ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥៖ ធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិ

(VOVWORLD) - តំណាងជាជនជាតិភាគតិច គឺជាសមាសភាគដ៏សំខាន់មួយរបស់រដ្ឋសភាវៀត ណាមគ្រប់សម័យកាល។ ការប្រតិបត្តិជាក់ស្ដែងរបស់រដ្ឋសភានាពេលកន្លងមក បានសរឲ្យឃើញថា ការដែលសមាជិកសភាជាជនជាតិភាគតិច បានចូលរួម ចំណែកដ៏សំខាន់ក្នុងការកសាងនិងរៀបចំអនុវត្តន៍យ៉ាងល្អប្រពៃនូវគោលនយោបាយ ជនជាតិរបស់បក្ស និងរដ្ឋ។ ក្នុងការបោះឆ្នោតសមាជិកសភានីតិកាលទី១៥ ដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ឧសភា ខាងមុខ ការបោះឆ្នោតជ្រើសរើសសមាជិក សភា ជាជនជាតិភាគតិច បន្តត្រូវបានយកចិត្តទុកដាក់ទាំងខាងគុណភាពនិងបរិមាណ សំដៅរួមចំណែកជំរុញការអភិវឌ្ឍនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច។

ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥៖ ធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិ - ảnh 1ទិដ្ឋភាពនៃមហាសន្និបាតទូទាំងប្រទេសបណ្ដាជនជាតិភាគតិចវៀតណាមលើកទី២។
វៀតណាមជាប្រទេសដែលមានជនជាតិចំនួន៥៤រួមរស់ជាមួយគ្នា។ សិទ្ធិសម ភាពរវាងបណ្ដាជនជាតិ ត្រូវបានបង្ហាញលើវិស័យជាច្រើន៖ សេដ្ឋកិច្ច វប្បធម៌ សង្គម និងនយោបាយ ជាដើម។ សិទ្ធិសមភាពខាងនយោបាយ ត្រូវបានបង្ហាញយ៉ាងច្បាស់ លាស់បំផុត ក្នុងការអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់និងប្រជាធិបតេយ្យដោយ តំណាង។ ការពិតជាក់ស្ដែងបានសរឲ្យឃើញថា ចំនួនសមាជិកសភាជាជនជាតិភាគ តិចកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរដ្ឋសភានីតិកាលទី២ (១៩៦០- ១៩៦៤) សមាជិកសភាជាជនជាតិភាគតិចស្រូបយក ១៦,៥% ហើយដល់រដ្ឋសភានីតិ កាលទី ១០ (១៩៩៧-២០០២) អត្រានេះបានកើនឡើង១៧,៣%។
       ការស្នងបន្តនិងពង្រីកលទ្ធផលដែលសម្រេចបាន
        ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៤ ចំនួនសមាជិកសភាជាជនជាតិភាគតិច ស្រូបយក ១៧,៣% ស្មើនឹងសមាជិក ៨៦នាក់។ សមាជិកសភាទាំងនេះបានបង្ហាញ យ៉ាងច្បាស់នូវការប្ដេជ្ញា ការទទួលខុសត្រូវនិងការចូលរួមយ៉ាងសកម្ម ក្នុងការងារតាក់ តែងច្បាប់ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ព្រមទាំងចូលរួម ចំណែកបង្កើតឡើងសញ្ញាសម្គាល់មួយក្នុងចំណោមសញ្ញាសម្គាល់ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៤ នោះគឺ អនុម័តលើសេចក្ដីសម្រេចចិត្តសំខាន់ចំនួន២ ស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ នេះជាការសម្រេចចិត្តដោយ មានលក្ខណៈប្រវត្តិសាស្ត្ររបស់រដ្ឋសភា ដោយសារនេះជាលើកដំបូងហើយដែលរដ្ឋសភា ចេញផ្សាយសេចក្ដីសម្រេចចិត្តចំនួន២ដាច់ដោយឡែកគ្នាស្ដីពីវិស័យជនជាតិ។ គួរឲ្យកត់សម្គាល់ថា សេចក្ដីសម្រេចចិត្តលេខ ៨៨ បានដាក់ចេញគោលដៅ ដល់ឆ្នាំ ២០៣០ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនជាជនជាតិភាគតិចស្មើនឹង ១/២ កម្រិត ជាមធ្យមរបស់ប្រទេសទាំងមូល ខណៈដែលអត្រាគ្រួសារក្រីក្រនឹងថយចុះនៅក្រោម ១០%។ លោក Nguyen Lam Thanh សមាជិកសភានៃខេត្ត Lang Son ឲ្យដឹងថា៖
