(VOVworld)-ការបោះឆ្នោតសកលនាថ្ងៃទី៦មករាឆ្នាំ១៩៤៦ ដើម្បីជ្រើសរើស
រដ្ឋ សភាជាដំបូង បានឈានចូលប្រវត្តិសាស្ត្ររបស់វៀតណាម ដូចជាការគូស សញ្ញាមួយយ៉ាងច្បាស់លាស់ស្តីពីសិទ្ធិជាម្ចាស់របស់ប្រជាជន បន្ទាប់ពីមួយ
សតវត្សគ្មានសេរីភាព។ ព្រឹត្តិការណ៍នេះជាគំរូមួយសម្រាប់លក្ខណៈ ប្រជាធិប
តេយ្យក្នុងការបោះឆ្នោត ព្រមទាំងជាបុព្វបទកសាងរបបប្រជាធិបតេយ្យ នៅ
វៀតណាម។
|
រូបភាពនៃការបោះឆ្នោតសកលលើកដំបូងនាឆ្នាំ១៩៤៦
(រូបថតឯកសារ) |
ក្នុងពេលប្រព្រឹត្តទៅការបោះឆ្នោតសកល នៅភាគខាងត្បូងនិងភាគ កណ្តាលប្រទេសវៀតណាម អាណានិគមនិយមបារាំងបានពង្រីកសង្គ្រាម និងមានឧបាយកលអារកាត់វៀតណាមសំដៅបង្កើតឡើងរបប “Nam Ky
ស្វយ័ត ”អម ដោយរដ្ឋាភិបាលទីងមោងបរិវារមួយ។ នៅភាកខាងជើងវៀត
ណាមវិញ ពួក ឈ្លានពាន Chiang Kai-shekក្នុងនាមជាសម្ព័ន្ធមិត្ត បានចូល
មកដកអាវុធពីកងទ័ពជប៉ុនដោយ មហិច្ឆិតាដណ្ដើមអំណាចនិងបំផ្លាញការ
បោះឆ្នោត សកល។ ប៉ុន្តែប្រជាជននៅទូទាំងប្រទេសនៅតែជឿជាក់ទៅលើ
ជនវៀតណាម ស្នេហារជាតិ។
ប្រជាធិបតេយ្យក្នុងការបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត
លក្ខខ័ណ្ឌបោះឆ្នោតនិងឈរឈ្មោះបេក្ខជនត្រូវបានកំណត់ច្បាស់និង
ប្រកាស ជាសាធារណលើទំព័រការសែត Cuu Quoc ពេញមួយសប្តាហ៍ មុននឹង
ប្រព្រឹត្តទៅការបោះឆ្នោតសកលជាប្រវត្តិសាស្ត្រ។ ទម្រង់នៃការបោះឆ្នោតគឺបោះ
ឆ្នោតជាសកល។ ដើម្បីពង្រីកផែនមហាសាមគ្គីប្រជាជនទាំងមូល លោកប្រធាន ហូជីមិញរួមទាំងរណសិរ្ស Viet Minh បានសម្រចចិត្តអញ្ជើញអ្នកនៅក្រៅ រណ
សិរ្សនេះឈរឈ្មោះជាបេក្ខភាព។ សេចក្តីសម្រេចនេះសរឲ្យឃើញនូវ ការគោរព
សេរីភាពប្រជាធិបតេយ្យរបស់ប្រជាជន គោរពអ្នកមានទេពកោសល្យសាមគ្គី
កម្លាំងស្នេហាជាតិ ដើម្បីផលប្រយោជន៍កំពូលរបស់ប្រជាជាតិ។ សាស្ត្រាចារ្យរង
បណ្ឌិត Bui Xuan Duc បានចាត់ទុកថា៖
“ការបោះឆ្នោតសកលនោះ ទោះបីជាបានប្រព្រឹត្តទៅជាលើកដំបូងនៅវៀត
ណាមក៏ដោយ ប៉ុន្តែបានសម្តែងច្បាស់នូវខ្លឹមសារ និងសំណូមពរនៃគោលការណ៍
បោះឆ្នោតថ្មី គឺសេរីភាពក្នុងការបោះឆ្នោតនិងសេរីភាពឈរឈ្មោះជាបេក្ខជន”។ នេះជាជោគជ័យដែលមិនមែនប្រទេសណាក៏សម្រេចបានឡើយ។ យើងបាន អនុវត្តបណ្តាគោលការណ៍បោះឆ្នោតប្រជាធិបតេយ្យ។សិទ្ធិស្មើរគ្នានិងកាតព្វកិច្ច
