ការបោះឆ្នោតសភាផ្លាស់ប្តូរផ្ទាំងគំនូរនយោបាយអឺរ៉ុប

(VOVWORLD) - ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមិថុនាការបោះឆ្នោតសភាអឺរ៉ុបឆ្នាំនេះបានកត់ត្រាជ័យជំនះរបស់គណបក្សស្តាំនិយម ក្នុងនោះមានការវិវឌ្ឍយ៉ាងខ្លាំងក្លារបស់គណបក្សស្តាំនិយមជ្រុល។ លទ្ធផលនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គោលនយោបាយសំខាន់ៗជាច្រើនរបស់សហភាពអឺរ៉ុប ព្រមទាំងផ្លាស់ប្តូរតុល្យភាពអំណាចនៅតាមប្រទេសជាសមាជិកជាច្រើនផងដែរ។
ការបោះឆ្នោតសភាផ្លាស់ប្តូរផ្ទាំងគំនូរនយោបាយអឺរ៉ុប - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចូលរួមការបោះឆ្នោតសភាអឺរ៉ុបនៅថ្ងៃទី ៩ ខែមិថុនា។ រូបថត៖ AFP

ត្រូវបានវាយតម្លៃថាជាការបោះឆ្នោតដ៏សំខាន់បំផុតចំពោះសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ការបោះឆ្នោតសភាអឺរ៉ុប (EP) អាណត្តិឆ្នាំ ២០២៤-២០២៩ បានទាក់ទាញម្ចាស់បោះឆ្នោតជាង ៥១% នៃម្ចាស់បោះឆ្នោតសរុបចំនួន ៣៦០ លាននាក់ទៅបោះឆ្នោតមកពីប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប ពោលគឺជា អត្រាខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

ជ័យជំនះរបស់គណបក្សស្តាំនិយម

លទ្ធផលបឋមដែលបានប្រកាសកាលពីថ្ងៃទី ១១ ខែមិថុនា បានសរឲ្យឃើញថា ដោយទទួលបានអាសនៈចំនួន ១៨៦ ក្រុមគណបក្សប្រជាជនអឺរ៉ុប (EPP) ស្តាំនិយមនៅតែជាកម្លាំងនយោបាយដ៏ខ្លាំងបំផុតនៅ EP សម្រាប់អាណត្តិខាងមុខ។

រួមគ្នាជាមួយក្រុមគណបក្សស្តាំនិយម និងគណបក្សកណ្តាលផ្សេងទៀតគឺ សម្ព័ន្ធសង្គម និងប្រជាធិបតេយ្យ (S&D) គណបក្សផ្លាស់ប្ដូរថ្មីអឺរ៉ុប (RE) ហើយគណបក្សស្តាំនិយមសរុបដណ្ដើមបានអាសនៈចំនួន ៤០០ លើចំនួនអាសនៈសរុបចំនួន ៧២០ នៅ EP ដែលលើសចំនួនភាគច្រើនចាំបាច់ ដើម្បីបន្តដើរតួនាទីស្នូលនៅ EP ក៏ដូចជារក្សាសិទ្ធិកំណត់តំណែងប្រធានគណៈកម្មការអឺរ៉ុប (EC) សម្រាប់អាណត្តិខាងមុខ។ ក្នុងពេលនោះ  ក្រុមគណបក្សបៃតងដែលធ្លាប់ឈ្នះយ៉ាងខ្លាំងក្លាក្នុងការបោះឆ្នោតឆ្នាំ ២០១៩ បានកត់ត្រាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយទទួលបានត្រឹមតែអាសនៈចំនួន ៥៣ប៉ុណ្ណោះ ពោលគឺតិចជាងអាណត្តិមុនចំនួន ១៩ អាសនៈ។

ទោះជាយ៉ាងណាក៏ដោយ សញ្ញាសម្គាល់គួរឲ្យចាប់អារម្មណ៍បំផុតគឺ ក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅឆ្នាំនេះគឺការកើនឡើងយ៉ាងខ្លាំងក្លានៃគណបក្សស្តាំនិយម ជាពិសេសគឺប្រទេសមហាអំណាចនាំមុខទាំង ២ របស់ EU គឺបារាំង និងអាល្លឺម៉ង់។ នៅបារាំង គណបក្សស្តាំនិយមជ្រុល National Rally (RN) ដឹកនាំដោយថ្នាក់ដឹកនាំវ័យក្មេងលោក Jordan Bardella ដណ្ដើមបានសម្លេងឆ្នោតជាង ៣១ % ពោលគឺខ្ពស់ជាងពីរដងបើធៀបនឹងចំនួនសន្លឹកឆ្នោតដែលគណបក្ស Renaissance របស់ប្រធានាធិបតី Emmanuel Macron ដណ្ដើមបាន (១៥.១%)។ ) នៅអាល្លឺម៉ង់ គណបក្សស្តាំនិយមជ្រុល "សម្រួលជំនួសសម្រាប់អាល្លឺម៉ង់" (AfD) ក៏ដណ្ដើមបានសម្លេងឆ្នោតចំនួន ១៦% ដោយជាប់ចំណាត់ថ្នាក់ទី ២ វ៉ាដាច់គណបក្សទាំង ៣ក្នុងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz ។ ទោះបីជាការកើនឡើងនៃក្រុមស្តាំនិយម ជាពិសេសគណបក្សស្តាំនិយមជ្រុល និងគណបក្សជាតិនិយម គឺជាប្រការដែលត្រូវបានព្យាករណ៍មុនក៏ដោយ ប៉ុន្តែ

