ការធ្វើប្រជាមតិដើម្បីបង្ហាញនូវសតិអារម្មន៍យកប្រជាជនធ្វើជាប្រភព

(VOV)_នៅសម័យប្រជុំលើកទី៣៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​ ដែល
ទើបនឹងបានបិទបញ្ចប់ នារសៀលថ្ងៃទី១៤ ឧសភាកន្លងទៅ ពង្រាង​ច្បាប់​ស្តីពី
ការធ្វើប្រជាមតិប្រជាជន ត្រូវបានលើកយកមកពិភាក្សាលើកទី២។ ការស្តង់មតិ
នេះបាន​បង្ហាញនូវលក្ខណះសម្រេចកំណត់ របស់ប្រជាជន ក្នុងបណ្ដាសកម្មភាព
នយោបាយសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ ការលាតត្រដាងអនុវត្តច្បាប់
នេះបានបង្ហាញច្បាស់នូវសតិអារម្មណ៍៖យកប្រជាជនធ្វើជាប្រភព របស់លោក
ប្រធានហូជីមិញ។

       ការស្តង់មតិជារបៀប១ដើម្បីប្រជាជនអាចបង្ហាញឆន្ទះរបស់ខ្លួនដោយផ្ទាល់
 និងសិទ្ធិរបស់ខ្លួន ចំពោះបណ្ដាបញ្ហាសំខាន់របស់ប្រទេសជាតិ ក្នុងដំណាក់កាល
ជាក់ស្ដែង។ ពង្រាងច្បាប់ធ្វើប្រជាមតិនឹងបានយកមកពិភាក្សានៅសម័យប្រជុំលើក​ទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣នាពេលខាងមុខនេះដែរ។

        ការធ្វើប្រជាមតិមតិប្រជាជនបានអនុវត្តក្នុងស្ថានភាពជាក់ស្ដែង

       នេះមិនមែនជាលើកដំបូងទេដែលការស្តង់មតិនេះបានយកមកពិភាក្សានោះ។ ​រដ្ឋធម្មនុញ្ញលើកដំបូងរបស់វៀតណាមប្រជាធិបតេយ្យុ សាធារណរដ្ឋ រដ្ឋធម្មនុញ្ញ ឆ្នាំ
 ១៩៤៦ បានអះអាងនូវតួនាទី ជោគវេសនារបស់ប្រជាជន។

        ក្នុងស្ថានភាពជាក់ស្ដែង នាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនបានចូលរួមយ៉ាងស៊ី​ជំរៅជាង ទូលំទូលាយជាង ក្នុងសកម្មភាពសង្គមនានា ដោយរបៀបផ្សេងៗ។ 

        មតិពីគ្រប់ទិសទីរបស់ប្រជាជន ត្រូវបានស្ដាប់ ជ្រើសរើសបានរួមចំណែក​
សុក្រិត​ជាងទៀតក្នុងការងារគ្រប់គ្រងរដ្ឋ កសាងច្បាប់ និងដើរតួនាទីសំខាន់
 ក្នុងការនាំចេញការផ្តើមគំនិត គោលនយោបាយជាក់ស្ដែងរបស់ក្រសួង ស្ថាប័ន 
ឬតំបន់។ រហូតមកដល់ពេលនេះ ការផ្តើមគំនិត គោលនយោបាយនានាសុទ្ធតែ
ទាក់ទិននិងជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងអនាគតរបស់
ប្រជាជន សុទ្ធតែបានយកមតិរបស់ប្រជាជន។ ប៉ុន្តែការងារទាំងនេះគ្រាន់តែ ជាការយកមតិប្រជាជនតែប៉ុណ្ណោះ មិនមែនជាការស្តង់មតិប្រជាជនទេ។

ការធ្វើប្រជាមតិដើម្បីបង្ហាញនូវសតិអារម្មន៍យកប្រជាជនធ្វើជាប្រភព - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៣៨ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា (រូបថតៈNgọc Thành )

          បង្ហាញយ៉ាងខ្លាំងសុឆន្ទះនិងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ

        ការធ្វើប្រជាមតិ ការបោះឆ្នោតក្នុងប្រជាជនទាំងមូល ជាការបោះឆ្នោត ផ្ទាល់
ក្នុងនោះ អ្នកបោះឆ្នោតមានសិទ្ធិយល់ព្រមឬដិសេធលើសំណើរពិសេស ១។ នា
បច្ចុប្បន្ន ប្រជាជនមានសិទ្ធិពេញលេញរបស់ខ្លួន  ការធ្វើប្រជាមតិត្រូវបានដាក់
ចេញដោយគ្មានកាលកំណត់ ពោលគឺ ប្រទេសចំនួន ១៦៧ ក្នុងចំណោមប្រទេស
ចំនួន២១៤ មានច្បាប់ឬការកំណត់គតិយុត្តអំពីការ ធ្វើប្រជាមតិ។

        ការធ្វើប្រជាមតិប្រជាជនទើបនឹងបង្ហាញបានសិទ្ធិអំណាចរបស់ខ្លួន ជាម្ចាស់
ក្នុងការចូលរួមយ៉ាងទូលំទូលាយ ចំពោះបណ្តាបញ្ហាសំខាន់របស់ ប្រទេសជាតិ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះ អាងថា មានការធ្វើ
ប្រជាមតិគឺមតិរបស់ប្រជាជនជាមតិមានលក្ខណៈសម្រេច ។

        អនុវត្តការធ្វើប្រជាមតិជាការខំប្រឹងប្រែង គោរពសិទ្ធជាម្ចាស់របស់មហា
ជន ប្រជាធិបតេយ្យអំពីសេដ្ឋកិច្ច និងនយោបាយ។ នេះជាការយកសតិអារម្មណ៍ របស់យកប្រជាជនធ្វើជាប្រភពរបស់លោកប្រធានហូជីមិញ ដោយការអនុវត្ត
ជាក់ស្តែងកិច្ចការកសាងច្បាប់ និងបណ្តាវិស័យផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