ការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម

(VOVWORLD) -ការអភិវឌ្ឍតំបន់ និងផ្នែកដោយព្រមៗគ្នាគឺជាសំណើររបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំអភិវឌ្ឍន៍ទេសចរណ៍តំបន់ភាគកណ្ដាល និងតំបន់ Tay Nguyen ដែលបានប្រព្រឹត្តឹទៅនាចុងសប្តាហ៍កម្លងទៅនៅទីក្រុងហ្វេ។ នេះត្រូវបានចាត់ទុកជាកត្តាគន្លឹះដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ទេសចរណ៍តំបន់ភាគកណ្ដាល - Tay Nguyen អភិវឌ្ឍន៍ រួមចំណែកដ៏សំខាន់ ដើម្បីជំរុញសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។
ការតភ្ជាប់តំបន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP/Quang Hiếu)

តំបន់ភាគកណ្ដាល - Tay Nguyen មានខេត្ត ក្រុងចំនួន ១៩ មានប្រជាជនចំនួន ២៤ លាននាក់ មានឆ្នេសមុទ្រប្រវែងជិត ១៩០០ គីឡូម៉ែត្រ ជាប់លំដាប់ថ្នាក់ពិភពលោក។ នេះជាតំបន់សំខាន់មួយនៅក្នុងផែនទីទេសចរណ៍វៀតណាមដែលមានព្រលានយន្តហោះចំនួន ១២ ក្នុងនោះមានព្រលានយន្តហោះអន្តរជាតិចំនួន ៥ ។ អំពីវិស័យទេសចរណ៍វប្បធម៌នោះ តំបន់នេះមាន បេតិកភ័ណ្ឌពិភពលោកចំនួន ១៤ និង កេរ្តិ៍ដំណែលជាតិពិសេសចំនួន ៤០។ ក្នុងឆ្នាំ២០១៨ បរិមាណភ្ញៀវទេសចរសរុបទៅទស្សនាតំបន់ ភាគកណ្ដាល - Tay Nguyen ទទួលបាន ៥៨ លាននាក់ (ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៩,៥ លាននាក់)។

អភិវឌ្ឍទេសចរណ៍តាមតំបន់

ទោះបីជាមានឧត្តមភាព និងទទួលបានប្រាក់ចំណូលគួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែនាពេលកន្លងទៅ ទេសចរណ៍នៅតំបន់ភាគកណ្ដាល - Tay Nguyen មិនទាន់អភិវឌ្ឍន៍ឲ្យសមស្របនឹងឋានៈ និងសក្តានុពលដ៏ធំធេងនៃតំបន់ឡើយ។ មូលហេតុចម្បងនៃស្ថានភាពខាងលើនេះគឺដោយសារផែនការមេ និងគោលនយោបាយវិនិយោគ អភិវឌ្ឍន៍ផ្នែកទេសចរណ៍មានភាពឱថយ។ ក្នុងពេលនោះ តំបន់នេះមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ ដូចជា តំបន់ទេសចរណ៍សម្រាកលំហែកាយ តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បេតិកភ័ណ្ឌ។ ស្ដីពីបញ្ហានេះ នាយករដ្ឋមន្ត្រីវៀតណាមតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖

“តំបន់នីមួយៗមានផ្នែកទាក់ទិននានាជាច្រើន ដែលក្នុងនោះ ធនធានទេសចរណ៍ធម្មជាតិ សិប្បនិម្មិត និងសេវាកម្មហូបចុក ស្នាក់នៅ ការលេងកំសានគឺជាមជ្ឈមណ្ឌល។ ទន្ទឹមនឹងនេះ ក៏មានសេវាកម្មជួយឧបតម្ថម្ភអំពីហិរញ្ញវត្ថុ ការធានារ៉ាប់រង ការផ្ដល់ផលិតផលនៃតំបន់ ការគ្រប់គ្រងទ្រព្យសម្បត្តិ ជាពិសេសគឺការថែទាំសុខភាព សន្តិសុខ និងសុវត្ថិភាព។ ហេតុដូច្នេះហើយ យើងត្រូវអភិវឌ្ឍន៍ផ្នែកនីមួយៗយ៉ាងព្រមៗគ្នា។ ខ្ញុំសង្ឃឹមថាតំបន់នានាយល់ដឹងយ៉ាងគ្រប់គ្រាន់អំពីនិយមន័យនេះ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍ដោយចីរភាព”។

