ការបោះឆ្នោតប្រធានាធិបតីអាមេរិក-ការរត់ប្រណាំង១ដ៍តានតឹង ។
ANH HUYEN -  
(VOVWORLD) /  
Vovworld-តាមរយះការស្ទង់មតិចំនួន១៣បានសរឲ្យឃើញថា រហូតមក
ដល់ពេលនេះពុំទាន់មានបេក្ខជនណា១ដណ្តើមបានឧត្តមភាពឡើយ។
ក្នុងពេលនោះអ្នកបោះឆ្នោតជាច្រើននាក់នៅបន្តផ្លាស់ប្តូរអាកប្បកិរិយា
ដ៍ដែល។តាមកាសែត “ វ៉ាស៊ីនតានប៉ូស្ត /ABCNews ចុះថ្ងៃទី១០កក្កដា
ថា បេក្ខជនទាំង២រូបសុទ្ឋតែទទួលបានសំលេងគាំទ្រស្មើគ្នា(៤៧%)។
ឯតាមវិទ្យាស្ថាន Gallup និង Huff Post ថា លោកObama ទទួល បាន
សំលេងគាំទ្រចំនូន៤៧%និងRomey៤៥%។
|
(Image: Internet) |
ក្នុងកាយវិការ១សំដៅបន្ទាបកិត្យានុភាពរបស់គូបដិបក្ខរបស់ខ្លួន ថ្លែង
មតិក្នុងការចលនាប្រជែងដណ្តើមសន្លឹកឆ្នោតនាថ្ងៃទី១៤កក្កដា លោក
Obamaបានរិះគន់គូបដិបក្ខថាជាអ្នកម្ចាស់អង្គភាពអាជីវកម្ម១នាក់ដែល
ចេះតែនាំចេញការងារធ្វើរបស់ប្រជាជនអាមេរិកទៅខាងក្រៅ។លោក
នៅរិះគន់គោលនយោបាយកិច្ចការបរទេសដែលលោក Romeyលើក
ឡើងគឺមិននាំចេញបានដំណើរការ១សំដៅដកទាហានអាមេរិកចេញ
ផុតពីអាហ្វហ្គានីស្ថាន។
ក្នុងពេលនោះភាគីសាធារណះរដ្ឋបានរិះគន់ លោកObamaបានកាត់
បន្ថយថវិការយោធាដោយខ្លួនឯងដែលគ្រាន់តែជះឥទ្ឋពលនាដើមឆ្នាំ
២០១៣បន្ទាប់ពីរដ្ឋសភាមិនអាចនាចេញបានដំណោះស្រាយឯកភាព១
សំដៅជួយកាត់បន្ថយការខាតបង់ថវិការនាឆ្នាំកន្លងទៅ។បរាជ័យ នៃ
រដ្ឋអំណាច របស់លោកObamaក្នុងការស្តាសេដ្ឋកិច្ចឡឡើងវិញកំពុង
ជាឧត្តមភាពសំរាប់ភាគីសាធារណះរដ្ឋ។តាមនោះថ្លែងមតិចំពោះមុខ
សម្ព័ន្ឋសមាគមជាតិដើម្បីការរិកចំរើនរបស់ជនស្បែកសម្បុរ(NAACP)
លោក Romeyបានឡើងសំលេងការពារជីវភាពរស់នៅរបស់ព្រជាពលករ
។បទថ្លែងមតិនេះត្រូវបានចាត់ទុកជាការខំប្រឹងប្រែង១សំដៅប្រែលោក
ក្លាយទៅជាជន១រូបជិតស្និទជាមួយជនស្បែក សម្បុរ។
នាបច្ចុប្បន្ននេះការរត់ប្រណាំងចូលក្នុងអាសនះប្រធានាធិបតីអាមេរិក
កំពុងឈានចូលដំណាក់កាលយ៉ាងប្តូប្តេជ។ឆ្លៀតយកគ្រប់ឧត្តមភាព
និងរិះគន់គូបដិបក្ខសំដៅដណ្តើមភាពម្ចាសការក្នុងការរត់ប្រណាំងត្រូវ
បានភាគីទាំង២ខំប្រឹងប្រែងអនុវត្ត។គ្មាននរណាអាចព្យាករថាភាគីណា
នឹងទទួលការគាំទ្រជាច្រើនបំផុតពីអ្នកបោះឆ្នោតទេ៕
ANH HUYEN
-VOVWORLD