ការបោះឆ្នោត-ទិវាបុណ្យប្រជាធិបតេយ្យនៅវៀតណាម

(VOV)_ចូលរួមការបោះឆ្នោតថ្ងៃនេះ ប្រជាជនវៀតណាមមិនគ្រាន់តែអនុវត្តសិទ្ធិ
ប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំង អនុវត្តកាតព្វកិច្ចជាប្រជាពលរដ្ឋ បង្ហាញ​នូវការ
ទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសជាតិទៀតផង។ សន្លឹក​ឆ្នោតរបស់​អ្នក​បោះ​ឆ្នោត
ក្នុងទិវាបុណ្យនេះជាការបង្ហាញដ៏រស់រវើក អំពីទំនុកទុកចិត្តរបស់​ប្រជាជនចំពោះបក្សកម្មុយនីស្តវៀតណាម ចំពោះរបបនយោបាយ ដែលបាន​កំណត់ក្នុងរដ្ឋធម្មនុញ្ញ។ 
ការបោះឆ្នោត-ទិវាបុណ្យប្រជាធិបតេយ្យនៅវៀតណាម - ảnh 1
ការបោះឆ្នោត-ទិវាបុណ្យប្រជាធិបតេយ្យនៅវៀតណាម

ការបោះឆ្នោតសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនជារបៀបបង្ហាញ​ប្រជាធិប
តេយ្យផ្ទាល់ ជារបៀបបង្ហាញនូវសុឆ័ន្ទះ ​បំណងប្រាថ្នា និងសិទ្ធិជាម្ចាស់​របស់ប្រជាជន 
ក្នុងការកសាងរដ្ឋនិយាយរួម និងស្ថាប័នដំណាង ស្ថាប័នរដ្ឋ​អំណាចពីមជ្ឈឹមដល់ដំបន់
និយាយដោយឡែក។ ចូលរួមចុះឈ្មោះជាបេក្ខជន និងបោះឆ្នោតសមាជិកសភា និង
ក្រុមប្រឹក្សាប្រជាជន ជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការកសាងរដ្ឋអំណាច
របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ តាមរយៈការ​បោះឆ្នោតលើក
នេះ ប្រជាជនបានអនុវត្តសិទ្ធិប្រជាធិបតេយ្យ ដោយការជ្រើស​រើសដំណាងសមស្រប 
ចូលក្នុងរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន។ចំពោះអ្នកបោះឆ្នោតម្នាក់ៗ ការទៅបោះ
ឆ្នោតជាសិទ្ធិផង ផលប្រយោជន៍ផង និងជាការទទួល​ខុសត្រូវរបស់ប្រជាពលរដ្ឋចំ
ពោះប្រទេសជាតិទៀតផង។

          ទៅបោះឆ្នោតជាការអនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាជន

        ថ្ងៃនេះ បានកូសសញ្ញា លើកទី១៤ ដែលឧត្តមសេនីយ៍ទោ Pham Hong Cu
អតីតអនុប្រធាន ​អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ទៅ​បោះ
ឆ្នោត ​ជ្រើសរើសអ្នកដំណាងអោយខ្លួនឯងនៅរដ្ឋសភា និងក្រុមប្រឹក្សាប្រ​ជាជន
​គ្រប់ជាន់ថ្នាក់។ 

          “ ខ្ញុំគិតថា ទៅបោះឆ្នោតម្តង់ៗ ក្រៅពីការជ្រើសរើសអ្នកដំណាងអោយ​ខ្លួន​
ឯង​នេះ អ្នក​កាន់សន្លឹកឆ្នោតនៅផ្តល់សេចក្ដីសង្ឃឹមរបស់ខ្លួនទៀតផង។ ទៅ​បោះ
ឆ្នោតរដ្ឋសភា នីតិកាលទី១៤លើកនេះ ខ្ញុំមានគោលបំណងថា វៀតណាម​នឹងក
សាង ការពាររឹងមាំមាតុប្រទេស។ ប្រទេសជាតិរួចផុតពីស្ថានភាពអន់​ខ្សោយ បើ
ប្រៀបធៀបនឹងប្រទេសផ្សេងៗ ដើម្បីប្រកៀស្មាជាមួយប្រទេសមហា​អំណាចផ្សេងៗ
លើទូទាំងពិភពលោក ត្រូវបន្តផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ បង្ការប្រឆាំង​អំពើពុករលួយ 
ខ្ជះខ្ជាយ ដោះស្រាយជំលោះនៅសមុទ្រខាងកើត។ គោលបំណងទាំងនេះ ត្រូវបាន
ខ្ញុំប្រមូលផ្តុំនៅក្នុងសន្លឹកឆ្នោតនេះ។”

