(VOVworld)-នាចុងសប្តាហ៍នេះ ប្រជាជនអាហ្វហ្គានីស្ថាននឹងទៅបោះឆ្នោតប្រធានា
ធិបតីដោយក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ឲ្យរួចផុតពី
អស្ថិរភាព អំពើពុករលួយ ការគ្រប់គ្រងដ៏អនខ្សោយ រួមទាំងការដោះ ស្រាយភាព
ទាល់ច្រកក្នុងកិច្ចចរចារសន្តិសុខជាមួយអាមេរិកក្រោយឆ្នាំ២០១៤ នេះ។ ប៉ុន្តែបំរ៉ែ
បំរួលមុនការបោះឆ្នោតកំពុងគំរាមកំហែងជោគជ័យ នៃដំណើការផ្លាស់ប្តូរសិទ្ធិ
អំណាចនៅប្រទេសឥស្លាមមួយនេះ ក៏ដូចជាសរឲ្យ ឃើញពីស្ថានភាពនយោបាយ
នៅអាហ្វហ្គានីស្ថានមិនងាយស្រួលក្នុងការស្វែងរក ដំណោះស្រាយឡើយ។
មុនការបោះឆ្នោត នៅអាហ្វហ្គានីស្ថានការវាយប្រហា ភេរវកម្មសំដៅរារាំង
ការបោះឆ្នោតបានកើតមានឡើងជាបន្តបន្ទាប់។ ក្នុងពេលនោះ អត្រាអ្នកបោះឆ្នោត
ដែលគាំទ្របេក្ខជននីមួយៗមិនខុសគ្នាប៉ុន្មានទេ។
តាលីបង់ប្រកាសបំផ្លាញចោលការបោះឆ្នោត
១ខែមុនការបោះឆ្នោត កងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថាន បានអំពាវនាវ
ឲ្យសមាជិកទាំងឡាយធ្វើឲ្យការបោះឆ្នោតប្រធានាធិបតីមិនអាចដំណើការបាន។សេចក្តីប្រកាសនេះ ត្រូវបានតាលីបង់ចុះផ្សាយលើបណ្តាញអ៊ីនធ្វើណែត។ តាម
នោះ គោលដៅវាយប្រហាររបស់តាលីបង់គឺជាមន្រ្តីជាន់ខ្ពស់សំខាន់ៗទាក់ទិនដល់
ការបោះឆ្នោត។
|
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងការពារនៅខាងក្រៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (រូបថតៈ Reuters) |
មិនយូរប៉ុន្មានបន្ទាប់ពីសេចក្តីប្រកាសពោលខាងលើការវាយប្រហារបង្ហូឈាម
ជាច្រើនត្រូវបានសមាជិកតាលីបង់បង្កឡើងដោយមិនអើពើដល់ការដែល ភ្នាក់ងារ
សន្តិសុខរបស់រដ្ឋាភិបាលរាប់រយនាក់កំពុងត្រៀមលក្ខណៈក្នុងស្ថានភាពប្រុងប្រ
យ័ត្នខ្ពស់ បំផុត។ នាថ្ងៃទី២៥មិនា ជនប្រដាបអាវុធបានវាយប្រហារទៅលើមណ្ឌល
បោះ ឆ្នោត១កន្លែងនៅ Darulaman របស់រដ្ឋធានី Kakul ប៉ែកខាងលិច។នាថ្ងៃទី ២៩
មិនា ពួកឧទ្ទាមតាលីបង់បានវាយប្រហារទៅលើគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន(IEC) ជាកន្លែងត្រូវបានការពារដ៏តឹងរឹង។ ចំពោះមុខ
ស្ថានភាពអំពើហឹង្សាឡើងជណ្តើរនោះ ព្រលានយន្តហោះនៅរដ្ឋធានី Kabul ត្រូវ
