(VOV)_នាថ្ងៃទី៣កុម្ភះ គម្រប់៨៦ឆ្នាំទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
(ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ២០១៦)។ កំណាត់ផ្លូវ ៨៦ឆ្នាំកន្លងទៅនេះ
បុព្វហេតុផ្លាស់ប្តូរថ្មីដោយបក្សបំផុសឡើងនិងដឹកនាំក្នុងរយៈពេល៣០ឆ្នាំ (ចាប់
ពីឆ្នាំ ១៩៨៦មក) បានគូសសញ្ញាសំខាន់ ក្នុងមាគា៏អភិវឌ្ឍន៍របស់វៀតណាម។
សមិទ្ធិផលធំធេង និងលើគ្រប់វិស័យនេះ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី បានអះ
អាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនីស្តវៀតណាម គឺត្រឹមត្រូវ និងច្នៃប្រឌិតថ្មី។
|
ការដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម៖កំណត់ជ័យជំនះនៃបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ |
៣០ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦-២០១៦) ជាដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ ក្នុង
បុព្វហេតុអភិវឌ្ឍន៍របស់វៀតណាម។ នេះគឺជាដំណើការផ្លាស់ប្តូរថ្មីជ្រាលជ្រៅ លើ
គ្រប់ជ្រុងជ្រោយ ជាបុព្វហេតុបដិវត្តន៍ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូល
ដើម្បីគោលដៅ៖ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន អធិបតេយ្យភាព សម
ភាព និងយុត្តិធម៏។
សញ្ញាផ្លាស់ប្តូរថ្មីពីការបំផុសនិងដឹកនាំរបស់បក្ស
ទ្រង់ទ្រាយនិងអត្ថន័យបដិវត្តន៍ជ្រាលជ្រៅនៃបុព្វហេតុផ្លាស់ប្តូរថ្មី ត្រូវបាន
បង្ហាញនៅមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី៦ដោយបាន
សម្រេចចិត្តផ្លាស់ប្តូរថ្មីខឿនសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គម
និយម។ ដោយមានគោលមាគា៏អភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវ និងដំណោះស្រាយ
អោយសមស្រប ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិ
ផលអំពីសេដ្ឋកិច្ចគួរអោយចាប់អារម្មណ៍ ហើយត្រូវបានសហគមន៍អន្តរជាតិវាយ
តំលៃខ្ពស់។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Viet Thong អគ្គលេខាធិការ ក្រុមប្រឹក្សា
ទ្រឹស្ដីមជ្ឈឹម បានវាយតំលៃថា៖
“ ប្រទេសជាតិបានរួចផុតពីវិបត្តិសេដ្ឋកិច្ច សង្គម និងរួចផុតពីស្ថានភាពប្រ
ទេសក្រីក្រ អភិវដ្ឍន៍អន់ខ្សោយ ហើយឈានចូលក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍
មានចំណូលមធ្យម និងនាបច្ចុប្បន្ន កំពុងជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភា
វូបនីយកម្មប្រទេសជាតិ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ កសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច
ទីផ្សារជាជំហានៗ តាមទិសសង្គមនិយម។”
បក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញគោលការណ៍គួបផ្សុំរវាងកំណើន
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍វប្បធម៌ អនុវត្តតាមភាពជឿនលឿន និងយុត្តិធម៌សង្គម ក្នុង
គោលនយោបាយនិមួយៗ។ បក្សកុម្មុយនីស្តវៀតណាម ក៏យកចិត្តទុកដាក់ជាពិ
សេសចំពោះការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
ចាត់ទុកការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល រួមជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជា
អាទិភាពជួរមុខ។
ក្នុងប៉ុន្មានឆ្នាំផ្លាស់ប្តូរថ្មី បក្សកុម្មុយនីស្តវៀតណាមយកចិត្តទុកដាក់ជាច្រើន