លទ្ធផលនៃការបោះឆ្នោតឆ្នាំនេះនៅតែគួរឱ្យភ្ញាក់ផ្អើល ហើយតុល្យភាពអំណាចថ្មីនៅ EP អាចជះឥទ្ធិពលយ៉ាងធំធេងដល់គោលនយោបាយដ៏សំខាន់ៗជាច្រើនរបស់ EU។ អ្នកជំនាញ Corina Stratulat មកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយអឺរ៉ុប (EPC) បានវាយតម្លៃថា៖

“បរិស្ថាននឹងក្លាយទៅជាវិស័យងាយរងផលប៉ះពាល់ខ្លាំង។ លើសពីនេះ ក្រឡេកមើលរចនាសម្ព័ន្ធបច្ចុប្បន្នរបស់ EP នាបច្ចុប្បបន្នខ្ញុំគិតថាវិស័យពាក់ព័ន្ធដល់កំណែទម្រង់ស្ថាប័ន ពង្រីកសហភាពអឺរ៉ុប ហើយសូម្បីតែគឺវិស័យការពារជាតិក៏អាចរងផលប៉ះពាល់ផងដែរ”។

ការភ្ញាក់ផ្អើលពីបារាំង

ក្រៅពីពីផលប៉ះពាល់រយៈពេលវែងលើគោលនយោបាយសំខាន់ៗជាច្រើនរបស់សហភាពអឺរ៉ុប ការបោះឆ្នោតសភាអឺរ៉ុបឆ្នាំនេះក៏ជះផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់ ឆាកនយោបាយនៃប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើន ជាពិសេសគឺបារាំង។ នាយប់ថ្ងៃទី ៩ ខែមិថុនា បន្ទាប់ពីទទួលបានលទ្ធផលនៃជ័យជម្នះដ៏ធំរបស់គណបក្ស RN ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្រេចចិត្តរំលាយរដ្ឋសភា ហើយបានរៀបចំការបោះឆ្នោតមុនកាលកំណត់ ពោលគឺនាថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ៧ ខែកក្កដា។ នេះជាលើកទីមួយហើយក្នុងរយៈពេល ២៧ ឆ្នាំ ដែលបារាំងស្ថិតក្នុងស្ថានភាពរដ្ឋសភាត្រូវបានរំលាយសម្រាប់ការបោះឆ្នោតមុនកាលកំណត់។ ពន្យល់អំពីការសម្រេចចិត្តរបស់ខ្លួន ប្រធានាធិបតីលោក Macron បានចាត់ទុកថា ប្រជាជនបារាំងចាំបាច់ត្រូវទទួលបានសិទ្ធិជ្រើសរើសឡើងវិញ

ព្រមទាំងប្រកាសថាលោកជឿជាក់លើភាពឈ្លាសវៃរបស់អ្នកបោះឆ្នោតបារាំងក្នុងការរារាំងគណបក្សស្តាំនិយមជ្រុល RN ឡើងកាន់អំណាច។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿជាក់ថា ប្រធានាធិបតីបារាំងបានលេងល្បែងប្រថុយប្រថាន ព្រោះថានៅពេលនេះ គណបក្ស RN មានឱកាសពេញលេញដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនីតិបញ្ញត្តិនៅ បារាំង។ Anne Muxel នាយិការមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ នៃសាលានយោបាយប៉ារីស (Sciences Po Paris) បានវាយតម្លៃថា៖

“ការសម្រេចចិត្តនេះពិតជាបានបើកដំណាក់កាលមិនច្បាស់លាស់ក្នុងរយៈពេល ៣សប្តាហ៍ខាងមុខនៅពេលដែលអ្នកបោះឆ្នោតបារាំងត្រូវបានចាប់បង្ខំជ្រើសរើសជម្រើសផ្សេងទៀត។ ការសម្រេចចិត្តនេះក៏ប្រថុយប្រថានខ្លាំងដែរ ព្រោះថាវាបើកលទ្ធភាពដែលភាគីជ្រុលដណ្ដើមបានសិទ្ធិគ្រប់គ្រងរដ្ឋាភិបាលជាលើកដំបូងផងដែរ”។

ក្នុងករណីដែលគណបក្ស RN ឈ្នះឆ្នោត និងទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាបារាំង ក្រោយការបោះឆ្នោតខាងមុខ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងមានជម្រើសតិចតួចប៉ុណ្ណោះ ក្រៅពីការប្រគល់សិទ្ធិបង្កើតរដ្ឋាភិបាលទៅឱ្យគណបក្ស RN ដោយបង្កើតលកាលៈទេសៈ “រួមរស់នយោបាយ” ថ្មី នៅបារាំងក្រោយរយៈពេល ២៧ ឆ្នាំ។ ក្រៅពីប្រទេសបារាំង ការបោះឆ្នោតអឺរ៉ុបក៏ជះឥទ្ធិពលដ៏ធំធេងដល់ឆាកនយោបាយរបស់ប្រទេសសហភាពអឺរ៉ុបមួយចំនួនទៀត ដូចជា  អាល្លឺម៉ង់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