សម្រេចល្អភារកិច្ចរបស់ប្រជាពលរដ្ឋក្នុងទិវាបុណ្យប្រជាធិបតេយ្យ

        អនុវត្តច្បាប់បោះឆ្នោតសមាជិកសភា និងក្រុមប្រឹក្សាប្រជាជន សិទ្ធិប្រជាធិប
តេយ្យ ក្នុងការចុះឈ្មោះជាបេក្ខជន និងបោះឆ្នោត ក្នុងការបោះឆ្នោតសមាជិក​សភា 
និងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់លើកនេះ ត្រូវបានបើកទូលាយ។ ​តាមនោះ 
បរិមាណមនុស្សចូលរួមចុះឈ្មោះជាបេក្ខជនសមាជិកសភា និងក្រុម​ប្រឹក្សាប្រជាជន
គ្រប់ជាន់ថ្នាក់បានកើនឡើងជាច្រើន ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ឃោស
នាបោះឆ្នោត នៅលើមធ្យោបាយផ្សព្វផ្សាយព័ត៍មានមហាជនត្រូវបានយកចិត្តទុក
ដាក់ជាច្រើន។ លោក Le Van Vu អ្នកបោះឆ្នោត​នៅ​សង្កាត់ Tan Phu ខ័ណ្ឌ Thu Duc ទីក្រុងហូជីមិញ បានបង្ហាញច្បាស់ថា៖

          “ ខ្ញុំបានចូលរួមបោះឆ្នោតសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនច្រើន​លើក
ហើយ។ លើកនេះ ខ្ញុំឃើញថា៖បរិយាកាស ស្ថានភាពប្រជាធិបតេយ្យនៅវៀតណាមខ្ពស់
ជាងមុននេះជាច្រើន បានទាក់ទងនឹងព័ត៍មានរបស់បេក្ខជនជា​សមាជិកសភា និង
ក្រុមប្រឹក្សាប្រជាជន មានសិទ្ធិសួរដេញដោលបេក្ខជន។”

          សិទ្ធិប្រជា​ធិបតេយ្យត្រូវបានបើកទូលាយ អ្នកបោះឆ្នោតសប្បាយរីករាយ​អនុវត្ត​
សិទ្ធិប្រជាពលរដ្ឋរបស់ខ្លួន។ លោក Le Nhu Tien អនុប្រធាន គណៈ​កម្មា​ធិ​ការវប្បធម៌  អប់រំ យុវជន កុមារជំទង់ និងកុមារនៃរដ្ឋសភា បានអោយដឹងថា៖

          “ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ បានកំណត់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ សិទ្ធិ​ផ្ទាល់ និងប្រយោល របស់ប្រជាជនក្នុងការកសាងរដ្ឋអំណាច។ កាន់សន្លឹកឆ្នោត ដើម្បីជ្រើសរើស
អ្នកដំណាងអោយខ្លួនឯង ចូលរួមរដ្ឋអំណាចតំបន់ និងក្បាល​ម៉ាស៊ីន នេះគឺជាការបោះ
ឆ្នោតសមាជិកសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ប្រជាជនជាច្រើនកោះ
ករបានទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិ និងកាតព្វ​កិច្ចរបស់ខ្លួន ក្នុងការកសាងរដ្ឋ 
កសាងរដ្ឋអំណាច។”

          នាពេលសិទ្ធិប្រជាធិបតេយ្យ ក្នុងការចុះឈ្មោះជាបេក្ខជន និងបោះឆ្នោត ត្រូវ
បានពង្រីក អ្នកបោះឆ្នោតនឹងជ្រើសរើសបានដំណាងឆ្នើមៗ មានគ្រប់បញ្ញា សិល
ធម៌ ​និងវប្បធម៌ ដើម្បីដំណាងអោយសុឆ័ន្ទះ គោលបំណង និងសិទ្ធិជា​ម្ចាស់របស់ប្រ
ជាជន ក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។នេះគឺជាមូលដ្ឋានសំ
ខាន់ និងសម្រេច ដើម្បីអនុវត្តគោលដៅ បន្តកសាង ពង្រឹងនិងពង្រីក នីតិរដ្ឋ 
សង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