បានបិទទ្វា។
អ្វីៗដែលកើតឡើងនៅអាហ្វហ្គានីស្ថានបានធ្វើឲ្យមជ្ឈដ្ឋានអ្នកសង្កេតការ
អាហ្វ ហ្គានីស្ថានព្រួយបារម្ភថា គ្មានរណាមួយនាក់អាចធានាបានថា ការបោះ
ឆ្នោតប្រធានា ធិបតីនៅអាហ្វហ្គានីស្ថាននឹងដំណើការយ៉ាងរលូន ជាពិសេស
ក្នុងកាលៈទេសៈ ដែលប្រធានាធិបតីអាមេរិកលោក Barack Obama បានជូនដំ
ណឹងជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamid Karzai ថា អាមេរិកនិង
NATO គ្មានការជំរើសណាមួយក្រៅពីការដកកងទ័ពនាចុងឆ្នាំនេះ។
|
ទាហានរតាលីបង់នៅអាហ្វហ្គានីស្ថាន (រូបថតៈ AP) |
គ្មានបេក្ខជនលេចធ្លោ
ក្នុងពេលដែលកម្លាំងតាលីបង់កំពង់ស្វែងរកវិធីបំផ្លាញការបោះឆ្នោតនោះលើ
ឆាកនយោបាយ ការប្រគួតប្រជែងរវាងបេក្ខជនចំនួន១០រូបកំពុងស្ថិតកំពុងក្នុងដំ
ណាក់កាល ទឹកស្រក។ បេក្ខជនកំពុងទទួលបានសម្លេងគាំទ្រច្រើនបំផុតគឺអតីតមេ
ដឹកនាំសម្ព័ន្ធភាពភាគខាង ជើង លោក Abdullah Abdullad ។ លោករូបនេះបានប្រ
កាសដោយក្តីជឿជាក់ ថា នឹងដណ្តើមបានជ័យជំនះតាំងពីវគ្គដំបូង។ ប៉ុន្តែ តាមការ
វាយតម្លៃរបស់អ្នកជំនាញ ការមួយចំនួនថា ដើម្បីទទួលបានជ័យជំនះ លោក
Abdullah ត្រូវបង្ហាញថា ខ្លួនជាបេក្ខជននិយមសន្តិភាពនិងសម្រុះស្រួលជាមួយតា
លីបង់។
បេក្ខជន១រូបទៀតក៏ទទួលបានសម្លេងគាំទ្រច្រើនគឺលោក Abdul Rasul Sayyaf ជាមេដឹកនាំល្បីឈ្មោះ១រូបក្នុងចំណោមមេដឹកនាំរបស់អាហ្វហ្គានីស្ថាន។ បេក្ខជន
នេះមានទស្សនៈអភិរក្សនិយមដែលទាក់ទិនដល់សិទ្ធិរបស់នារីនិងសេរីភាពសង្គម។
ទោះបីជាបេក្ខជនណាមួយបានជ្រើសតាំងជាប្រធានាធិបតីអាហ្វហ្គានីស្ថាន
ក្តី ប៉ុន្តែក្រោយថ្ងៃទី៥មេសា គឺសុទ្ធតែត្រូវប្រឈមមុខនឹងភារកិច្ចលំបាកៗជាច្រើន។
ក្នុងនោះគឺស្មារតីមិននឹងនរបស់ទាហានអាហ្វហ្គានីស្ថាន និងខឿនសេដ្ឋកិច្ចអន់
ខ្សោយជា ដើម។
ការវាយប្រហារភេរវកម្មគំរាមកំហែងបំផ្លាញការបោះឆ្នោត រួមទាំង មិនមាន
បេក្ខជនលេចធ្លោលើឆាកនយោបាយ បានធ្វើឲ្យការបោះឆ្នោតប្រធានាធិ បតី
នៅអាហ្វហ្គានីស្ថានប្រឈមមុននឹងឧបសគ្គជាច្រើន។ ក្តីសង្ឃឹមរបស់ប្រជាជននៃ
ប្រទេសឥស្លាមអំពីអនាគតភ្លឺស្វាងជាងនៅខាងមុខតទៅទៀត៕