ការបង្កើតសមាគមតាមការកំណត់របស់រដ្ឋធម្មនុញ្ញ

(VOVworld)-សេរីភាពខាងបង្កើតសមាគមជាសិទ្ធិមួយក្នុងចំណោមសិទ្ធិជាសារវ័ន្ធ
របស់ពលរដ្ឋ ស្គាល់ដោយរដ្ឋវៀតណាម និងត្រូវកត់ត្រាក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់។
សិទ្ធិនេះ​កំពុងបានធានានិងពង្រីកក្នុងការពិតជាក់ស្តែងនៅវៀតណាម។ ប៉ុន្តែ ឆ្លៀត
យកសិទ្ធិសេរីភាពខាងការបង្កើតសមាគមសំដៅប្រឆាំងជំទាស់នឹងវៀតណាមគឺជា
ការខុសច្បាប់។

        ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាម ក្នុងប្រការទី២៥បានចែងថា “ពលរដ្ឋ មានសិទ្ធិសេរីភាពខាងនិយាយស្តី សេរីភាពខាងសាព័ត៌មាន ទាក់ទង់ផ្ទាល់ ជាមួយ
ព័ត៌មាន​ ការជួបជុម បង្កើតសមាគម និងធ្វើបាតុកម្ម”។ ការអនុវត្តន៍សិទ្ធិ ទាំងអស់នេះ​ត្រូវបានវៀតណាមកំណត់ក្នុងឯកសារគតិយុត្តមុននេះ ដូចជា អនុក្រិត្យ លេខ ១០២
ចុះថ្ងៃទី២០ឧសភាឆ្នាំ១៩៥៧  ក្រមច្បាប់រដ្ឋប្បវេណីវៀតណាមឆ្នាំ២០០៥ រឺច្បាប់
អង្គការចាត់តាំងរដ្ឋាភិបាលជាដើម។

        សមាគមរាប់រយ អង្គការរាប់ពាន់ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាព

        តាមរដ្ឋធម្មនុញ្ញនិងច្បាប់ ពលរដ្ឋវៀតណាមគ្រប់រូប សុទ្ធតែមានសិទ្ធិចូលរួម
ឬមិនចូលរួមរាល់អង្គការសង្គម។ រដ្ឋមានការជួយឧបត្ថម្ភ ក្របខ័ណ្ឌនិងថវិការធ្វើ
សកម្មភាពចំពោះសមាគមពិសេស ដូចជា សមាគមប្រជាកសិករ សមាគមនារី និង
សហជីពជាដើម។ ចំពោះសមាគមមានលក្ខណៈអាជីពដូចជា សមាគមអ្នកនិពន្ធ
សមាគមអ្នកកាសែត ឬសមាគមសិល្បៈ​ឬបណ្តាសមាគមសេដ្ឋកិច្ចដូចជា សមា
គមអង្គភាពអាជីវកម្ម សមាគមអាជីវករ ដែលមានសកម្មភាពស្របនឹង ផលប្រ
យោជន៍ជាតិនិងបទដ្ឋានសង្គម ក៏ត្រុវបានរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បង្ករ លក្ខណៈ
ងាយស្រួលក្នុងការបង្កើតនិងបន្តធ្វើសកម្មភាព។ សព្វថ្ងៃ នៅវៀតណាម មាន
សមាគម​អង្គការសង្គមចំនួន៤៦០ដែលមានសកម្មភាពលើទូទាំងប្រទេស និង
អង្គការសង្គម សម្ព័ន្ធសមាគម​ ក្លឹបនៅតំបន់នីមួយៗ ជាង៣៦ពាន់  ដែល មាន
សកម្មភាពជាច្រើនក្នុងជីវភាពរស់នៅសង្គម។

        តាមស្តិតិជាក់ស្តែងថា បណ្តាសមាគម អង្គការសមាគម ជាពិសេសគឺបណ្តា
សមាគមសេដ្ឋកិច្ច ដែលមានការរួមចំណែកជាច្រើនចូលក្នុងការកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ ព្រមទាំងមានតួនាទីធ្វើជាស្ពានផ្សារភ្ជាប់រវាងសមាជិកក្នុង សមាកមជាមួយរដ្ឋអំណាច ជួយឧបត្ថម្ភឲ្យសមាជិកនានាក្នុងសកម្មភាពផលិត
កម្ម ធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រគួតប្រជែង ក៏ដូចជាដោះស្រាយរាល់ វិវាទពាណិជ្ជកម្មជាដើម។ បណ្តាសមាកម ដើរតួនាទីយ៉ាងសំខាន់ក្នុងការពិគ្រោះ
យោបល់ បដិវាទ ចំពោះការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយ
ច្បាប់របស់រដ្ឋវៀតណាម។

