(VOV)_នាថ្ងៃទី១៣មេសា ប្រជាជនស៊ីរីបានទៅបោះឆ្នោតជ្រើសរើសរដ្ឋសភា។
នេះគឺជាការបោះឆ្នោតរដ្ឋសភាលើកទី២ ចាប់ពីពេលសង្គ្រាមស៊ីវិលផ្ទុះឡើងនាឆ្នាំ
២០១១មក។ ក្នុងសភាពការណ៍ដ៏ស្មុគ្រស្មាញនាបច្ចុប្បន្ន ការបោះឆ្នោតលើកនេះ
បានបង្កើតឡើងការមន្ទិលសង្ស័យ អំពីការជះឥទ្ធិពលសកម្មរបស់វា លើសន្តិសុខ
និងខឿនសេដ្ឋកិច្ចស៊ីរី។
|
ការបោះឆ្នោតរដ្ឋសភាអាចជាដំណោះស្រាយសកម្មសំរាប់សន្តិភាពនៅស៊ីរីឬទេ? |
ការបោះឆ្នោតត្រូវបានចាប់ផ្តើមពីម៉ោង៧ ព្រឹកថ្ងៃទី១៣មេសា (តាមម៉ោងតំបន់)
និងបញ្ចប់នាម៉ោង១៩ ថ្ងៃដដែរ។ បេក្ខជនចំនួនជាង៣ពាន់នាក់នឹងប្រជែងដណ្ដើម
អសនះចំនួន២៥០ក្នុងរដ្ឋសភា។ គណកម្មាធិការបោះឆ្នោតកំពូលស៊ីរី បានអះអាង
ថា៖មណ្ឌលបោះឆ្នោតចំនួន ៧ពាន់នៅទូទាំងប្រទេសបានត្រៀមរៀបចំរួចរាល់ហើយ។
សន្តិសុខនិងសេដ្ឋកិច្ច៖ប្រធានបទចំនួន២ទាក់ទាញការយកចិត្តទុកដាក់ជា
ច្រើនពីអ្នកបោះឆ្នោត
ប្រធានគណៈកម្មាធិការបោះឆ្នោតកំពូលស៊ីរី Hisham Al Shaar បានជូនដំណឹង
នាដើមសប្ដាហ៍នេះថា៖ ប្រជាជនស៊ីរីជាច្រើននាក់ នៅខេត្ត Idlib, Raqqa , Deir Al
Zour និងខេត្ត ទីក្រុងជាច្រើនទៀតអាចបោះឆ្នោតនៅមណ្ឌលបោះឆ្នោតផ្សេងៗនៅ
បណ្ដាតំបន់រដ្ឋបាលនៅសីរី។ តាមវិថីធំៗនៅរដ្ឋធានី Damascus របស់ស៊ីរី ពោពេញ
ទៅដោយបដា ពាក្យស្លោក ឃោសនាសំរាប់ការបោះឆ្នោតរដ្ឋសភានេះ។ ក្នុងពេល
ជាមួយគ្នានោះ អ្នកបោះឆ្នោតជាច្រើនមានគោលបំណងថា៖ស្ថានភាពសន្តិសុខនឹង
ត្រូវបានស្ដាឡើងវិញយ៉ាងឆាប់ៗ។ដូច្នេះ ដំណោះស្រាយសំរាប់ជំលោះនាបច្ចុប្បន្ន
រវាងបណ្ដាគណបក្សនៅស៊ីរី និងការប្រឆាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ជាខ្លឹមសារ
ដែលបានបេក្ខជនជាច្រើនលើកឡើង ក្នុងកម្មវិធីប្រកួតប្រជែងរកសម្លេងឆ្នោត។
ក្រៅពីនោះ ខឿនសេដ្ឋកិច្ចស៊ីរី ដែលត្រូវបានបំផ្លាញ់យ៉ាងធ្ងន់ធ្ងរ ក្នុងសង្គ្រាមស៊ីវិល
នេះក៏ជាការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតជាច្រើនដែរ។ តាមប្រធានាធិបតី
ស៊ីរី លោក Bashar Al Assad ថា៖ ជំលោះក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានបណ្ដាល
អោយខឿនសេដ្ឋកិច្ចស៊ីរីត្រូវខូចខាតជាង២០០ពាន់លានដុល្លារអាមេរិក។
បញ្ហាមួយទៀត ក៏បានអ្នកបោះឆ្នោតយកចិត្តទុកដាក់ នោះគឺជំរុញខ្លាំងការងារបង្ការ
ប្រឆាំងអំពើពុករលួយ ដើម្បីប្រមូលផ្តុំកម្លាំងកសាងប្រទេសនេះឡើងវិញ។
តើការបោះឆ្នោតលើកនេះអាចនាំមកនូវសន្តិភាពសំរាប់ស៊ីរីដែរឬទេ?
