ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពជាតិ

(VOVWORLD) - ការបោះឆ្នោតរដ្ឋសភាកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ នេះជាការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ចាប់តាំងពីកម្ពុជារៀបចំការ បោះឆ្នោតពហុបក្សនាឆ្នាំ១៩៩៣ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ។ ដោយពាក្យស្លោក ពង្រឹងសាមគ្គីភាពជាតិនោះ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចមានគោល បំណងចង់បន្តកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាពនិងនាំមកនូវសុខុមាលភាពជាច្រើនសំរាប់ប្រជាជនក្នុង អាណត្តិ៥ឆ្នាំខាងមុខ។
ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពជាតិ - ảnh 1ផ្ទាំងរូបភាពក្នុងការឃោសនារកសម្លេងឆ្នោតរបស់គណៈបក្សប្រជាជនកម្ពុជា (រូបថត៖ Reuters)

តាមការគ្រោងទុកថា អ្នកបោះឆ្នោតប្រមាណ៨លាន៣សែននាក់ក្នុងចំណោមចំនួនប្រជាជនកម្ពុជាសរុប១៦លាននាក់នឹងទៅបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រប្រមាណ១២៥រូប។ រហូតដល់ពេលនេះ បណ្ដាគណៈបក្សបានប្រកាសកម្មវិធីនយោបាយរកសម្លេងឆ្នោត ដែលភាគច្រើនផ្ដោតសំខាន់ទៅលើការជំរុញសេដ្ឋកិច្ចសង្គម បង្កើតប្រភពធនធានមនុស្ស ដោះស្រាយបញ្ហាវិជ្ជាជីវៈសំរាប់ប្រជាជន និងបង្ការប្រឆាំងអំពើពុករលួយ។

        គណៈបក្សប្រជាជនកម្ពុជានិងលទ្ធផលដែលដណ្ដើមបាន

        នាបច្ចុប្បន្ន នៅកម្ពុជាមានគណៈបក្សនយោបាយប្រមាណ៦០ ប៉ុន្តែមានគណៈបក្សត្រឹមតែ១០ ប៉ុណ្ណោះ ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពនិងចូលរួមការបោះឆ្នោតជាប្រចាំ។

        ក្នុងការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៥ មានតំណាងរាស្ត្រចំនួន១២៣រូបត្រូវបានជ្រើសតាំង ក្នុងនោះគណៈបក្ស CPP កាន់អំណាចដណ្ដើមបានអាសនៈប្រមាណ៦៨ ពោលគឺស្រូបយក ៥៥%នៃបរិមាណអាសនៈសរុបក្នុងរដ្ឋសភា ដែលជាលក្ខខណ្ឌដើម្បីបង្កើតរដ្ឋាភិបាល។ ក្នុងអាណត្តិ ៥ឆ្នាំកន្លងទៅ គណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន ជាគណៈបក្សប្រតិបត្តិរដ្ឋាភិបាលតែមួយគត់ ដែលដណ្ដើមបានសមិទ្ធផលលេចធ្លោជាច្រើន។ CPP បានកសាងប្រទេសកម្ពុជាពីលេខ ០ ក្រោយពីសង្គ្រាម ក្លាយទៅជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ នេះជាស្នាដៃរបស់គណៈបក្ស CPP ដែលត្រូវបានអ្នកបោះឆ្នោតភាគច្រើនជឿទុកចិត្ត។ ជាក់ស្ដែងគឺ ខឿនសេដ្ឋកិច្ចកម្ពុជាដណ្ដើមបានកំណើនលឿន ខ្ពស់ និងចីរភាព ដោយកម្រិតជាមធ្យមប្រមាណ៧,៧%ក្នុង២ទសវត្សកន្លងមក ហើយត្រូវបានធនាគារពិភពលោកដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសមានកំណើនខ្ពស់ និងជាកូនខ្លាថ្មីខាងសេដ្ឋកិច្ចនៅទ្វីបអាស៊ី។

        ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក៏ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ដោយប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ពី១០០០ដុល្លាអាមេរិកនាឆ្នាំ២០១៣បានឡើងដល់ជាង១ពាន់ ៥រយដុល្លានាឆ្នាំ២០១៨។ អត្រាជនក្រីក្របានថយចុះយ៉ាងខ្លាំងពី៥៣,៥%នាឆ្នាំ២០០៤ចុះនៅត្រឹម ១៣%ប៉ុណ្ណោះក្នុងឆ្នាំ២០១៦ហើយបន្តថយចុះតទៀត។ រដ្ឋាភិបាលកម្ពុជាបានលាតត្រដាងអនុវត្តន៍ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រយ័ត្នប្រយែង សំដៅធានាស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លទ្ធភាពប្រកួតប្រជែង ការធ្វើផលិតកម្មនិងការប្រើប្រាស់ក្នុងប្រទេសផងដែរ។ នាបច្ចុប្បន្ន កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្រិតបំណុលសាធារណៈទាបបំផុតក្នុងតំបន់។

        តាមការព្យាករណ៍របស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨និងឆ្នាំ២០១៩នឹងរក្សាល្បឿនកំណើនប្រមាណ៧%ក្នុងមួយឆ្នាំ។ ក្នុងឆមាសទីមួយឆ្នាំ២០១៨ កម្ពុជាទាក់ទាញទុន FDI បាន៦៣០លានដុល្លាអាមេរិកដោយគម្រោងការណ៍ចុះបញ្ជីថ្មីចំនួន៤៧គម្រោង ទំហំនៃការនាំចេញនាំចូលទទួលបាន៨ពាន់៣រយលានដុល្លាអាមេរិក។ បរិមាណភ្ញៀវទេសចរអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០១៨ទទួលបាន១លាន៧សែននាក់ កើន១,៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

        ការជឿទុកចិត្តទៅលើ CPP

        អាស្រ័យលើការរក្សាសន្តិសុខ ស្ថិរភាពនយោបាយនិងសន្តិសុខដ៏រឹងមាំ សេដ្ឋកិច្ចសង្គមមានស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ បានជាគណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយប្រធានគណៈបក្ស CPP នាយករដ្ឋមន្រ្តីសម្តេច តេជោ ហ៊ុន សែន ទទួលបានការគាំទ្រនិងជឿទុកចិត្តរបស់ប្រជាជន។

        ក្នុងការបោះឆ្នោតលើកនេះ គណៈបក្សប្រជាជនកម្ពុជាបានដាក់ចេញកម្មវិធីនយោបាយរកសម្លេងឆ្នោត ដោយការជំរុញសាមគ្គីភាពជាតិ គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជាធិបតេយ្យ លើកកំពស់សិទ្ធិប្រជាធិបតេយ្យ សេរីភាព ការពារច្បាប់ និងសមភាពសង្គម ព្រមទាំងការពារឯករាជ្យ អធិបតេយ្យភាព សុខសន្តិភាពនិងសន្តិសុខជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយល្បឿនកំណើនប្រមាណ៧%ជារៀងរាល់ឆ្នាំ និងកាត់បន្ថយអត្រាក្រីក្របាន១%ជារៀងរាល់ឆ្នាំដែរ។

        ស្ដីពីគោលនយោបាយកិច្ចការបរទេស ចំពោះមុខបម្រែបម្រួលលើពិភពលោកនិងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជារក្សារឹងមាំគោលនយោបាយកិច្ចការបរទេសអព្យាក្រឹត្យ រស់នៅរួបរួមគ្នាក្នុងសន្តិភាព មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗឡើយ។ កម្ពុជាមានគោលជំហរបង្កើនកិច្ចសហការជាមួយប្រទេសជិតខាងនានាសំដៅជំរុញល្បឿននៃការសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ប្រែតំបន់ព្រំដែនជាប់នឹងប្រទេសជិតខាងនានាក្លាយទៅជាតំបន់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃក្នុងការរក្សាសន្តិភាពស្ថិរភាព និងសន្តិសុខក្នុងតំបន់និងលើពិភពលោកផងដែរ។

        ដោយកម្មវិធីនយោបាយរកសម្លេងឆ្នោតដ៏ច្បាស់លាស់ និងសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ ការបោះឆ្នោតរដ្ឋសភាលើកនេះត្រូវបានចាត់ទុកថា ជាឱកាសដើម្បីគណៈបក្សប្រជាជនកម្ពុជាកាន់អំណាច បន្តអនុវត្តន៍គោលមាគ៌ារបស់ខ្លួននោះគឺពង្រឹងសាមគ្គីភាពជាតិ កសាងប្រទេសជាតិប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងនាំមកនូវសុខុមាលភាពជាច្រើនសំរាប់ប្រជាជនក្នុងអាណត្តិ៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