ការបង្កើតសមាគមតាមការកំណត់របស់រដ្ឋធម្មនុញ្ញ - ảnh 1

        អង្គការសង្គមក្លែងខ្លួន

        ឆ្លៀតយកសិទ្ធិសេរីភាពបង្កើតសមាគម និងការបង្កលក្ខណៈងាយស្រួល របស់
រដ្ឋវៀតណាមចំពោះរាល់សកម្មភាពរបស់អង្គការសង្គម សម្ព័ន្ធសមាគម បណ្តាមុខ
សញ្ញាអមិត្តជាមួយវៀតណាម បានបង្កើតសមាគម ក្រុមក្លែងខ្លួនដោយខុស ច្បាប់
មួយចំនួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋវៀតណាម។ ជាក់ស្តែង គឺអង្គការប្រតិ
កិរិយាមានឈ្នោះ “Viet tan” បានបង្កើតឡើងរបស់ដែលហៅថា “សមាគមជាមិត្ត
ភក្តិរបស់ Viet tan” ឬ “មិត្តរបស់ Nguyen Ai Quoc” ដើម្បីទាក់ ទាញចិត្តនិងតភ្ជាប់ជន
ចូលរួមរាល់សកម្មភាពរំលោភសន្តិសុខជាតិ។ មានអង្គ ការផ្សេងៗមួយចំនួនទៀត ដែលតាំងខ្លួនជាអ្នកប្រមូលផ្តុំយុវជនប្រជាធិបតេយ្យ សមាគមនារីសិទ្ធិមនុស្ស សមាគមទណ្ឌិតមានមនៈសិការជា ដើម។ ទោះបីជាមានលក្ខន្តិកៈ គោលដៅ និងកម្មវិធីសកម្មភាពខុសដោយឡែកក្តី ប៉ុន្តែ បណ្តាអង្គការ សមាគមនេះសុទ្ធតែ
ចង់លប់បំបាត់តួនាទីដឹកនាំរបស់បក្ស កុម្មុយនិស្តវៀតណាម ការគ្រប់គ្រងដោយរដ្ឋ និងបំប្លែងការពិតថា វៀតណាម រំលោភសេរីភាពបង្កើតសមាគម​​ ព្រមទាំងអំពាវនាវ
ឲ្យបណ្តាប្រទេសដាក់ លក្ខ័ណ្ឌបង្កសម្ពាធឲ្យវៀត ណាមពេលដែលវៀតណាម
ចរចារចូលរួមកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក។

        សេរីភាពបង្កើតសមាគមតាមរដ្ឋធម្មនុញ្ញ

        ហេតុផលដែលវៀតណាមមានចំនួនសមាគម អង្គការ សម្ព័ន្ធសមាគមជាច្រើន
គឺដោយសារ រដ្ឋវៀតណាម មានការខំប្រឹងប្រែងធានានិងពង្រីករាល់ផលប្រយោជន៍
ស្របច្បាប់របស់ពលរដ្ឋ ក្នុងនោះមានសិទ្ធិសេរីភាពបង្កើត សមាគមតាមស្មារតីរបស់
អនុសញ្ញាអន្តរជាតិ ស្តីអំពីសិទ្ធិនយោបាយ និងរដ្ឋប្បវេណី ឆ្នាំ១៩៦៦ ដែលវៀត
ណាមបានចូលរួមចុះហត្ថលេខា។​ ក្នុងជំពូក ទី១ ប្រការទី២២ របស់អនុសញ្ញានេះ
បានលើកច្បាស់ថា៖​​ “ជនគ្រប់រូបមានសិទ្ធិសេរីភាពបង្កើតសមាគម” ។​ប៉ុន្តែ ក្នុងជំ
ពូកទី២ ប្រការទី២២ បានលើកច្បាស់ថា “ការ ប្រតិបត្តិសិទ្ធិពោលខាងលើត្រូវការ
កំណត់ដោយច្បាប់”។

        ជាច្បាស់លាស់ថា មិនអាចបង្កើតសមាគមតាមអំពើចិត្តឡើយ​ ប្រសិនបើ សមាគមនេះបានជះឥទ្ធិពលដល់ផលប្រយោជន៍ជាតិ និងសិទ្ធិសេរីភាពរបស់អ្នក
ដទៃ។​ ប៉ុន្តែ ការបង្កើតអង្គការឯករាជ្យ និងមានកម្មភាពភាពដើរផ្ទុយទៅនឹង ប្រព័ន្ធ
នយោបាយរបស់វៀតណាមគឺរំលោភច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ។ ហើយ
ពិតប្រាកដថា ប្រការនេះ មិនអាចទទួលបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