថែទាំកុមាររបស់សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុំ Da Nang។ លោក Mathew Reenan បានសំណេះសំណាលថា៖

“ខ្ញុំមានបំណងចង់វិលត្រឡប់មកទស្សនាទីក្រុង Da Nang ឡើងវិញ។ បំណងនេះស្ដែងចេញពីមនោសញ្ចេតនាក្នុងដួងចិត្តខ្ញុំ។ ហើយខ្ញុំមានឱកាស ទៅកាន់មជ្ឈមណ្ឌលថែទាំចិញ្ចឹមបីបាច់កុមារដែលរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ។ នៅពេលជួបប្រាស្រ័យជាមួយប្រជាជន វៀតណាម ខ្ញុំឃើញភាពរួសរាយ ហើយគ្មានការខឹងសម្បារណាមួយឡើយ។ គេមិន ដែលបង្ហាញអារម្មណ៍ដូចជា “អួព្រះហើយ លោកធ្លាប់បង្កអំពើអាក្រក់ជា ច្រើននៅទីនេះក្នុងអំឡុងពេលសង្គ្រាម”។ ប៉ុន្តែការពិតគឺផ្ទុយទៅវិញទេ”។

ក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅ លោក Mathew Reenan តែងតែមក ដល់វៀតណាម២ដងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមដោយស្ម័គ្រចិត្តក្នុងសកម្ម ភាពថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំនៅទីក្រុង Da Nang។ លោកបានឲ្យដឹងថា នឹងបន្តអនុវត្តការងារស្ម័គ្រចិត្តនេះរហូតដល់ កាលណាដែលអាចធ្វើបាន។

រួមគ្នាក្នុងបំណងជួយបន្ថយការឈឺចាប់ដោយសង្គ្រាមក្នុងទំនាក់ទំនងវៀតណាម-អាមេរិកអញ្ចឹងដែរ លោកស្រី Nguyen Thu Thao ដែល ធ្លាប់ជាប្រធានតំណាងដើមដំបូងនៃមូលនិធិអតីតទាហានអាមេរិកនៅវៀតណាម បានធ្វើចលនាដោយមិនចេះនឿយណាយក្នុងអំឡុងពេល១៥ឆ្នាំ កន្លងទៅ ដើម្បីរួមចំណែកបង្កើតឡើងកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុង បញ្ហាដោះស្រាយគ្រាប់បែកមីនដើមដំបូងរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ២០០៣។ លោកស្រីរូបនេះក៏បានចលនាសមាជិកសភា អាមេរិកដើម្បីទទួលបានការគាំទ្រពីរដ្ឋសភានិងរដ្ឋាភិបាលអាមេរិកចំពោះការដោះស្រាយបញ្ហាជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាមនាឆ្នាំ២០០៨ផងដែរ។ លោកស្រី Nguyen Thu Thao បានឲ្យដឹងថា៖

“នាខែឧសភាឆ្នាំ២០០៧ លោកប្រធានាធិបតីអាមេរិក Bush បាន អនុម័តលើកញ្ចប់ថវិកាបំពេញបន្ថែមចំនួន៣លានដុល្លាអាមេរិកសម្រាប់ដោះស្រាយបញ្ហាសារធាតុគីមីពុលពណ៌លឿងទុំនៅ វៀតណាម។ ចំនួនទឹក ប្រាក់នេះទោះបីជាតិចតួចណាស់បើប្រៀបធៀបនឹងបញ្ហាដែលត្រូវប្រឈម ហើយបើប្រៀបធៀបនឹងកម្រិតសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកក៏ដោយ ប៉ុន្តែវាមានអត្ថន័យដែលមិនអាចវាស់វែងបានឡើយ។ ដោយសារ តែវាជាការផ្លាស់ប្ដូរក្នុងគោលនយោបាយរបស់អាមេរិកចំពោះវៀតណាម ដោយបង្ហាញថា រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់នូវការទំនួលខុសត្រូវ មនុស្សធម៌។ ហើយចាប់តាំងពីនោះមក មានផ្នែកថវិកាដោយឡែកមួយ សម្រាប់ដោះស្រាយបញ្ហានេះ”។