ស្មើរគ្នាដែរ”។
ក្នុងការបោះឆ្នោតលើកដំបូងនោះ អ្នកបោះឆ្នោតចំនួន៨៩%បានទៅបោះ
ឆ្នោត និងជ្រើសរើសបានតំណាងចំនួន៣៣៣នាក់។ដូច្នេះ រដ្ឋភាវៀតណាមបាន ប្រមូលផ្តុំតំណាងមកពីភូមិភាគទាំងបីរបស់វៀតណាម ។ រដ្ឋសភាក៏ប្រមូលផ្តុំ
បាន សមាជិកមកពីគ្រប់សមាសភាពសាសនា ដូចជាសាសនាព្រះពុទ្ធ គ្រិស្ដ
សាសនានិង Cao Dai សាសនាជាដើម។ តាមនោះ ជាលើកដំបូងនៅវៀតណាម
និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មានវត្តមានរដ្ឋសភាប្រជាធិបតេ្យជាក់ស្តែង
មួយ។
បុព្វបទកសាងរបបប្រជាធិបតេយ្យ
ជ័យជម្នះនៃការបោះឆ្នោតសកលមិនត្រឹមតែជាលទ្ធផលនៃកម្លាំងមហា សាមគ្គីជាតិក្នុងការកសាងរបបសង្គមថ្មីប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហាន ដំបូងអំពីរបបប្រជាធិបតេយ្យនៅវៀតណាម បើកចេញយថាទស្សន៍នៃសម័យ
កាលថ្មីមួយ ជាសម័យកាលដែលប្រទេសវៀតណាមមានប្រព័ន្ធរដ្ឋអំណាច ពេញ
លេញ។វៀតណាមប្រជាធិបតេយ្យសាធារណះរដ្ឋមានគ្រប់លក្ខណះគតិយុត្តិ
ប្រជាធិបតេយ្យរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ សាស្ត្រា
ចារ្យរង បណ្ឌិត Bui Xuan Duc បានអះអាងថា៖
“ការបោះឆ្នោតសកលបានបង្កើតឡើងរដ្ឋអំណាចពេញលេញ ដោយការ
បង្កើតរដ្ឋសភា ហើយពីនោះ រៀបចំរដ្ឋាភិបាល ចេញផ្សាយរដ្ឋធម្មនុញ្ញ កសាង
រដ្ឋអំណាចសំរាប់ប្រជាជនវៀតណាមក្នុងបញ្ហាផ្ទៃក្នុងនិងកិច្ចការបរទេស។ ការ
បោះឆ្នោតសកលក៏បានបង្ហាញនូវការគោរពនិងជឿជាក់ទៅលើសិទ្ធិជាម្ចាស
របស់ប្រជាជន ការអនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាជន។”
តំលៃរបស់ការបោះឆ្នោតសកលលើកដំបូង គឺតំលៃរបស់សេរីភាព ពីជីវិត
ទាសករទៅជាម្ចាស់លើខ្លួនឯង ដណ្ដើមបានរដ្ឋអំណាច ដណ្ដើមបានឯករាជ្យ
ដណ្ដើមបានសេរីភាពសំរាប់ប្រទេសជាតិ។
ជិត៧០ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃទី៦មករាឆ្នាំ១៩៤៦ រដ្ឋសភាវៀតណាម
បានរៀបចំការបោះឆ្នោតចំនួន១៣លើកប្រកបដោយជោគជ័យ។ ប៉ុន្តែ បណ្ដា
តំលៃប្រជាធិបតេយ្យរបស់ការបោះឆ្នោតលើកដំបូងនៅបានរក្សាគងវង្ស ពោរ
ពេញទៅដោយចរិតលក្ខណះទ្រឹស្ដី និងស្ថានភាពជាក់ស្ដែង។ បណ្ដាតំលៃនេះ
បាននិងកំពុងអនុវត្តក្នុងការកសាងនិងអភិវឌ្ឍន៍រដ្ឋសភា៕