ទន្ទឹមនឹងនេះបណ្ដាខេត្តនៅតំបន់ភាគកណ្ដាល - Tay Nguyen ក៏ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីរបៀបផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាម ដោយផ្ដោតលើការអភិវឌ្ឍផលិតផលរបស់តំបន់ បណ្ដាផលិតផលទេសចរណ៍ ដែលតភ្ជាប់ជាមួយការរកស៊ីរបស់ប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“រួមជាមួយផលិតផលក្នុងស្រុកនោះ ផ្នែកទេសចរណ៍ត្រូវត្រិះរិះនាំវប្បធម៌ក្នុងស្រុក ទៅកាន់ភ្ញៀវទេសចរយ៉ាងស៊ីជម្រៅដែរ។ នៅតំបន់ភាគកណ្ដាល - Tay Nguyen នោះ ខេត្ត ក្រុងនានាសុទ្ធតែមានវប្បធម៌ផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត នៅទីនេះ មានបេតិកភ័ណ និង កេរ្តិ៍ដំណែលដ៏វិសេសវិសាលជាច្រើន។ជាពិសេស តំបន់ភាគកណ្ដាលគប្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ home-stay ដើម្បីនាំពិភពលោកខិតមកជិតប្រជាជន ក៏ដូចជានាំវប្បធម៌ក្នុងស្រុកទៅកាន់ពិភពលោកផងដែរ”។

ពង្រីកតួនាទីរបស់សហគ្រាសឯកជនក្នុងការអភិវឌ្ឍទេសចរណ៍

សមិទ្ធិផលអភិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅតំបន់ភាគកណ្ដាល - Tay Nguyen ទាំងនេះគឺមានការរួមវិភាគទានដ៏សំខាន់របស់វិនិយោគិនយុទ្ធសាស្ត្រ សហគ្រាសខ្នាតធំ ដែលក្នុងនោះមានពាណិជ្ជសញ្ញាដូចជា Sungroup  Vingroup និងក្រុមហ៊ុនធ្វើដំណើរ ជាពិសេសគឺ VietnamAirlines Vietjet។ ដូច្នេះហើយ ការដែលបង្កើតយន្តការលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុនធំៗបន្តរួមដំណើរជាមួយរដ្ឋាភិបាល និងតំបន់នានាអភិវឌ្ឍន៍ទេសចរណ៍តំតំបន់ភាគកណ្ដាល - Tay Nguyen គឺជាកក្តាសំខាន់។ បណ្ឌិត Tran Du Lich ប្រធានក្រុមពិគ្រោះយោបល់តភ្ជាប់អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាលបានចាត់ទុកថា

“ចំពោះផ្នែកទេសចរណ៍នោះ តួនាទីនៃសេដ្ឋកិច្ច ឯកជនគឺមានសារៈសំខាន់ ណាស់។ ក្នុងនោះ សហគ្រាសឯកជនក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ហេតុដូច្នេះហើយ ត្រូវការគោលនយោបាយ ដើម្បីជួយសម្ព័ន្ធក្រុមហ៊ុនឯកជនទាំងនេះ ធ្វើទេសចរណ៍ផងដែរ”។

ទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កណ្តាល - Tay Nguyen។ ប្រាក់ចំណូលសរុបនៃតំបន់នេះបានស្រូបយក ១៩ % នៃប្រាក់ចំណូលសរុបក្នុងប្រទេសទាំងមូល។ នាពេលខាងមុខ ប្រសិនបើ បណ្ដាខេត្ត នៅតំបន់កណ្តាល - Tay Nguyen ឆ្លៀតយកល្អនូវការតភ្ជាប់តំបន់ និងផ្នែកទេសចរណ៍ ព្រមទាំងទាក់ទាញទុនវិនិយោគរបស់សហគ្រាសនោះ សេដ្ឋកិច្ចតំបន់នេះនឹងរីកចម្រើនយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