VOCWORLD-មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាការបោះឆ្នោតលើកនេះ
មានអត្ថន័យសំរេចចំពោះអានាគតនៃប្រទេសអេហ្ស៊ីប។ទី១គឺអ្នកបោះ
ឆ្នោតនឹងជ្រើសរើសប្រធានាធិបតីថ្មីសំរាប់ប្រទេសនៅ អាហ្រ្វីគខាងជើង
នេះក្រោយរយះជាង១ឆ្នាំប្រធានាធិបតី HosniMubarakត្រូវផ្តួលរំលំ។ទី២គឺ
លទ្ឋផលបោះឆ្នោតនឹងបញ្ឈប់អន្តកាលជាកាយវិការបញ្ចប់ អំណាចរបស់
ក្រុមប្រឹក្សាយោធាកាន់អំណាច។ការបោះឆ្នោតប្រធានាធិបតីលើកនេះសរ
អោយឃើញថាដំណើរប្ររជាធិបតេ្យនៅអេហ្ស៊ីបបានមានការបោះជំហាន
ដំបូង។ក្នុងការបោះឆ្នោតលើកនេះអ្នកបោះឆ្នោតមានឪកាសជ្រើសរើស
អ្នកដឹកនាំរបស់ខ្លួនជាលើដំបូងទន្ទឹមនឹងនោះបណ្តាបេក្ខជនបានចូលរួម
ការបោះឆ្នោតដ៍សមភាពដោយការនាំចេញកិច្ចសន្យាថានឹងជំរុញខឿន
សេដ្ឋកិច្ច។កាលពីឆ្នាំ១៩៥២មកអេហ្ស៊ីបគ្រាន់តែដំណើរការបោះប្រជាមតិ
អំពីកិត្យានុភាពចំពោះអ្នកប្រមុខរដ្ឋប៉ុណ្ណោះ។និងការបោះឆ្នោតនាឆ្នាំ២០០៥
គ្រាន់តែជារូបភាពពេលដែលបណ្តាការកំណត់ត្រូវបាននាំចេញបានជួយ
អោយជោគជ័យចំណុះលោកHosniMubarak។
ទោះបីជាប្រព្រឹត្តទៅក្នុងកាលះទេសះដ៍ងាយស្រួលក៍ដោយក៍ការបោះ
ឆ្នោតប្រធានាធិបតីលើកនេះពិបាកជ្រើសបានអ្នកដឹកនាំប្រទេសតាំងពី
ជុំទី១បានឡើយ។លទ្ឋផលស្ទង់មតិមុនការបោះឆ្នោតបានសរអោយ
ឃើញថាអ្នកបោះឆ្នោតចំនួន37%ក្នុងចំណោម បោះឆ្នោតអេហ្ស៊ី៥០លាន
នាក់ពុំទាន់សំរេចបោះឆ្នោតឲ្យបេក្ខជនណាឡើយ។តាមការពិនិត្យរបស់
មជ្ឈដ្ឋានអ្នកវិភាគថាមានលទ្ឋភាពជាច្រើននឹងគ្មានបេក្ខជនណាក្នុង
ចំណាមបេក្ខជនទាំង១២រូបទទួលបានសំលេងគាំទ្របានជាង50%នៅជុំ
ទី១។ប្រសិនបើប្រការនេះកើតមានឡើង បេក្ខជន២នាក់ដែលទទួលបាន
សំលេងច្រើនជាងគេនឹងឈានចូលជុំទី២ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី១៦
និងទិ១៧មិថុនាខាងមុខ។
ប្រជាជនអេហ្ស៊ីបទៅបោះឆ្នោតប្រធានាធិបតី(Internet).
|
មានបេក្ខជនបួនរូបមានលទ្ឋភាពឈានចូលជុំទី២ នោះគឺ អតីតអគ្គលេខាសម្ព័ន្ឋ
អារ៉ាប់លោក Amr Moussa -អតីតនាយករដ្ឋមន្រ្តីលោក Ahmed Shafip-អតីតសមាជិមាជិកអង្គការបងប្អូនឥស្លាម លោក Abdel MoneimAboul Foutouh និង
ប្រធានគណះបក្សសេរីនិយមយុត្តិធម៏លោក Mohammed Morsi។ក្នុងពេល
ដែលលទ្ឋផលនៃការបោះឆ្នោតប្រធានាធិបតីពិបាកព្យាករណ៍បាននោះ
សាធារណះមតិបានឃើញការលំបាកដែលប្រធានាធិបតីថ្មីនឹងប្រឈមមុខ។នោះគឹការធ្វើបាតុកម្មហឹង្សាប្រព្រឹត្តទៅតទៀត។ខឿនសេដ្ឋកិច្ចអាក្រក់ទៅៗ
និងភាពអស្ថិតភាពបានធ្វើឲ្យបណ្តាវិនិយោគិនគ្មានបំណងវិនិយោគចូលមក
ប្រតទសនេះ។ប្រៀបនឹងរយួពេលមុនការធ្វើបាតុកម្មកើតមានឡើងទុនវិនិយោគ
ផ្តាល់ពីបរទេសបានបន្ថយពី១ពាន់៦រយលានដុល្លារអាមេរិកចុះត្រឹម៤៤០លាន ដុល្លារអាមេរិកកាលពីខែកក្កដាដល់ខែកញ្ញានាឆ្នាំទៅមិញ។នាឆនាំ២០១១
ចំណូលប្រាក់អាជីវកម្មបានថយចុះ៣០%។មុននេះ១ឆ្នាំជនអេហ្ស៊ីបរាប់លាន
នាក់បានចេ្មញមកតាមដងផ្លូវដើម្បីផ្តួលរំលំប្រធានាធិបតី HosniMubarak ដោយមានក្តីសង្ឃឹមថានដំណាក់កាលប្រជាធិបតេយ្យ សន្តិភាព និងការ
អភិវឌ្ឍន៍១នឹងបានបើកចេញ។
|
បេក្ខជនប្រធានាធិបតីអេហ្ស៊ីបមួយចំនូន(Internet). |
ឥឡូវនេះអ្នកបោះឆ្នោតដោយស្លឹកឆ្នោតរបស់ខ្លួននឹងជ្រើសរើសអ្នកដឹកនាំ
ប្រទេសជាផ្ទាល់ប៉ុន្តែនេះជាការជ្រើសរើសពិបាក១៕