        “សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាបានលើកឡើងរាល់ចំណុចដោយមានលក្ខណៈគោលការណ៍មូលដ្ឋាន នៅក្នុងប្រព័ន្ធគោលនយោបាយរបស់ប្រជាជនជាជនជាតិ ភាគតិច ក៏ដូចជាគោលដៅនានាដែលត្រូវការដោះស្រាយទៀតផង។ ប្រការនេះបាន បង្ហាញនូវការទទួលខុសត្រូវនិងមនោ សញ្ចេតនាចំពោះប្រជាជនជាជនជាតិភាគតិច ដើម្បីជួយប្រជាជននៅតំបន់ដែលមានស្ថានភាពលំបាកនេះ អភិវឌ្ឍន៍ជាមួយប្រទេស ជាតិទាំងមូល ហើយធានាការអភិវឌ្ឍដោយសមភាពរវាងបណ្ដាជនជាតិផងដែរ”។
       ធានាទាំងខាងបរិមាណនិងគុណភាព
        ដើម្បីរដ្ឋសភានីតិកាលទី១៥ អាចមរតកនិងពង្រីករាល់លទ្ធផលដែលសម្រេច បាន ជាពិសេសគឺក្នុងការតាក់តែងនិងរៀបចំអនុវត្តន៍គោលនយោបាយជនជាតិនោះ ទាមទារឲ្យត្រូវលើកកំពស់ថែមទៀតនូវគុណភាពរបស់សមាជិកសភា ដោយបោះឆ្នោត ជ្រើសតាំងបាននូវសមាជិកសភាពិតជាឆ្នើមបំផុត។ អ្នកបោះឆ្នោត Pham Giao នៅ ស្រុក Duc Pho ខេត្ត Quang Ngai ចាត់ទុកថា៖   
      “បង្កើនតំណាងសម្រាប់តំបន់លំបាក តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ជនជាតិ ភាគតិច ដើម្បីមានលក្ខណៈក្ដាប់ជាប់ស្ថានភាពជាងទៀត ហើយយល់ដឹងថែមទៀត អំពីការលំបាក និងបំណងប្រាថ្នារបស់ប្រជាជននៅតំបន់នេះ។ ដូច្នេះ នឹងលើកសំណើ រជូនរដ្ឋសភា ដើម្បីមានគោលនយោបាយចំពោះតំបន់ទាំងនេះ ធានាការលើកកំពស់ ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាដោះស្រាយការលំបាកសម្រាប់ប្រជាជនផងដែរ”។
        ដើម្បីសម្រេចបានអត្រាសមាជិកសភាជាជនជាតិភាគតិចយ៉ាងហោចណាស់ ១៨% ក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៥លើកនេះ ការជ្រើសរើសបានបុគ្គលដ៏សក្តិ សម្យតំណាងឲ្យប្រជាជនជាជនជាតិ ភាគតិច ទាមទារឲ្យមានការសិក្សាស្រាវជ្រាវយ៉ាង ហ្មត់ចត់ពីជីវប្រវត្តិរបស់បេក្ខជន។ ជាពិសេសគឺ ការងារឃោសនាព័ត៌មាន គួរតែត្រូវ បានយកចិត្តទុកដាក់ខ្ពស់។ សមាជិកសភានីតិកាលទី១៤ Quang Van Huong នៅខេត្ត Son La បានអះអាងថា៖
        “ការឃោសនាត្រូវមានរបៀបត្រឹមត្រូវ ដើម្បីជួយប្រជាជនយល់ច្បាស់ពីជីវប្រវត្តិ និងសមត្ថភាព ក៏ដូចជាការប្ដេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់បេក្ខជន ដែលខ្លួននឹងបោះ ឆ្នោតជ្រើសរើស។ ជ្រើសរើសបាននូវសមាជិកសភា ជាជនជាតិភាគតិច ឬរស់នៅ តំបន់ជនជាតិភាគតិច ក៏មានន័យថា ជ្រើសរើសបាននូវអ្នកតំណាងដែលនឹងនិយាយ ឡើងសម្លេងរបស់ជនជាតិភាគតិច ហើយឆ្លុះបញ្ចាំងបំណងប្រាថ្នារបស់ជនជាតិភាគ តិចនៅរដ្ឋសភាផងដែរ”។
        ការពិតជាក់ស្ដែងនៃបណ្ដាអាណត្តិរដ្ឋសភា បានបង្ហាញឲ្យឃើញថា ការដែល ប្រជាជនជាជនជាតិភាគតិចចូលរួមយ៉ាងសកម្មហើយបោះឆ្នោតជ្រើសតាំងបាននូវសមាជិកសភា ដែលពិតជាឆ្នើម មានសមត្ថភាព មានការប្ដេជ្ញាចិត្តនិងទំនួលខុសត្រូវ បាន ចូលរួមចំណែកដល់ជោគជ័យរបស់រដ្ឋសភា ជាពិសេសក្នុងការតាក់តែងនិងរៀបចំ អនុវត្តន៍ឲ្យបានល្អប្រពៃនូវគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ បញ្ហានេះ ត្រូវ បានមរតកនៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥នាពេលខាងមុខ បានគូស បញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះតំបន់ជនជាតិភាគតិចនិយាយរួមនិង ការធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