ការបោះឆ្នោតរដ្ឋសភានៅស៊ីរី ត្រូវបានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពី
បណ្ដាប្រទេសលោកខាងលិច និងគណបក្សប្រឆាំងនៅស៊ីរី។ ដំណាងគណៈកម្មា
ធិការកំពូលអំពីការចរចាររបស់គណៈបក្សប្រឆាំងបានចាត់ទុកថា៖ប្រធានាធិបតី
លោក Bashar Al Assad ចង់រៀបចំការបោះឆ្នោតនេះដើម្បីអូសបន្លាយដំណើការចរ
ចារនៅក្រុង Geneva។ វាយតំលៃអំពីការជះឥទ្ធិពលរបស់ការបោះឆ្នោតនេះនាយក
មជ្ឈមណ្ឌលសន្តិសុខ នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Aleksey Arbatov
បានចាត់ទុកថា៖ ការបោះឆ្នោតនេះអាចជះឥទ្ធិពលអសកម្មចំពោះបទឈប់បាញ់
នៅស៊ីរី។ រីឯ គណបក្សប្រឆាំងបានចោទប្រកាន់ថា៖លោក Al –Assad ឆ្លៀតយក
ការបោះឆ្នោតនេះដើម្បីពង្រឹងអំណាចរបស់ខ្លួន។ ចំពោះប្រជាជនស៊ីរី ទន្ទឹមនឹង
បណ្ដាមតិគាំទ្រព្រឹត្តិការណ៍នេះ កីមានអ្នកបោះឆ្នោតជាច្រើនអះអាងថា៖គេមិន
ទៅបោះឆ្នោតទេ។
ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ការ
បោះឆ្នោតសកលនេះនឹងនាំមកនូវឯករាជ្យដោយមិនជះឥទ្ធិពលទៅលើដំណើការ
កសាងសន្តិភាពនៃការចរចារនានាដោយអង្គការសហប្រជាជាតិគាំពារ នៅ Geneva
ស្វីសទេ។ រីឯ អង្គការពហុជាតិធំបំផុតលើពិភពលោកមួយនេះ ក៏បានអំពាវនាវ
អោយស៊ីរី ដំណើការបោះឆ្នោតប្រធានាធិបតីនិងបោះឆ្នោតសកល ក្នុងរយៈពេល
១៨ខែខាងមុខនេះ ហើយចាត់ទុកនេះគឺជាផ្នែកមួយមិនអាចខ្វះបានក្នុងដំណើកា
រសន្តិភាពឡើយ។
សង្គ្រាមស៊ីវិលនៅស៊ីរីបានអូសបន្លាយក្នុងរយៈពេល៥ឆ្នាំហើយប៉ុន្តែនៅមិន
ទាន់មានសញ្ញបញ្ចប់ទេ។ រួមជាមួយការចរចារដោយអង្គការសហប្រជាជាតិគាំពារ
នេះ ការបោះឆ្នោតលើកនេះ ត្រូវបានសង្ឃឹមថានឹងនាំមកនូវសញ្ញាសកម្មសំរាប់
សន្តិភាពនៅស៊ីរី។ ប៉ុន្តែប្រការនេះគឺមិនងាយស្រួលទេ៕