ការជំនះពុះពារលើផលវិបាកដោយសង្គ្រាម៖ កត្តាដ៏សំខាន់ក្នុងទំនាក់ទំនង រវាងវៀតណាម-អាមេរិក - ảnh 1លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink អុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son។(រូបថត៖ ស្ថានទូតអាមេរិក) 

ក្នុងអំឡុងពេលកន្លងទៅ អាមេរិកបានរួមវិភាគទានទឹកប្រាក់ជាង១០៥ លានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការបោសសម្អាតគ្រាប់បែកមីននៅសេសសល់ក្រោយសង្គ្រាម រៀបចំការហ្វឹកហ្វឺន និងផ្គត់ផ្គង់ ប្រភពធនធាននានាសម្រាប់កម្លាំងបោសសម្អាតគ្រាប់បែកមីនរបស់វៀតណាម ក៏ដូចជាជួយឧបត្ថម្ភដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេផង ដែរ។ ក្នុងឆ្នាំ២០១៨ អាមេរិកក៏បានសម្រេចគម្រោងបោសសម្អាតសារធាតុ គីមីពុល dioxin ក្នុងទំហំដីជាង១សែនម៉ែត្រគីបនៅព្រលានយន្តហោះ Da Nang ក្រោយរយៈពេល៦ឆ្នាំអនុវត្តដោយមានថវិកាចំនួន១១០លានដុល្លា អាមេរិក។ ហើយដល់ឆ្នាំ២០១៩ អាមេរិកបន្តគម្រោងបោសសម្អាតការ បំពុលដោយសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa ដោយមានទំហំដីខ្ពស់ជាង៤ដងបើប្រៀបធៀបនឹងទំហំដីនៅព្រលានយន្តហោះ Da Nang។ ក៏ក្នុងឆ្នាំនេះដែរ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានក្លាយទៅជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមដើមដំបូងដែលបានមកគោរពវិញ្ញាណក្ខ័ន្ធនៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son ខេត្ត Quang Tri ដែលជាទីសម្រាកចុងក្រោយរបស់យុទ្ធជនពលីវៀតណាមជាង ១ម៉ឺននាក់។ ប្រការនេះជាសក្ខីភាពនៃការគោរពការពិតក្នុងអតីតកាល ទុក ចោលអតីតកាលមួយអន្លើហើយឆ្ពោះទៅអនាគត។      

សសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី

វៀតណាមនិងអាមេរិកបានរួមដំណើរគ្នាលើកំណាត់ផ្លូវដ៏វែងនិងសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ កិច្ចសហប្រតិបត្តិការលើវិស័យនេះបានជួយបង្កើតឡើងតម្លៃរួមដើម្បីឲ្យប្រទេសទាំងពីរខិតមកជិតគ្នាថែមទៀត។ តាមលោក Timothy Rieser ទីប្រឹក្សា ជាន់ខ្ពស់នៃគណៈកម្មាធិការទទួលបន្ទុកថវិកាព្រឹទ្ធសភាអាមេរិកបានឲ្យដឹងថា នាពេលខាងមុខ អាមេរិកនឹងផ្ដល់ទឹកប្រាក់ឧបត្ថម្ភចំនួន២,៥លានដុល្លា អាមេរិកសម្រាប់គម្រោង MIA ដោយជួយ វៀតណាមស្វែងរកយុទ្ធជនដែល បាត់ខ្លួនក្នុងសង្គ្រាម។ នេះត្រូវបានចាត់ទុកថា ជាគម្រោងមួយក្នុងចំណោម គម្រោងដែលមានសារសំខាន់បំផុតរបស់អាមេរិកក្នុងកម្មវិធីដោះស្រាយ ផលវិបាកដោយសង្គ្រាមនៅវៀតណាម។

ការដែលវៀតណាមនិងអាមេរិករួមដំណើរគ្នាក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាមនោះ មិនត្រឹមតែបង្កើតឡើងកម្លាំងជួយកាត់បន្ថយដល់ការ ឈឺចាប់ក្នុងអតីតកាលប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសសហប្រតិបត្តិ ការជាច្រើនចំពោះវិស័យផ្សេងៗទៀតចាប់ពីសន្តិសុខ អប់រំ វិទ្យាសាស្ត្រ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម តាមនោះរួមចំណែកអភិវឌ្ឍទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិកឲ្យកាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