ដល់ការអនុវត្តបណ្ដាគោលនយោបាយសង្គម ធានា និងលើកកំពស់ជីវភាពខាង
សម្ភារះសំរាប់ប្រជាជនជានិច្ច។ លទ្ធផលគឺ ដល់ឆ្នាំ ២០១៥ ចំណូលមធ្យមរបស់ប្រជាជនវៀតណាមទទួលបាន២១០០ដុល្លារអាមេរិក កើន២១ដង ក្រោយរយៈ
ពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមក៏កសាង
និងសុក្រិតប្រព័ន្ធសន្តិសុខសង្គមពហុបែប បើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃនិងប្រសិទ្ធិភាព អភិវឌ្ឍន៍ខ្លាំងប្រព័ន្ធធានារ៉ាប់រង។
ក្នុងវិស័យកិច្ចការបរទេស បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយ
វិធានការណ៍ជាច្រើន ដើម្បីបង្កើន បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ
ចូលរួមបណ្ដាទំនាក់ទំនងទ្វេភាគី អង្គការពហុភាគី ទាក់ទាញទុនវិនិយោគពីបរ
ទេសយ៉ាងខ្លាំងក្លា ធ្វើអាជីវកម្មយន្តការសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រ
សិទ្ធិភាព។ កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិត្រូវបានលើកកំពស់
ពីមួយថ្ងៃទៅមួយថ្ងៃ។ សាស្ត្រាចារ្យរង បណ្ឌិត Vu Minh Giang សមាជិកក្រុមប្រឹក្សា
ទ្រឹស្ដីមជ្ឈឹមបានអោយដឹងថា៖
“ ដោយតួនាទីជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ខ្ញុំសង្កេតឃើញថា៖មហាសន្និ
បាតទី៦ជាមហាសន្និបាតនៃការផ្លាស់ប្តូរថ្មី ជាសញ្ញាក្រហមសំខាន់មួយ ជាព្រឹត្តិ
ការណ៍សំខាន់ ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចំពោះខ្ញុំវិញ មហាសន្និ
បាតទី៦ មានចរិតលក្ខណះដ៏មហិមា នៃបុព្វហេតុផ្លាស់ប្តូរថ្មី ដែលបានបក្សបំផុស
ឡើង។”
ការឯកភាពរវាងបក្សនិងប្រជាជន
សមិទ្ធិផលសំខាន់ជាង ធំធេងជាង និងមានអត្ថន័យ ក្នុងរយៈពេល៣០ឆ្នាំផ្លាស់
ប្តូរថ្មី បានអះអាងប្រការសំខាន់ចំនួន២។ទីមួយគឺអះអាងនូវគោលមាគា៏ផ្លាស់ប្តូរថ្មី
របស់វៀតណាមក្នុងរយៈពេល៣០ឆ្នាំកន្លងទៅគឺត្រឹមត្រូវ ច្នៃប្រឌិតថ្មី។ ទីពីរគឺ មាគា៏
ឈានឡើងសង្គមនិយមនៅវៀតណាមគឺត្រឹមត្រូវ សមស្រប ជាមួយលក្ខណះជាក់
ស្ដែងរបស់វៀតណាម និងជានិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ។ វាយតំលៃអំពី
ការដឹកនាំរបស់បក្ស លោក Vu Van Phuc អគ្គនិពន្ធនាយកទស្សនាវដ្តីកម្មុយនីស្ត
បានចាត់ទុកថា៖
“ រយៈពេល៨៦ឆ្នាំកន្លងទៅ របស់បដិវត្តន៍វៀតណាម ជាពិសេសគឺបណ្ដា
សមិទ្ធិផលធំធេងក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ដោយបក្សបំផុស និងដឹកនាំ បាន
សរអោយឃើញនូវការដឹកនាំត្រឹមត្រូវរបស់បក្ស កុម្មុយនីស្តវៀតណាម។ ស្ថាន
ភាពជាក់ស្ដែងនេះ ក៏បានបង្ហាញនូវការឯកភាពរវាងបក្សនិងប្រជាជនក្នុងដំណើ
ការកសាងនិងការពារមាតុប្រទេសវៀតណាម សង្គមនិយមដែរ។”
ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូង ដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកង
ទ័ពទាំងមូល បានអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស នីតិកាលទី១២
ជាមហាសន្និបាតគូសញ្ញាសំខាន់អំពីកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មីរបស់បក្ស និងរបស់
ប្រទេសជាតិ។ ដោយមានបណ្ដាបទពិសោធន៍ក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី
កន្លងទៅ ការកំណត់ទិសដៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទី១២ ការ
ដឹកនាំរបស់បក្ស និងប្រពៃណីសាមគ្គីភាព របស់ប្រជាជន វៀតណាមនឹងបន្ត
ឈានឡើង កសាងប្រទេសវៀតណាមមួយប្រកបដោយសម្បូរធូធារ ខ្លាំងមាំមួន
ប្រជាធិបតេយ្យ អរិយ្យធម៌ និងសមភាព៕